ខេត្តកំពង់ចាម៖អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតCNRP ចំនួន៥រូប មកពីសង្កាត់ចំនួន២ ក្នុងក្រុងកំពង់ចាម បានស្ម័គ្រចិត្តសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម តាមរយៈ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ចាម។
ការចូលនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ។
អតីតCNRPទាំង ៥រូប ដែលស្ម័គ្រចិត្តសុំចូលមកបម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រួមមាន÷
១-លោក វ៉ា ចាន់ថុល អតីតប្រធានគណបក្ស CNRP ប្រចាំក្រុងកំពង់ចាម ។
២-លោក អុី សុខុន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ CNRP ។
៣-លោស្រី អុឹម សុខហេង អតីតបេក្ខជន CNRP បម្រុងសង្កាត់កំពង់ចាម ។
៤-លោកស្រី យ៉ុង គីមវួច អតីតសមាជិក បក្ស CNRP ។
៥-លោក ហួន សុខ អតីតសមាជិកបក្ស CNRP ។
លោក អ៊ុន ចាន់ដា បានមានមតិសម្តែងការស្វាគមន៍ចំពោះបងប្អូន ដែលបានចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយលោកប្រធានបានស្នើឲ្យបងប្អូន ចូលរួមគោរពលក្ខន្តិកៈ របស់គណបក្សប្រជាជនកម្ពុជា និងសូមរក្សាគោលជំហរស្មោះត្រង់ ជាមួយគណបក្ស និងរាជរដ្ឋាភិបាល កុំវៀចវេរតាមការអូសទាញរបស់គណបក្សណាមួយ ហើយសូមបងប្អូនបន្តចលនាអូសទាញ បងប្អូនដែលជាអតីតបក្សប្រឆាំង ឲ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។
លោកប្រធាន បានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា សូមបើកទ្វារចំហរចាំទទួលស្វាគមន៍បងប្អូន ដែលភ្ញាក់រលឹកខ្លួន ដើម្បីមកចូលរួមបម្រើជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គ្រប់ពេល៕SRP