Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពត

ទីប្រឹក្សា ឆាវឆាវ ១៦ តុលា ២០២០

ខេត្តកំពត៖ប្រជាពលរដ្ឋ​ប្រមាណ៧០​គ្រួសារ នៅក្នុង​ខេត្តកំពត កំពកំពុងអត់ផ្លូវដើរ
ដោយសារតែបុគ្គលម្នាក់ បាន​រំលោភ​យក​ដី​ប្រឡាយ ​ឬ​ផ្លូវភ្លោះ ​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ដំណើរ​ចេញចូល​ពី​ថ្នល់ជាតិ​ទៅ​ស្រែ ​និង​ទៅផ្ទះ​។

ពលរដ្ឋបានឱ្យដឹងថា ​អាជ្ញាធរ​ភូមិ​ឃុំ ​បាន​ចុះទៅ​ហាមឃាត់​បុគ្គល​នោះដែរ ​ប៉ុន្តែ​គេ​មិន​ស្តាប់ ​ខណៈដែល​អាជ្ញាធរ​ស្រុក​វិញ ​បានត្រឹមតែ​មក​សន្យា​ហើយ ​សន្យា​ទៀត​ អូសបន្លាយ​រាប់​ខែ គ្មាន​ដំណោះស្រាយ​ដដែល។

ប្រជាពលរដ្ឋ​ ជា​ម្ចាស់​ស្រែ ជាប់មាត់​ប្រឡាយ​ ដែល​គេ​រំលោភ​យក ​នៅក្នុង​ឃុំ​សម្រោង​ក្រោម ​ស្រុក បន្ទាយមាស បាន​លើកឡើងថា​ នៅ​ឃុំ​នេះ​ មាន​ប្រឡាយទឹក​បន្សល់ទុក​ពី​សម័យ ប៉ុលពត ជាច្រើន​ខ្សែ ដែល​បច្ចុប្បន្ន ​ប្រឡាយទឹក​នេះ បាន​ក្លាយ​ជា​ផ្លូវ​សម្រាប់​ចេញចូល​ផ្ទះ​របស់​អ្នកភូមិ​។​ កន្លងមក មិនមាន ​ពលរដ្ឋ​ ណាម្នាក់ហ៊ានចាក់ដីលុប ​ឬ​ធ្វើ​របង​បិទផ្លូវ​ប្រឡាយ​នោះទេ ​តែ​ម្ចាស់​ទីតាំង​ដី​ជាប់​ផ្លូវជាតិ​ម្នាក់ ​ពិត​ជាមានឥទ្ធិពលខ្លាំងណាស់ ព្រោះ​អាជ្ញាធរ​ភូមិ​ឃុំ ​បាន​ចុះ​ហាមឃាត់​ច្រើនដង ប៉ុន្តែ​គេ​នៅតែ​មិន​ស្តាប់ ​រហូតដល់​ពលរដ្ឋ ​បាន​ដាក់​ពាក្យស្នើសុំ​បើកផ្លូវ​ដល់​រដ្ឋបាលខេត្ត ​ហើយ​រដ្ឋបាលខេត្ត ​បាន​ចុះមក​ពិនិត្យ និង ឱ្យ​រក្សា​ប្រឡាយ​ទុក​ដូចដើម​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ឆ្ងល់​នោះ គឺ​អាជ្ញាធរ​ស្រុក​បន្ទាយមាស ​ដែល​បាន​សន្យាថា ​ជួយ​ដោះស្រាយ​ម្តង​ហើយ​ម្តងទៀត​ រាប់​ខែ​ទៅហើយ នៅតែ​គ្មាន​លទ្ធផល​បន្តិច​សោះ​។

ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ការបិទផ្លូវ​ប្រឡាយ​នេះ ​គឺជា​បិទផ្លូវ​ធ្វើដំណើរ​របស់​ពួកគេ​ ពី​ផ្ទះ​ទៅ​ផ្លូវ ជាតិ​។

ប្រជាពលរដ្ឋថានឹង​វាយ​ជញ្ជាំង​របង​បិទផ្លូវ​ប្រឡាយ​នេះ​ចេញ ​ក្នុងពេល​ឆាប់ៗ ​ប្រសិនបើ​អាជ្ញាធរ​ស្រុក ​គ្មាន​ដំណោះ​ឱ្យ​ពួកគេ​។ ប្រជាពលរដ្ឋ​ទាំង​៧០​គ្រួសារ​ ស្នើឱ្យ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ អភិបាលខេត្ត ជួយ​ព​ន្លឿ​ន​ដោះស្រាយ​បើកផ្លូវ​ជូន​ពួកគេ​ប្រើប្រាស់​ដូចដើម​វិញ ឱ្យបាន​ឆាប់រហ័ស​៕SRP អួង វុឹង

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៩ មិថុនា ២០២០

ខេត្តកំពត៖ ប្រជាកសិករកំពុងមមាញឹកប្រមូលផលអំបិល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់។ លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិលខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការផលិតអំបិលក្នុងឆ្នាំ២០២០នេះ នៅក្នុងខេត្តកំពត មានការកើនឡើងជាងឆ្នាំទៅ ដោយសារតែមានពលកម្មគ្រប់គ្រាន់ ព្រមទាំងអាកាសធាតុក៍អំណោយផលល្អ។

លោក បន្តថា បច្ចុប្បន្ន ប្រជាកសិករកំពុងតែមមាញឹកប្រមូលផល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះហើយ។ ក្នុងនោះដែរ ការផលិតអំបិល អាចទទួលបានផលប្រហែល៨ម៉ឺនតោន លើផ្ទៃដីជាង៤០០០ហិចតា ដែលមានក្រុមផលិតអំបិលចំនួន២០០ក្រុមសាមគ្គី។
លោកបានបញ្ជាក់ថា ឆ្នាំនេះការផលិតអំបិលរបស់ប្រជាកសិករទទួលបានផលល្អ ដូច្នេះគឺអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។

«សព្វថ្ងៃនេះពួកគាត់កំពុងផលិតផលិតមិនទាន់ចប់ ព្រោះមេឃអំណោយផលល្អយើងនៅផលិតបាន ពួកគាត់កំពុងធ្វើសកម្មភាពផលិត រហូតដល់ខែ៦ហើយ មេឃអត់ទាន់មានភ្លៀងធំ មានតិចតួច អញ្ចឹងយើងអាចផលិតបាន ហើយនៅតែបន្តផលិតរហូតដល់សព្វថ្ងៃនេះ»។

សូមបញ្ជាក់ថា កម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំអំបិលចូលពីបរទេសប្រមាណ ៥ម៉ឺនតោន ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។

សហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដែលចែកចេញជា ៧ មណ្ឌលគឺ មណ្ឌលបឹងទូក មណ្ឌលត្រើយកោះ មណ្ឌលបឹងរូងទី១ មណ្ឌលបឹងរូងទី២ មណ្ឌលសេះស មណ្ឌលកែប និងមណ្ឌលកំពង់ត្រាច ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ផ្ដើមចេញពីឃុំបឹងទូក ស្រុកទឹកឈូ ទៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រំដែនវៀតណាម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Newer posts
← Previous Page1 … Page8 Page9

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!