Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
២១ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រដ្ឋបាល​ខេត្ត បានដាក់​ចេញ​ជា​ផែនការ​ ដេីម្បី​​គិតគូរដល់ការ​លេីក​កម្ពស់​សោភ័ណភាព​ក្រុងកំពង់ចាម​ និង​ការ​លេីក​កម្ពស់​សុខុមាលភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​​ប្រជាពលរដ្ឋ​ មកដេីរលេងកម្សាន្ត​ ឬ​ធ្វើ​ការ​ហាត់ប្រាណ​ផងនោះ​ ដូច្នេះ​យើង​ត្រូវ​សិក្សា​ស្វែងរក​ទីតាំងណាមួយ​ឲ្យ​បាន​សមរម្យ​ ដេីម្បី​សាងសង់​បន្ទប់ទឹក​ បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់​សួន​កម្សាន្ត​តាម​ដងទន្លេមេគង្គ​ ក្នុង​ក្រុងកំពង់ចាម​។

លោកថ្លែងបែបនេះនៅព្រឹកមិញ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ និងទីតាំងសម្រាប់​សាងសង់​បង្គន់​អនាម័យ​សាធារណៈ ដើម្បី​លេីក​កម្ពស់​សុខុមាលភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​​ប្រជាពលរដ្ឋ​ មកដេីរលេងកម្សាន្ត​ ឬ​ធ្វើ​ការ​ហាត់ប្រាណ​ ទទួលបានសេវាប្រកបដោយផាសុកភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ។

សូមជម្រាបថាក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​៣០​ អាណត្តិ​ទី​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​កន្លងទៅនេះ​ លោក​ អ៊ុន​ ចាន់ដា​ បាន​ទទួល​សំណើ​របស់​ក្រុមប្រឹក្សាខេត្ត​ ហេីយបានណែនាំដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យជួយ​ស្វែងរក​ទីតាំង​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់​សួន​កម្សាន្ត​តាម​ដងទន្លេមេគង្គ​ ចៀសវាង​ការ​បន្ទោរបង់​ពាសវាលពាសកាល​ និង​ដេីម្បី​លេីក​កម្ពស់​សុខុមាលភាព​ក្រុង​ និង​លេីក​កម្ពស់​សុខុមាលភាព​​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជាប្រជាពលរដ្ឋ​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យការរៀបចំ ផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានគម្រោងសាងសង់ ផ្លូវជាតិលេខ ៧១C ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីស្រុកស្ទឹងត្រង់។

​ក្នុង​កិច្ចប្រជុំ​ននៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ ម្សិលមិញ លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា ជា​កិត្តិយស​ណាស់​សម្រាប់​ខេត្តកំពង់ចាម ដែល​សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្ពាន​មិត្តភាព​កម្ពុជា​- ចិន ស្ទឹងត្រង់ ក្រូចឆ្មា និង​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ៧១C ចេញពី​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ឆ្ពោះទៅដល់​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​តែម្ដង។​

អភិបាលខេត្តបាន​មានប្រសាសន៍​បន្តថា ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្ដល់​កិត្តិយស របស់​សម្ដេច​តេ​ជោ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ ប្រកបដោយ​ភាពទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​ស្ទឹងត្រង់​ក្រូចឆ្មា​នាពេល​ឆាប់ៗ​ខាងមុខនេះ៕​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានកំណត់យក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌ និង​សម្រេចយកវិទ្យាល័យដីដុះ ក្រុងកំពង់ចាម ធ្វើជាមណ្ឌលប្រឡង។

លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ ដោយមានការ​អញ្ជើញ​ចូលរួមពីអភិបាលរងខេត្ត និងលោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​រៀបចំ​ពង្រឹង​ការងារសន្តិសុខខាងក្រៅ និងខាងក្នុងមណ្ឌលប្រឡង ដោយឡែក​បេក្ខជន​ប្រឡង​សូមឲ្យយកកាតចាក់វ៉ាក់សាំងមកជាមួយផង ចំពោះ​អ្នក​ពុំមនកាតចាក់វ៉ាក់សាំង​ មិន​ត្រូវ​អនុញ្ញាត​ឲ្យចូលប្រឡងឡេីយ។

អភិបាលខេត្ត​ បាន​ណែនាំ​ដល់​អនុរក្ស សូម​ឲ្យ​មើលបេក្ខជន និង​ត្រូវ​ធ្វើជាគំរូល្អ ព្រោះនេះជាលើកទីមួយ​ ដែលប្រឡងនៅក្នុងខេត្តកំពង់ចាម​ ដូច្នេះ​ត្រូវ​រក្សាសេចក្តីថ្លៃថ្នូរជាអនុរក្សផង​។ ជាមួយគ្នា​នោះ​ អភិបាលខេត្ត​ ក៏បាន​ជំរុញ​ឲ្យ​មានការលើកទឹកចិត្តដល់មន្ត្រីកិច្ចសន្យា ក្នុងការប្រឡង ត្រូវ​ប្រឹងសរសេរ និង​បំពេញ​ឲ្យ​ត្រូវ​ ឲ្យបានច្រើន​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម​៖អាជ្ញាធរបានរៀបចំ​សាងសង់​វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។

ថ្លែង​ថាក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​វិមានឯករាជ្យ​ ​​នៅព្រឹក​មិញនេះ ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានលើកឡើងថាការរៀបចំ​សាងសង់​វិមានឯករាជ្យ​នេះ អាជ្ញាធរខេត្ត​មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​​ ​ប្រវត្តិសាស្ត្រ និងលេីក​កម្ពស់​សោភ័ណភាពទីក្រុង​ សំដៅ​ទៅលើ ខួបកំណើត​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ដែលជា​ស្នាម​ព្រហស្ថ របស់ ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។​

បើតាមលោក​ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​ បាន​បញ្ជាក់ថា ទីតាំង​ដែលអាជ្ញាធរខេត្ត សម្រេច សាងសង់ ​វិមានឯករាជ្យនេះ គឺ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​មាត់ច្រក​ចូលទៅ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម ដោយ​ចំណុច​នេះ លោក​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ​ឲ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូតមកដល់​ចំណុច​ទន្លេ​អុំ ដើម្បី​បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ មក​កម្សាន្ត​ផងដែរ។

លោក ចាន់ ផល្លី ថា វិមានឯករាជ្យ​នេះអភិបាលខេត្ត តម្រូវ​ឲ្យ​ជាង​សាងសង់​រួចរាល់ មុន​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ ២០២២៕​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នៅសៀលថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញបានប្រជុំដោះស្រាយសម្របសម្រួលទំនាស់ បើកផ្លូវ​ ស្ថិតក្នុងភូមិ ព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសុទិន ដែលគូភាគី ទាំងសងខាង ជាសាច់ញាតិសន្ដានជាមួយគ្នា ហើយបាន ប្ដឹងផ្ដល់គ្នា ដើម្បីសុំឲ្យមានការបើកផ្លូវចូលដីលំនៅដ្ឋាន និងដីចំការ របស់ពួកគាត់។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក​អភិបាលខេត្ត បានសម្របសម្រួលដោះស្រាយ ក្រោមគោល​នយោបាយ​ឈ្នះឈ្នះ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដោយស្នើសុំឲ្យគូភាគីទាំងសងខាង យោគយល់គ្នា ឈានទៅរកការបញ្ចប់ទំនាស់ទាំងស្រុង ហើយអាជ្ញាធរខេត្ត នឹងចូលរួម រកវិធីរៀបចំបើកផ្លូវនេះឲ្យបាន សម្រាប់ជាប្រយោជន៍ ដល់គូភាគី រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងមូល អាចធ្វើដំណើរឆ្លងកាត់ ដឹកផលិតផលកសិផល ដោយតភ្ជាប់នឹង ផ្លូវមួយចំនួនទៀតទុកចូលទៅចំការ ។
ដោយគូភាគី បានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់លោកអភិបាលខេត្ត ហេីយលោកក៏បាន ចាត់ឲ្យ អាជ្ញាធរស្រុក-ឃុំ មន្ត្រីជំនាញ ចុះទៅទីតាំងដីពិនិត្យជាក់ស្តែង ដើម្បីធ្វើកិច្ចសន្យាព្រមព្រៀងគ្នា ដើម្បីបើកផ្លូវនេះ ទទឹងយ៉ាងតិច៣ម៉ែត្រ ។
ជាមួយគ្នានោះ​ លោក​អភិបាលខេត្ដ បានផ្ដាំផ្ញើឲ្យគូភាគីដែលជាញាតិសន្ដាននឹងគ្នា ឲ្យឈប់ទាស់ទែងគ្នា និងត្រូវចេះស្រលាញ់រាប់អានគ្នាឡើងវិញ ក្នុងនាមជាញាតិសណ្តាន រស់នៅភូមិផងរបងជាមួយគ្នាតរៀងទៅ។ ហើយម្យ៉ាងវិញទៀត ក្នុងតំបន់នោះកំពុងមានការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ លោក​បានបញ្ជាក់ថានៅពេលមានកិច្ចព្រមព្រៀងបញ្ចប់ទំនាស់ ស្នើឲ្យជំនាញ បន្តវាស់វែងលក្ខណៈជាប្រព័ន្ធ ដើម្បី បានធ្វើប្លង់កម្មសិទ្ធិសម្រាប់ពួកគាត់ ឲ្យបានឆាប់ និងទាន់ពេលវេលា​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page88 Page89 Page90 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!