Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២២

ខេត្តសៀមរាប៖បុរសជាប្ដីបានស្លាប់ភ្លាមៗ ឯប្រពន្ធនិងកូនបានរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៧ព្រឹក នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង លើ កំណាត់ផ្លូវជាតិ ២៦៥F ចំណុច ចន្លោះគីឡូលេខ ១ រវាងរថយន្ដ និងម៉ូតូច្រាសទិសគ្នា។

លោក លឹម សម្បត្ដិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្ដមួយគ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C 55 17បើកបរដោយឈ្មោះ ទីវ គឹមអានភេទប្រុសអាយុ ៥៨ឆ្នាំសញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកបរពីត្បូង ទៅជើង បុកនិងម៉ូតូមួយគ្រឿងម៉ាក វេវ សេ១០០ ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 1L 906១ បើកបរដោយ ឈ្មោះ សួន ភើយ ភេទប្រុសអាយុ ៣២ឆ្នាំសញ្ជាតិខ្មែរមានទីលំនៅភូមិ ល្វាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ស្លាប់) បើកបរដឹកប្រពន្ធនិងកូនប្រុសម្នាក់ ដែលមានឈ្មោះ ដូចខាងក្រោម៖

ប្រពន្ធ ឈ្មោះ លាន អាយុ ៣១ឆ្នាំ កូនប្រុសឈ្មោះ ធី អាយុ៣ឆ្នាំ របួសធ្ងន់ បើកបរមានទិសដៅ ពីជើងទៅត្បូង។

លោក លឹម សម្បត្ដិ បន្តថាករណីនេះខូចខាតម៉ូតូមួយគ្រឿងធ្ងន់ រថយន្ដមួយគ្រឿងស្រាល បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវីធី។ មូលហេតុរថយន្ដបើកបរមិនប្រកាន់ស្ដាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២២

ខេត្តសៀមរាប៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

សេចក្ដីសម្រេចដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២២

ខេត្តសៀមរាប៖ក្នុងរយៈពេលចំនួន៣ថ្ងៃគិតចាប់ពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តសៀមរាបមានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣លើក ស្លាប់មនុស្សចំនួន២នាក់ របួសធ្ងន់៣នាក់ និងស្រាល ម្នាក់»។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលខេត្តសៀមរាប។

របាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូខូចធ្ងន់ចំនួន ៣គ្រឿងនិងរថយន្តខូចស្រាលចំនួន ៣ គ្រឿង។ មូលហេតុ ទី ១ បើកបរក្នុងស្ថានភាពស្រវឹង ១ករណី។ ២ មិនប្រកាន់ស្ដាំ ១ករណី។ ៣ បើកបរក្នុងស្ថានភាពល្បឿនលឿន ១ករណី។ 

បើប្រៀបធៀបករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០២១ មាន១ករណី បណ្ដាលឲ្យស្លាប់ម្នាក់ និងខូចខាតម៉ូតូ១គ្រឿង រថយន្ត១គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២២

ខេត្តសៀមរាប៖យុវជនម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

នគរបាលខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០០ នឹង១០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកចូលវត្តមេត្តាករុណា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រងែ ក្រុងសៀមរាប ចន្លោះគីឡូម៉ែត្រលេខ 316 និង317លើផ្លូវជាតិលេខ៦។

មន្ត្រីនគរបាលបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនឹងមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិច ទៅកើត បុកម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1 Ak – 1820 បើកបរដោយឈ្មោះ អម មេត្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីលិច ទៅកើត បណ្តាលអោយ ស្លាប់តែម្ដង។ ចំណែក
ម៉ូតូខូចខាតផងដែរ។

បើតាមមន្ត្រីនគរបាល ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ មូលហេតុអ្នក រថយន្តបើកបរមានល្បឿនលឿន ក្រោយពេលកើតហេតុរួចអ្នកបើកបរ រថយន្ត បើកគេចបាត់។ វត្ថុតាងម៉ូតូត្រូវបានជំនាញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ទោះជាយ៉ាងណាជុំវិញករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២២

ខេត្តសៀមរាប៖ករណីឆេះកន្លែងស្តុកខ្សែភ្លេីងអគ្គីសនីជប៉ុន ស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវក្រុងសៀមរាប សមត្ថកិច្ចបានអះអាងថាមូលហេតុ មកពីការដុតសំរាមនៅខាងក្រៅរបងហើយក៏មានធ្លាក់ផ្កាភ្លេីងមកប៉ះខ្សែភ្លេីងដែលគរទុកបណ្ដាលឲ្យឆាបឆេះតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង២០នាទី ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ហើយបានរលត់ទាំងស្រុងនៅម៉ោង១៥និង៣០នាទី ថ្ងៃដដែលនេះ។

សមត្ថកិច្ចបានឲ្យដឹងថាករណីអគ្គិភ័យបណ្តាលអោយឆេះខ្សែភ្លេីងអស់ជាច្រេីនដុំ។ ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់សមត្ថកិច្ចបានប្រេីប្រាស់ឡានទឹកចំនួន៧គ្រឿង ក្នុងនោះ របស់កងរាជអាវុធហត្ថចំនួន២គ្រឿង.ឡានទឹកអប្សារា២គ្រឿង. ឡានទឹកប៉ូលិសខេត្ត៣គ្រឿង។ ទោះជាយ៉ាងណាហេតុការណ៍នេះពុំបណ្ដាលឲ្យមានមនុស្សរបួសឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានកាប់សម្លាប់មីងបង្កើត។

ហេងុការណ៍បានកើតឡើងវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប​។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ មាំង សំឡេង អាយុ​៣០​ ឆ្នាំ​ នៅភូមិកើតហេតុ បានប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ មឹប​ កំសត់​ភេទ​ ស្រី​ អាយុ​៤៤ឆ្នាំ នៅភូមិ ឃុំជាមួយភ្នា(របួសក្បាលជាច្រើនកន្លែង)​ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកអង្គរជុំ ដោយសាររបួសធ្ងន់ក៏បានស្លាប់។

សមត្ថកិច្ចបានបន្តថាជនសង្ស័យត្រូវជាក្មួយជនរងគ្រោះ ក្រោយពេលកើតហេតុ ជនបង្កត្រូវបានកំលាំងប៉ុស្តិ៍នគរបាលឃុំគោកដូងឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានស្រុកអង្គរជុំ។

អធិការនគរបាលស្រុកអង្គរជុំ បានឲ្យដឹងថា ករណីនេះ មូលហេតុជនបង្កស្រវឹងស្រា ដោយផឹកស្រាអស់៧កំប៉ុង ហើយទាស់សម្ដីគ្នា ឈានដល់ការកាប់មីងរបស់ខ្លួនតែម្ដង ដោយចោទថាមីងរបស់ខ្លួន ចេះធ្មប់។ នេះបើយោងតាមជនសង្ស័យបានសារភាពប្រាប់នគរបាលស្រុកអង្គរជុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២២

ខេត្តសៀមរាប៖អធិការនគរបាលស្រុកពួក លោក ទេព ពុំសែន បានថ្លែងប្រាប់ សៀមរាបប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពួក រវៀងរថយន្តនិងម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន៥នាក់ ស្លាប់ និងរបួស២នាក់ «មូលហេតុគឺ អ្នកម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន»។

លោក ទេព ពុំសែន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងនៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីលើផ្លូវជាតិលេខ០៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨ _៣៣៩ភូមិ ប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តបុកម៉ូតូ។

លោកអធិការបន្តថារថយន្តម៉ាកសាមយ៉ុងព៌ណស ពាក់ផ្លាកលេខបាត់ដំបង2,A9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ដឹកមនុស្ស២២នាក់ ស្រី១៧នាក់ បើកបរទិសដៅពីកើត ទៅលិច បានបុកម៉ូតូម៉ាកស៊ូម័រXព៌ណទឹកទឹកក្រូច ពាក់ផ្លាកលេខសៀមរាប1X3689 បើកបរដោយឈ្មោះអេង ជើត ភេទប្រុស អាយុ២១ឆ្នាំនៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព)ដឹកមនុស្ស២នាក់១/ឈ្មោះឡាន ស្រីលឹម ភេទស្រី អាយុ២១ឆ្នាំ (អត់មួក)២/ឈ្មោះឡាន ស្រីលួម ភេទស្រី អាយុ១៨ឆ្នាំ(អត់មួក)នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត។ ស្លាប់ទាំង៣នាក់ភាគីខាងជិះម៉ូតូ(ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើរ។

ចំណែកខាងរថយន្ត ១ឈ្ម្មោះរួន ភីរុន ភេទប្រុស អាយុ៥០ឆ្នាំ ២/ឈ្មោះភីរម្យ វត្តី ភេទស្រី អាយុ៦ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ស្លាប់ទាំង២នាក់។ អ្នករបួសស្រាលចំនួន ២នាក់៖ ១ឈ្មោះលួង ឌីណាភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរជាមួយរថយន្ត) ២/ឈ្មោះវង្ស យ៉ារឹទ្ធ ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង(ជាអ្នករួមដំណើរជាមួយរថយន្ត)។ ករណីនេះខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងធ្ងន់។ «មូលហេតុ:អ្នកម៉ូតូបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

លោកអធិការបន្តទៀតថាក្រោយពេលកើតហេតុកំលាំងជំនាញ បានសហការជាមួយ ប៉ុស្ត៍រដ្ឋបាលសសរស្តម្ភ ចុះទៅវាស់វែងនិងប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ប្រមូលវត្ថុតាងមករក្សាទុកនៅអង្កភាពដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២២

ខេត្តសៀមរាប៖រាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមអធិការស្រុកពួក លោកទេព ប៊ុនសែន បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ តាមទូរស័ព្ទនៅមុននេះបន្តិច។

ហេតុការណ៍បានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។

សេចក្ដីរាយការណ៍បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A.9816 បុកនិង ម៉ូតូម៉ាកស៊ូមមើ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1X.3689 បណ្ដាលអោយស្លាប់មនុស្ស៥នាក់ ស្រី ០៣នាក់និង របួសស្រាល ០២នាក់ ស្រីម្នាក់និង ខូចខាត រថយន្ត ១គ្រឿងនិងម៉ូតូ១គ្រឿង។

បើតាមសមត្ថកិច្ច បានបញ្ជាក់មូលហេតុ៖អ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន និងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អធិការស្រុកពួកនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២២

ខេត្តសៀមរាប៖ឡធ្យូងខុសច្បាប់ ជាង១០០កន្លែង ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើចុះបង្ក្រាប។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី ០៨និងទី០៩ មេសា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិព្រះធាតុ ក្រាំង ពោធិរីង និងចុងស្ពាននៃឃុំខ្វាវ ស្រុកជីក្រែង។

មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាបបានឲ្យដឹងថាក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះស្រង់ស្ថិតិ និងធ្វើកិច្ចសន្យាឡធ្យូង ដែលប្រើប្រាស់ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

មន្ត្រីរដ្ឋបាលព្រៃឈើបន្តថាអាជីវកម្ម ឡធ្យូង ទាំងនោះគឺប្រជាពលរដ្ឋ បានធ្វើសកម្មភាពជាយូណាស់មកហើយ។ ក្នុងនោះក្រុមការងារ បានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពជាមួយម្ចាស់ឡចំនួន៧៦ ដែលមានឡខុសច្បាប់ចំនួន១៤៤ឡ និងបន្តធ្វើកិច្ចសន្យាបន្ថែមទៀត។

បើតាមលោក ម៉ុង ប៊ុនលីម ថា ក្រោយចូលឆ្នាំខាងមុខរួច នឹងចុះធ្វើតាមភូមិនាៗបន្តទៀត។

សូមរំលឹកថាកន្លងមករដ្ឋបាលព្រៃឈើសៀមរាប ក៏បានចុះបិទនិងបង្ក្រាបឡធ្យូងខុសច្បាប់ ជាច្រើនកន្លែងផងដែរ នៅភូមិសាស្ត្រស្រុកស្វាយលើ។ បើតាមមន្ត្រីបានលើកឡើងថាការដុតឡធ្យូងជាអំពើខុសច្បាប់និងបានបំផ្លាញព្រៃឈើចម្រុះយ៉ាងច្រើនក្នុង១ឆ្នាំៗ ជាហេតុនាំឲ្យមានការបាត់បង់ព្រៃឈើទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២២

ខេត្តសៀមរាប៖ខណៈវង្វង់មូលស្វាយធំធ្វើមិនទាន់រួចរាល់ជាស្ថាពរផង ស្រាប់តែមានរថយន្តធុនធំ១គ្រឿងដឹកទំនិញ បានបើកឡើងបង្កឲ្យមានការភ្ញាក់ផ្អើល។

អធិការប៉ូលិសស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ចំណុចវង្វង់មូលស្រាយធំ ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រថយន្តដែលជួបហេតុការណ៍ម៉ាកហីយ៉ានដាយ ពាក់ស្លាកលេខព្រះសីហនុ ៣A៧៣៣៤ ដឹកទំនិញចាបហួយ មានទិសដៅពីកើតមកលិច បានផ្ទុះកង់បណ្ដាលអោយរេចង្កូតទៅឡើងលើខឿនផ្លូវនៅខាងកើតផ្លូវរង្វងមូលស្វាយធំតែម្ដង។

អធិការបានបញ្ជាក់ថា ចំពោះហេតុការណ៍នេះខាងមន្ទីរសាធារណការនិងដឹកជញ្ជូនបាន ធ្វើការជាមួយភាគីម្ចាស់រថយន្តហើយ។៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានបើកម៉ូតូទៅបុកនឹងគល់ដើមត្របែកបណ្ដាលឲ្យស្លាប់ភ្លាមៗ។​ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២រំលងអាធ្រាត ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លើផ្លូវលំក្រាលក្រួសក្រហមចំណុចភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តណសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង ជនរងគ្រោះឈ្មោះ ទៀវ វុន ភេទប្រុសអាយ៤១ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកម៉ូតូម៉ាកហុងដាពណ៌ខ្មៅ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខសៀមរាប១I០៤០១បើកបរមានទីសដៅ ពីកើតទៅលិច ដល់ចំណុចមុខសាលាឆទានត្រពាំងធំ បានដួលដោយខ្លួនឯង ហើយបុកនឹងគល់ដើមត្របែកបែកក្បាលស្លាប់នៅនឹងកន្លែងតែម្ដង។ ចំណែកម៉ូតូខូចខាតស្រាល។ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២២

ខេត្តសៀមរាប៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ដែលចង់ឱ្យមានការអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ សម្តេចបានផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។ សម្តេចតេជោបានជម្រាបទៅយូណេស្កូ ថាសូមកុំបារម្ភចំពោះការអនុវត្តនូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺកម្ពុជាត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។

សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងការកែលម្អដងស្ទឹងសៀមរាបនោះ យើងមិនអាចចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងនោះទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលបានកំណត់ថាប្រាសាទអង្គរត្រូវបានដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចក៏បានអរគុណដល់ ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប ហើយកម្ពុជាបានចុះហត្ថលេខាការងារជាបន្តទៀតជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន៣០ឆ្នាំមកហើយ។​

ការថ្លែងប្រតិកម្មបែបនេះក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធ ផ្លូវចំនួន៣៨ខ្សែរនៅក្រុងសៀមរាបនាថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page86 Page87 Page88 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×