Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២២

ខេត្តកំពង់ចាម​៖លោក សុក ផេង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ និងជាប្រធានក្រុមការងារចុះជួយឃុំ ល្វាលើ បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៨០នាក់ មកពីភូមិចំនួន ៤ គឺភូមិក្បាលហុងថ្មី ភូមិក្បាលហុងចាស់ ភូមិល្វាជើង និងភូមិល្វាត្បូង ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំល្វាលើ ដោយចូលរួមពីលោក សំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ ១១៩នាក់។

ក្នុងឱកាសនោះដែរ​ លោក​ សុក ផេង បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។​

លោកបានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

ជាមួយគ្នានោះ​ លោក សុក ផេង ក៏បានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍សង្គមឲ្យបានឲ្យផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្តនិងគោរពគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​ នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​​​ បានផ្ដល់​អទិភាព​លេីវិស័យ​ទាំង​៤​ គឺ​ មនុស្ស​ ផ្លូវ​ ទឹក​ និង​ភ្លេីង​ អញ្ចឹង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ យេីងត្រូវ​ជ្រេីសរេីស​​កម្រិត​ជំនាញ​ ​វិជ្ជាសាស្ត្រ​ បច្ចេកទេស​ជា​កត្តាសំខាន់​ ព្រោះការ​កសាង​ប្រទេស​​ឲ្យ​មាន​ការ​រីកចម្រើន​ គឺ​ត្រូវផ្តោត​សំខាន់​ ទៅ​លើ​ការកសាង​ធនធាន​មនុស្ស​​ ទេីប​ធ្វើ​ឲ្យ​​ប្រទេស​យើង​មាន​ការ​រីកចម្រើន​ ហើយ​ក៏នាំមក​នូវ​សុខសន្តិភាព​ ​ដេីម្បី​ឲ្យ​​សុខសន្តិភាព​ មាន​វឌ្ឍនភាព​ គឺ​ត្រូវ​ចំបាច់​មាន​ការ​អភិវឌ្ឍ​លេី​វិស័យ​ទាំង​៤​នេះ ដើម្បី​ផ្តល់​ផលប្រយោជន៍​ ជូនដល់​ប្រជាពលរដ្ឋ​ ដល់​សង្គមជាតិ​ ​និង​នាំមក​នូវ​ការ​រីកចម្រើន​ ក៏ដូចជា​ការ​ចូលរួម​លេីក​កម្ពស់​កម្រិត​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

ថ្លែង​បែប​នេះ​ក្នុងពិធីបើកបវសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងចែកប័ណ្ណសរសើរជូននិស្សិត បុគ្គលិក សាស្តចារ្យ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ។

ក្នុង​ពិធី​លោក​ អ៊ុន​ ចាន់ដា​ បាន​ក្រេីនរំលឹកចំពោះប្អូនៗសិស្សនិស្សិតទាំងអស់​ ត្រូវចងចាំថា ប្អូនៗ គឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវ​ឲ្យ​ប្អូនៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង​។

លោកអភិបាលខេត្ត​ បាន​បន្ត​ថា​ ចំណេះវិជ្ជា និងសីលធម៌ជាក្រុមគ្រួសារ ដូចនេះសូមឲ្យប្អូនៗ​ ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រលើជំនាញសិក្សារបស់ខ្លួន ដើម្បីអាចក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ”​ ​ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមទៅលើកិច្ចការដែលលោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ បានដាក់ឲ្យធ្វេី ទាំងនៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន​ ពោលគឺត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បី ទាំងឡាយ ដែលជាកង្វល់ចំពោះមុខរបស់សង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ​។​

បេីតាមលោក មួនវាសនា សាកលវិទ្យាធិការរង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ក្នុងឆ្នាំក្សា ២០២០-២០២១  កន្លងមក​នេះUMEខេត្តកំពង់ចាម មាននិស្សិតកំពុងសិក្សាសរុបចំនួន ជាង២៥០០នាក់ និស្សិតស្រីច្រើនជាង៥០% ដែលកំពុងសិក្សាកម្រិតឆ្នាំសិក្សាមូលដ្ឋាន កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានជំនាញដូចជា ជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ​ គ្រប់គ្រងទេសចរណ៍ ទីផ្សារ សេដ្ឋកិច្ច ច្បាប់ ភាសា អង់គ្លេស អភិវឌ្ឃសហគមន៍​ និងវិទ្យាស្ត្រកុំព្យូទ័រ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២២

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​​ បាន​ជំរុញ​ដល់​យុវជន​ឲ្យ​រួមគ្នាធ្វើការងារ​ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងគោលបំណង ឲ្យ​ប្រជាពលរដ្ឋ​ បានរស់នៅក្នុងម្លប់សន្តិភាព​។

ថ្លែង​បែប​នេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅការអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្ត ក្រោម​វត្តមាន​លោក ខ្លូត ផន អនុប្រធានប្រចាំការ គណកម្មាធិការគណៈបក្សខេត្ត និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកាតាមបណ្ដា ក្រុង-ស្រុក​ផងដែរ។​

ក្នុង​កិច្ចប្រជុំ​នលោក​ អ៊ុន​ ចាន់ដា​ បាន​លេីកឡេីងពីគោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម÷
-ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្ស​ ដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។
-បន្តការខិតខំរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំកសាងសមិទ្ធផលថ្មី
-ខិតខំពង្រឹងសមត្ថភាព និងត្រូវខិតខំប្រឹងប្រែងធ្វើការងារ
-ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពផ្ទៃក្នុង
-ត្រូវមានសមូហភាពដឹកនាំ និងរក្សារបបប្រជុំតាមផែននីមួយៗ
-យុវជនត្រូវធ្វើការប្រមូលផ្ដុំដើម្បីរួមគ្នាធ្វើការងារដើម្បី​ឲ្យ​គណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងគោលបំណងឲ្យប្រជាជនយើងបានរស់ក្នងម្លប់សន្តិភាព
-ត្រូវប្រែក្លាយយុវជនយើងឲ្យទៅជាយុវជនគណបក្ស ដើម្បីរួមចំណែកធ្វើការងារសង្គមបម្រើប្រយោជន៍របស់ប្រជាជន និងរក្សាសុខសន្តិភាពឲ្យបានគង់វង្ស​ផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២២

ខេត្តពង់ចាម​៖ក្នុងកម្មវិធីបេីកការបោះជំរំយុវជន​ខេត្តកំពង់ចាម​ ក្រោមប្រធានបទ​ «ការអភិវឌ្ឍសមត្ថភាពយុវជនផ្នែកបច្ចេកទេសវិទ្យា​ ក្រោមម្លប់សន្តិភាព» នៅវិទ្យាល័យ​ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ​ នៅល្ងាច​ថ្ងៃទី​២០​ ខែមករា​ ម្សិលមិញ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានប្រាប់ដល់ក្មួយៗជាយុវជនទំពាងស្នងឬស្សី​ ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងពាលា ដែលសង្គមជាតិស្អប់ខ្ពើម ហេីយត្រូវចេះជួយអប់រំមិត្តភ័ក្រ និងធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯងផង ក្រុមគ្រួសារមិត្តភ័ក្រនិងសង្គមជាតិ ទាំងមូលផងដែរ​។

ថ្លែងក្នុងពិធី លោក​អភិបាលខេត្ត​ បាន​ដាស់តឿន​​ដល់​យុវជន​ទាំងអស់​ ឲ្យបន្តការខិតខំកសាងស្នាដៃឆ្នើមក្នុងចលនា៣ល្អ គឺ«កូនល្អ​ សិស្សល្អ​ មិត្តល្អ»ហើយត្រូវយល់ថា ការប្រពឹត្តអំពើល្អរបស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ ប្រទេសជាតិ ដោយការធ្វើជាគំរូទាំងលើការសិក្សា ទាំងការរស់នៅដោយប្រកាន់ខ្ជាប់ និងចងចាំថា​ ក្នុងជីវិតយុវវ័យដូចក្មួយៗ ត្រូវកសាងជីវិតឲ្យល្អ ស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកវិជ្ជា មក បម្រើក្នុងមាគ៌ាអភិវឌ្ឍប្រទេសជាតិ។

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​រំពឹងទុកថា​​ ការបោះជំរំយុវជនខេត្តកំពង់ចាម ​ឆ្នាំ២០២២ នាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍ របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែក រំលែកគ្នា ទៅវិញទៅមក រួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន កាន់តែ រីកចម្រើនឡើង ពិសេសគឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ព្រមទាំងខិតខំធ្វើឲ្យខ្លួនមាន សេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។ លេីសពីនោះត្រូវខិតខំ​សង្កេត​សិក្សា​ស្រាវជ្រាវ​ កត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ជា មេរៀនបទពិសោធន៍ សម្រាប់ជីវិត របស់ខ្លួន និងធ្វើការផ្សព្វផ្សាយ ពីលទ្ធផលទាំងអស់នេះ ដល់មិត្តភក្តិ បងប្អូនឲ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មានសារៈសំខាន់ នៃកិច្ចការ ទាំងឡាយ ដែលក្មួយៗបានប្រតិបត្តិដោយផ្ទាល់ ក្នុងដំណើរការបោះជំរំ៧ថ្ងៃ លើទឹកដីស្រុក ជើងព្រៃ ខេត្តកំពង់ចាម ដ៏ស្រស់ត្រកាលនេះ​។

បើតាមលោកស្រី​ ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា​ បានថ្លែងថា​ ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍន៍ និងបង្កើនសកម្មភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឲ្យយុវជនចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រលាញ់ ថែរក្សានិងការពារបរិស្ថាន និងបុគ្គលប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព ជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍ របស់យុវជនផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 200
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២២

ខេត្តកំពង់ចាម៖រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក​ ម៉ៅ ថូរ៉ា រំពឹងទុកថា មណ្ឌលសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគីរី នឹងខិតខំប្រឹងប្រែងជួយដល់អភិវឌ្ឍវិស័យឯកជន ដើម្បី​លេីក​ស្ទួយ​ដល់កំណើនសេដ្ឋកិច្ចជាតិ។​

ការ​លេីក​ឡើង​បែប​នេះ​ក្នុងពិធីសម្ពោ​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ នូវអគារសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី​ នាព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅ​សាលាខេត្តកំពង់ចាម​។

ក្នុង​ពិធី​នោះដែរ​ លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី បានអោយដឹងថា សភាពាណិជ្ជកម្មខេត្ត បានធ្វើជាមណ្ឌលសភាពាណិជ្ជកម្ម ដោយមានបញ្ជូលខេត្តមណ្ឌលគីរី តាមអនុក្រឹត្យលេខ១២៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ស្ដីពីការបញ្ជូលមណ្ឌលសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី ជាមណ្ឌលសភាពាណិជ្ជកម្មតែមួយ ដោយមានការសហការណ៍គ្នារវាងថ្នាក់ដឹកនាំ អនុប្រធាន សមាជិក សមាជិកា ទាំងអស់ បានធ្វើការគៀងគរ ម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុនធំៗ សហគ្រាសផ្សេងៗ ចូលរួមជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្កំពង់ចាម-មណ្ឌលគីរី ជាសមាជិកទីប្រឹក្សា រហូតមកដល់ពេលនេះ មានសមាជិកទីប្រឹក្សារបស់សភាពាណិជ្ជកម្មខេត្ត មានចំនួន៧រូបបន្ថែម លើសមាជិកជ្រើសតាំងទាំង១៥រូប ដោយសមាសភាពទាំងអស់ បានអនុវត្ដ និងធ្វើការតាមវិស័យដែលមានចែងក្នុងសភាពាណិជ្ជកម្មខេត្ត ដើម្បីធ្វើយ៉ាងណាចូលរួម និងដោះស្រាយរួមគ្នា លើវិស័យឯកជន។

លោកឧកញ៉ា បានបន្តថា ក្រោមការជ្រោមជ្រែង និងគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយពិនិត្យឃើញសក្ដានុពលខេត្ត ជាពិសេសវិស័យឯកជន មានការរីកចម្រើនខ្លាំង សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី បានធ្វើការស្នើសុំដី ក្នុងបរិវេណសាលាខេត្តកំពង់ចាម ដើម្បីធ្វើការសាងសង់អគារលេខាធិការដ្ឋាន ក្នុងគោលបំណងបំពេញកិច្ចការងារធ្វើអោយមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយ និងផ្ដល់ព័ត៌មាន ដល់ដៃគូអាជីវកម្ម អ្នកវិនិយោគនានា ព្រមទាំងផ្សាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់ ធ្វើយ៉ាងណាឱ្យវិស័យឯកជនកាន់តែរីកចម្រើន។ ក្រោយទទួលបានអនុញ្ញាតរបស់ លោកអភិបាលខេត្ដ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ដែលមានប្រធាន អនុប្រធាន សមាជិក សមាជិកា សមាជិកទីប្រឹក្សា បានធ្វើការសហកាណ៍ និងឯកភាពគ្នា ចូលរួមឧបត្ថម្ភអគារលេខាធិការដ្ឋាននេះឡើង ដោយបានចាប់ផ្ដើមសាងសង់នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ហើយសម្រេចជាស្ថាពរចុងឆ្នាំ២០២១។

លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ដែរថា សភាពាណិជ្ជកម្មគួរមានការយល់ដឹងអំពីនយោបាយ អភិវឌ្ឍន៍ខេត្តរបស់ខ្លួន និងនយោបាយអភិវឌ្ឍជារួមរបស់រដ្ឋាភិបាល ដើម្បីដឹងថាតើខ្លួនអាចធ្វើអ្វីបាន ទើបយកគំនិតទាំងនោះមករួមគ្នាជាមួយអាជ្ញាធរខេត្ត ដើម្បីជួយអភិវឌ្ឍវិស័យឯកជនរបស់យើង។ ទន្ទឹមនឹងនេះរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ អភិបាលខេត្តកំពង់ចាម ដែលបានផ្ដួចផ្ដើម ផ្តល់នូវបរិវេណសាលាខេត្តកំពង់ចាម ដើម្បីធ្វើការសាងសង់អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរីដើម្បីសម្រួលដល់ ការងាររបស់ខ្លួន នេះ ផងដែរ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page78 Page79 Page80 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!