ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនថ្នាក់កណ្តាល បានថ្លែងលេីកទឹកចិត្ត ដល់យុវជនបន្តវេន ត្រូវមានជំហរ រឹងមាំក្នុងការ តំកល់ ផលប្រយោជន៍ ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើន ការយល់ដឹងឲ្យបាន ច្បាស់លាស់ នូវរបត់នៃភូមិសាស្ត្រនយោបាយ ក្នុងតំបន់និង សកលលោក ដើម្បី ធានាបាននូវ ការថែរក្សាការពារ សុខសន្តិភាព នៅលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន។
លោកហ៊ុន ម៉ាណែត ក៏បានជម្រុញលេីកទឹកចិត្តដល់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវចេះផ្សព្វផ្សាយរាល់សកម្មភាព និងការអភិវឌ្ឍសមិទ្ធផលផ្សេងៗ ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងចូលរួមថែរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ដេីម្បីធ្វើការអភិវឌ្ឍបន្តទៀត។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នៗ ដេីម្បីប្រយុទ្ធប្រឆាំង ជាមួយការឆ្លងរីករាលដាលនៃជម្ងឺកូវីដបម្លែងថ្មីផងដែរ។
លោកហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយស្រុកបាធាយ នៅថ្ងៃទី១៦ ខែមករា
ម្សិលមិញ ដោយមានកាចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត៕SRP