Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
២៦ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បាន​ប្រាប់អាជ្ញាធរ​ស្រុកស្រីសន្ធរ​ ត្រូវ​​បន្ត​ការ​​ថែ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ ឲ្យ​បាន​ល្អប្រសើរ​​ ពោលគឺ​ត្រូវ​ខិតខំ​លប់​​បំ​បាត់​រាល់​សកម្មភាព​​បទល្មើស​ ​​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​​ ដែលមាន​ដូច​ជា​ការ​បញ្ជល់មាន់​ ឬ​ល្បែង​កន្ទុយ​លេខ​ជាដើម​​ ព្រោះ​​វា​មិន​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ និងគោលនយោបាយ​ ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ឡេីយ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​​ដល់មន្ត្រីត្រូវ​បង្រួម​នីតិវិធី​ធ្វើយ៉ាងណា​ ​ឲ្យ​បាន​ស្រួល​ក្នុង​ការ​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​បានលឿន​​ ប្រកប​ដោយ​ប្រសិទ្ធភាព​ គុណភាព​ និង​ការ​ជឿ​ទុកចិត្ត​។

ការ​លើក​ឡើង​​ដូច្នេះ​ក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​​អគារ​ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ​កោះអណ្ដែត​ ស្រុកស្រីសន្ធរ​ នៅព្រឹក​មិមិញនេះ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​បន្តការ​យកចិត្តទុកដាក់​ ក្នុង​ការ​បង្កើននូវ​ប្រសិទ្ធភាព​ ​និងគុណភាព​ នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល​ថ្នាក់​ឃុំ​​ ជំរុញ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ការ​ត្អូញត្អែរ​ ព្រោះតែ​អូស​បន្លាយ​ពេលវេលា​ ដេីម្បី​ចង់បាន​លាភសក្ការៈ​​មិន​សមស្រប​ ​ទៅតាម​ការ​កំណត់​នៃ​ច្បាប់​ ​ពោលគឺ​​ត្រូវ​បង្រួម​នីតិវិធី​ឲ្យ​បានស្រួល ដោយស្រួលទាំង​ការផ្តល់​សេវា​ ហេីយ​ប្រជាពលរដ្ឋ​ក៏ស្រួល​ក្នុង​ការ​​ទទួល​សេវា​ផងដែរ​។

អភិបាលខេត្ត​ ក៏បាន​ប្រកាស​​ផ្តល់​ផ្លូវ​បេតុង​អាមេ​​មួយ​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​កោះអណ្ដែត​ ​ព្រមទាំង​ជំរុញដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យបន្ត​ធ្វើ​​ការ​កសាង​ផ្លូវបេតុង​បន្ថែមទៀត​ និង​ស្តារ​ច្រាំងទន្លេ​ដែល​រងការ​បាក់ស្រុត​​ ដេីម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​។ ​

​ក្នុងនាម​សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា​ និង​ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា​ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក​ លោកស្រី​ ប្រធាន អនុប្រធាន សមាជិកក្រុមការងារ​ចុះជួយ​ឃុំ​កោះអណ្ដែត​ និងសប្បុរសជន ដែលមានស្មារតីលះបង់​ក្នុង​ការ​បរិច្ចាគថវិកាផ្ទាល់ខ្លួន ដេីម្បី​រួមគ្នាដំណើរការ​កសាង​ស្នាក់ការ​បក្ស​ ដែលសរុប​ជាង៥០ម៉ឺន​ដុល្លារ​ ដេីម្បី​​សាងសង់​សមិទ្ធផលអគារ​នេះ និង​របង​ការពារ​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ ធ្នូ ២០២១

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ទទួលស្គាល់ថា ប៉ូលិសចរាចរណ៍ ពិតជាមានភាពលំបាក ដោយសារពួកគាត់ធ្វើការទាំងយប់ ទាំងថ្ងៃ ហើយហាលភ្លៀង ហាលក្តៅ ទោះបីប្ដូរវេនគ្នាក៏ដោយ ហើយមានភាពតស៊ូ។

សម្ដេចស ខេង មានប្រសាសន៍បញ្ជាក់បន្តថា «ប៉ូលិសចរាចរណ៍ គ្នាពិបាកណាស់ ហើយប៉ូលិសចរាចរណ៍ហ្នឹងមែនទែនទៅ គឺធ្វើការទាំងយប់ និងទាំងថ្ងៃ នៅប្រចាំការ ភ្លៀងផងក៏នៅនឹង ពេលក្ដៅក៏នៅនឹង ហើយមានអ្នកប្ដូរវេន ហើយពេលខ្លះវេនយប់ ចឹងទៅ អ្នកខ្លះក្រោកពីព្រលឹមឃើញថា តស៊ូ»។

សម្ដេចបានបញ្ជាក់ថា កត្តាផ្លូវខ្វះស្លាកសញ្ញា គំនូសសញ្ញា នៅតាមដងផ្លូវជាតិ និងផ្លូវជនបទ បានបង្កជាការលំបាកដល់ការបើកយានយន្ដ បញ្ហាទាំងនេះដោយសារតែខ្វះថវិកា ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ត្រូវដោះស្រាយ ហើយកិច្ចការនៅសេសសល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀត ពីព្រោះបញ្ហានឹងជាចំណុចមួយសំខាន់ផងដែរ។

សម្ដេចបានពន្យល់បន្ថែមថា បើនៅតាមដងផ្លូវអត់មានស្លាកសញ្ញា នៅពេលប៉ូលិសចរាចរណ៍ទៅចាប់ គេសួរថា មានអ្វីជាសម្អាងមកឃាត់ខ្ញុំ ពីព្រោះផ្លូវនឹងអត់ស្លាកសញ្ញាផង។ សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនឹងជំរុញការងារបន្ដទៀត ក្នុងការដាក់ស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍បន្ថែមទៀត។

សម្ដេចស ខេង មានប្រសាសន៍ទទួលស្គាល់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកមិញនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ ធ្នូ ២០២១

ខេត្តកំពង់ចាម៖សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹក​ នៅតែបង្ហាញក្ដីបារម្ភចំពោះកំណើនគ្រោះថ្នាក់ជាក្រុម ដូចជាការបាត់បង់ជីវិតគ្រួសារចំនួន៧នាក់នៅស្រុកជំគិរី និងការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៣ក្រុងបូគោ ខេត្តកំពត ការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៥ស្រុកមោងឬស្សី និងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករតាមបណ្ដាខេត្តមួយចំនួន។ សម្ដេចកត់សំគាល់ថាមូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព និងការមិនប្រកាន់ស្ដាំ។

សម្ដេច ស ខេង បន្តថាពិធីនេះមិនត្រឹមតែរួមចំណែករំលែកទុក្ខជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជាព្រឹត្តិការណ៍ក្រើនរំលឹកអ្នកប្រើប្រាស់ផ្លូវឱ្យមានការយល់ដឹងអំពីហានភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរវ៉ាជែងដោយប្រថុយប្រថាន បើកបរមិនប្រកាន់ស្ដាំ បើកបរក្នុងស្ថានភាពស្រវឹង និងមានសារធាតុញៀនជាដើម ដើម្បីឱ្យកែប្រែឥរិយាបទទាំងនោះ ហើយងាកមកគោរពច្បាប់ និងមានការប្រុងប្រយ័ត្នវិញ។

សម្ដេច ស ខេង ក៏បានរំលឹកថាបើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចំនួន៩៤២លើកស្មើនឹង២៣ភាគរយ កាត់បន្ថយអ្នកស្លាប់៣៥៥នាក់ស្មើនឹង១៧ភាគរយ និងអ្នករបួស១៤៥៥នាក់ស្មើនឹង២៤ភាគរយ។ ដោយឡែកក្នុងរយៈពេល១១ខែឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន៥៣៣លើកស្មើនឹង១៨ភាគរយ អ្នកស្លាប់១៦៧នាក់ស្មើនឹង១១ភាគរយ និងអ្នករបួសបាន១១២០នាក់ស្មើនឹង២៦ភាគរយ។

សម្ដេច ក៏បានឆ្លៀតគូសបញ្ជាក់អំពីភាពចាំបាច់និងសារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមមាន ១.ផ្ដល់សេវាសាធារណៈ ជាពិសេសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣.មានសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥.ដុះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ៦.មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហាន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២១ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ខេត្តកំពង់ចាម​ ​ជា​ខេត្តមួយដែលមាន​សក្ដានុពល​ ដោយវិស័យ​កសិកម្ម​ មាន​ការ​រីកចម្រើន​​ មិន​ត្រឹម​តែផ្គត់ផ្គង់​ក្នុងប្រទេសទេ គឺ​មាន​លទ្ធភាព​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​បរទេសផង​ដែរ។
ការ​លើកឡើង​យ៉ាងដូច្នេះ​ក្នុង​ឱកាស​ជួបសំដែងការគួរសម របស់លោក SUDIRMAN HASENG​ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​មិញនេះ។

លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ រដ្ឋបាល​ខេត្ត​នឹង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​ អ្នក​វិនិយោគទុន​​​ឥ​ណ្តូ​នេ​ស៊ី ដែលមាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ឬ​អាជីវកម្ម​អ្វី​មួយ​ ដែល​ជា​ការ​ផ្តល់​ផលប្រយោជន៍​ល្អ​ឲ្យ​គ្នា​ទៅវិញទៅមក​ ព្រោះថា​ការ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ ឥណ្ឌូណេស៊ី​ មិន​មែន​បាន​កេីតមានឡេីង​ត្រឹម​ពេល​នេះ​នោះទេ​ គឺ​តាំង​ពី​មុនឆ្នាំ​៩៣មក​ម្ល៉េះ​ គ្រាដែល​អ៊ុនតាក់​មាន​វត្តមាន​នៅ​កម្ពុជា​ ក្នុង​នោះ​កងរក្សាសន្តិភាព​ឥណ្ឌូណេស៊ី​ ក៏​មាន​វត្តមាន​នៅកម្ពុជា​ផង​ដែរ​។

លោកអភិបាលខេត្តបាន​បញ្ជាក់ថា​ ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ ក្នុង​នោះ​ក៏មាន​សាសនា​ឥស្លាម​ និង​សាសនា​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែកម្ពុជាមិន​ដែល​មាន​ជម្លោះ​រឿងសាសនា​ទេ​។ ជាក់ស្ដែង​កាល​ពី​ពេល​កន្លង​មកនេះ​ ជនជាតិ​ឥណ្ឌូណេស៊ី​ ៨នាក់​ បាន​មក​ស្រុកកងមាស​ ដេីម្បី​ផ្សព្វផ្សាយ​កិច្ចការ​សាសនា​​ ទាំងខ្លួន​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩​ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​ឲ្យធ្វើ​ការ​ព្យាបាល​ដោយ​មិនយក​ប្រាក់​កម្រៃ​ទៀតផង​។

លោក SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី​ បាន​លេីកឡេីងថា​ ថ្នាក់ដឹកនាំ​ទាំងពីរ​ គឺ​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​លោក​ប្រធានាធិបតី​ ឥណ្ឌូណេស៊ី​ លោក​តែងតែ​ធ្វើ​ការ​ពិភាក្សា​គ្នា​ ទៅវិញទៅមក​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដោយ​បាន​លេីកឡេីងថា​ ប្រទេស​យើង​ទាំងពីរ​ គឺ​គ្មាន​បញ្ហា​នយោបាយ​ដែល​ធ្វើ​ឲ្យ​ល្អក់កករ​គ្នា​ទេ​ ដែល​បច្ចុប្បន្ន​នេះ​យើង​រក្សា​បាននូវ​ការ​ទំនាក់ទំនង​ល្អ​ វិស័យ​ពាណិជ្ជកម្ម​ ការ​បណ្តាក់ទុន​ ក៏ដូចជា​វិស័យ​ទេសចរណ៍​ ផ្សេងៗ​ទៀត​ បាន​យ៉ាង​ល្អ​ប្រសើរ​ ក្នុង​នោះ​ក៏​បាន​លេីក​ស្ទួយដល់​វិស័យ​អប់រំ​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២១ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖អតីតCNRPថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤រូបរួមមាន៖១-លោកស្រី ទឹង សុភាព អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់។
២-លោកស្រី ទឹង គាលីវ អតីតសមជិកបម្រុក្រុមប្រឹក្សាងសង្កាត់វាលវង់​។
៣-លោក សោ សុន អតីតសមាជិកក្រុមប្រឹក្សាឃុំមៀនស្រុកព្រៃឈរ​។
៤-លោក ប៉ោ ងន់ អតីតសមាជិកបម្រុងក្រុមប្រឹក្សាសង្កាត់វាលវង់​។ បានសុំចូលរួមជីវភាពនយោបាយ​ ជាមួយ គណបក្សប្រជាជនកម្ពុជា។

ការចុះចូលនៅរសៀលថ្ងៃទី២០ ខែធ្នូ ម្សិលមិញ ក្រោមការទទួលពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងនូវការស្វាគមន៍ចំពោះសមាជិកថ្មី ដែលបានភ្ញាក់រលឹកចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់ប្រទេសជាតិ។ លោកប្រធាន ក៏បានអំពាវនាវសូមឲ្យបងប្អូនចូលរួមជាមួយគណបក្ស និងរាជរដ្ឋាភិបាល ដោយទឹកចិត្តស្មោះត្រង់ ជាពិសេសកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមទិសស្លោក “សមាជិកគណបក្សម្នាក់ ជាសម្លេងឆ្នោតមួយសន្លឹក” និងសូមជួយចលនាបងប្អូនជាអតីត​សមាជិក​​​CNRPផ្សេងៗទៀត​ ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើនថែមទៀត​ ដោយគណបក្សប្រជាជនកម្ពុជាត្រៀមទទួលបងប្អូនជានិច្ច ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page82 Page83 Page84 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!