Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតដែលចុះហត្ថលេខាដោយសម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅក្នុងលិខិតបានបញ្ជាក់ថា លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាប្រធាន និងមានសមាភាពជាអនុប្រធានចំនួន ០២រូប ព្រមទាំងសមាជិក១២រូប។ សម្រាប់ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននេះផងដែរ មានលេខាធិការដ្ឋានមួយជាជំនួយការដែលដឹកនាំដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

ទី១-ធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើកការងាររដ្ឋាភិបាលឌីជីថលក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងគ្រប់គ្រងគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមបណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង។

ទី២-សហការជាមួយដៃគូពាក់ព័ន្ធ ទីប្រឹក្សា និងអ្នកជំនាញតាមការចាំបាច់ ដើម្បីរៀបចំកសាងផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពធនធានមនុស្ស។

ទី៣-គ្រប់គ្រងការធ្វើសមាហរណកម្មតភ្ជាប់រវាង ប្រព័ន្ធបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ ជាមួយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទី៤-គ្រប់គ្រងការធ្វើបច្ចុប្បន្នភាព វាយតម្លៃគុណភាពប្រព័ន្ធ និងសម្ភារៈបច្ចេកទេស បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យសមស្របតាមស្ថានភាពរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក បម្រើដល់ការងារជំនាញ និងការងារផ្ដល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព។

ទី៥-រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីធានាដល់ការងារអនុវត្តប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ការងាររដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

ទី៦-រៀបចំរបាយការណ៍អំពីលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ជូនរដ្ឋមន្ដ្រីដើម្បីជូនជ្រាប ឬស្នើសុំមតិដឹកនាំតាមការចាំបាច់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការផ្គត់ផ្គង់ត្រីនៅកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២១

ភ្នំពេញ៖អ្នកស្រី ស៊ុ សំអឿន ដែលមនុស្សទី៣លាន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានទទួលថវិកាលើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការទទួលបានថវិកា របស់សម្ដេចហ៊ុន សែន នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបានជាង៣លាននាក់ហើយ ក្នុងនោះបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ហើយអ្នកស្រី ស៊ុ សំអឿន ជាមនុស្សទី៣លាន ទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល តាមរយៈលោកជំទាវ ឱ វណ្ណឌីន ដែលប្រគល់នាថ្ងៃនេះ។

សូមជម្រាបថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនាឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈគម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។

ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជន ដែលបានដាក់ពាក្យជា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើស បេក្ខជនចំនួន១រូប ហើយផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

អង្គប្រជុំ ក៏បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ដល់គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំង នូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយៈការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

លោក ខៀវ កាញារីទ្ធ ថ្លែងបញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ ព្រឹកមិញនេះ គឺបានធ្វើការបន្តពិនិត្យលើវឌ្ឍនភាពការងារ ដែលគ្រប់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បាន ក្នុងរយៈ ពេលពេញ១ សប្តាហ៍កន្លងមកនេះ ទទួលបានលទ្ធផលល្អ ស្របតាមផែនការ និងសកម្មភាពការងារដែលបានដាក់ចេញកន្លងមក។

លោក ខៀវ កាញារីទ្ធ ក៏បានជំរុញដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ធ្វើការពិនិត្យអោយបានច្បាស់លាស់ ក្នុងផែនការចំណាញថវិកា សម្រាប់កិច្ចការផ្សេងៗ នៅក្នុងឆ្នាំ២០២២ ពិសេសការចំណាយសម្រាប់ប្រេងឥន្ទន: ទុកត្រៀមចាក់ម៉ាស៊ីនផ្សាយរបស់ស្ថានីយ៍វិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា កុំអោយមានការអាក់ខាននៅពេលដាច់ចរន្តអគ្គីសនី ក្នុងពេលណាមួយ។

លោករដ្ឋមន្រ្តី បានណែនាំអោយប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្សាយនូវរាល់ព័ត៌មាន បែបពន្យល់ បកស្រាយទៅតាមច្បាប់ និងឯកសារ គតិយុត្ត ដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណា អោយបងប្អូនប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងស៊ីជម្រៅ ពាក់ពន្ធ័ការអនុវត្តន៍សេចក្តីសម្រេច និងវិធានការច្បាប់នានា របស់រាជរដ្ឋាភិបាល។ ជាមួយនេះរាល់ការផ្សាយព័ត៌មាន ត្រូវផ្អែកលើ ស្ថាប័នជំនាញ និង សមត្ថកិច្ច ក៏ដូចជាប្រភពច្បាស់លាស់ ហើយត្រូវដកស្រង់នូវរាល់ចំណុចសំខាន់ៗ របស់អ្នកជំនាញ និងស្ថាប័ន មានសមត្ថកិច្ច ពិសេសពាក់ព័ន្ធរឿងជំងឺកូវីដ ១៩ ត្រូវតែយក ប្រភព និង ព័ត៌មានច្បាស់លាស់ ដែលចេញដោយ ក្រសួងសុខាភិបាល ព្រោះជាព័ត៌មានពិត សម្រាប់អោយ ប្រជាពលរដ្ឋ បានដឹងទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២១

ភ្នំពេញ៖មេដឹកនាំខ្មែរ សម្ដេចតេជោហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម។

សម្ដេចថ្លែងយ៉ាងដូច្នេះ នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ នាឱកាសអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមទៀតថា សាធារណរដ្ឋឆែក មានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

ពាក់ព័ន្ធទៅនឹងបេសកកម្មកាទូតរបស់ឯកឧត្តម សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកឧត្តម Martin Vávra យកចិត្តទុកដាក់ទៅលើការជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

សម្ដេចតេជោបានបន្ថែមថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជូនថវិកាបន្ថែមជូនដល់បណ្តាខេត្តនានា សម្រាប់ត្រៀម ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ភ្នំពេញ៖មន្ត្រីនគរបសលព្រហ្មទណ្ឌបានថ្លែងថាកម្លាំងសមត្ថកិច្ចបានចាប់ខ្លួន បុរសជាប្ដី បានហើយ ដែលបានសម្លាប់ប្រពន្ធ របស់ខ្លួន រាជធានីភ្នំពេញរួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ព្រឹកមិញនេះ នៅស្រុកសំឡូត ខេត្តបាត់ដំបង នៅត្រង់ចំណុចផ្ទះសំណាក់នីឡា
បន្ទាប់ពីរត់គេចខ្លួន។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកខេង ម៉េងឈាង បានឲ្យដឹងថា ការចាប់ខ្លួនបុរសរូបនេះគឺធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តបាត់ដំបង។

លោក ខេង ម៉េងឈាង បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តី ខាងលើត្រូវបានកម្លាំងនាំទៅកាន់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។

សូមជម្រាបថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសរូបនេះបានយកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោលនៅខេត្តត្បូងឃ្មុំ។ ទើបនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ។ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេច ហ៊ុនសែន បានអះអាងថា៖ កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

សម្ដេចតេជោបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

បើតាមសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថានៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម(Sinopharm Vaccine) របស់ចិនចំនួន១លាន ដូសទៀត បានដឹកមកដល់ ប្រទេសកម្ពុជាទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងភាសាខ្មែរ ទៅជាអត្ថបទ។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុននៃប្រទេសចិន ចំនួន ១លានដូស បន្ថែមទៀត ហើយដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ នេះសម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋ។

សូមជម្រាបថា វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៧ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា ថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា និងជើងទី៦ ដឹកមកកម្ពុជាចំនួន ១លានដូស នៅថ្ងៃទី ៨ ខែមិថុនា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋ របស់ខ្លួន។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ របស់ខ្លួន។ គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page88 Page89 Page90 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×