Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
១២ វិច្ឆិកា ២០២១ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម៖ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រេីប្រាស់​ ស្ពានឆ្លងកាត់ទន្លេមេគង្គ​ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងធ្វេីឡេីងនៅថ្ងៃទី២២​ ខែវិច្ឆិកា​នេះ​។

សូមជម្រាបថា លោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមនឹង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ និងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំនៅព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​​​ បាន​អញ្ជើញ​ចុះពិនិត្យទីតាំង រៀបចំ​ កន្លែងវេទិការ​ ដេីម្បី​រៀបចំពិធីសម្ពោធ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ វិច្ឆិកា ២០២១ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម៖អភិបាលខេត្ត បាននាំយកអំណោយ ចែកជូនដល់អតីតយុទ្ធជនចំនួន ៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ មី១កេសត្រីខ១យួរ ននិងថវិកាចំនួន១០ម៉ឺនរៀល។

ការចែកអំណោយនេះនៅព្រឹកមិញនេះ ក្នុងពិធី រំលឹកខួបលើកទី៦៨​ ថ្ងៃ​បុណ្យឯករាជជាតិ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២១ និង​អបអរ​សាទរ​​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃទិវា​កំណើត​កងយោធពល​ខេ​ម​ភូភូមិន្ទ ដើម្បីផ្សាភ្ជាប់សម្ដែងនូវសេចក្ដីដឹងគុណ ដល់វីរយុទ្ធជន វីរៈយុទ្ធនារីកម្ពុជា។

ពិធីនេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅបរិវេណ សួនសាធារណ ខាងមុខសាលាគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម​ ក្រោម​វត្តមាន លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយមានការអញ្ជើញចូលរួមពីលោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ និង​ព្រះមន្ត្រីសង្ឃ​ ​ផងដែរ​​។

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានឡើងថា ការប្រារឰពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១ ) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។ ទិវាបុណ្យ ឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៦៨ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ វិច្ឆិកា ២០២១ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម​៖លោក​ អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមពិធីវេរអង្គកឋិនទានមហាសាមគ្គី និងឆ្លងបុណ្យអង្គកឋិន ដែលប្រារព្ធធ្វើឡើងនៅវត្ត ខេមវន័ បឹងស្នាយ និងបានប្រគេនបច្ច័យ ដល់វត្តចំនួនបីទៀត នៅក្រុងកំពង់ចាម។

គួរ​បញ្ជាក់​ថា​ អ្នកផ្តេីមបុណ្យអង្គកឋិនទានមហាសាមគ្គីរបស់រដ្ឋបាលខេត្តកំពង់ចាម នេះ រួមមាន​ លោក​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ លោក​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋជាសប្បុរសជនច្រើននាក់ទៀតបាននាំបច្ច័យសរុប​ចំនួន ៧២.៩៤១ ដុល្លារ រួមនិងត្រៃយ៍ធំ​ ២ -លៀង ១០ -សាដក់ ៨៨ និងទេយ្យវត្ថុមួយចំនួនទៀត។​ ក្នុងនោះរដ្ឋបាលខេត្តបានប្រគេនព្រះសង្ឃចំនួន៣ វត្តក្នុងក្រុងកំពង់ចាម រួមមាន​៖ វត្តបុទមរតនៈដីដុះចំនួន ១០លានរៀល,វត្តសុទស្សនារាម ជ្រោយថ្ម ចំនួន ១០លានរៀល, វត្តជោតនារាម បឹងកុកចំនួន ១០លានរៀល។ បច្ច័យដែលបានប្រគេនព្រះសង្ឃ វត្តខេមវ័ន ហៅវត្តបឹងស្នាយ សរុបចំនួន ៦៥.៦២៣ដុល្លារ ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ វិច្ឆិកា ២០២១ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម៖លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កំពង់ចាម បានប្រាប់ដល់មន្ត្រីគណបក្សប្រជាជន​ ​ឲ្យបន្តអនុវត្តគោលការណ៍គ្រឹះរបស់គណបក្ស​ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សដោយឈរលើទស្សនៈ ពង្រឹងចាស់បង្កើតថ្មី​ និងត្រូវធ្វើអំពើល្អទៅលើប្រជាជន​​។

មានប្រសាសន៍​បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងបរិវេណសួនក្រញូង នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម​។

លោក​ យឹម​ ឆៃលី​ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាសមរភូមិដែលមន្ត្រីគណបក្សត្រូវបន្តការគ្រប់គ្រងឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ចាម ពីព្រោះការបោះឆ្នោតឃុំសង្កាត់លើកទី៥នេះ គឺជាមូលដ្ឋានគ្រឹះដែលនឹងមានឥទ្ធិពលដល់ការរៀបចំបោះឆ្នោតជាតិ​ ឆ្នាំ២០២៣។

លោក​ យឹម​ ឆៃលី​ បានរំលឹកថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានឃើញការពិតយ៉ាងច្បាស់ថារយៈពេលជាង៣០ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសពុះពារជម្នះនូវឧបសគ្គ​ និងការលំបាកផ្សេងៗរាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនដែលនាំប្រទេសជាតិឲ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត​ និងឈឺចាប់បំផុតមកកាន់សម័យដ៏ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម។ ទន្ទឹមនិងនេះសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីគឺជាមហារដ្ឋបុរសមួយរូបដែលមានឆន្ទៈមោះមុត​ និងទឹកចិត្តស្នេហាជាតិពិតប្រាកដក្នុងការដឹកនាំនិងកសាងប្រទេសជាតិយើងដែលនេះគឺជា ប្រវត្តិសាស្ត្រមួយដែលគ្មាននរណាម្នាក់ដែលអាចមើលរំលងបានឡេីយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ វិច្ឆិកា ២០២១ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្តបានក្រេីនរំលឹកប្រាប់ប្រជាពលរដ្ឋថា ពិតមែនតែស្ថានភាព​ជំងឺ​កូវីដ​-១៩​ បានធូរស្រាល​ ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ៣កុំ “ដើម្បីជៀសផុតពីការឆ្លងជំងឺនេះ។

លោក​​ អ៊ុន​ ចាន់ដា​ ថ្លែងប្រាប់ប្រជាពលរដ្ឋយ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាស
ប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះឈុន ម៉េន អាយុ៦៣ឆ្នាំ រស់នៅ ភូមិអំពិលទ្វារ ឃុំសំពងជ័យ​ ស្រុកជើងព្រៃ។

គួរ​បញ្ជាក់​ថា​ លោកពូ ឈុន ម៉េនជាជនមានពិការភាព ( ស្វិតជើងដោយសារជំងឺលើសឈាម ) មានប្រពន្ធនិងចៅតូចៗ ៤នាក់​ ​ក្នុងបន្ទុក ដែលកំព្រាដោយសារ ឪពុកម្តាយលែងលះ​។

អំណោយ​ដែល​ត្រូវ​ទទួល​បាន​រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង​ ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប​ មី ២កេស​ ឃីត ២សម្រាប់​ អាវយឺត ១២​ សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០​ម៉ឺនរៀល។​ ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល​រៀលផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page89 Page90 Page91 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!