Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពត

ទីប្រឹក្សា ឆាវឆាវ
១០ ធ្នូ ២០២០

ខេត្តកំពត៖ចាស់បុរាណតែងពោលថា ទីកន្លែងភ្នំនីមួយៗ តែងតែមានបុណ្យបារមី ស័ក្កិសិទ្ធិ ខ្ពស់ មិនងាយនរណាម្នាក់ អាចចូលទៅកាយកាប់បានទេ លើកលែងតែអ្នកនោះមានបុណ្យបារមីខ្លាំង។

ជាក់ស្ដែងប្រជាពលរដ្ឋ នៅ ភូមិត្រើយកោះ សង្កាត់ ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា ភ្នំដូង កំពុងត្រូវឈ្មួញ ជីកកកាយ ហើយមន្ត្រី មន្ទីរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីអាជ្ញាធរ ថ្នាក់ក្រោមជាតិ មិនចាត់ វិធានការទប់ស្កាត់នោះទេ។  ហេតុនេះហើយទើប ប្រជាពលរដ្ឋ អំពាវនាវឲ្យ លោក ជាវ តាយ អភិបាល ខេត្តកំពត ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមពល ជួយចាត់វិធានការទប់ ស្កាត់ជាបន្ទាន់។

បើមិនដូច្នេះទេភ្នំដូង ត្រូវរលាយបាត់រូបរាង ក្នុងពេលឆាប់ៗជាមិនខាន ព្រោះច្រើនថ្ងៃ មកហើយដែលឈ្មួញជីកកកាយដីភ្នំ ធ្វើអាជីវកម្ម តាមអំពើចិត្ត។

បើតាមការបង្ហើប ពីមន្ត្រីរាជការក្នុង មន្ទីររ៉ែនិងថាមពលខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ អាជ្ញាធរ និងមន្ត្រីជំនាញទេ គ្មានឈ្មួញណាអាចជីកកកាយដី ភ្នំដូង បានឡើយ។

អ្នកសារព័ត៌មានបានភ្ជាប់ទូរស័ព្ទ ទៅ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែថាមពល ខេត្តកំពត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធករណី កាយដីភ្នំ មួយកន្លែង ភ្នំដូង ទូរស័ព្ទរបស់លោក សោម វិចិត្រ បានដាក់ប្រព័ន្ធជាប់រវល់រហូត ព័ត៌មានមិនអាច សុំការបំភ្លឺបាននោះទេ។

ដោយឡែក លោក ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យខាង សាលាក្រុងកំពត ចុះទៅពិនិត្យមើល គ្មាននរណា ចេញច្បាប់ឲ្យកាយដីភ្នំ នោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ វិច្ឆិកា ២០២០

ភ្នំពេញ៖ករណីវិវាទដីធ្លីមួយដែលបានអូសបន្លាយ ជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយ បញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់ សម្ដេច ហ៊ុន សែន បានសរសេរសារ នៅលើទំព័រហ្វេសប៊ុកថា៖ «បងប្អូនបានអ្វីឆ្ងាញ់ល្ងាចនេះ? ខ្ញុំទើបបានដាក់ Pho ១ចានដែរមុននេះបន្តិច»។

លោកដួង តារា បានសរសេរថា៖
នៅថ្ងៃទី ២៤ វិច្ឆិកាព្រឹកមិញនេះ ខ្ញុំនឹងអាជ្ញាធរខេត្តកំពត រួមមានលោកអភិបាលរងខេត្ត សេង សិរីបុត្រ, លោកអភិបាលស្រុកឈូក ខៀវ ឬទ្ធិភ័ណ្ណ, លោកអនុប្រធានមន្ទីរសុរិយោដីខេត្ត ផេង កល, លោកប្រធានការិយាល័យភូមិបាលស្រុកឈូក ប៉ែន ភក្ត្រាវុឌ្ឍន៍ និងមន្រ្តីជាច្រើនរូបទៀតបានចូលរួមអបអរសាទរក្នុងកម្មវិធីប្រគល់ឯកសារដីធ្លី ជូនប្រជាពលរដ្ឋ ដែលខ្ញុំបានសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធ តុលាការ ឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ កាលពីថ្ងៃទី ២៩ កក្កដា ២០២០ ដែលមានភាគីក្រុមគ្រួសារលោកស្រី ស៊ឹម ផល្លា (មាន៤គ្រួសារ) និង លោក ស៊ុយ វុឌ្ឍី និងភរិយាឈ្មោះ យី សុភី (១គ្រួសារ) ដែលមានទំនាស់ដីធ្លីទំហំ២៤ហិកតា ស្ថិតនៅ ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ វិវាទនេះគឺមានរយៈពេលជាង២ឆ្នាំមកហើយ។

ឯកសារដែលអាជ្ញាធរខេត្តបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ គឺដើម្បីយកទៅបង់ពន្ធដីធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ជាផ្លូវការដើម្បីជៀសវាងបញ្ហាទៅថ្ងៃក្រោយ។

ខ្ញុំសូមអរគុណដល់មន្រ្តីខេត្តកំពតនិងអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ដែលបានសហការចូលរួមសម្របសម្រួល ដោះស្រាយ ករណីវិវាទខាងលើ ដោយអត់ធ្មត់បំផុតរហូតទទួលបាន ជោគជ័យនៅថ្ងៃនេះ។

ខ្ញុំបាទផ្ទាល់ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅ បំផុត ដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលផ្តល់នូវឱកាសដល់រូបខ្ញុំ បាទបានចូលរួមដោះស្រាយបញ្ចប់វិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ ឈ្នះ-ឈ្នះសម្តេចតេជោ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ វិច្ឆិកា ២០២០

ខេត្តកំពត៖លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខសណ្តាប់ឆ្នាប់ សាធារណ: និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តកំពត។

លោក ឌី វិជ្ជា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មកឧបត្ថម្ភដល់កងកម្លាំងអន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាន នគរបាល ខេត្តកំពត រួមមាន៖ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ តុលា ២០២០

ខេត្តកំពត៖អ្នកភូមិជិត២០០គ្រួសារ រស់នៅក្នុងភូមិ ត្រពាំងគុយ ភូមិត្រពាំងថ្ម និង ភូមិត្រពាំងគគីរ ស្ថិតនៅឃុំល្បើក ស្រុកឈូក ខេត្តកំពត បានតវ៉ានឹងសុំអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយដំណោះស្រាយជូន ពួកគាត់ ខណ: ដី ក្នុងសហគមន៍ របស់ពួកគាត់ត្រូវបានគេ ឆ្វៀលលក់ឲ្យទៅឈ្មួញតាមតែអំពើចិត្ត។ ដីសហគមន៍ ខាងលើ​ មានទីតាំងស្ថិតនៅ ចំណុចភ្នំត្នោត ក្នុងស្រុកឈូក ខេត្តកំពត។

ប្រភពបានឲ្យដឹងថាពលរដ្ឋ ចំនួន៦២គ្រួសារ និងមានការព្រមព្រៀងគ្នា ជាមួយនឹងអាជ្ញាធរដែនដី ដើម្បីបង្កើតជាសហគមន៍ នៅឆ្នាំ២០០៨ ប៉ុន្តែ២០២០ នេះទើបប្រជាពលរដ្ឋ មានការងឿងឆ្ងល់ សង្ស័យទៅលើអ្នកគ្រប់គ្រង និងអ្នក ការពារ ដីសហគមន៍ ដូចជាប្រធានសហគមន៍ និងលោកមេភូមិ លោកមេឃុំ បានគប់គិតគ្នាលក់ឲ្យទៅឈ្មួញមួយចំនួន។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី ២៧ខែ តុលាឆ្នាំ២០២០ម្សិលមិញ ក្រុមតំណាងសហគមន៍មួយចំនួនបាន ប្រមូលផ្ដុំគ្នាជាមួយ ប្រជាពលរដ្ឋ ជិត២០០គ្រួសារ ដើម្បីចុះបញ្ជីវត្តមាន ការជួយថែរក្សាដីសហគមន៍ ភ្នំត្នោត យកមក ថែរក្សាការពារ កុំឱ្យមាន បុគ្គលណា ម្នាក់ឈ្លានពាន រំលោភ បំពាន យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដោយហេតុថា

ទំហំដីសហគមន៍ ភ្នំត្នោត ដែលមានផ្ទៃក្រឡាទំហំ៤៥៨ ហិកតា នេះ ឥឡូវត្រូវបានឈ្មួញបាន គប់គិតគ្នា ហ៊ុំព័ទ្ធយកដីមួយចំនួន ធ្វើឲ្យមានការបាត់បង់ ដោយគ្មានពលរដ្ឋ ណាម្នាក់ដឹងនោះឡើយ។

ជុំវិញពលរដ្ឋ បានចោទប្រកាន់លោក ប្រធានសហគមន៍ ជាអ្នកគ្រប់គ្រង និងថែរក្សាដីសហគមន៍ បែជាបណ្ដែតបណ្ដោយ ឲ្យពលរដ្ឋមួយចំនួននិង អាជ្ញាធរដែនដីមួយក្តាប់តូច យកទៅលក់ឱ្យក្រុមឈ្មួញ។

ដូច្នេះហើយទើបពលរដ្ឋទាំង៣ភូមិ ស្នើសុំដល់អភិបាល ខេត្តកំពតលោកជាវ តាយ ជួយរកយុត្តិធម៌ ក៏ដូចជាដំណោះស្រាយ ជូនពួកគាត់ ក្នុងការទាមទារយកដី សហគមន៍ ភ្នំត្នោត មកវិញ ដើម្បីទុកជាប្រយោជន៍រួម នឹងទុកជាសម្បត្តិរបស់រដ្ឋ។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ពលរដ្ឋនេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍»នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីអាជ្ញាធរមូលដ្ឋាន និងប្រធានសហគមន៍ បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ តុលា ២០២០

ខេត្តកំពត៖វិវាទដីធ្លីរវាង ក្រុមហ៊ុនចិន និង លោក មាស ប៊ុនឡី ខណៈនេះសំណុំរឿងបានធ្លាក់ដល់ដៃ លោក ដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់
សម្ដេចតេជោ ហ៊ុន សែន ហើយ។

ចំពោះករណីទំនាស់នេះ មហាជនសង្ឃឹមថា លោក ដួង តារា នឹងជួយរកដំណោះស្រាយ ដោយយុត្តិធម៌ និងតម្លាភាព ព្រោះមជ្ឈដ្ឋានជាច្រើនបានអះអាងថា ដីដែលកំពុងមានទំនាស់ដែលមានទំហំជាង៣៥៧ហិកតា ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នេះ ត្រូវបានលោក មាស ប៊ុនឡី ទិញពីប្រជាពលរដ្ឋចំនួន៤៥គ្រួសារ
ជាយូរឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងទំនាស់វិវាទខាងលើ បើតាមការអះអាងពីមន្ត្រីជំនាញបានបញ្ជាក់ដែរថា ចំណុចដីទំនាស់នេះមានទំហំប្រមាណ៣៥៧ហិកតា ជាដីសាធារណៈរបស់រដ្ឋ គឺមិនទាន់មានប្លង់កម្មសិទ្ធិណាមួយនៅឡើយទេ ប៉ុន្តែដីនេះត្រូវបានប្រជាពលរដ្ឋចំនួន៤៥គ្រួសារអាស្រ័យផលនាពេលកន្លងមក។លុះក្រោយមកប្រជាពលរដ្ឋចំនួន៤៥គ្រួសារខាងលើ បានលក់បន្តទៅឲ្យទៅ ឈ្មោះ មាស ប៊ុឡី ដើម្បីធ្វើការវិនិយោគ។

ប្រភពបានបន្តថា ចំពោះក្រុមហ៊ុនចិនដែលអះអាងថាមានដីនៅចំណុចនោះហាក់ជាការស្រពិចស្រពិលមួយ ព្រោះក្រុមហ៊ុនចិនគ្មានឯកសារគតិយុត្តិណាមួយមកបង្ហាញឲ្យបានច្បាស់លាស់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើឯកសារជាច្រើន ដែល លោក មាស ប៊ុនឡី យកមកបង្ហាញ មជ្ឈដ្ឋានភាគច្រើនផ្តោតការចាប់អារម្មណ៍ ព្រោះថា លោកមានឯកសារជាច្រើន ដែលមានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងជំនាញគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្តកំពត ដើម្បីផ្តល់អទិភាព ដល់លោកធ្វើការវិនិយោគនិងធ្វើការអភិវឌ្ឍន៍នៅលើដីទំហំ៣៥៧ហិកតានេះ។

ទាក់ទិននឹងរឿងរ៉ាវដីធ្លីចំណុចខាងលើនេះដែរ បើយោងតាមលិខិតលេខ១៥៤ ល.ស ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ របស់ អភិបាលខេត្តកំពត គោរពជូន សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី ដោយបានសំណើរសុំកាត់ដីទំហំ ៣៥៧.០២៦៧ ហិកតា ចេញពីផែនទីគម្របព្រៃឈើបម្រុង ទុកអចិន្ត្រៃយ៍ ឆ្នាំ២០០២ និងសុំធ្វើអនុបយោគលើទំហំដី ៣៤២.០២៦៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ និងរក្សាទុកដីទំហំ១៥ ហិកតា ជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

សូមបញ្ជាក់ផងដែរថា អំឡុងពេលថ្មីនេះ លោក ដួង តារា បានបង្ហោះសារ ក្នុងផេកផ្លូវការរបស់លោក ដោយបានសង្កត់ធ្ងន់ថា ករណីអ្នកវិនិយោគចិនយំអត់ចេញ..ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញាត្តឲ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន។

តាមការរៀបរាប់ជំហានដំបូង គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រើនរយហិកតា នៅខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លារអាមេរិក ប៉ុន្តែក្រោយមកក៏មានមន្ត្រីជាទាហានម្នាក់បានឈូសឆាយយកដីគាត់..។

ជាមួយគ្នានេះ លោក មាស ប៊ុនឡី សូមច្រានចោលទាំងស្រុង នូវការចោទប្រកាន់នេះ ហើយក៏សូមសំណូមពរដល់ លោក ដួង តារា មេត្តាជួយពិនិត្យ លើឯកសារនានា ហើយដោះស្រាយ ដោយយុត្តិធម៌ និងតម្លាភាព ព្រោះថា ដីទំហំ ៣៥៧.០២៥៧ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតព គឺជាដីដែលលោកបានទិញពីប្រជាពលរដ្ឋ
ចំនួន ៤៥គ្រួសារ ដោយមានឯកសារត្រឹមត្រូវយ៉ាងពិតប្រាកដ។

ចំពោះក្រុមហ៊ុនចិន ដែលអះអាងថា មានដីស្ថិតក្នុងទីតាំងខាងលើអាចចាត់ទុកជាជនរងគ្រោះម្នាក់ដែរទៅចុះ ព្រោះក្រុមហ៊ុនចិននោះ ទំនង ចាញ់បោកជនជាតិខ្មែរ បីទៅបួននាក់ ដែលជាមនុស្ស ដែលចិនទុកចិត្ត ហើយចិនបានប្រគល់លុយរាប់លានដុល្លារ ដើម្បីឲ្យជួយទិញដីពីប្រជាពលរដ្ឋ ប៉ុន្តែជនខិលខូចប៉ុន្មាននាក់ខាងលើ បានយកលុយទាំងនោះ មកចែកគ្នាធ្វើជាអ្នកមាន រហូតមកដល់បច្ចុប្បន្ន លុះទឹកដល់ច្រមុះក៏នាំគ្នាទៅចង្អុលដីរបស់លោកដើម្បីយករួចខ្លួនតែម្តង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page7 Page8 Page9 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!