ខេត្តបាត់ដំបង៖អ្នកកាសែតកោះសន្តិភាពម្នាក់ ប្រចាំខេត្តបាត់ដំបង បានរងការគំរាមបាញ់សម្លាប់ពីជនមិនស្គាល់មុខតាមបណ្ដាញសង្គម។
ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន បញ្ជាឱ្យផែនជំនាញ ធ្វេីការស្រាវជ្រាវ ជាបន្ទាន់ករណីគំរាមសម្លាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមនេះ។
នេះបើយោងតាម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រកាសឲ្យដឹងនៅមុននេះបន្តិច។
ស្នងការប៉ូលិសខេត្តបាត់ដំបងបានឲ្យដឹងថា នៅពេលនេះស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលហេីយ នូវបណ្តឹងរបស់ លោក ឆោម ពិសម័យ ភ្នាក់ងារសារព័ត៌មាន(កោះសន្តិភាព)ប្រចាំខេត្តបាត់ដំបង ដែលលោកទទួលរងការគំ រាមកំហែងដល់ជីវិតតាមបណ្តាញសង្គម។
នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សាត គឹម សាន បានចាត់វិធានការជាបន្ទាន់ដល់ផែនជំ នាញឱ្យធ្វេីការស្រាវជ្រាវស៊េីបអង្កេតលេីករណី នេះហេីយ ករណីស្រាវជ្រាវរកឃេីញថាពិត ជា មានអំពេីល្មេីសច្បាប់ មែននោះសមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នក ប្រព្រឹត្តិ។
ទាក់ទងករណីនេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោកឆោម ពិសម័យ ភ្នាក់ងាសារព័ត៌មាន កោះសន្តិភាព ប្រចាំខេត្តបាត់ដំបង នៅឡើយទេ៕SRP