ខេត្តកំពង់ចាម៖លោក ស្រេង ដារ៉ា អតីតជាអ្នកកាសែត និងជាអ្នកជំនួញម្នាក់ បានសម្រេចសាងផ្នួសបួសជាភិក្ខុសង្ឃ នៅវត្ត ដីដុះ ក្រុងកំពង់ចាម ដេីម្បីសន្សំបុណ្យកុសលជូនដល់អ្នកមានគុណ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ស្របពេលដែលព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ប្រារព្ធពិធីបុបុណ្យចេញវស្សានិងចូលដល់រដូវកឋិនទាន។
ព្រះតេជ្ជគុណ ស្រេង ដារ៉ា បានឲ្យដឹងថា ការដែលព្រះអង្គបានមកសាងផ្នួសជាភិក្ខុសង្ឃនៅវត្តដីដុះ ក្រុងកំពង់ចាមនេះ គឺត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ ក្នុងគោលបំណងគឺដេីម្បីតបស្នងដល់ព្រះគុណរបស់ឪពុកម្ដាយ។ ព្រះអង្គមានសង្ឃដីការបញ្ជាក់ទៀតថា គុណឪពុកម្ដាយពិតជាធំធេងណាស់ ធ្វើយ៉ាងណាក៏យើងសងមិនចេះអស់ដែរ ដូច្នេះការដែលព្រះអង្គមកសាងផ្នួសនេះ គឺបានត្រឹមតែសន្សំកុសលជូនដល់អ្នកមានគុណប៉ុណ្ណោះ លេីសពីនេះទៀតនោះ គឺសូមបួងសួងដល់ព្រះពុទ្ធសាសនា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយឲ្យមនុស្សទាំងឡាយមានជីវិតល្អប្រពៃ និងជួយឲ្យសង្គមជាតិមាននូវម្លប់ត្រជាក់ ពោលគឺទទួលបាននូវសេចក្តីសុខ សេចក្តីចំរើន សេរីសួរស្តី សុភមង្គលគ្រប់ប្រការ និងប្រកបដោយពរទាំង ៤ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ គួរបញ្ជាក់ថា លោក ស្រេង ដារ៉ា អតីតជាអ្នកកាសែតនៅទូរទស្សន៍បាយ័ន , សារព័ត៌មាន Cam Post និងជាដៃគូរជំនួញផ្នែកសុខភាព នៅក្រុមហ៊ុន Unicity Cambodia៕SRP
ខេត្តកំពង់ចាម៖លោកកែវ នារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានអំនាវដល់យុវវ័យក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើសយកផលិតផលណាដែលមានគុណភាពនិងស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសុខាភិបាលពោលគឺត្រូវប្រុងប្រយ័ត្នកុំប្រើប្រាស់ផលិតផលក្លែក្លាយ ព្រោះវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងស្បែករបស់យើង។