Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានផ្ដល់អំណោយដល់អ្នកប្រកបរបរស៊ីក្លូនៅរាជធានីភ្នំពេញចំនួន៣០០នាក់ ដើម្បីជួយសម្រួលដល់ជីវភាពនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។

ពិធីប្រគល់អំណោយនេះធ្វើឡើងនៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដោយមានការរៀបចំជូនដោយលោក ជិន ប៊ុនធឿន រួមជាមួយនឹងក្រុមការងារមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំទៅដល់បងប្អូនអ្នកធាក់ស៊ីក្លូ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនអ្នកធាក់ស៊ីក្លូគ្រប់ពេលវេលា។

លោកក៏បានក្រើនរម្លឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩។ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ពិតជាសប្បាយរីករាយ និងអរគុណដល់ទាំងទ្វេ ដែលតែងតែគិតគូរចំពោះពួកគាត់ជាពិសេសតាមរយៈការបង្កើតមូលនិធិត្រីចក្រក្រយានធ្វើឲ្យពួកគាត់បានកាត់បន្ថយការលំបាកក្នុងជីវភាពមួយផ្នែកធំ។

គួររំលឹកថា កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានង្កើនមូលនិធិនេះត្រីចក្រក្រយានឡើង ជាពិសេសសម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូនេះតែម្តង ដែលមូលនិធិនេះអ្នកធាក់ស៊ីក្លូបាន ទទួលបាន ប្រយោជន៍ ជាច្រើន ដូចជា ការទទួលបាន ប្រាក់ឧបត្ថម្ភ ៧០០០រៀលក្នុងមួយថ្ងៃ (បើកប្រាក់នេះ ១០ថ្ងៃ ម្តង ) ការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងផលប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យជាតិធំៗ និងពេលចូលនិវត្តន៍ជាដើម។

សម្រាប់អំណោយដែលផ្ដល់ជូននាពេលនេះក្នុងម្នាក់ៗ ទទួលបាន:
០១- អង្ករចំនួន ១បេស្មើនឹង២៥ គីឡូក្រាម
០២- ត្រីខចំនួន២យួរ ស្មើនឹង២០កំប៉ុង
០៣- មីចំនួន៣កេសតូច
០៤- ភេសជ្ជៈខារ៉ាបាវចំនួន៦កំប៉ុង
០៥- ទឹកសុទ្ធអរុណាចំណុះ៣៥០ml ចំនួន១ កេស
០៦- ក្រមា១
០៧- ភួយ ១
០៨- មុង ១
០៩- ស្បែកជើងមួយគូ
១០-ថ្នាំវីតាមីនសេចំនួនមួយទីប
១១- ថ្នាំពេទ្យចំនួនមួយប្រអប់
១២- ប្រេងកូឡាចំនួនមួយដប
១៣- ប្រេងខ្យល់ ១ដប
១៤- ម៉ាសចំនួនមួយប្រអប់
១៥- ច្រាស និងថ្នាំដុសធ្មេញមួយឈុត
១៦- ជេលលាងដៃចំនួន១ដប
១៧-សាប៊ូ១ ដុំ
១៨- ថវិកាចំនួន៥ ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២១

ភ្នំពេញ៖នគរបាលចំនួន ២ រូបនិងយោធាមួយរូប ត្រូវបានឃាត់ខ្លួន ដោយក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ការឃាត់ខ្លួននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនៅខេត្តបណ្ឌលគីរី។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តរុករកវត្ថុតាងរកឃើញគល់ឈើដែលបានកាត់ចំនួន ៧៧គល់ និងរកឃើញឈើស្រឡៅមូលចំនួន ៣ដើម និងឈើអារជ្រុងស្រឡៅ ចំនួន១៣កំណាត់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

ជនសង្ស័យទាំង៣នាក់១.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន។២.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន។ ៣.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។

សូមជម្រាបថាប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅមុននេះប៉ុន្មានថ្ងៃ
ក្រុមមន្ត្រីចម្រុះក៏បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលសង្ស័យមានការសមគំនិត ឃុបឃិតគ្នា ជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅ ប្រទេសវៀតណាម។

មន្ត្រីបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ ជនសង្ស័យទាំង៤នាក់។ទី១ ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២,ទី២ ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច,ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច,ទី៤ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់ថា៖

គិតពីថ្ងៃទី១០ ខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ។ ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។

បើតាមសម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។

ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថា វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ភ្នំពេញ៖លោក ឈួរ ច័ន្ទឌឿន ចៅហ្វាយខេត្តកំពង់ឆ្នាំង បានរបូតតំណែងពីចៅហ្វាយខេត្តកំពង់ឆ្នាំងហើយ។

សម្ដេចព្រះបរមនាថ​ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ លោក ឈួរ ច័ន្ទឌឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយឡែក លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមព្រះរាជក្រឹត្យដែលចុះនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ភ្នំពេញ៖ក្រុមមន្ត្រីចម្រុះបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលសង្ស័យមានការសមគំនិត ឃុបឃិតគ្នា ជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅ ប្រទេសវៀតណាម។

មន្ត្រីបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅរសៀលថ្ងៃនេះថា៖បច្ចុប្បន្នបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់។
ទី១ ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២,
ទី២ ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច,
ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច,ទី៤ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តតាមផ្លូវច្បាប់។

មន្ត្រីបានថ្លែងបញ្ជាក់ថាករណីនេះក្រុមការងារ របស់គណៈកម្មការជាតិ បានបន្តរុករកគល់ឈើ ដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ករណីបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។

សូមជម្រាបថាប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ អនុវត្តតាមបទបញ្ជា របស់លោកសៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយកម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល អភិបាលខេត្តមណ្ឌលគីរី និងលោកម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ជាលទ្ធផលសម័យប្រជុំរដ្ឋសភា បានអនុម័តរបៀបវារៈទំាង៩ ដែលបានគ្រោងទុក រួមមាន៖

– របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ ។

– ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង៖ ឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងឯកឧត្តម ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង។

– បោះឆ្នោតទុកចិត្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

– បោះឆ្នោតជ្រើសតាំង លោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។

– អនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្មេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

សេចក្តីព្រាងច្បាប់ទាំងបួនខាងលើ ដែលរដ្ឋសភាបានអនុម័តនាពេលនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សដែលមានតម្រូវការថាមអគ្គិសនីកើនឡើងជាលំដាប់។ ក្នុងខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព នយោបាយ បាននាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ និងបានលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើងជាលំដាប់។

វិស័យថាមពល ជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងជំរុញការអភិវឌ្ឍ ទាំងប្រភពថាមពលនិងបណ្តាញបញ្ជូនអគ្គិសនី សំដៅធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាពនិងមានតម្លៃសមរម្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ភ្នំពេញ៖ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលអង្គភាពសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកនេះ។

ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងលើ លោក ប្រាជ្ញ ចន្ទ នៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ទៅតាម «ច្បាប់ ស្ដីពី ការរៀបចំ និងការ ប្រព្រឹត្ត ទៅ នៃគណៈកម្មាធិការជាតិ រៀប ចំការ បោះឆ្នោត»។ បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភាហើយនោះ លោក ប្រាជ្ញ ចន្ទ ក៏ត្រូវធ្វើស្បថចូលកាន់តំណែងផងដែរ។

លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប។

សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២១

ភ្នំពេញ៖នៅក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំលើក ទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភាដោយព្រះអង្គ បានសម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើនដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បញ្ជាក់ថាថារដ្ឋសភាបានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងឡាយបានហ្មត់ចត់និងទាន់ពេលវេលាជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់មកនេះ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានកត់សម្គាល់ថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក ស្មុគស្មាញនាអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងសាហាវទូទាំងសកលលោកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ បានខិតខំយកកម្លាំងកាយចិត្ត ជាអាទិ៍ក្នុងឱកាសវិស្សមកាលកន្លងមកនេះ សុទ្ធតែបានចុះទៅមូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់ និងជួយដោះស្រាយរាល់ការលំបាកនិងរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្តេច បានរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងរាល់កិច្ចប្រតិបត្តិការដោះស្រាយ ទប់ស្កាត់ មានរួមទាំងការផ្សព្វផ្សាយរាល់វិធានការរបស់ក្រសួងសុខាភិបាលនិងការចាក់វ៉ាក់សំាងទៀតផង។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេលប្រមាណជា៣ខែមក។ នៅក្នុងសម័យប្រជុំព្រឹកនេះ មានរបៀបវារៈចំនួន៩ នៅក្នុងនោះមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបេក្ខភាព ប្រធានថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសប្រធានចាស់ដែលបានលាលែង ផងដែរ។

ព្រះរាជសារ ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានថ្លែអំគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បណ្តាប្រទេសជាមិត្ត ដៃគូអន្តរជាតិនានា ដែលបានរួមសហការយ៉ាងល្អ នៅក្នុងការខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរយ៉ាងក្រៃលែងចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងក្នុងការកៀរគរមូលនិធិនិងជំនួយវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងថា បើទោះមានការឆ្លងជំងឺកូវីដ-១៩ ដល់ក្នុងពន្ធនាគារ រយៈពេលកន្លងមកនេះក៏ដោយ ក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះបានយ៉ាងល្អផងដែរ។ សម្ដេច ស ខេង បានអះអាងថា ឥឡូវនេះ គឺទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហា នៃការឆ្លងជំងឺក្នុងពន្ធនាគារ ហើយមានវិធានការមួយចំនួនត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

ករណីជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ កន្លងមកនេះ សម្ដេច ក៏បានលើកឡើងថា ក្រសួងមហាផ្ទៃ បានធ្វើកិច្ចសហការយ៉ាងល្អជាមួយ ក្រសួងសុខាភិបាល ដើម្បីជំរុញដល់ការព្យាបាលជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចសហការជាមួយ ក្រសួងយុត្តិធម៌ ដើម្បីពិចារណាទៅលើស្ថានភាពទោស របស់ជនជាប់ឃុំ ដើម្បីធ្វើយ៉ាងណា ឲ្យជួយសម្រួលដល់ស្ថានភាពចង្អៀតណែននៅពន្ធនាគារ ក្នុងស្ថានភាពប្រឈមជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

សម្ដេច ស ខេង មានប្រសាសន៍យ៉ាងដូច្នេះនៅថ្ងៃពុធទី២៣ ខែមិថុនា នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវត្រូវចប់បេសកកម្មកាទូត នៅប្រទេសកម្ពុជា។

ក្នុងជំនួប លោកជំទាវ Eva Nguyen Binh បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងស្ថានទូតបារាំង ដែលទទួលបានលទ្ធផលល្អប្រសើរ និងថ្លៃងអំណរគុណចំពោះការផ្ដល់ព័ត៌មាននានាក្នុងឱកាសនេះ។

លោកជំទាវ ក៏បានអះអាងថា ឯកអគ្គរដ្ឋទូតបារាំងថ្មី នឹងបន្ដកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា រួមទាំង ស្ថាប័នពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយនឹងក្រសួងមហាផ្ទៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ។ នេះបើយោងតាមលិខិតរបស់មហាផ្ទៃ ដែលបានចុះថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២១

ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្រ្តី នឹងលើកសម័យប្រជុំពេញនាថ្ងៃសុក្រទី២៥ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានចុះហត្ថលេខាដោយ លោក ប៊ិន ឈិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page86 Page87 Page88 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×