Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈ កំពុងជិះម៉ូតូត្រូវបានរថយន្តបុកពេញទំហឹង។

ហេតុការណ៍បានកើតឡើងម៉ោង២៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូជាតិលេខ៦ ត្រង់ចំណុចភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត(មិនស្គាល់ម៉ាក)បេីកបរពីលិចទៅកេីត បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេរី២០០៣ពណ៌ខ្មៅគ្មានស្លាកលេខ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់តែម្ដង។ ជនរងគ្រោះឈ្មោះ ជិន គ្រុយ ភេទប្រុស អាយុ២១ឆ្នាំនៅភូមិឃុំកេីតហេតុ។ ករណីនេះក៏ខូចខាតម៉ូតូ១គ្រឿងឯ ចំណែករថយន្តបង្កបេីកគេចខ្លួនបាត់។
បើតាមរបាយការណ៍មូលហេតុ អ្នកបើកបររថយន្តបេីកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២២

ខេត្តសៀមរាប៖ភោជនីយដ្ឋាន ពពែមាស ដែលមិនសូវល្បី ទីតាំងនៅក្រុងសៀមរាប បានរងការចោទប្រកាន់ថា មិនបើកលុយឲ្យបុគ្គលិក ខណៈនាងសុំឈប់ ដោយសារតែនាងឈឺ ប៉ុន្តែថៅកែភោជនីយដ្ឋាន មិនបានបើកលុយឲ្យនាងនោះទេ។ នេះបើយោងតាមអាខោនហ្វេសប៊ុកមួយដែលបានផ្ញើតាមឆាតចូលផេកផ្លូវការរបស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃពុធនេះ។

ខាងក្រោមនេះជាសាររបស់បុគ្គលិក ដែលបានផ្ញើរមកអង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍៖ ខ្ញុំ​ចង់​អោយខាង​បង​ជួយ​រក​យុត្តិធម៌​អោយ​ខ្ញុំ​ផង​ ខ្ញុំ​ធ្វើ​ការ​ នៅ​ភោជនីយដ្ឋាន​ ពពែ​មាស​ ខ្ញុំ​សុំ​មេ​ឈប់​ធ្វើ​ការ​ ព្រោះ​ខ្ញុំ​ឈឺ​ គាត់​អត់​បេីក​លុយ​អោយ​ខ្ញុំ​ ហេីយ​ថែម​ទាំង​ប្រេី​ពាក្យ​សម្ដី​អសុរោះ​មក​ខ្ញុំ​​ថែម​ទៀត​បង។

បុគ្គលិករូបនោះបន្តថា មុនដំបូងគាត់​និយាយ​ថា​ អ្នកឈប់​អត់​ប្រាប់​គាត់​ គាត់​អត់​បេីក​លុយ​អោយ​ .. ដល់​តែ​ខ្ញុំ​សុំ​ឈប់​ធ្វើការ​ ខ្ញុំ​ប្រាប់​គាត់​ហើយ​តែ​គាត់​ក៏​អត់​បេីក​លុយ​អោយ​ខ្ញុំ​ដដែល​បង។

បុគ្គលិកនោះដដែលបន្តថា ភោជនីយដ្ឋាន ពពែមាស នៅ​ផ្ផ្លូវ៦០ខេត្ត​សៀមរាប​។ ប្រាក់ខែរបស់នាងចំនួន ១៥០ដុល្លារ។ នាងបន្តថា ធ្វើ​ចឹង​មាន​ផល​ប៉ះពាល់​អ្វី​ដែល​ទេ​បង​ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​កម្លាំង​ញើស​ឈាម​ខ្ញុំ​ទេ​បង🙏🏻😭នេះ​បញ្ហា​ដែល​ខ្ញុំ​សុំ​ឈប់​ធ្វើការ​បង។

ចំពោះការចុះប្រកាន់របស់បុគ្គលិកបែបនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺណាមួយពី ថៅកែភោជនីយដ្ឋានពពែមាស នៅឡើយទេ។ សុំបញ្ជាក់ថាភោជនីយដ្ឋានពពែមាស ស្ថិតនៅតាមដងផ្លូវ ៦០ម៉ែត្រក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២២

ខេត្តសៀមរាប៖អាជ្ញាធរថ្នាក់ជាតិ បានសម្រេចជ្រើសរើសយក ឃុំកំពង់ភ្លុក ជាទីតាំងស្រាវជ្រាវ បង្ក្រាបបទល្មើសជលផល។

ការសម្រេចជ្រើសរើសយប់ឃុំកំពង់ភ្លុក ជាទីតាំងឈរជើងរបស់សមត្ថកិច្ចដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនេះគឺ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានឲ្យដឹងថា ដោយមានការសម្របសម្រួលពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ និងលោក សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:បញ្ជាការឯកភាពខេត្តសៀមរាប ដែលមានកម្លាំងសរុបចំនួន ៧០នាក់ និងទូកចំនួន ៧គ្រឿង បានចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងបញ្ជាការឈរជើង របស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល។

លោកវេង សាខុន បន្តថា បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង-ស្ថាប័នបានសម្រេចជ្រើសរើស ទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវេង សាខុន បញ្ជាក់ថាសារៈសំខាន់នៃទីតាំងឈរជើងនេះគឺ អាចចល័តកម្លាំងជួយអន្តរាគមន៍ដល់ភូមិសាស្រ្តខេត្តសៀមរាប ខេត្តបាត់ដំបង និងមួយផ្នែកនៃខេត្តពោធិ៍សាត់បានយ៉ាងងាយស្រួល និងទាន់សភាពការ។ ក្នុងបេសកកម្មនេះ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ក៏បានរឹបអូសទូក ១គ្រឿង និងឧបករណ៍នេសាទម៉ាញ់ ១វង់ ដែលជនល្មើសបានលាក់បង្កប់ក្នុងទឹកនៅចំណុចចុងឃ្នាសផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២២

ខេត្តសៀមរាប៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានមោទកភាព ដែលគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា  ICC-Angkor ប្រកាសបន្តអាណត្តិការងារជួយអភិរក្ស រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ១០ឆ្នាំទៀ។

បង្ហាញចំណាប់អារម្មណ៍នៅក្នុង សន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី២៨ របស់អាយស៊ីស៊ី-អង្គរ (ICC Angkor ) ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប កាលពីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា  បានលើកឡើងថា លោកជំទាវផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា  ពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលអាយស៊ីស៊ី-អង្គរ (ICC-Angkor) ប្រកាសបន្តអាណត្តិការងារ រយៈពេល១០ឆ្នាំទៅមុខទៀត ដើម្បីជួយអភិរក្សប្រាសាទបុរាណខ្មែរ។
លោកជំទាវបន្តលើកឡើងទៀតថា សមិទ្ធិផលថ្មីនេះ អាចសម្រេចទៅបាន ដោយសាររាជរដ្ឋាភិបាលកម្ពុជា អ្នកជំនាញអន្តរជាតិ និងភាគីពាក់ព័ន្ធនៃអាយស៊ីស៊ី-អង្គរ (ICC Angkor) បានធ្វើការ ហើយបង្កើតបាននូវទំនុកចិត្តរួមគ្នាជាធ្លុងគ្នាមួយ។ កត្តាសំខាន់មួយទៀត ដែលបណ្តាលឱ្យទទួលបានលទ្ធផលប្រកបដោយមោទកភាពនេះ គឺដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បង្កបានលក្ខណៈងាយស្រួល សម្រាប់កិច្ចការពារ អភិរក្ស និងថែរក្សាប្រាសាទបុរាណ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនានារបស់កម្ពុជា។

ដោយឡែក តំណាងជាន់ខ្ពស់នៃអាយស៊ីស៊ី-អង្គរ (ICC Angkor )  បានពន្យល់បន្ថែមថា  ការសម្រេចបន្តអាណត្តិការងារ សម្រាប់រយៈពេល១០ ឆ្នាំទៅមុខទៀតនេះ   គឺដើម្បីបន្តជួយការងារអភិរក្ស ជួសជុល  និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ឱ្យ នៅជាគំរូមួយ សម្រាប់ប្រទេសជាច្រើនផ្សេងទៀតនៅក្នុងពិភពលោក ដែលមានលក្ខខណ្ឌប្រហាក់ប្រហែលនឹងកម្ពុជា។

ទន្ទឹមគ្នានេះ លោក Jacques PELLET និង លោក  MIKAMI Masahiro សហប្រធានបារាំង-ជប៉ុន បានមានប្រសាសន៍បន្តថា  បច្ចុប្បន្ន  អាយស៊ីស៊ី-អង្គរ (ICC-Angkor)   សង្កេតឃើញថា  អ្នកបច្ចេកទេសកម្ពុជា កាន់តែមានសមត្ថភាព និងជំនាញច្បាស់លាស់ លើការងារជួសជុល ការពារ និងអភិរក្សប្រាសាទ បុរាណរួចហើយ។ ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ ការងារអភិរក្ស និងអភិវឌ្ឍន៍មួយចំនួនទៀត នៅត្រូវការ ការផ្តល់អនុសាសន៍បច្ចេកទេសកម្រិតខ្ពស់នៅឡើយពីអ្នកជំនាញការ Ad Hoc អន្តរជាតិ ហើយដែលនេះក៏ជាមូលហេតុដែលអាយស៊ីស៊ី-អង្គរ (ICC-Angkor) សម្រេចចិត្តបន្តអាណត្តិរបស់ខ្លួនរយៈពេល១០ឆ្នាំទៅមុខទៀត ក្នុងគោលដៅជួយពង្រឹងសមត្ថភាពដល់អ្នកបច្ចេកទេសកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាទីបញ្ចប់ អាយស៊ីស៊ី-អង្គរ (ICC- Angkor) បញ្ជាក់ជូនថា  សម្រាប់រយៈពេល៣០ឆ្នាំកន្លងមកនេះ  អាយស៊ីស៊ី-អង្គរ (ICC-Angkor) តាមរយៈការដឹកនាំរបស់សហប្រធានបារាំង  និងជប៉ុន និងក្រោមកិច្ចសហការយ៉ាងជិតស្និទ របស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគម្រោងអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ បានច្រើន ជាង១០០ គម្រោង ក្នុងនោះបានចំណាយថវិកា ប្រមាណជាង៦០០លានដុល្លារ។
ថវិកាទាំងអស់នេះ គឺបានមកពីការខំប្រឹងប្រែងរបស់អង្គការ UNESCO អាយស៊ីស៊ី-អង្គរ (ICC-Angkor) តាមរយៈក្រុមអ្នកជំនាញការ ADHOC អន្តរជាតិ ជាសេនាធិការ អំពាវនាវកៀរគរពីប្រទេសម្ចាស់ជំនួយជាច្រើន ដែលចាប់អារម្មណ៍ទៅលើការងារជួសជុល អភិរក្ស និងថែរក្សាប្រាសាទនានា  ក្នុងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ឱ្យនៅស្ថិតស្ថិរគង់វង្សតទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ខេត្តសៀមរាប៖សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បារាំង និងជប៉ុន ប្រកាសជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព រយៈពេល១០ឆ្នាំទៀត។

សហប្រធានបារាំង និងជប៉ុន បានប្រកាសពីការសម្រេចចិត្ត របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ នេះដោយមានវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។

ការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធនៃកិច្ចប្រជុំ។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៩៣ ហើយនឹងត្រូវបញ្ចប់អាណត្តិទី៣របស់ខ្លួននៅចុងឆ្នាំ២០២៣។ តាមរយៈនៃការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបន្តអាណត្តិលើកទី៤រហូតដល់ឆ្នាំ២០៣៣។

ក្នុងរយៈពេល៣០ឆ្នាំមកនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានទទួលជោគជ័យជាប្រវត្តិសាស្ត្រនូវការធានាបានការជួសជុលប្រាង្គប្រាសាទធ្វើយ៉ាងណាធានាបាននូវភាពរឹងមាំរបស់ប្រាង្គប្រាសាទ ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព ការគ្រប់គ្រងជួសជុល អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះរយៈពេល១០ឆ្នាំខាងមុខទៀត គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងផ្តោតទៅលើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបេតិកភណ្ឌ និសហគមន៍ដែលធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ៕SRP អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន/លោក ហ៊ុំ រិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ខេត្តសៀមរាប៖ជនជាតិអាមេរិកម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបរាយការណ៍ថា បានស្លាប់នៅវេលាម៉ោង១រសៀថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលក្រុមទី២ ស្ថិតនៅក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចជំនាញខេត្តបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះNORELL WILLIAM ERNEST  ភេទប្រុស អាយុ៧៣ឆ្នាំ(មុខរបរគ្មាន)ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ522774319 ស្នាក់នៅទីតាំងខាងលើ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការធ្វើកោសល្យវិច័យបានសន្និដ្ឋានថាមូលហេតុ ការស្លាប់របស់ជនរងគ្រោះ ដោយសារស្ទះសសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យភ្នំពេញ រងចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានបើកម៉ូតូបុកគោយន្តចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវមិត្តភាព.កម្ពុជាកូរ៉េ ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចណ៍នេះរវាងគោយន្តច្នៃពណ៌ខៀវនិងម៉ូតូម៉ាកហុងដា២០១៨ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1AG-5461ជិះស្របទិសគ្នា ពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ គោយន្តកែច្នៃបត់ឆ្វេង ហើយបុរសអ្នកបើកម៉ូតូបុកចំពាក់កណ្តាលគោយន្តកែច្នៃបណ្ដាលឲ្យស្លាប់តែម្ដង។ សមត្ថកិច្ចនគរបាលបន្តថាជនរងគ្រោះ ឈ្មោះ ចាន់ សុខ ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ។ ក្នុងនោះខូចខាតម៉ូតូ១គ្រឿង ចំណែកតៃកុងគោយន្តកែច្នៃរត់គេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចនាំយកគោយន្តកែច្នៃយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកអង្គរធំ។ គ្រោះថ្នាក់នេះមូលហេតុ អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ខេត្តសៀមរាប៖លោកព្រិន្ទបាល​ឯក លក្ខិណា វីរៈរិទ្ធ បានសារភាពថថា ការខាំ​ កូនក្មេងនោះ ដោយសារតែព្រោះខ្នាញ់ពេក។ មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ុំ លោក​លក្ខិណា វីរៈរិទ្ធ និង ម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅ ដើរលេងនៅខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បី ទៅជួបគ្នា នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា -វៀតណាម ក្នុងខេត្តកំពង់ស្ពឺ។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរង គ្រោះ តែកុមារី​ មិន​ព្រម ស្រាប់តែក្រោយ មក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះចូលបន្ទប់ទឹក។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ​ កូនលេង ព្រោះខ្នាញ់ពេក។ លុះ នៅថ្ងៃទី១៩ ខែមីនានេះ លោក លក្ខិណា វីរៈរិទ្ធ ​បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែល​ក្នុងថ្ងៃ​ននោះជនបង្ក ​បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេល​ម្តាយជន​រងគ្រោះមិននៅ ធ្វើឱ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើ បំរាស់ ពុំរួច។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចដាក់ពន្ធនាគារ លោកលក្ខិណា វីរៈរិទ្ធ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន តាមក្រមព្រហ្មទណ្ឌ ២១៩ ចំណុច ១ ចោទពី បទហឹង្សា ដោយមានស្ថានទម្ងន់ទោស ទាក់ទង និង ជនរងគ្រោះ ចាប់ពី២ ឆ្នាំ ទៅ៥ឆ្នាំ និង ពិន័យជាទឹកប្រាក់ ពី ៤លាន ទៅ១០ លាន រៀល។ ជនសង្ស័យមានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ចំណែកម្តាយកុមារីរងគ្រោះ មានឈ្មោះ តាំង សុខ ហ្គេច និងកូនស្រី ឈ្មោះ អ៉ឹង សុខកណ្ណិកា អាយុ១ ឆ្នាំ៣ខែ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សូមបញ្ជាក់ថា លក្ខិណា វីរៈរិទ្ធ មានតួនាទីជាព្រិន្ទបាលឯក អត្តលេខ 71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន ឯកជននៃស្នងការនគរបាលខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសាលា នគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ខណ:ជនសង្ស័យទៅរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង។ កុមារីរងគ្រោះ បាន ចេញពីមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប វិញហើយនៅថ្ងៃម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធករណីលួច។

ការឃាត់ខ្លួនធ្វើឡើង ថ្ងៃពុធទី​២៣​ ខែមីនា​ ឆ្នាំ​២០២២​ ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណះ មេបញ្ជាការ កងរាជអាវុហត្ថក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានដឹងថាករណីលួច​ បានកើតឡើងនៅចំណុច​ភូមិវត្តដំណាក់សង្កាត់​សាលាកំរេីក​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។ ជនសង្ស័យឈ្មោះ​ អាត​ កាណា​ អាយុ​៤០ឆ្នាំ​ មុខរបរ​រេីសអេតចាយ​ រស់នៅភូមិវត្តដំណាក់ សង្កាត់​សាលាកំរេីក​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។ ករណីនេះដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ​មួយគ្រឿង​ម៉ាក C125ពណ៌ខ្មៅ​មានលេខ​ សៀមរាប​ 1J-2416។
បច្ចុប្បន្ន​ជនសង្ស័យ​និងវត្ថុតាង​ បានបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដេីម្បីបន្តនិតិវិធី៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖បុរសចំនួន២នាក់បានចងកសម្លាប់ខ្លួននៅកន្លែងផ្សេងគ្នា។

ហេតុការណ៍ទី១កើតឡើងនៅវេលាម៉ោង១៧.០០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ នៅចំណុក្បាលភ្នំតាទោះ ភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ (សពមានសភាពហើម)។ ជនរងគរោះឈ្មោះណៃ រុាំ ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។ សមត្តកិច្ចបានចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីពាក់ពន្ធ័បទល្មើសនោះទេ។ ជនរងគ្រោះជាមនុស្សញៀនស្រា។

ករណីទី២នៅវេលាម៉ោង​១៦.៥០ នាទីថ្ងែទី២៣ ខែមីនាឆ្នាំ២០២២ នៅចំណុចដើមស្វាយ ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ បូ រើន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ។
កម្លាំងនគរបាលប៉ុស្តិ៍នគរភាស បានចុះទៅពិនិត្យលើសាកសព និងជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីលើខ្លួនសាកសព ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ មូលហេតុគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃ និងមានវិបត្តិផ្លូវចិត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការអញ្ជើញជាអធិបតីដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សហប្រធានបារាំង និងជប៉ុន និងលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

លោក Christophe GIGAUDAUT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធាន បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅពេលនេះ ក្រោយខកខាននារយៈពេល២ឆ្នាំដោយសារបញ្ហាកូវីដ១៩ តែបើទោះបីជាបញ្ហាកូវីដ១៩ កើតឡើងជាសាកលយ៉ាងណាក្ដី ក៏ស្មារតីនៃការខិតខំប្រឹងប្រែងលើការងារអភិរក្សប្រាសាទមិនបានស្រាកស្រាន្តទេ ផ្ទុយទៅវិញការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរបានសម្រេចលទ្ធផលជាច្រើននិងប្រកបដោយមោទកភាព។

តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា លោក Sardar Umar ALAM បានចូលរួមអបអរសាទជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអ្នកជំនាញការអាដហុកដែលខិតខំធ្វើឱ្យកិច្ចប្រជុំនៅពេលកើតឡើង។ ក្នុងនាមអង្គការយូណេស្កូ លោកក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរជាតិអប្សរាដែលធ្វើឱ្យសមិទ្ធផលការងារជាច្រើនកកើតឡើង ពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩ ទោះការងារខ្លះមានការកកស្ទះក្ដី តែក៏មានការងារខ្លះបន្តធ្វើដោយរលូនផងដែរ។

លោកបញ្ជាក់ផងដែរថា ទោះបីមានការប្រឈមខ្លាំងមកលើកិច្ចការជួសជុល អភិរក្សនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកជាច្រើន តែនៅរមណីយដ្ឋានអង្គរកិច្ចការទាំងនេះនៅតែបន្តទៅមុខ។ បន្ថែមលើនេះ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា សម្បត្តិបេតិកភណ្ឌវប្បធម៌មានដើរតួរនាទីស្នូលសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

លោកសាស្រ្ដាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្ដអាយស៊ីស៊ី-អង្គរ មានប្រសាសន៍ថា នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការងារតាមការដ្ឋានឡើងវិញរបស់ក្រុមអ្នកជំនាញការអាដហុក ក្រោយខកខាន២ឆ្នាំមកនេះ។ លោកបន្តថា សកម្មភាពនេះ គឺបង្ហាញពីការតភ្ជាប់ឡើងវិញនូវប្រពៃណីការងារដែលអ្នកជំនាញការធ្លាប់បានធ្វើ ដែលចុះត្រួតពិនិត្យការងារតាមការដ្ឋាននានា មុនកិច្ចប្រជុំផ្លូវការចូលមកដល់។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំចំនួន២ ដែលទី១នៅថ្ងៃទី២៤ ខែមីនា ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងនៅថ្ងៃទី២៥ កិច្ចប្រជុំពេញអង្គលើកទី២៨៕SRP
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុំ រិទ្ធី, ហាប់ គឹមអាន

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖រថយន្តស៊េរីទំនើបមួយគ្រឿងបានបុកម៉ូតូចំពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុច ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវៀងរថយន្តនឹងម៉ូតូ ដោយរថយន្តម៉ាកHUMMER ពណ៌ខ្មៅ ពាក់់ផ្លាកលេខភ្នំពេញ.2J3939 (អ្នកបើកបររត់បាត់)បើកបរពីលិចទៅកើត បានបុកជាមួយនឹងម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅសេរី 2018 ពាក់ផ្លាកលេខសៀមរាប1AC 8248 បើកបរដោយឈ្មោះសាប់ ហឿង ភេទប្រុសអាយុ78ឆ្នាំ រស់នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្ដង។

របាយការណ៍បានបន្តថា មូលហេតុជនរងគ្រោះបើកម៉ូតូ ឆ្លងថ្នល់ពីត្បូងទៅជើងខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនឹងម៉ូតូរក្សាទុកនៅអធិការនគបាលស្រុករងចាំដោះស្រាយនៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page88 Page89 Page90 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×