Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោក​ ហ៊ុន​ ណេង​ បានថ្លែងថា​ ដេីម្បី​ឲ្យ​ប្រជាពលរដ្ឋ​​ រស់នៅ​បាន​ប្រកប​ដោយភាព​សុខសាន្ត​ យេីងត្រូវធ្វើ​ឲ្យ​មាន​ស្ថេរភាព​នយោបាយ​ និងសន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ តាម​រយៈ​ការ​ខិតខំ​អនុវត្តនូវគោលនយោបាយ​​ភូមិ​-ឃុំ​ មាន​សុវត្ថិភាព​​ គឺ​ត្រូវ​ធ្វើ​ឲ្យ​មូលដ្ឋាន​យេីង​ គ្មាន​អំពើ​លូច​ឆក់​ប្លន់​ គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​ គ្មាន​ការ​ប្រេីប្រាស់​អាវុធ​ខុសច្បាប់​ គ្មាន​ការ​ជួញដូរ​ឬការ​ប្រេីប្រាស់​គ្រឿងញៀន​ ​និង​គ្មាន​ការ​វាយ​តបកាប់​ចាក់​គ្នា​ក្នុង​ពិធី​រាំរែក​ផ្សេងៗ​ លេីសពី​នោះ​ត្រូវ​ខិតខំ​ការពារ​ កុំ​ឲ្យ​មាន​ល្បែង​ស៊ីសង​ខុសច្បាប់​ កុំ​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ កេីនឡេីង​​​ កុំ​ឲ្យ​មាន​ការគាស់កកាយ​យកគ្រឿង​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ មក​កែច្នៃ​ធ្វើជា​វុត្ថុ​ប្រេីប្រាស់​ផ្សេងៗ​ ​កុំ​ឲ្យ​មាន​ការ​ដាក់​ប៉ុស្តិ៍​ជជុះ​ ស្ទាក់​ឡាន​យក​លុយ​កាក់​ពី​ ប្រជាពលរដ្ឋ​​ និង​កុំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ ជាពិសេស​គ្រោះ​អគ្គីភ័យ​កេីតឡេីង​ផងដែរ​។

លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទឹងត្រង់​ ក៏ បាន​ជម្រុញ​ដល់​អាជ្ញាធរ​​ទាំងអស់​ ត្រូវ​ខិតខំ​ធ្វេីយ៉ាងណា ឲ្យប្រជាពលរដ្ឋ​ មាន​ជីវភាព​រស់នៅ​កាន់​តែ​ប្រសើរ​ឡើង​ តាម​រយៈ​ការទាក់ទាញ​អ្នក​វិនិយោគទុន​ ព្រមទាំង​ការ​ផ្តល់​សេវា​សាធារណៈ​ ជូន​​ប្រជាពលរដ្ឋ​ ឲ្យ​​ទាន់ពេលវេលា។

ការ​លេីក​ឡើង​បែប​នេះ​ខណៈ​ដែល​លោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​បេតុង​អាមេ​មួយ​ខ្សែ​ប្រវែង ២.១៥៨ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់​ នៅថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​​ ព្រមទាំង​លោកយាយ​ លោកតា​ ​បងប្អូន​ប្រជាពលរដ្ឋ​ ផងដែរ​។

បេីតាមលោក ទុន ស៊ាង មេឃុំពាមកោះស្នា បានឲ្យដឹងថា ដោយតម្រូវការ​ចាំបាច់​របស់ពលរដ្ឋ ជាពិសេស​ស្ថានភាព​បាក់​ស្រុត​ដី​ច្រាំងទន្លេ​ផងនោះ លោក ហ៊ុន ណេង និងលោកស្រី ព្រមទាំង អ្នកឧកញ៉ា ហ៊ុន តូ បានផ្ដល់ជាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ២.១៥៨ម៉ែត្រ ទទឹង ៤,១២ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិដីលើ ឃុំពាមកោះ ស្រុកស្ទឹងត្រង់​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​ការ​ដឹក​ជញ្ជូន​នូវ​កសិផល​ផ្សេងៗ​ ជាពិសេស​ការ​សាងសង់​លំនៅឋាន​ថ្មី​ ចំពោះ​អ្នក​ដែល​មិន​ទាន់​មាន​ផ្ទះ​សំបែង​​ និង​ប្រជាពលរដ្ឋ​​ដែលជំលៀស​មក​ពី​តំបន់​ប្រឈម​ បាក់​ច្រាំង​ទន្លេ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ បានសម្ដែងនូវការសោកស្ដាយ និងអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់​ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ដូចនេះពេលយើងចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូបជាមុនសិន ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ។ ម៉្យាងទៀតការសង់តូបលក់ដូរឡើងវិញត្រូវតភ្ជាប់ចរន្តអគ្គិសនី ដោយរៀបចំឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដេីម្បី​ធានាសុវត្ថិភាព។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍បែបនេះនៅព្រឹក​មិញនេះក្នុងឱកាសអញ្ជើញនាំយក​អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ​​អគ្គីភ័យ ១៣គ្រួសារ​ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ​។

អំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជូនទាំង ១២គ្រួសារ ដោយមាន អង្ករ មី​ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ​ ឃីត១កញ្ចប់​ (មុង ភួយ សារុង ក្រម៉ា )​ តង់ និងអាវយឺត។ ដោយឡែក ចំពោះថវិកាផ្តល់ជូនម្ចាស់ផ្ទះដែលខូចខាតទាំងស្រុង និងជាម្ចាស់តូបរងគ្រោះ ១គ្រួសារ ទឹកប្រាក់ចំនួន ២លានរៀល។ ផ្តល់ជូនម្ចាស់តូបរងគ្រោះ ១០គ្រួសារ ក្នុង១គ្រួសារ ៥០​ម៉ឺនរៀល និង២គ្រួសារទៀត ដែលខូចខាត ៤០% ផ្តល់ជូន ១គ្រួសារ ៤០​ម៉ឺនរៀលផងដែរ​។

គួរ​រំលឹក​ថា​ ហេតុការណ៍​នេះបានកើតឡើងកាលពី​វេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ ដោយ​ឆ្លងចរន្តអគ្គិសនី ផ្តើមចេញពីបង្គោលភ្លើងតាមថ្នល់ បណ្តាលឲ្យឆេះរាលដាលដល់តូបលក់ដូរទូរស័ព្ទ គ្រឿងអគ្គិសនី តូបអ៊ុតសក់ជាបន្តបន្ទាប់ ហើយបន្តរាលឆេះផ្ទះក្បឿង ទំហំ ១០ម×១៩ម នៅជាប់នឹងផ្សារស្ពឺផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២២

ខេត្តកំពង់ចាម៖លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​ ១ខ្នង​ រួមនឹង​តូប​លក់ដូរ​ចំនួន​១៦តូប​ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​។

ករណី​នេះ​បាន​កេីតមានឡេីង​កាលពី​វេលាម៉ោង​៩​ និង​៤០នាទី​យប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ នៅក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់ភ្លេីង​ បានរលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុងអស់រយ:ពេលជាច្រើនម៉ោង​ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ឡានទឹកអស់ចំនួន​ ៧គ្រឿង និងទឹកអស់ចំនួន ១៦រថយន្ត។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ករណី​គ្រោះ​អគ្គីភ័យនេះ​បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ​ ដែលមានដូចជា​ ផ្ទះ​១ខ្នង​ ទំហំ ៧ម៉ត្រ × ១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោម ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម។​ តូបចំនួន១៦តូប (ទំហំ៤ម x ៦ម) តូបសង់ពីដែក ជញ្ជាំងដែក ថ្មក្រោម​ ប្រក់ដែក។
ចំពោះ​មូលហេតុ​ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា​ មកពី​ឆ្លងចរន្ត​អគ្គិសនី​។ ទោះជា​យ៉ាង​ណា​ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖ស្ពានឬស្សី កោះប៉ែន ជាទីកន្លែងដ៏ពេញនិយម របស់ភ្ញៀវ​ទេសចរណ៍​ដេីរលេង​កកម្សាន្ត ក្នុងនោះនៅ​រមណីយដ្ឋាន​ធម្មជាតិ​ ឆ្នេរខ្សាច់កោះប៉ែន​ផងដែរ។

ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​ មានភ្ញៀវទេសចរ សរុប​ ៣៩៨៧នាក់​ ដើរលេងនៅស្ពានឬស្សី កោះប៉ែន និងនៅ​រមណីយដ្ឋាន​ធម្មជាតិ​។ ក្នុងនោះភ្ញៀវ​ទេសចរណ៍​ដេីរលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ចាម​ សរុប​ចំនួន​ ១៧,១៨៥នាក់​ និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​ជា​៥០នាក់​ ។

បេីតាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា​ ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​ រយៈពេល​៣ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃទី​៣១​ ខែមករា​ ដល់​ថ្ងៃទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ សម្រាប់​រមណីយដ្ឋាន​ និង​កន្លែង​កម្សាន្ត​នានា​ ក្នុង​ខេត្ត​កំពង់ចាម​ មាន​ភ្ញៀវ​ទេសចរណ៍​ដេីរលេង​កម្សាន្ត​ សរុប​ចំនួន​​ ១៧,១៨៥នាក់​ ខណៈ​ភ្ញៀវ​ភ្ញៀវ​ទេសចរណ៍​ដេីរលេង​កម្សាន្ត​ក្នុង​ក្រុងកំពង់ចាម​ ប្រមាណ​ជា​៦,៩២៤នាក់​ និងរមណីយដ្ឋាន​ធម្មជាតិ​ឆ្នេរខ្សាច់​កោះប៉ែន​ ៣,៩៨៧នាក់​ ហេីយ​ក៏​មាន​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ ក្នុង​នោះ​មាន​ដូចជា​ រមណីយដ្ឋានទឹកឆា​ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា​ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ​ រមណីយដ្ឋានបែមប៊ូរីសត​ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ​ និង​អាហារដ្ឋានស្មៅទន្លេ​ក្រុងកំពង់ចាម​។

ចំពោះស្ថានភាពទូទៅ​ នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល​៣ថ្ងៃ​នេះ​ ភ្ញៀវ​ទេសចរណ៍​មានចំនួនច្រើនកុះករ​ ដោយនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋាន មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ហើយបានអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះម្ចាស់អាជីវកម្ម ក៏ដូចជាបុគ្គលិក ដែលបម្រើសេវាកម្មទេសចរណ៍​ បានចាក់វាក់សាំងទៅតាមចំនួនដូសដែលរាជរដ្ឋាភិបាលបានកំណត់ ហើយបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងបានពាក់កាត់វាក់សាំងគ្រប់ៗគ្នា។ ចំណែក​ឯភ្ញៀវទេសចរក៏មានការប្រុងប្រយ័ត្នខ្ពស់ បានយកប័ណ្ណចាក់វ៉ាក់សាំងតាមខ្លួន និងចូលរួមអនុវត្តវិធានសុវត្ថិភាព “៣ការពារ​ ៣កុំ​” ជាពិសេសការពាក់ម៉ាស់ ប្រើអាកុល ជែលសំអាតដៃ រក្សាគម្លាតសុវត្ថិភាពជាដើម​ ដែលនៅតាមរមណីយដ្ឋាននីមួយៗ ចំណាយជាមធ្យម របស់ភ្ញៀវទេសចរ ក្នុង១នាក់ ចាប់ពី ២០,០០០៛ ទៅ ៦០,០០០៛។

សូមជម្រាបថាលោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅរសៀល​ថ្ងៃ​ទី​២ ខែមករា​ ម្សិលមិញ បានអញ្ជើញចុះពិនិត្យ ស្ថានភាពនៅស្ពានឬស្សី កោះប៉ែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ​ បានអញ្ជើញជួបពិភាក្សា ការងារជាមួយព្រះសាកលវិទ្យាធិការ​ និង​គណៈគ្រប់គ្រង​ នៃពុទ្ធិសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន​ ស្តីពី​ការ​បណ្តុះបណ្តាល​ និង​ការ​សាងសង់​ ដេីម្បី​ស្នេីសុំ​គោលការណ៍​ប្រារព្ធ​ពិធី​បេីក​សម្ពាធ​អគារ​រដ្ឋបាល​ថ្មី​ ១ខ្នង​ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម​ នាពេល​ខាងមុខនេះ​។

លោក​ អ៊ុន​ ចាន់ដា​ បាន​ធ្វេីការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ព្រះសាកលវិទ្យាធិការ​ និង​គណៈគ្រប់គ្រង​ នៃពុទ្ធិសាកលវិទ្យាល័យ សម្តេចហ៊ុន សែន​ ដែល​បាន​រួម​សាមគ្គី​គ្នា​​ ក្នុង​ការ​ខិតខំ​គៀងគរ​ស្វែងរក​សប្បុរសជន​ ដេីម្បី​សាងសង់​​អគារ​រដ្ឋបាល​ថ្មី​១ខ្នង​​ ដែល​មាន​បណ្ដោយ​ប្រវែង​ ១៨ម៉ែត្រ​ ទទឹង​ប្រវែង​១៦ម៉ែត្រ​ កម្ពស់​៤ជាន់​ ក្នុង​តម្លៃ​ប្រមាណ​ជាជា​ង​៦៤ម៉ឺន​ដុល្លារ​ សម្រាប់​ឲ្យ​​ព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​ បំពេញ​ការងារ​ប្ប្រចាំថ្ងៃ។

លោកអភិបាលខេត្ត​ ក៏បាន​ឯកភាព​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​ រៀបចំ​​ប្រារព្ធ​ពិធី​បេីក​សម្ពាធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​ នូវអគារ​រដ្ឋបាល​ នៃពុទ្ធិសាកលវិទ្យាល័យសម្តេចហ៊ុន សែន​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ​ដែលទើប​នឹងសាងសង់​រួចរាល់​ជាស្ថាពរ​ ​ក្នុង​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ កន្លងទៅនេះ​។

បេីតាមព្រះសាកលវិទ្យាធិការ​ បាន​មានសង្ឃដីកា​ថា​ នៅក្នុងឆ្នាំសិក្សា ២០២១ -២០២២នេះ សាស្ត្រាចារ្យដែលបាននិងកំពុងបង្រៀនសរុបចំនួន ៧៥រូប​ ក្នុងនោះសាស្ដ្រាចារ្យក្របខណ្ឌចំនួន៦រូប​ ហេីយចាប់ពីឆ្នាំសិក្សា២០១៨ ដល់ឆ្នាំសិក្សា២០២១ សមណនិស្សិត និស្សិត ដែលបានសិក្សា និងបានការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រប្រកបដោយជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅពេលសម្ពោធ អគារសិក្សា បណ្ណាល័យ និងអគាររដ្ឋបាល ខាងមុខនេះមានចំនួន ៥៩៤អង្គ/នាក់ ដែលមាន ៣ជំនាន់ ហើយពួក គាត់មានការងារធ្វើគ្រប់ៗគ្នា (៩៩%)។

ព្រះសាកលវិទ្យាធិការ​ បានបញ្ជាក់ថា សមណនិស្សិត និស្សិត ដែលបានសិក្សា និងការពារសារណាបទបញ្ចប់សរុប ទាំងអស់មាន ១០ជំនាន់ (២០១២-២០២១) ស្មើនឹង ៨៨៥រូប ហើយពួកគាត់មានការងារធ្វើ ៩៩% (មន្ត្រីរាជការ ៧០% តាមអង្គការ សមាគម ៦% តាមក្រុមហ៊ុន ១៤% មន្ត្រីកិច្ចសន្យា ៧% បើកអាជីវកម្មផ្ទាល់ខ្លួន ២% និងទៅសិក្សានៅបរទេស ១%)។​ សម្រាប់​ឆ្នាំសិក្សា២០២១-២០២២ នេះ សមណនិស្សិត និស្សិតដែលកំពុងសិក្សាសរុបទាំងអស់ ចំនួន៩៧១ អង្គ/នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ៨១៩រូប (ព្រះសង្ឃ ៨៦អង្គ ស្រី ៤៧៨រូប) ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៥២ អង្គ/នាក់ (ព្រះសង្ឃចំនួន៨ អង្គ ប្រុស៦៣ នាក់)​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page75 Page76 Page77 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!