Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
១១ មករា ២០២២

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២​នេះ​ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ប្រាប់ដល់​មន្ត្រី​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​​អង្គភាព​ច្រកចេញចូលតែមួយ​ នៅពេល​ដែល​ចេញ​លិខិត​អនុញ្ញាត​ការ​ធ្វើ​អាជីវកម្ម​លក់​អាចម៍​ដី​ គឺត្រូវ​ចំលង​ជូន​​រដ្ឋបាល​ក្រុង​-ស្រុក​ ដើម្បី​បន្តការពិនិត្យ​តាមដាន​ចំពោះ​ម្ចាស់​អាជីវកម្ម​នោះ​ តេី​ពួកគាត់​បាន​គោរព​តាមសេចក្តី​ណែនាំ​របស់​រដ្ឋបាល​​ខេត្តដែរ​ឬ​ក៏អត់​ ចៀសវាង​កន្ទេល​ធំ​បន្លំ​ដេក​​ ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​សោភណភាព​ផ្លូវ​ និង​បាត់បង់​សួយសារអាករចូលរដ្ឋ​។ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​​អង្គភាព​​​ផ្តល់​សេវា​ ហើយ​នឹង​អាជ្ញាធរ​​មូលដ្ឋាន​ ត្រូវ​តែ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​តាម​ទំរង់​រដ្ឋបាល​តួនាទី​ភារកិច្ច​របស់​ខ្លួន​។ ​

ក្នុង​កិច្ចប្រជុំ​នោះដែរ​ លោក​ អ៊ុន​ ចាន់ដា​ បាន​​លេីកឡេីងថា​ អាជ្ញាធរ​ក្រុង​-ស្រុក​ គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់​ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​​​ ចំពោះ​សំណង់​ដែល​ពុំមាន​លិខិត​អនុញ្ញាត​ គឺត្រូវធ្វើការ​ណែនាំ​ឲ្យ​មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​​​ឲ្យ​បាន​ត្រឹមត្រូវ​​មុន​នឹង​សាងសង់​។ ដោយឡែក​សំណង់​ដែល​រំលោភបំពាន​លើ​ដី​ចំណី​ផ្លូវ​ ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវតែ​ធ្វើ​ការ​ហាមឃាត់​​ ហើយ​រាយការណ៍​ជូន​រដ្ឋបាល​ក្រុង-ស្រុក​ និង​ខេត្ត​ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ឲ្យ​ទាន់ពេលវេលា​ផងដែរ​។

ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-បញ្ហាផ្សេងៗ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ មករា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​អង្គសន្និបាតគណ:កម្មាធិការគណបក្ស ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម​ នារសៀលថ្ងៃទី៨​ ខែមករាម្សិលមិញនេះ​ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ដែលតែងតែជួយឧបត្ថម្ភ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈបក្សក្នុងឃុំល្វាលើ កន្លងទៅផងដែរ។

គួរ​បញ្ជាក់​ថា​ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សឃុំល្វាលើ បានបេីកអង្គសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍឃុំពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍឃុំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក្នុងអាណត្តិទី៥នេះផងដែរ។

ពិធីនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំល្វាលើ ស្រុកចំការលើ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ខ្លូត ចិន្តា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកចំការលើ លោក កែវ នាឫទ្ធិ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាសមាជិកសមាជិកាអង្គសន្និបាត សរុប ២១៣នាក់​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ មករា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន ចាន់ដា នៅព្រឹកមិញនេះបានចុះពិនិត្យការដ្ឋានអ៊ុតផ្លូវ​កៅស៊ូ​ បេទីម ចំនួន​២ខ្សែ ប្រវែងជិត៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម​។

ឆ្លៀត​​​ក្នុង​ឱកាស​ចុះ​ពិនិត្យ​គម្រោង​​​ស្ថាបនា​ផ្លូវ​ខាង​លើនេះ​ដែរ លោក​ អ៊ុន​ ចាន់ដា​​ ក៏បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​បណ្តោយដង​ផ្លូវ​ខាងលេី​ ខណៈ​ពួកគាត់​មាន​ការ​ត្រេកអរ​សាទរ​​ជា​ខ្លាំងចំពោះសមិទ្ធផលថ្មី​នេះ​គឺជា​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​​ធ្វើដំណើរ​ ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​អ្នក​រស់នៅ​ក្នុងតំបន់​នោះ​ផងដែរ​។ ​

គួរ​បញ្ជាក់​ថា​ គម្រោងជួសជុលផ្លូវកៅស៊ូ ប្រភេទ​AC ប្រវែង ៦៥២ម៉ែត្រ ទទឹង​៧.៥​ ម៉ែត្រ លើកំណាត់ផ្លូវលេខ៤៩ចាប់ពី កែងផ្លូវត្រសក់ផ្អែម​ រហូតដល់ផ្លូវភ្លោះមុនីវង្ស(ក្រោយសាលាបឋមសិក្សាឧត្តរ)​ ស្ថិតក្នុងសង្កាត់ កំពង់ចាម​ ក្រុងកំពង់ចាម សរុប​តម្លៃ​ ​៧០៤​លានរៀល​ ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម សម្រាប់​ឆ្នាំ២០២២​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ មករា ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ “ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

លោក អ៊ុន ចាន់ដា បន្តថា​ ពិតមែនតែស្ថានភាព​ជំងឺ​កូវីដ​-១៩​ បានធូរស្រាល​ ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាសប្រគល់ផ្ទះមនុស្សធម៌ទី៧ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះសុខ សុភាព អាយុ៣៦ឆ្នាំ រស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។

គួរ​បញ្ជាក់​ថា​ បុរស​ឈ្មោះ​ សុខ សុភាព ជាជនមានពិការភាព( ស្វិតជើងទាំង២ ពីកំណើត) ទ័លក្រ មានប្រពន្ធ និងកូនស្រី ប្រុស ២នាក់ (អាយុ៦ឆ្នាំ និង៣ឆ្នាំ) ក្នុងបន្ទុក។​ ដោយស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ ៤ម×៦ម ) ១ខ្នង តម្លៃ ៩លាន​ និង៨០ម៉ឺនរៀល​។ ក្នុង​នោះ​ក៏​បានផ្តល់ជូន​នូវអំណោយ​សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ១០០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ៨, ម៉ាស់ ៥០ បន្ទះ , សម្ភារផ្ទះបាយ និងថវិកា ៦០ម៉ឺនរៀល​។ ដោយឡែក លោកតា លោកយាយ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៨នាក់ ក្នុងម្នាក់ៗ ទទួល​បាន​អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ មករា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានប្រាប់មន្ត្រីនៃ​មន្ទីរ​កសិកម្ម​ ត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុន សម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេសគ្រោះខ្វះទឹក ដោយត្រូវសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករឲ្យចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ចាម​ ​នៅរសៀល​ថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២២​។ ​

ក្នុង​កិច្ចប្រជុំ​អភិបាលខេត្ត បានជំរុញ​ដល់​មន្ត្រីជំនាញ ឲ្យ​បន្តចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករ​ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឲ្យបានទាន់ពេលវេលា​ និង​អប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម​ និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ស្របតាមតំរូវការទីផ្សារ​ ក្រៅពីនោះ​ត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារដើម្បីជួយដល់ប្រជាកសិករ​ ចៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរកសិកម្ម ឲ្យសហការជាមួយមន្ត្រីជំនាញ​ និងអាជ្ញាធរក្រុង-ស្រុក ត្រូវកំណត់ផ្ទៃដីបឹង ដីរដ្ឋរក្សាទុក ហេីយត្រូវបោះបង្គោលព្រំ និងចុះបញ្ជីឲ្យបានត្រឹមត្រូវ​ ព្រមទាំង​ពិនិត្យលទ្ធភាពក្នុងការសិក្សាប្រភេទដីជូនប្រជាពលរដ្ឋ​ ហេីយត្រូវខិតខំបណ្តុះកូនឈើសម្រាប់ដាំ និងចែកចាយជូនប្រជាពលរដ្ឋ​ ដេីម្បីយកទៅដាំនៅតាមលំនៅដ្ឋាន និងផ្លូវសាធារណៈផងដែរ​។

អភិបាលខេត្ត​ ក៏បាន​ជំរុញ​មន្ត្រី​ជំនាញ​ឲ្យ​ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍​ ហេីយ​ត្រូវចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទពិសេសនៅតំបន់អភិរក្សជលផល​ លេីសពីនេះ​ត្រូវបណ្តុះបណ្តាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មី​ ដែលបានជ្រើសរើស​ និង​បន្តចុះផ្សព្វផ្សាយដល់វារីវប្បករទូទៅ ស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ​ ដេីម្បី​លេីកស្ទួយដល់ការនាំចេញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page80 Page81 Page82 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!