Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
៨ វិច្ឆិកា ២០២០

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រាប់ពលរដ្ឋថា៖លទ្ធផលនៃការធ្វើតេសរកជំងឺកូវីដ១៩លើកទី១បង្ហាញថាសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានជំងឺកូវីដ១៩នោះទេ និងថាពេលនេះ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងមានសុខភាពល្អប្រសើរ និងធ្វើចត្តាឡីស័ក ប្រកបដោយការយកចិត្តទុកដាក់ខ្ពង់បំផុត។ ក្នុងនាមប្រជាពលរដ្ឋ ទាំងជាង១ម៉ឺននាក់ នាឱកាសនេះ សម្ដេចបានថ្លែងបួងសួងសូមឱ្យសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ១៩។«សម្ដេច ស ខេង ថ្លែងប្រាប់ពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២០ ព្រឹកមិញ»

សម្ដេច ស ខេង បានបន្តថា ពីដំបូងឡើយពិធីជួបសំណែះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ គឺគ្រោងប្រារព្ធឡើងក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ហើយសម្ដេច ក៏នឹងអមដំណើរ សម្ដេចតេជោចូលរួមដែរ ក៏ប៉ុន្តែ សម្ដេចតេជោត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសាររដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញ ទស្សនកិច្ចកម្ពុជា ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំពាវនាវ ដល់ពលរដ្ឋ ចូលរួមថែរក្សាសុខភាព អនុវត្តវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩, ចូលរួមប្រយទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំ កូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវរាយការណ៍ ជូនសមត្ថកិច្ច នៅពេលបានឃើញករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានល្អដើម្បីចៀសផុត ពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរ តំណាង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ ប្រារព្ធឡើងនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ពលរដ្ឋចំនួន៣០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបានអំណោយ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ការផ្ដល់អំណោយនេះ ធ្វើឡើងដោយលោក ស្រេង វង្សហៀង និងលោកជំទាវ សុត សុវណ្ណដា ជា ប្រធានក្រុមការងារចុះជួយឃុំព្រះផុស ព្រមទាំងក្រុមការងារស្រុកគាស់ក្រឡ និង ក្រុមការងារ ចុះជួយឃុំព្រះផុស តាមការចាត់តាំងរបស់ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកគាស់ក្រឡ តំណាងតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង។

អំណោយរបស់សមាគមនខ្មែរចិន ត្រកូលលឹម ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រ នាឱកាសនោះ សរុបចំនួន៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានៈ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ក្រម៉ា ភួយ ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត និងថវិកាចំនួន ៤០០០០រៀល ក្នុងមួយគ្រួសារ។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនកូកាកូឡា ឧបត្ថម្ភទឹកក្រូចកូកាកូឡាចំនួន២០០យួរ ជូនរដ្ឋបាលស្រុកគាស់ក្រឡផងដែរ។

លោកស្រេង វង្សហៀង បានជម្រាបជូនប្រជាពលរដ្ឋនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា លោក ស្រេង វង្សហៀង បានជួយស្តារប្រឡាយទឹក នៅឃុំព្រះផុស ចំនួន ពីរខ្សែប្រវែង ២៦០០ម៉ែត្រ ពីខ្លោងទ្វាវត្តព្រះផុស ទៅដល់ស្រះសម្តេចក្រឡាហោម ជាថវិកាផ្ទាល់ខ្លួនរបស់ លោក ស្រេង វង្សហៀង និងលោកជំទាវ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនឹងជាមេបញ្ជាការយោធភូមិភាគ៥ នៅថ្ងៃទី៥ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥២៣ វគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុក ថ្នាក់កងអនុសេនាធំ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងឲ្យដឹងថាយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់តាមបណ្តាកងឯកភាពចំណុះដើម្បីធ្វើការពង្រឹងសមត្ថភាពដល់កងទ័ព ហើយវគ្គហ្វឹកហ្វឺននេះជាកញ្ចប់ថវិការបស់ក្រសួងការពារជាតិសម្រាប់ការហ្វឹកហ្វឺនប្រចាំឆ្នាំ។

លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះដឹងទៅបន្តប្រើប្រាស់ក្នុងអង្គភាពនិងបង្រៀនបន្តដល់អ្នកមិនចេះត្រូវគោរពបទបញ្ជាផ្សេងៗ របស់កងទ័ពឲ្យបានត្រឹមត្រូវ ដោយសាមគ្គីឯកភាពផ្ទៃក្នុងជាមួយកងទ័ពជាពិសេសជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ត្រូវអនុវត្តគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវនិងចៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀន និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធ នឹងបញ្ហាកូវីត-១៩ ផងដែរ។ ដោយឡែកចំពោះសិក្ខាកាមដែលបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះត្រូវយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យឲ្យបានត្រឹមត្រូវ ដើម្បីឲ្យវគ្គហ្វឹកហ្វឺននេះទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន៤៥០០គ្រួសារ បានទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ។

ពិធីផ្ដល់អំណោយ នេះបានធ្វើឡើងនៅទីតាំងដាច់ដោយឡែក ពីគ្នានៅពីថ្ងៃទី២ និងទី៣ ខែវិច្ឆិកាកន្លងទៅនេះ ដោយលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ និងថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិផងដែរ។

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមួយផ្នែកមានការចូលរួមបន្ថែមពីក្រុមអ្នកម្ដាយមនុស្សធម៌ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះនាឱកាសនោះ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ក្នុងនោះស្រុកកំរៀង៤០០គ្រួសារ, ស្រុកភ្នំព្រឹក៣០០គ្រួសារ, ស្រុកសំពៅលូន៣០០គ្រួសារ, ក្រុងបាត់ដំបង៥០០គ្រួសារ, ស្រុកឯកភ្នំ២ ០០០គ្រួសារ និងស្រុកបវេល១ ០០០គ្រួសារ។

ក្នុងនាមសម្ដេចស ខេង រដ្ឋមន្ត្រីមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង លោក ស សុខា និងលោកជំទាវ ព្រមទាំងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមការងារ ក៏បានឆ្លៀតអញ្ជើញចុះពិនិត្យមើលការជួសជុល និងសាងសង់ក្លោងទ្វារ រៀបចំប្រព័ន្ធភ្លើង បំពាក់អំពូលសឡា និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាល័យបវេល ដែលស្ថិតនៅក្នុងស្រុកបវេល ខេត្តបាត់ដំបងផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ជនជាតិ«ខ្មែរចំនួន៣នាក់» ត្រូវបានកម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួននៅលើទឹកដីថៃ ទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដោយជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជា និងលក់ទៅលើទីផ្សារ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង៣០នាទីម្សិលមិញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាកម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំណុចខាងក្រោយកងរយថៃលេខ៥១៦ បានប្រទះឃើញ លរដ្ឋខ្មែរទាំង៣នាក់ កំពុងធ្វើសកម្មភាពលីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនស៊ីស្រុកបររ៉ៃ ខេត្តត្រាត ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនតែម្តង។

ពលរដ្ឋខ្មែរ ទាំងនោះមានឈ្មោះ ១ សែម រដ្ឋ ភេទប្រុសអាយុ១៧ឆ្នាំ។

២ឈ្មោះ អៀត សុខឃឿន ភេទប្រុសអាយុ២៦ឆ្នាំ។

៣ឈ្មោះ ចាន់ សុខខា ភេទប្រុសអាយុ៣១ឆ្នាំ។អ្នកទាំង៣នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនជាតិខ្មែរទាំង០៣ នាក់ខាងលើ មិនទាន់ឃើញភាគីថៃដោះលែងនៅឡើយទេ។ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថា គេកំពុងរង់ចាំមើលខាងការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងការទាក់ទងទៅភាគីថៃដើម្បីចរចារ និងសម្របសម្រួល សុំអោយដោះលែងពលរដ្ឋខ្មែរទាំងនោះមកវិញនាថ្ងៃនេះ៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page68 Page69 Page70 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!