Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ ១ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​ អ៊ុន ចាន់ដា នៅព្រឹកមិញនេះបានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ទាំងអស់ដែលមានឱកាសបានចូលរៀនសូត្រឡើងវិញ សូមក្មួយៗបន្តខិតខំសិក្សារៀនសូត្រ ទទួលយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីត្រៀម ប្រឡងសញ្ញាបត្រនៅពេលខាងមុខនេះ ដែលជាថ្នាលបណ្តុះធនធានមនុស្ស និងជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ ក៏ដូចជា​សង្គមជាតិទាំងមូល ។

អភិបាលខេត្ត​ ក៏បានណែនាំដល់ក្មួយៗសិស្សានុ សិស្ស លោកគ្រូ អ្នកគ្រូ ឲ្យ​បន្តអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោករំលឹកបែបនេះ ក្ក្នុងពេលជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ ក្នុង​ពិធី​ប្រកាស​បេីកឲ្យដំណើរការរៀន និងបង្រៀនឡើងវិញ។

ក្នុងឱកាសនោះដែរ​ ​អភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ម៉ាស ១០.០០០ កៅអីជ័រ២០០ ដល់វិទ្យាល័យព្រះសីហនុផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣០ តុលា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមបានចេញលិខិតព្រមាន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាមលោកអ៊ុម វិបុល បន្ទាប់ពីប្រធានមន្ទីរធនធានទឹករូបនេះបានស្រវឹងស្រាហើយចូលទៅអុកឡុកក្នុងពិធីមួយក្នុងសាលាខេត្តកាលពីម្សិលមិញ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បានពិនិត្យឃើញថា ទង្វើ កាលពីល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាព អុកឡុកអង្គពិធី របស់លោក បានបង្ហាញពីភាពមិនសមរម្យ ធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងបានធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។

ពាក់ព័ន្ធនិងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ុម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួនដូចខាងក្រោម៖

១ ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត។

២ ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ។

៣ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

៤ ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក

៥ ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់។

៦ គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាក ត្រូវមានការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាលខេត្ត។

៧ រដ្ឋបាលខេត្ត នឹងផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល២ ឆ្នាំដូចគ្នា។

ទទួលបានលិខិតព្រមាននេះ លោក អ៊ុន វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមាន កំហុសលើកក្រោយទៀត។

ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តនឹងមានវិធានការ តាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ដោយមិនមានការ យោគយល់ទៀតឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៨ តុលា ២០២១

ខេត្តកំពង់ចាម៖លោក​ សុខ​ ស្រ៊ុន​ ត្រូវ​ផ្ទេរ​ឲ្យទៅ​បម្រើ​ការងារ​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ចំណែកលោក​ សុខ​ លឹមហៀង​ ត្រូវ​បានតែងតាំង​ជាប្រធានមន្ទីរសាធារណការ​និង​ដឹកជញ្ជូន​ខខេត្តកំពង់ចាមជំនួស​។ ពិធីផ្លាស់ប្ដូរធ្វើឡើងនៅរសៀលថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២១​នេះ​។

ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការដឹកជញ្ជូនថ្មី លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ កុំ​ធ្វើ​ជា​តួឯក​ គឺ​ត្រូវ​បង្រៀន​មន្ត្រី​ក្រោម​ឱវាទ​​ឲ្យ​ចេះ​ធ្វើ​ការ​រួមគ្នា​​ ដែលចាំបាច់បំផុតនោះ​ គឺ​ត្រូវ​កសាង​ផែនការ​ ដេីម្បី​រក​ធនធាន​ថវិកា​ មកធ្វេីការ​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ពន្ធ័​ វិស័យ​ផ្លូវ​ថ្នល់​ និង​ស្លាក​សញ្ញា​ចរាចរណ៍ជាដេីម​ ក្រៅពីនោះ​គឺត្រូវ​រៀនសូត្រ​ តាម​រយៈ​ការ​ដក​បទពិសោធន៍​ ពី​មន្ទីរ​ផ្សេងៗ​ ដែល​មាន​ការ​រីកចម្រើន​ ហេីយ​យកមក​អនុវត្ត​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​រីកចម្រើន​ ក្នុងនោះត្រូវ​ខិតខំ​កសាង​ស្នាដៃ​ជា​គំរូ​​ បន្សល់​ទុក​ទៅ​ជំនាន់​ក្រោយៗផង​​ លេីសពីនោះគឺត្រូវ​ខិតខំ​បន្ត​ទៀត​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ប្រកប​ដោយ​គុណភាព​ និង​ការ​ជឿ​ទុកចិត្ត​ ដូច​ជា​ការ​ផ្តល់​ប័ណ្ណ​បើកបរ​ និង​ស្លាកលេខ​យានយន្ត​គ្រប់​ប្រភេទ​ជាដេីម​។

លោក​​ ស៊ុយ​ សាន​ រដ្ឋលេខាធិការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​ណែនាំ​ដល់​លោកប្រធានមន្ទីរសាធារណការ​ថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ​ ពិសេសអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ សំដៅបន្តការផ្ដល់សេវាសាធារណៈ សេវាតម្រូវការគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឲ្យ​បានឆាប់រហ័ស និងមានតម្លាភាព ធានាទប់ស្កាត់ឲ្យបាននូវយានយន្តផ្ទុកលើសទម្ងន់គ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើដងផ្លូវ​ឲ្យ​មានប្រសិទ្ធភាព​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ តុលា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ នៅព្រឹកមិញនេះ បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ប្រគល់ជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់​ ចំនួន ៨៥ គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ដេីម្បី​ជួយសម្រាលទុក្ខលំបាក​ របស់​បងប្អូន​បប្រជាពលរដ្ឋ។​ លោកក៏បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យបន្តរៀនរស់នៅជាមួយជម្ងឺកូវិដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាងគឺការលាងសម្អាតដៃជាប្រចាំ ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវ​រក្សា​គម្លាតសុវត្ថិភាពសង្គម” ៣ការពារ ៣កុំ ” និងសូមចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា។

គួរ​បញ្ជាក់​ថា​ អំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន ថវិកា​ ចំនួន​ ១០ម៉ឺនរៀល​ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង​ ឃីត១​កញ្ចប់​ និង​អាវ​ចំនួន៤។ ប្រគេនព្រះចៅអធិការវត្តទួលរកា​ អង្ករ១០០គីឡូក្រាម​ មី ៤កេស​ ត្រីខ ៤យួរ និងបច្ច័យ២០​ម៉ឺនរៀល​ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៥ តុលា ២០២១

ខេត្តកំពង់ចាម​៖រាជរដ្ឋាភិបាលបានបន្ថយថវិកាសម្រាប់ឧបត្ថម្ភគ្រួសារស្លាប់ដោយសារជំងឺកូវីដ១៩។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន​ ចាន់ដា​ បានថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីផែនការណែនាំ អំពីគោលការណ៍ នៃការបែងចែកថវិកា សម្រាប់អ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម នៅព្រឹកមិញនេះ ថា ផ្អែកតាមគោលការណ៍ណែនាំថ្មី របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់សិទ្ធិ ទៅឃុំសង្កាត់នីមួយៗ ដើម្បីបែងចែកថវិកាទៅគ្រួសារ ដែលបានស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្នុង១គ្រួសារសព ទទួលបានថវិកាចំនួន២លានរៀល។ ដូច្នេះបន្ទាប់ពីក្រុងស្រុក នីមួយៗ ទទួលបានថវិកានេះទៅ ត្រូវណែនាំដល់ឃុំ សង្កាត់ ត្រូវពន្យល់ដល់ប្រជាពលរដ្ឋប្រសិនបើ ពួកគាត់លើកឡើងជាសំណួរផ្សេងៗ ជុំវិញកញ្ចប់ថវិកានេះ ពីព្រោះថា កន្លងទៅរដ្ឋាភិបាល បានកំណត់ថា សពអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ មួយសព ផ្ដល់ជូនថវិកា ចំនួន ៥លានរៀល ក៏ប៉ុន្តែ ផ្អែកតាមការងារចំណាយផ្សេងៗ ដោយរាប់ទាំង៖ ការសម្រាកព្យាបាល ថ្នាំសង្កូវ និងការបូជាសព…។ល។ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ជូន ១សពថវិកាចំនួន២លារៀលវិញ។

បើតាមលោក អ៊ុន ចាន់ដា សពដែលត្រូវផ្ដល់ថវិកាជូននោះ គឺរាជរដ្ឋាភិបាល បានកំណត់អ្នកស្លាប់ រាប់គិតចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន នេះ តែប៉ុណ្ណោះ។ ចំពោះ អ្នកស្លាប់មុននេះ រដ្ឋាភិបាលពុំមានគោលការណ៍ដោះស្រាយកញ្ចប់ថវិកានោះឡើយ។ ដោយឡែកនៅខេត្តកំពង់ចាមក៏មានអ្នកជម្ងឺកូវីដ មកសម្រាកព្យាបាល ហើយបានស្លាប់នៅមន្ទីរពេទ្យផងដែរ។ ដូច្នេះកិច្ចការនេះរដ្ឋបាលខេត្តកំពង់ចាម នឹងអញ្ជើញគ្រួសារសពទាំងនោះ មកទទួលថវិកាដោយផ្ទាល់ដៃ នៅសាលាខេត្តតែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page90 Page91 Page92 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!