ខេត្តកំពត៖នគរបាលខេត្តកំពតបានឲ្យដឹងថានៅថ្ងៃទី២១ ខែមីនា នេះបាននាំខ្លួនបុរសម្នាក់ទៅបង្ហាញឡើងវិញ នៅទីតាំងសកម្មភាព គាស់ផ្ទះលួចទូរស័ព្ទដែលមានតម្លៃជាង២០ម៉ឺនដុល្លារ។
លោកលក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការប៉ូលិសខេត្តកំពត បានឱ្យដឹងថា បុរសរូបនេះ ឈ្មោះហែម ហ៊ី អាយុ ៣៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបាន នគរបាលព្រហ្មទណ្ឌ ខេត្តកំពត សហការ ជាមួយនគរបាលខេត្តបាត់ដំបង ចាប់ខ្លួននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅខេត្តបាត់ដំបង ត្រូវបាននាំខ្លួនមកខេត្តកំពត។
លោកបន្តថា ករណីលើកទី១ កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ មានចោរ គាស់ផ្ទះលួចទូរស័ព្ទ នៅហាងលក់មួយកន្លែង ឈ្មោះ ធី បញ្ញាពេជ្រ ស្ថិតក្នុងភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដោយយកបានទូរស័ព្ទទំនើប ជិត៣០០គ្រឿងមាន តម្លៃប្រមាណ២២ម៉ឺនដុល្លារ។
ករណីលើកទី ២ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មិនចាំម៉ោង នៅហាងទូរស័ព្ទ យីហោទូកមាសថ្មី ស្ថិតភូមិព្រៃក្រ ឡាខាងលិច ឃឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានទូរស័ព្ទដៃចំនួន៨០គ្រឿង។
ជនសង្ស័យបានសារភាពថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ ខ្លួនពិតជាបានចូលគាស់ផ្ទះលួចទូរស័ព្ទដៃនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពតប្រាកដមែន ដោយនៅម៉ោងប្រហែល ១រំលងអធ្រាត្រ ខ្លួនបានចូលតាម ចន្លោះផ្លូវចង្អៀត ផ្នែកខាងជើងផ្ទះ រួចឡើងទៅជាន់លើបំផុត ហើយគាស់បង្អួចដើរចុះមកជាន់ទីពីរ។ ដោយសារ គ្រប់ទ្វារទាំងអស់ សុទ្ធតែចាក់សោ ខ្លួនក៏ចូលតាមក្រោយខ្នងកុងម៉ា ទើបលោតចុះដល់ ជាន់ផ្ទាល់ដី រួចយកក្រណាត់ គ្របមុខកាមេរ៉ាស្វ័យប្រវត្តិ មុននឹងដើរប្រមូលយកទូរស័ព្ទ បានចំនួន២៩៧គ្រឿង។
សូមជម្រាបថាការលួចទូរស័ព្ទដៃ នៅក្នុងភូមិសាស្ត្រខេត្តកំពតនេះមាន ចំនួនពីរករណី ដែលជនសង្ស័យប្រមូលទូរសព្ទបាន ចំនួន៣៧៧គ្រឿង។ ទោះជាយ៉ាងណាសមត្ថកិច្ចខេត្តកំពតបានបញ្ជូនខ្លួនបុរសរូបនេះ ទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP
«លោកជាវ តាយ អភិបាលខេត្តកំពត»
«លោកឧកញ៉ា សូ ងួន អគ្គនាយកក្រុមហ៊ុន វើលដ៏ទ្រីស្តារ អ៉ិនធើថិនមេន» សូមអានលិខិតខាងក្រោម៖