ខេត្តព្រះវិហារ៖មានការលើកឡើងថាលោកចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម ខេត្តព្រះវិហារ នៅក្នុងឆ្នាំ២០២២នេះ ត្រូវមន្ត្រីនៅក្នុងខេត្ត បង្ហើបថា លោកប្រធានមន្ទីររូបនេះ ទទួលបានប្រាក់ចំណេញ ពីការចំណាយលុយរដ្ឋ ពីចន្លោះពី៧០០ ទៅដល់ជិត៨០០លានរៀល លើការចំណាយ ថវិកា សរុបខ្ទង ១ពាន់លានរៀល ដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្ត របស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ រួមនិងការជុសជុលអគារ ចាក់សាប រៀបចំប្រព័ន្ធ លូបង្ហូទឹកនៅក្នុងមន្ទីរផងដែរ។
ប្រភពបានបង្ហើបទៀតថា នៅឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧត្តុនិយម បានប្រគល់កិច្ចសន្យា អោយ មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ អនុវត្តន៏ការងារជុសជុលនូវប្រព័ន្ធធារាសាស្រ្តចំនួន៧កន្លែង ក្នុងតម្លៃជាង៦០០លានរៀល។ ក្រៅពីនោះ មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ មានគម្រោងផ្ទាល់ខ្លួនក្នុងការថែទាំនិងជុសជុលប្រព័ន្ធធារាសាស្រ្តទំនប់នាគ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត តម្លៃជាង២៣០ លានរៀល ដោយដាក់ដេញថ្លៃ តែមិនប្រក្រតី។ នេះបើតាមផ្សារព័ត៌មានក្នុងស្រុកបានចេញផ្សាយកាលពីថ្មីៗនេះ។
ជុំវិញករណីនជទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកចាប កុយ ប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ នៅឡើយទេ រហូតដល់ថ្ងៃចន្ទនេះ។ តែទោះជាយ៉ាងណា លោកចាប កុយ ប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ៖ ការងារទាំងនេះមានការត្រួតពិនិត្យត្រឹមត្រូវ ពីហិរញវត្ថុ និងអភិបាលខេត្ត៕SRP