Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២២

ខេត្តសៀមរាប៖តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថាបុរសជាប្ដីបានសម្លាប់ប្រពន្ធរបស់ខ្លួន។

ហេតុការណ៍បានកើតឡើងនៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណុចផ្លូវដីក្រហម នៅម៉ោងប្រមាណ ០៧ព្រឹកថ្ងៃទី០៨ មីនា ឆ្នាំ២០២២នេះ។

ប្រភពបន្តថាករណីនេះសមត្ថកិច្ចកំពុងឡោមព័ទ្ធ ទីតាំងកើតហេតុ ដោយមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២២

ខេត្តសៀមរាប៖លោកស្រី លី អ៊ុអេង មុខរបរអាជីវករ បានបដិសេធថា មិនបានរំលោភយកដី ដូចការចោទប្រកាន់របស់លោកស៊ឹង សាមុត នោះទេ។

ការបដិសេធលោកស្រី លី អ៊ុអេង ធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះ ចោទប្រកាន់ថាលោកស្រី រំលោភយកដីរបស់លោកស៊ឹង សាមុត ដែលមាន ទីលំនៅ
ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកស្រី លី អ៊ុអេង បានប្រាប់សៀមរាបប៉ុស្តិ៍ថា កន្លងទៅឈ្មោះស៊ឹង សាមុត នេះបានក្លែងឯកសារយកដីរបស់លោកស្រី ជាង១ហិកតា
ដែលស្ថិតនៅដែលស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហើយលោកស្រីបានប្ដឹងទៅសមត្ថកិច្ចអោយអនុវត្តតាមផ្លូវច្បាប់ ចំពោះ បុគ្គល ស៊ឹង សាមុត ក្នុងនោះផងដែរឈ្មោះស៊ឹង សាមុត បានសារភាពថា ពិតជាបានក្លែងយកដីរបស់លោកស្រីពិតប្រាកដមែន។ ករណីតុលាការក៏បានចេញដីកា សាលក្រម កាត់ក្ដីឲ្យលោកស្រីរួចរាល់ផងដែរ។

ពាក់ព័ន្ធករណីនេះផងដែរលោកស្រីលី អ៊ុអេង ក៏បានបញ្ជាក់ផងដែរថា លោកស្រីនឹងប្ដឹង បុគ្គលឈ្មោះស៊ឹង សាមុត ទៅតាមផ្លូវច្បាប់ដើម្បីការពារភាពស្អាតស្អំរបស់លោកស្រី។ សំឡេងខាងក្រោម៖

https://www.srpostnews.com/wp-content/uploads/2022/03/-លី-អ៊អេង-srpostnews.ogg

 

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២២

ខេត្តសៀមរាប៖មានការលើកឡើងថាព្រៃឈើនៅក្នុងសហគមន៍បឹងពែរ ដែលគ្រប់គ្រងមើលការខុសត្រូវរបស់មន្ត្រីបរិស្ថានខេត្តសៀមរាបបានរងការកាប់បំផ្លាញយ៉ាងរង្គាល ដោយគ្មានការទប់ស្កាត់នៅឡើយ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ព្រៃសហគមន៍បឹងពែរ ស្រុកជីក្រែង ខេត្តសៀមរាប រងការកាប់យកឈើពីសំណាក់ពលរដ្ឋដោយមានការបើកដៃពីមន្ត្រីបរិស្ថានក្បាលដំរី ដែលមានស្នាក់ការនៅក្នុង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប រាប់ឆ្នាំមកហើយ។

ប្រភពពីម្ចាស់រទេះបានអោយដឹងថា មុនពេលចូលទៅកាប់ឈើក្នុងព្រៃសហគមន៍បឹងពែរ ត្រូវទូស័ព្ទរាយការណ៍ ប្រាប់មន្រ្ដីបរិស្ថាន ទៅតាមវេនជាមុន បើចំវេនអ្នកណាត្រូវខលប្រាប់អ្នកនោះ បើមិនដូច្នោះទេ មិនអោយចូលកាប់ឈើ និងមិនអោយដឹកចេញនោះឡើយ។ ហើយនៅពេលកាប់ឈើរួច លើកដាក់លើរទេះ ត្រូវទូស័ព្ទប្រាប់ពីចំនួនរទេះដែលត្រូវដឹកចេញ ដោយគិតក្នុង១រទេះ ១៥ម៉ឺនរៀល ក្នុងតម្លៃអាចចចារបាន រួចហើយវេលុយតាមវីង។

ជាក់ស្ដែងកាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ២០២២ ម្ចាស់រទេះ បានប្រាប់អ្នកសារព័ត៌មានថាពួកគេបានរកស៊ីឈើជាង២០ឆ្នាំហើយ ប៉ុន្ដែចូលទៅកាប់ព្រៃសហគមន៍បឹងពែរ ទើបតែបាន២ឆ្នាំ និងបានវេលុយ អោយ លោក ទេព អាង មន្រ្ដីបរិស្ថាន ក្បាលដំរី ចំនួន ៦៩ម៉ឺនរៀលជាថ្នូរមិនបង្រ្កាបការដឹកឈើរបស់ពួកគេ។

មានការលើកឡើងបន្ថែមថា លោក ទេព អាង អាចជាអ្នករកសេដ្ឋកិច្ចអោយលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ទើបបានជាលោក ស៊ុន គង់ ព្យាយាមការពារ លោក ទេព អាង និងហៅអ្នកការសែត ប្រជាសហគមន៍ មកបំភ្លឺកាលពីរសៀលថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២២ នៅស្នាក់ការបរិស្ថានទួលខ្សាច់ ពាក់ព័ន្ធនិងចោទថា មន្រ្ដីបរិស្ថាន ឈ្មោះ ទេព អាង «ដើរយកលុយពីបទល្មើសដឹកឈើ»។
ក្នុងការបំភ្លឺនោះ អ្នកសារព័ត៏មាន បានលើកយកសម្ដីម្ចាស់រទេះគោ ព្រមទាំងរូបភាពថត សម្ភាស ន៍និងបង្ហាញ (ក្រដាសវីង) ដែលបានវេលុយតាមវីង អោយលោក ទេព អាង ៦៩ម៉ឺនរៀលតាមការតាមការទាមទា។

លោក ទេព អាង បានប្រាប់អ្នកសារព័ត៌មានដោយទទួលស្គាល់ថា ពិតជាបានពាក់ព័ន្ធក្នុងក្រុមរបស់លោក ហើយលោកធ្វើតាមតែមេល្បាតឈ្មោះ សែម អោយធ្វើតែប៉ុណ្ណោះ។ ប៉ុន្ដែររឿងក្រដាសវីង នោះជារឿងកាលពីមុន ចំណែករឿងដែលកើតថ្មីនេះ មិនបានទទួលលុយនោះទេ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានតាមទូស័ព្ទថា លោកស៉ើបមិនទាន់ដឹងច្បាស់នោះទេ បើសិនជាមានករណីនេះ យើងនិងបន្ដនិតិវិធីពិភាគ្សាតទៅទៀត។

ទោះជាយ៉ាងណាប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប មិនបានប្រាប់ពីចំណាត់ការ លើមន្រ្ដីបរិស្ថាន របស់លោក ដែលពាក់ព័ន្ធបទល្មើសព្រៃឈើឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២២

ខេត្តសៀមរាប៖ផ្ទះពលរដ្ឋ១ខ្នងរួមទាំងទ្រព្យសម្បត្តិទាំងអស់ត្រូវបាន អគ្គីភ័យឆាប់ឆេះទៅស្រុង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣និង៥០នាទី នឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

អធិការដ្ឋាននគរបាលស្រុកពួក លោកទេព ពុំសែន បានប្រាប់ថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ពេជ្រ សើរ  ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ោញ រុន ភេទស្រីអាយុ ៤៩ឆ្នាំ ជាកសិករ។ មានកូន២នាក់/ស្រី១នាក់ និងចៅ១ នាក់/ស្រីនាក់។

អធិការបន្តថា ករណីនេះធ្វើឲ្យខូចខាត
-ឆេះផ្ទះអស់ទាំងស្រុង ផ្ទះទំហំ ៥ម.×៦ម. ជើងសសរកម្ពស់១ម. ប្រក់ស័ង្កសី ជញ្ជាំងស្លឹង ក្រាលក្ដារ។
+អស់ទ្រព្យសម្បត្តិរួមមាន៖
-ប្រាក់ខ្មែរចំនួន២០.០០០០(ម្ភៃម៉ឺន)រៀល។
-ស្រូវចំនួន៦.ការ៉ុង(៦០០គីឡូក្រាម)
-ស្ករត្នោត០៦.កាដុង(១កាដុង=២៥គីឡូក្រាម)
-ទូរសព្ទម៉ាកCamPhone ១គ្រឿង
-វិទ្យុទាក់ទង(motorola)១គ្រឿង
-ម៉ាស៊ីនបាញ់ស្មៅ១គ្រឿង
-ម៉ូតូ១គ្រឿងម៉ាកHonda dream (មិនស្គាល់សេរី) គុណភាពចាស់។
-និងឯកសារសំបុត្រកំណើត/អត្តសញ្ញាប័ណ្ណ/ប័ណ្ណចាក់វ៉ាត់សាំង/សៀវភៅគ្រួសារ(មួយគ្រួសារ) និងសម្ភារ:ប្រើប្រាស់ខោអាវមួយចំនួន។

មូលហេតុ៖តាមការបំភ្លឺម្ចាស់ផ្ទះបណ្ដាលមកពីផ្ទុះអាគុយផ្ទាំងសូឡា ទៅប៉ះចំធុងសាំងចំណុះសាំង៥លីត្រទុកនៅលើផ្ទះ បណ្ដាលឲ្យភ្លើងឆាបឆេះខ្លាំង តែម្ដង ហើយពេលនោះម្ចាស់ផ្ទះ(ពេជ្រ សើរ)គាត់កំពុងអង្គុយហូបបាយនៅលើផ្ទះតែម្នាក់ឯង ហើយស្ទុះចុះមកដី។

លោកអធិការបានបញ្ជាក់ថា ការអន្តារាគមន៍ក្រោយទទួលព័ត៌មានបានភ្លាមកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ តែដោយផ្ទះនេះស្ថិតនៅឆ្ងាយពីភូមិនៅដាច់ស្រយ៉ាល នៅទៅទិសខាងកើតចម្ងាយប្រហែល៨០០ម៉ែត្រ។ផ្ទះជញ្ជាំងស្លឹកភ្លើង បណ្តាលអោយឆេះអស់ទាំងស្រុងមុនកម្លាំងនគរបាល.ប្រជាពលរដ្ឋទៅដល់ ហើយបានពន្លត់គំនរភ្លើងដោយប្រើប្រាស់ចានដែក និងធុង ដងទឹកជះពន្លត់។ ក្នុងហេតុការណ៍នេះពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។ បញ្ជាក់ រថយន្តអគ្គីភ័យរបស់អធិការរដ្ឋានពុំបានជួយអត្តរាគមន៍សង្គ្រោះទេ មូលហេតុ ផ្លូវចង្អៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖រថយន្តរបស់នាយនគរបាលប៉ុស្ដិ៍ សង្កាត់ជ្រាវ ត្រូវបានរថយន្តកូរ៉េបុកបណ្ដាលឱ្យខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង
នៅល្ងាច ថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២២ តាមបណ្ដាលផ្លូវជាស៊ីម ស្ថិតក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានបន្ដថា រថយន្តបង្កម៉ាកកូរ៉េ ពណ៌ខៀវពាក់ស្លាកលេខ កំពង់ឆ្នាំង ៣A០៣៧៣។ ចំណែករថយន្តរបស់នាយប៉ុស្តិ៍ ពណ៌ស បិទ logo ប៉ូលិស ពាក់ស្លាកលេខ នគរបាល ២.៦៨៨២។ ទោះជាយ៉ាងណាសមត្ថកិច្ចសង្កាត់ជ្រាវមិនបានបញ្ជាក់ពីព័ត៌មានលម្អិតចំពោះហេតុការណ៍នេះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនពាក់ព័ន្ធករណីអំពើលួច(គម្របរីហ្គែរ ធ្វេីអំពីសំណរបាហាំង)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។

ការឃាត់ខ្លួនធ្វើឡើង នៅម៉ោង០២ និង៤០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២​ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណ:ជន សង្ស័យម្នាក់កំពុងធ្វើសកម្ម ភាពដោះគម្របរីហ្គែលូ។

លោកដា ចំរើន អធិការ​ អធិនគរបាលក្រុងសៀមរាប បានអោយដឹងថា កម្លាំងនគរបាលបានឃាត់ខ្លួនបុរសរូបនេះ រួមជាមួយម៉ូតូសណ្តោងងរ៉ឺម៉ក១គ្រឿង និងប្រមូលបាន)មានគម្របរីហ្គែរ​ ធ្វេីពីសំណរបាហាំង​ មួយឈុតផងដែរ។

លោក បានបន្ថែមទៀតថា ជនសង្ស័យមានឈ្មោះ​ វ៉ាន់ សំបូរ ហៅកុយ ភេទប្រុស អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ រើសអេតចាយ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បច្ចុប្បន្នរស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ ជនសង្ស័យបានឆ្លើយសារភាពថា គម្របរីហ្គែរដែលរូបខ្លួនដឹកតាមរ៉ឺម៉ក ម៉ូតូនេះ បានលួចនៅតាមផ្លូវក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុសៀមរាប។ ហើយនៅក្នុងចន្លោះពីខែមករា ដល់ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រូបខ្លួនបានលួចគម្របរីហ្គែរ​ តាមបណ្តោយផ្លូវមាត់ស្ទឹង ក្នុងសង្កាត់ស្លក្រាម បានចំនួន០៥ លើក សរុប​ ១៣គម្រប​ យកទៅកាត់ជា ចំណែកៗ​ ដាក់ក្នុងការ៉ុង រួចដឹកយកទៅលក់ឱ្យកន្លែងលក់-ទិញអេតចាយ ក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបទាំងអស់ ដោយក្នុង១គីឡូ លក់បានតម្លៃ១,៥០០រៀល។ ក្នុងនោះដកហូតវត្ថុតាងបានសរុបម៉ូតូ១គ្រឿង រ៉ឺម៉ក១គ្រឿង ដែកពុម្ភ ម៉ូទ័រកាត់ដែក១ គ្រឿង សោរដោះគម្របលូមួយចំនួន។ បច្ចុប្បន្ន ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ប្រសិនគ្មានករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ម៉្លេះរថយន្តដឹកឈើមួយគ្រឿងបានឆ្លងកាត់ខេត្តសៀមរាបបាត់ទៅហើយ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានប្រគល់ទៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើក្រោយពីបានរឹបអូសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រួចមក។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា រថយន្តដឹក បទល្មើសដឹកផល អនុផលព្រៃឈើខុសច្បាប់ម៉ាកកាម៉ារីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ 2Q 5242 គ្មានលិខិតអនុញ្ញាត ឆ្លូងខេត្តសៀមរាប។

នគរបាលបានបន្តថាក្រោយរឹបអូសរថយន្តកម្លាំងចម្រុះរកឃេីញឈើរួមមាន៖ឈើធ្នង់ ចំនួន.១៨ដុំ ស្មេីនឹង០.៨៩១ម៉ែត្រគូប។

សូមរំលឹកថា ហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី តាមផ្លូវជាតិលេខ០៦ ស្ថិតនៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២២

ខេត្តសៀមរាប៖បុរសជាតៃកុងរថយន្តមួយគ្រឿងបានរងរបួស ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ឈ្មោះ លឹម រ៉េត ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សូមបញ្ជាក់ថានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០ ត្រង់ចំណុចលើស្ពាន វត្តស្លែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មានករណីបាក់ស្ពានមួយ ដែលបង្កឡេីងដោយរថយន្តម៉ាក NISSAN DESEL ផលិតឆ្នាំ 1998 ពាក់ផ្លាកលេខសៀមរាប 3A- 3222 ប្រភេទបែន ពណ៌បៃតង អ្នកបើកបរដោយបុរសខាងលើ ឈ្មោះ លឹម រ៉េត ដឹកថ្មប្រភេទ 4×6 សរុបទំងន់ទាំងអស់ 28តោន ទិសដៅពីជើង ទៅទិសខាងត្បូងហើយបាន បើកឆ្លងកាត់លើស្ពានលើសទំងន់បណ្តាលឲ្យបាក់ចំកណ្តាលស្ពាន តែម្ដង។

នគរបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ថា ករណីនេះ មូលហេតុ ដោយសាររថយន្តដឹកលេីសទំងន់ទេីបបង្កជាគ្រោះថ្នាក់យ៉ាងដូច្នេះ ហើយបង្កការខូចខាត : បាក់ស្ពានថ្មប្រវែង៥ម៉ែត្រ x ៤.៥០ម៉ែត្រ និងរថយន្ត១គ្រឿង( ធ្ងន់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២២

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានរថយន្ត១គ្រឿងបើកបរឱ្យបាក់ស្ពានវត្តស្លែងឬស្ពានស្ទឹងជីក្រែង។

ហេតុការណ៍បានកើតឡើង មុខវត្តស្លែងនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាបនៅម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ប្រភពបានឱ្យដឹងថា រថយន្តដែលគ្រោះថ្នាក់ គឺបានដឹកថ្មឆ្លងកាត់ស្ពាន បណ្ដាលឲ្យបាក់ស្ពាន ជាពីរកំណាត់តែម្ដង។ ទោះជាយ៉ាងណាតៃកុងរថយន្តត្រូវបានគេជួយសង្គ្រោះ។

ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នេះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាប់ឆេះរួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះទាំងមូល។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង០៨និង៤០ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ ចំណុចភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះទាំងស្រុងរួមទាំងទ្រព្យសម្បត្តិជិត ១ម៉ឺនដុល្លារផងដែរ។

ក្នុងនោះបណ្ដាលឲ្យខូចខាត៖ ផ្ទះ១ខ្នង ទំហំ៨ម៉ែត្រx១៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង (ខូចខាត អស់ទាំងស្រុង).ឆេះគ្រែគ្រញូង១. ទូរដាក់ខោអាវ ១. តុគ្រញូង១. តុបាយ២. មាស ១.៤ តំឡឹង និងប្រាក់ដុល្លា ៣ ០០០ ដុល្លា និងសម្ភារប្រើប្រាស់ មួយចំនួនផ្សេងទៀត។

សមត្ថកិច្ចបន្តទៀតថា ម្ចាស់ផ្ទះឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុ៖ បណ្តាលមកពី អុជធូបទៀននៅកន្លែងអាសន: ទើបបណ្តាលអោយឆេះតែម្ដង។

ករណីនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង អធិការស្រុកពួក១គ្រឿង អធិការស្រុកអង្គរជុំ ១គ្រឿង និង ប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត ទើបពន្លត់បានទាំងស្រុង តែមិនបណ្តាលអោយប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចរដ្ឋបាលព្រៃឈើសហការជាមួយ កម្លាំងសមត្ថកិច្ចស្រុកស្វាយលើបានចុះកម្ទេចឡដុតធ្យូង ជាច្រើនកន្លែង នៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ។

ការចុះកម្ទេចនេះ ក្រោមការចង្អុលបង្ហាញដោយលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប មន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនរូបទៀត នៅថ្ងៃទី២២និង២៣ ខែកុម្ភ:ឆ្នាំ២០២២។

មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថាប្រតិបត្តិការនេះ គឺចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការសាងសង់ឡដុតធ្យូង និងរុះរើឡធ្យូង។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារបានប្រជុំពិភាក្សា ដោយបានលើកយកពីបញ្ហាប្រឈម និងការងារអនុវត្តច្បាប់ស្តីពីព្រៃឈើ យកមកជជែកដោះស្រាយនៅក្នុងអង្គពិភាក្សារួមគ្នាដើម្បីរៀបចំយុទ្ឋសាស្រ្តអនុវត្តតាមនីតិវធី។

បើតាមតន្ត្រីហើយរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ក្រុមការងារបានសម្រេចដូចខាងក្រោម៖
១.ចំពោះឡណាដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាទុកសុពលភាពរយ:ពេល៣០ថ្ងៃ ក្រោយពេលប្រមូលផលហើយឲ្យពួកគាត់រុះរើដោយខ្លួនឯង
២.ចំពោះឡដែលប្រមូលផលហើយនៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនិងកន្លែង។ ជាលទ្ធផលក្រុមការងារសម្រេចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបាន៥៤ម្ចាស់ ដែលមានឡធ្យូងចំនួន៥៧ឡ និងបានរុះរើបំផ្លាញចោលបានចំនួន ២៨ឡ។

សូមជម្រាបថាសកម្មភាពឡធ្យូង ជាមុខរបរមួយបានបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ បើទោះបីជាមុខរបរនេះជាមុខរបរកសិករយ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលព្រៃឈើបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រកបមុខរបរ ឡធ្យូង ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណៈម្ដាយកំពុងជាប់រវល់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី​ ២៤ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង១១និង១០នាទី នៅចំនុចតាមបណ្តោយព្រែកខាងកើតផ្លូវចុះកំពង់ផែរចុងឃ្នៀសទៅស្តង់ត្រី។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ​ ង៉ុយ ចិត្រា ភេទប្រុស​អាយុ​៣ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់ចុងឃ្នៀស​ក្រុងសៀមរាប។ ឪពុកឈ្មោះ ឃឿត ង៉ុយ អាយុ​២៩ឆ្នាំ​ មុខរបរនេសាទ។ ម្តាយឈ្មោះ សាន​ ស៊ីណែត អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ។

សមត្ថកិច្ចបន្តថាមូលហេតុ ម្តាយរវល់លាងចាននៅខាងក្រោយផ្ទះ ហើយទុកកូនអោយលេងតែម្នាក់ឯងនៅខាងមុខផ្ទះ( ផ្ទះបណ្តែតទឹក)។

សមត្ថកិច្ចបញ្ជាក់ថាកំលាំងប៉ុស្តិ៍ចុះទៅដល់ផ្ទះសព ប៉ុន្តែក្រុមគ្រួសារមិនបានដាក់ពាក្យបណ្តឹងឫស្នើសុំអោយធ្វើកោសល្យវិច័យនោះទេ។ បច្ចុប្បន្នសពត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page91 Page92 Page93 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×