Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
២៨ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖ លោក​ កៅ សុខអាន អភិបាលរងខេត្ត តំណាង​លោក​​ អ៊ុន​ ចាន់ដា​ ភិបាលខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ​បាន​អញ្ជើញកាត់បេីបវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជន​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​រដ្ឋបាលខេត្តកំពង់ចាម ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ​។

គួរ​បញ្ជាក់​ថា​ ការប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល សម្រាប់ឆ្នាំ២០២១ នេះបានចាប់ដំណើរការនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្រោម កិច្ចសហការរវាង អាជ្ញាធរដែនដី និងក្រសួងមហាផ្ទៃ។ ដោយឡែកសម្រាប់ខេត្តកំពង់ចាម បានជ្រើសរើសយកសាលាបឋមសិក្សា និងវិទ្យាល័យ ដីដុះ ធ្វើជាមណ្ឌលប្រឡង ដែលក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មានចំនួន​៥បន្ទប់ ក្របខ័ណ្ឌមន្ត្រីក្រមការ មាន ៦បន្ទប់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល មានចំនួន​ ១៦បន្ទប់។​ ដែលមានបេក្ខជនដាក់ពាក្រប្រឡងសរុបចំនួន ៤០៧នាក់ ក្នុងនោះមានបេក្ខជនដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៦នាក់ ស្រីចំនួន ៣៦នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការចំនួន ៩២នាក់ ស្រីចំនួន ៤៦នាក់ និងក្របខ័ណ្ឌលេខាធិការដ្ឋបាលចំនួន ២៣៩នាក់ ស្រីចំនួន ១៧៥នាក់។ ក្នុងនោះត្រូវធ្វើការជ្រើសរើសទាំង ៣ក្របខ័ណ្ឌ នៅខេត្តកំពង់ចាម​ ចំនួន ៨នាក់។
លោក​ កៅ សុខអាន អភិបាលរងខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងតំណាងក្រសួងមហាផ្ទៃ បានចូលរួមកាត់វិញ្ញាសារបើកការប្រឡងនេះ ដែលមានវិញ្ញាសារ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីក្រមការ រយៈពេល២ម៉ោង ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ និងភាសារអង់គ្លេស និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល រយៈពេល ២ម៉ោង ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា​​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖យុវសិស្ស ឌឹម អេងជូ ដែលបានស្លាប់ដោយឃាតកចាប់រំលោភនិងសម្លាប់ ជាក្មេងកំព្រាឪពុករស់នៅជាមួយជីដូនចាស់ជរា។

សូមរំលឹកថាហេតុការណ៍បានកើតឡើងកាលពី​វេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ​ដែលយុវតីរងគ្រោះ ត្រឡប់មកពីសាលារៀនគួរបន្ថែម ត្រៀមប្រឡងបាក់ឌុប​ ប៉ុន្តែជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ត្រូវបានជនដៃដល់ចាប់រំលោភ ហើយវាយសម្លាប់ យ៉ាងព្រៃផ្សៃ។

ជនដៃដល់ ឈ្មោះ ម៉ាប់ កំសត់ ហៅលន អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាពរយ:ពេលប៉ុន្មានម៉ោងក្រោយមក។

ចំណែក ជនរងគ្រោះឌឹម អេងជូ ជាកូនកំព្រាឪពុក អាយុ១៦ឆ្នាំ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ចំការលើ។

យុវតីជនរងគ្រោះរូបនេះ រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី​ ៧ ខណៈដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ។

នៅព្រឹកមិញនេះ លោកស្រី​ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ បាននាំយក​ថវិកា​ និង​សម្ភារ​មួយចំនួន ចូលរួមបុណ្យសពយុវតី ឈ្មោះ ឌឹម អេងជូ។

លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់កូន ចៅ បងស្រីជាទីស្រឡាញ់ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី លោ អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង លោក ហ៊ុន ណេងប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ។

លោកស្រី​ ក៏បានលើកទឹកចិត្តដល់គ្រួសារសព និង​ចូលបុណ្យ រួមមាន​ ថវិកា​ ៩០ម៉ឺនរៀល​ អង្ករ ១០០គីឡូក្រាម និង​សម្ភារមួយ​ចំនួន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» នៅថ្ងៃអង្គារ ព្រឹកមិញនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ រីករាលដាលនៅទូទាំងប្រទេសអស់រយៈពេលប្រមាណជាជិត២ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាចំណាយថវិកាជាង២,៣០០លានដុល្លារដើម្បីចំណាយលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងចំណោយផ្សេងៗ ដែលចំនួនទឹកប្រាក់នេះវាស្មើនឹងការចំណាយលើការសាងសង់ស្ពានបានចំនួន២០ខ្សែ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្ត្រក្នុងព្រឹត្តិការណ៍នានា ក្នុងកំលុងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសម្តេចតេជោបានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេចមិនអាចឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេ ទោះត្រូវគេរិះគន់យ៉ាងណាក៏ដោយ។

នាយករដ្ឋមន្ត្រីក៏បានសូមអោយយកចិត្តទុកដាក់សុខភាពមនុស្សចាស់ ក្នុងពេលរដូវចុះត្រជាក់ខាងមុខនេះ។ សូមអោយអាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពមបុស្សចាស់ ដូចជាត្រៀមផ្តល់ជូននូវអាវភ្លៀង អាវរងារ ភួយ ដើម្បីជួយដល់មនុស្សចាស់ទាំងឡាយដែលមានការខ្វះខាត។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកនេះ ជាពិសេសក្នុងពេលទប់ស្កាត់កូវីដ ក៏ដូចជាពេលដែលបើកប្រទេសជាតិឡើងវិញនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់​ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាពខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរ​ពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចំការពោត។

បេីតាមចម្លើយបឋម ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព រំលោភ និងសម្លាប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ។

ប្រភពបានឲ្យដឹងថា សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​​ នៅពីវេលាម៉ោង២នឹង១៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជីនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

សូមរំលឹក​ថា​ កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី នគរបាលចំការអណ្តូង ទទួលព័ត៌មានពីឈ្មោះពលរដ្ឋបានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់(ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់។

នគរបាលបានបន្តថា ករណីនេះ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការពិនិត្យសាកសពគឺ ពិតជាករណីរំលោភសម្លាប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់ក និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដាប់ភេទមានធ្លាក់ឈាម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ និង​សម្ភារៈ​មួយចំនួន​ផងដែរ​។ ទោះជាយ៉ាងណាសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្អែកនេះ  នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។

សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម​នៅត្រង់គីឡូ​ម៉ែត្រ​​លេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្ត​លេខ​២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់​ ស្រុក​​ស្ទឹង​​​ត្រង់​ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅ​ចំណុច​​ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានសុទ្ធសាធ​មានប្រវែង ១.១៣១​ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្ត​ចំនួន​ ២គន្លង ផ្លូវម៉ូតូ​ចំនួន​ ២គន្លង ផ្លូវថ្មើរជើង​ចំនួន ​២គន្លង សម្រាប់ទៅមក។ ផ្លូវមេសង​ខាង​​ស្ពាន​ តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៧១C​ ​មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំង​ស្ពាន និង​ផ្លូវ​តភ្ជាប់​​មានប្រវែង​សរុប​ ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព​របស់ សម្តេចហ៊ុនសែន ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេលសាងសង់​ចំនួន​៤២ខែ សាងសង់​ដោយក្រុមហ៊ុន​សំណង់​​​​សៀងហៃ​​(SCG) និងត្រួត​ពិនិត្យ​​បច្ចេកទេស​​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​​បច្ចេកទេសក្វាង​ចូវ​វ៉ានអាន ចំណាយ​ថវិកាអស់​ ៥៦,៩៩៨ លាន​​ដុល្លារ​អាមេរិក។

សមិទ្ធផលថ្មីនេះ​ គឺជា​ចំណង​ដៃ​ដ៏​ថ្លៃថ្លា​មិនអាចកាត់ថ្លៃបាន​ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស ដើម្បីប្រើប្រាស់​ជាប្រយោជន៍​ទូទៅ​ និង​យូរអង្វែង​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page87 Page88 Page89 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!