Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
១៣ កញ្ញា ២០២៥

ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្ដិភាព នៅក្រុងកំពង់ចាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម បានថ្លែងថា ដើម្បីជាការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជាមុខ ដែលបានប្រឹងប្រែងការពារទឹកដី ជួយរក្សាសន្ដិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ចាម ដោយមានការសហការជាមួយក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ដើរដោយថ្មើរជើង ក្រោមពាក្យស្លោក «ដើរដើម្បីសន្ដិភាព» ដែលពិធីនេះ ចាប់ផ្ដើមនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រី្តក្រសួងទេសចរណ៍។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា យុទ្ធនាការ ដើរដើម្បីសន្ថិភាពនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៧៖០០នាទី ព្រឹក រហូតដល់ម៉ោង ៩៖០០នាទី ព្រឹក ត្រូវនិងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយចាប់ផ្តើមដើរពីវិមានឯករាជ្យ ឆ្ពោះទៅតាមជួរមាត់ទន្លេ ក្រុងកំពង់ចាម មានចម្ងាយជាង ៤គីឡូម៉ែត្រ ក្នុងពិធីដើរដោយថ្មើរជើងនេះ មានអ្នកចូលរួម ចំនួន១០០០នាក់ សមាសភាព អ្នកចូលរួម ឯកឧត្តម អភិបាលខេត្តកំពង់ចាម ឯកឧត្តម រដ្ឋមន្រី្តក្រសួងទេសចរណ៍ មន្រ្តីរាជការជុំវិញខេត្ត សិស្ស និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២០០អង្គ។

ឯកឧត្តម បានបន្តថា យុទ្ធនាការដើរដើម្បីសន្ដិភាពនេះ បងប្អូនប្រជាពលរដ្ឋអាចចូលរួម បានទាំងអស់គ្នា ដោយព្រឹត្តិការណ៍នេះ បើកចំហរសម្រាប់មនុស្សគ្រប់វ័យ គ្រប់និន្នាការ គ្រប់វិស័យ និងគ្រប់ភេទ។កម្មវិធីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សាមញ្ញមួយនោះទេ វាក៏ជាចលករដ៏មានតម្លៃខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញថា ពីចលនារួមគ្នាក្នុងស្មារតីតែមួយ រួមគ្នាស្មារតីកីឡា សម្រាប់យើងទាំងអស់ ដើម្បីពិភពលោកមានសន្ដិភាពដ៏ល្អប្រសើរមួយ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះ បងប្អូនប្រជាពលរដ្ឋដែលមានផលិតផល ផលិតដោយខ្លួនឯងផ្ទាល់ អាចមកទាក់ទងជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីឲ្យមន្រ្តីពាណិជ្ជកម្មរៀបចំស្ដង់ សម្រាប់ឲ្យដាក់តាំង លក់ផលិតផល ក្នុងព្រឹត្តិការណ៍នេះបានដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 3
ទីប្រឹក្សា ឆាវឆាវ
២១ សីហា ២០២៥

ខេត្តកំពង់ចាម៖ស្រប​ពេល​ដែល​សមរភូមិ​ជួរ​មុខ​កំពុង​តែ​ឈរជើង​ទុបទល់​និង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​សៀម នៅ​ចំណុច​ព្រំដែន​ខេត្តព្រះវិហារ​ និង​ឧត្តរមានជ័យ​ បាន​ជួប​កង្វះខាត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។ ដោយ​ឃើញ​បែប​នេះ​ រដ្ឋបាល​ខេត្តកំពង់ចាម ពិសេស​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ផ្ដល់​ជូន​ម៉ូតូ​ច្រើន​ប្រភេទ​រហូត​ដល់​ចំនួន​ ១០០​គ្រឿង​ សម្រាប់​កងកម្លាំង​ជួរ​មុខ​យក​ទៅ​បំពេញការងារ​បម្រើ​ក្នុង​អង្គភាព​ងាយស្រួល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន។

លោក​ឧត្តមសេនីយ៍ទោ​ឈឺ​ន វ​ណ្ណី​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ ប្រចាំ​ទិស​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ក្នុង​នាម​ឯកឧត្តម​ស្រី ឌឹ​ក មេបញ្ជាការ​កងពល ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ឯកឧត្តម​ អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​ម៉ូតូ​ជា​ច្រើន​ប្រភេទ​រហូត​ទៅ​ដល់​ចំនួន ១០០​គ្រឿង​ ដល់​កងកម្លាំង​ជួរ​មុខ ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១​ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ចាម​។

លោក​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​ការ​ពិត​ណាស់​សមរភូមិ​មុខ​តែងតែ​ផ្សារ​ភ្ជាប់​ជាមួយនឹង​សមរភូមិ​ក្រោយ​ដោយ​មិន​អាច​ខ្វះ​បាន​នោះ​ទេ​។ ពេល​ទទួល​ម៉ូតូ​លោក​មេបញ្ជាការ​រង​បាន​សង្កត់ធ្ងន់​ថា​ រូប​លោក​ហ្នឹង​ដឹក​យក​ម៉ូតូ​ទាំងអស់​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ដែល​ប្រចាំការ​ជួរ​មុខ​ងាយស្រួល​ដឹក​សំភារៈ​ផ្សេង​ៗ​ឡើង​លើ​ភ្នំ​មិន​ពិបាក​ដូច​ពេល​មុន​ទៀត​នោះ​ទេ​។​ ក្នុង​នាម​មេបញ្ជាការ​សូម​ផ្ដេ​ជ្ញា​ចិត្ត​ការពារ​មរណភាព​ទឹកដី​ទប់ទល់​មិន​ឱ្យ​ទ៏​ព​សៀម​ទន្ទ្រាន​យក​ដី​កម្ពុជា សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ជា​ដាច់ខាត​។

សូម​បញ្ជាក់​ថា​ ​មានការ​ប្រយុទ្ធ​គ្នា​ដល់​ក្តៅ​គគុក​​រវាង​សៀម​មក​លើ​កម្ពុជា​ កងកម្លាំងប្រដាប់អាវុធ​ជួរ​មុខ​មាន​ទាំង​នគរបាល​ទាហាន​បានប្រយុទ្ធ​គ្នា​រហូត​ដល់​ទៅ​៥​ថ្ងៃ (២៤​ដល់​២៨​កក្កដា​ឆ្នាំ​២០២៥ )​នា​ពេល​កន្លង​ទៅ។​

ជាមួយ​នោះ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ​សែន និងសម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវ​បាន​ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ បាន​ចលនា​សប្បុរសជន ដោយ​បាន​យក​អំណោយ​ទៅ​ចាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំង​នៅ​ខេត្តព្រះវិហារ​ និង​ឧត្ត​មាន​ជ័យ​ ជាមួយ​នោះ​ក៏​បាន​ចែក​ចំ​ណោ​យ​ដល់​កងកម្លាំង​ជួរ​មុខ​ទៀត​ផង​។

​ក្រៅពី​នេះ​ក៏​សង្កេត​ឃើញ​មាន​សប្បុរសជន​គ្រប់​ទិស​ទី​បាន​បង្កើត​កម្លាំង​មហា​សាមគ្គី​បរិ​ច្ចាក​ធនធាន​ផ្ទាល់ខ្លួន​យក​ទៅ​ចែក​ជូន​ដល់​អ្នក​ភៀស​សឹក​ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ជួរ​មុខ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​ពុះពារ​តស៊ូ​ក្រាញននៀល​ទប់ទល់​មិន​ឱ្យ​មានការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៩ សីហា ២០២៥

សន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពង់ចាមល្អប្រសើរ បទល្មើសថយចុះ ក្នុងឆមាសទី១ឆ្នាំ២០២៥

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ក្នុងនោះបទល្មើសផ្សេងៗបានថយចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥។

បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានបង្ក្រាបករណីគ្រឿងញៀនចំនួន ១១៣ករណី បើធៀបនឹងឆមាសទីឆ្នាំ២០២៤ ថយចុះ២៤ករណី ឃាត់ខ្លួនមនុស្ស២៩៩នាក់ ថយចុះ៩៤នាក់ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ១៤ករណី ឃាត់ខ្លួនមនុស្ស៦១នាក់បញ្ជូនទៅតុលាការ ។

លោកបន្ថែមថា សម្រាប់ករណីក្មេងទំនើង សមត្ថកិច្ចបង្ក្រាបបានចំនួន ១៤ករណី ឃាត់ខ្លួនមនុស្ស ៤៨នាក់ បញ្ជូនទៅតុលាការ១៨នាក់ អនុវត្តវិធានការរដ្ឋបាល៣០នាក់ និងដកហូតម៉ូតូចំនួន១៨គ្រឿងរក្សាទុករយៈពេល៣ខែដើម្បីជាការព្រមាន ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៥៤ករណី ស្លាប់៤៨នាក់ និងរបួស៥៧នាក់។

ដោយឡែកចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) លោក ស្រី សុភ័ក្រ្ត បានលើកឡើងថា ក្នុងមូលដ្ឋាននៃខេត្តកំពង់ចាម គឺមិនមានករណីនេះកើតឡើងនោះទេ ប៉ុន្តែក្នុងនោះមានករណីក្លែងបន្លំអត្តសញ្ញាណឆបោកតាមប្រព័ន្ធវីង ១ករណី ត្រូវសមត្ថកិច្ចបង្ក្រាបបាន និងករណីឆបោកក្រោមរូបភាពកម្ចីតាមប្រព័ន្ធអនឡាញមាន១ករណី ដែលករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

ឆ្លើយតបទៅនឹងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាមមានភាពល្អប្រសើរ និងបទល្មើសផ្សេងៗមានការថយចុះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ទាំងអស់នេះ គឺដោយសារអនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាព ដែលលោកតែងតែដឹកនាំប្រជុំជាប្រចាំ និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ និងអង្គភាពចំណុះគណៈបញ្ជាការឯកភាពខេត្ត បង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម ក្នុងចំណោមឃុំ-សង្កាត់ទាំង១០៩ ត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ១ នៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម៕SRPដោយលោក សេង បូលីន

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៧ សីហា ២០២៥

រូបសំណាក “នាគព័ន្ធ” កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ

រូបសំណាក “នាគព័ន្ធ” ដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម មានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទនគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ ជំនួសដោយរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយឯកឧត្តមបានលើកឡើងថារូបសំណាក “នាគព័ន្ធ” ស្ថិតនៅរង្វង់មូល “នាគព័ន្ធ” នឹងត្រូវដកចេញ ព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវឲ្យកសាង រូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ និងដើម្បីឲ្យសាកសមជាមួយនឹងទំហំផ្លូវផងដែរ។

ឯកឧត្តមអភិបាលខេត្ត ថ្លែងសង្កត់ធ្ងន់ថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នា ថែរក្សា ការពារនូវមរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ នេះ សបញ្ជាក់ឲ្យឃើញពីការដឹកនាំដ៏ឈ្លាសវៃ និងគុណធម៌ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមដូចប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម អ៊ុន ចាន់ដា គឺជាបញ្ញវន្តមួយរូប។

ឯកឧត្តម ព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងបញ្ជាក់អំពីប្រវត្តិ ” រង្វង់មូលនាគព័ន្ធ” ដូច្នេះថា: រង្វង់មូល រូបសំណាក នាគព័ន្ធ ត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមព្រឹទ្ធាចារ្យ បន្តថា ជាអកុសល រូបសំណាក “នាគព័ន្ធ” ខាងលើ ត្រូវបានកំទេច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយមក នៅអំឡុងទសវត្ស៩០ ក្នុងអណ្តតិសម្តេចទេពញាណ ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម សម្តេចបានស្វែងរករូបថត រូបសំណាក នាគព័ន្ធ ខាងលើ និងក្រុមជាងដែលបានកសាង រូបសំណាកនាគព័ន្ធ ជំនាន់មុន មកកសាងឲ្យមានរចនាប័ទ្ម និងទំហំដូចគ្នា ដែលក្រុមជាងនោះ មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 4
ទីប្រឹក្សា ឆាវឆាវ
៥ សីហា ២០២៥

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និងមន្ត្រីអនុសាខាស្រុក, ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងមន្ត្រីពាក់ព័ន្ធនៅថ្ងៃនេះ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីបណ្តាខេត្ត ជាប់តំបន់ព្រំដែន ចំនួន ១០៥គ្រួសារ ក្នុងនេះ មានទាំងភរិយាយោធិនជួរមុខ ៧គ្រួសារ ដែលកំពុងជួបលំបាកជីវភាព ដែលបច្ចុប្បន្នស្នាក់នៅក្នុងឃុំ ចំនួន ១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកនិងគ្រួសារយោធិនជួរមុខ ទាំង១០៥ គ្រួសារ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែបានណែនាំដល់សាខា អនុសាខា រួមនឹងបណ្តាញ ការងារគ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេស ជនភៀសសឹក ឬគ្រួសារកងទ័ពជួរមុខអោយបានទាន់ពេលវេលា ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ឬមូលហេតុអ្វីឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អទៅតាមវិធានអនាម័យ ស្អាតបីយ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពបងប្អូន។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ដែលមានបំណងចង់រកកាងារធ្វើ សូមមកទំនាក់ទំនងនៅ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដែលបច្ចុប្បន្នមានរោងចក្រសហគ្រាស ត្រូវការកម្លាំងពលកម្មជាង ១៨,០០០ កន្លែង។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង ១គ្រួសារ រួមមាន ៖​
-អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ ឃីត ១សម្រាប់ មុង ១ ក្រមា ១ និងថវិកា ៥០,០០០រៀល ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page7 Page8 Page9 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!