Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
៥ ធ្នូ ២០២០

ខេត្តបាត់ដំបង៖មេក្លោងជួញដូរគ្រឿងញៀន
ជនជាតិថៃម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនរួមនិងរឹបអូសគ្រឿងញៀនមួយចំនួនធំ។

មន្ត្រីខេត្តបាត់ដំបងបានឲ្យដឹងថានៅថ្ងៃទី ០៥​ ខែ​ ធ្នូ​ ឆ្នាំ​២០២០ នេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន ស្នងការនគរបាលខេត្ត បាត់​ដបង​
បានចាត់តាំង ឲ្យលោកឧត្តមសេនីយ៍ត្រី កុយ​ហៀង​ ស្នងការរងផែន​ការងារគ្រឿងញៀន​ ដឹកនាំកម្លាំង​ការិយាល័យជំនាញ​សហការណ៍
ជាមួយមន្រ្តីនគរបាលនៃមន្ទីរប្រឆាំងគ្រឿង​ញៀ​ន​នៃអគ្គស្ន​ង​ការដ្ឋាននគរបាលជាតិ​ បង្រ្កាបករណីគ្រឿង​ញៀនមួយករណីនៅមូលដ្ឋានស្រុកកំ​រៀង​ ខេត្តបាត់​ដំបង​ដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ឈ្មោះ​ផាត់​ ភុំរតនា​ ហៅហ្វា​ មាន​ទីលំ​នៅ​ឃុំណងប៊ុន​ស្រុកបរ៉ៃ​ ខេត្តត្រាតប្រទេស ​​ថៃ។ ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកក​ក​ICEចំនួន៣០ដុំធំ​ មានទម្ងន់សរុប២​៩៨៥៧,​០២​ក្រាម
-ទូរស័ព្ទដៃ​ សៀវភៅធនាគារនិងលិខិតឆ្លងដែន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃស្អែក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ បានលើកឡើងថា សព្វថ្ងៃនេះ មានក្រុមឈ្មួញ បានដាក់គ្រឿងចក្រ កាយទន្ទ្រានយកដី ភ្នំ ជិតរលាយបាត់ពីផែនដី ទៅហើយ ដោយមិនមាន ការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធនោះទេ។

ប្រជាពលរដ្ឋបានបន្តថា ភ្នំខាងលើ ដែលកំពុងរងការគំរាមគំហែង កាយពីគ្រឿងចក្រ នេះ អ្នកខ្លះ ភ្នំដីស ខ្លះគេហៅ ភ្នំរំសាយសក់ ដែលជាសម្បត្តិធម្មជាតិ របស់រដ្ឋ ស្ថិតក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ពលរដ្ឋ រស់នៅក្បែរជើងភ្នំ បានប្រាប់អ្នកសារព័ត៌មានថា ជាច្រើនថ្ងៃមកហើយ ដែលពួកគាត់ បានឃើញ ក្រុមឈ្មួញនាំយកគ្រឿងចក្រ ចូលមកដាក់កាយ ភ្នំ យកអាចម៍ដីដឹកចេញ រាប់សិបឡាន ក្នុងមួយថ្ងៃៗ តែមិនដឹងថាគេយកទៅលក់ ឬយកធ្វើអ្វីនោះទេ។ ហើយក៏មិនទាន់ដឹងថា មានច្បាប់ ឬអត់ច្បាប់នោះដែរ។ ព្រោះមិនដែលឃើញ មានអាជ្ញាធរឬមន្ត្រីជំនាញណា ចុះមកហាមឃាត់ឬធ្វើការបង្ក្រាបឡើយ។

ជុំវិញការលើកឡើងរបស់ពលរដ្ឋ ពាក់ព័ន្ធកាយភ្នំ នេះ លោក «ហោ» ម្ចាស់គ្រឿងចក្រ បានអោយដឹងថា រឿងនេះ លោកបានសុំអនុញ្ញាត ទៅខាងស្រុក ខាងខេត្ត និងខាងរ៉ែ ដែរ ដោយយកទៅធ្វើផ្លូវមួយខ្សែ ប្រវែង២០០០ម៉ែត្រ នៅឃុំឈើទាល រួចក៏បិទទូរស័ព្ទ។

ដោយឡែក លោក កោះ សេងហាវ មេឃុំឈើទាល បានឲ្យដឹងថា បញ្ហារឿងហ្នឹង គឺជាគម្រោង ខាងឃុំ បានស្នើរ ទៅស្រុកនិងមានការឯកភាព ពីអភិបាលខេត្ត ផងដែរ ទើបខាងឃុំ បានឲ្យគ្រឿងចក្រ ចូលមកចាក់ដី ធ្វើផ្លូវមួយខ្សែមានចម្ងាយ២០០០ម៉ែត្រនិងដីគ្រួសចំនួន២០០ឡាន។

ពាក់ព័ន្ធករណីនេះ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញ ចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចផ្អាកសកម្មភាព ម្ចាស់អាជីវកម្ម នោះភ្លាម បើពុំមានការស្នើសុំត្រឹមត្រូវ។
លោកបន្តទៀតថា ចំពោះគ្រឿងចក្រ ដែលចូលមកយកអាចន៍ដីនោះ គឺមានការស្នើសុំ ពីឃុំស្រុក និងមានការឯកភាពពី លោកអភិបាលខេត្តតាំងពីដើម ខែកញ្ញា មកម្លេះ។ ហើយមួយវិញទៀត ការស្នើរសុំ របស់ ឃុំឈើទាល គឺមានដីគ្រួសចំនួន២០០ឡាន ប្រវែងផ្លូវ២០០០ម៉ែត្រ។

គួររំលឹកថា នៅពេលអ្នកសារព័ត៌មាន បានចុះទៅផ្តិតយករូបភាព គ្រឿងចក្រកំពុងធ្វើសកម្មភាព នៅលើខ្នងភ្នំដី នោះ ឃើញឡានជាច្រើនគ្រឿង បានដឹកដី ចេញមកខាងក្រៅ ប៉ុន្តែ ម្ចាស់គ្រឿងចក្រ ថាយកទៅធ្វើផ្លូវ។

មជ្ឈដ្ឋាននានា លើកឡើងថា ការបកស្រាយរបស់ លោក មេឃុំ ឈើទាល ហាក់បីដូចជាមានការលាក់លៀមមមិនច្បាស់លាស់ បើយោងទៅតាមការស្នើរសុំ ជាមួយនឹងថ្នាក់ដឹកនាំខេត្ត ដោយហេតុថា ការស្នើរសុំ ធ្វើផ្លូវតែមួយខ្សែទេ នៅពេលបកស្រាយថា មានច្រើនខ្សែទៅវិញ៕ SRP ដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ ធ្នូ ២០២០

ខេត្តបាត់ដំបង៖មានការលើកឡើងថា វង់ល្បែង បៀរ អាប៉ោង មួយកន្លែង បានបើកលេងស៊ីសង់ យ៉ាងពពាក់ពពូន ដោយមិនខ្លាចការ បង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ច ជាពិសេស ការប្រមូលផ្ដុំគ្នា មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ។

ទីតាំងវង់ល្បែងនេះ ស្ថិតនៅទល់មុខសាលាបឋមសិក្សាក្រពើជើង ត្រង់ចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

យោងតាមប្រភពពីក្រុមអ្នកដែលញៀនល្បែងបានឲ្យដឹងថា វង់ល្បែង អាប៉ោង នៅចំណុចខាងលើនេះ បានបើកលេង ជាយូមកហើយ ដោយមានអ្នកចូលទៅលេង រៀងរាល់ថ្ងៃ។

ករណី វង់ល្បែងអាប៉ោង នេះ អ្នកព័ត៌មាននៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ នៅឡើយទេ ដោយទំនាក់ទំនងតាមទូរស័ព្ទ មិនមានអ្នកទទួល។

ពាក់ព័ន្ធ នឹងល្បែងស៊ីសងនេះ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក្រពីជើង រំពឹងថាសមត្ថស្រុក និងខេត្តបាត់ដំបង នឹងមានការបង្ក្រាប ជាក់ជាមិនខាន។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការប៉ូលិស ខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែធ្នូ ម្សិលមិញថា លោកបានដាក់បទបញ្ជា តាមអធិការ គ្រប់ស្រុករួចរាល់អស់ហើយ គឺមិនអនុញាត ឲ្យមានការបើកលេងល្បែងសុីសង តាមមូលដ្ឋាន ជាដាច់ខាត។

លោកបន្តទៀតថា ដោយអនុវត្ត ការពារសុវត្ថិភាព នៅតាមភូមិឃុំ សហគមន នៅតាមមូលដ្ឋាន មិនឲ្យមានការជួបជុំគ្នា ចាប់ពី២០នាក់ឡើងទៅ នឹងត្រូវនៅឃ្លាត ពីគ្នាជានិច្ច ដើម្បីទប់ស្កាត់ការពារកូវីដ-១៩ផងដែរ៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ក្រុមហ៊ុនមួយដែលបាន ប្រើគ្រឿងចក្រកាយ ស្តារបឹងបុរាណ តាគម កំពុងរងការរិះគន់ថា មិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។

បឹងខាងលើស្ថិតនៅត្រង់ចំណុច ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជុំវិញការរិះគន់នេះ លោកមុិល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់អ្នកយកព័ត៌មានថា ករណីគ្រឿងចក្រ ជាច្រើនគ្រឿង នៅត្រង់ចំណុចខាងលើ គឺបានចូលមកធ្វើការស្តារបឹងតាគម នេះ ចាប់តាំងពីដើមខែ៦ឆ្នាំ២០២០ មកម្លេះ ។ មួយវិញទៀតបញ្ហាស្តារបឹងនេះ ជាការស្នើសុំ ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីស្តុកទឹកប្រើប្រាស់ នារដូវប្រាំងរីងស្ងួតជាដើម។ល។

លោកបន្តទៀតថា ចំពោះការស្នើសុំ របស់បងប្អូនប្រជាពលរដ្ឋ ខាងស្រុក ក៏បានស្នើសុំ បន្តទៅក្រសួងវប្បធម៌និងវិចិត្រសិល្ប: ពីព្រោះបឹងតាគម ជាស្រះបុរាណ តាំងពីយូលង់ណាស់មកហើយ និងមានការឯកភាពពីលោកអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធទៀតផង។ ហើយការស្តារបឹង តាគមនេះ មានផ្ទៃដីចំនួន១០ហិកតា និងមានជម្រៅ៦ម៉ែត្រ និងមានលិខិតអនុញ្ញាត ត្រឹមត្រូវ និងបញ្ចប់នៅចុងខែមួយ២០២១ ខាងមុខនេះ។ ចំណែកបរិវេណស្រះ ដែលកំពុងធ្វើស្តារបឹងសព្វថ្ងៃនេះ ខាងស្រុកនិងរៀបចំដាំកូនឈើព័ទ្ធជុំវិញ ធ្វើជាកន្លែងទេសចរណ៍ ព្រោះទីនោះជាប់ទៅនឹងប្រាសាទឯកភ្នំ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តជាតិមកទស្សនា នៅទីនោះ តែម្តង។

លោកអភិបាលស្រុក បានបញ្ជាក់ថា ដោយឡែកការលើកឡើង ពីពលរដ្ឋ ថាមានឡានដឹកដីជាច្រើនគ្រឿង បើកបរលឿនៗ និងហុយ មកលំនៅដ្ឋាន របស់ពួកគាត់នោះ គឺខាងស្រុកបានទទួលស្គាល់ហើយ គឺមានឡានខ្លះគោរពនិងខ្លះទៀតក៏មិនគោរពដែរ។ តែខាងសាលាស្រុកក៏បានណែនាំ ទៅដល់ម្ចាស់ឡាន ដែលបានមកធ្វើអាជីវកម្មទាំងអស់ មកធ្វើកិច្ចសន្យា។ ហើយសំណូមដល់ម្ចាស់អាជីវកម្ម មេត្តាណែនាំដល់កូនចៅនិងគោរព ទៅតាមតាមការណែនាំ របស់អាជ្ញាធរស្រុក។ ទី១ពេលដឹកដីចេញពីរណ្តៅដី ត្រូវឲ្យតាកុងឡាននីមួយៗ គ្របតង់ជាប្រចាំ ដើម្បីកុំឲ្យធ្លាក់ដី ជ្រុះតាមផ្លូវសាធារណ: ពីព្រោះខ្លាចមានភ្លៀង មករអិលដល់អ្នកធ្វើដំណើរ តាមដងផ្លូវជាយក្សថាហេតុ។

សូមបញ្ជាក់ថា នៅពេលក្រុមការងារព័ត៌មាន ចំនួន៣អង្គភាព កំពុងតែចុះផ្តិត យករូបភាពដែលគ្រឿងចក្រ កំពុងស្តារបឹងតាគម ស្ថិតនៅត្រង់ចំណុចខាងលើ ក៏ស្រាប់តែមាន បុរសម្នាក់មិនដឹងថាគាត់ជានរណាទេ ជិះម៉ូតូមួយគ្រឿងពណ៌ស្បង់ លោកមកក្បែរឡាន រួចលួចថតឡាននិងរូបថតអ្នកសារព័ត៌មាន ទាំង៣នាក់តែម្តង ដោយនៅពុំទាន់ដឹងថា ថាបុរសនោះ នោះថតយករូប ទៅធ្វើអ្វីនោះទេ។

ជាចុងក្រោយដើម្បី ធានាបាននូវសុវត្តិភាព ការធ្វើដំណើរ ក៏ដូចជាចុះយកព័ត៌មាន ជួយសង្គម អ្នកសារព័ត៌មាន សូមជូនដំណឹងនេះ ទៅដល់អាជ្ញាធរឃុំ ស្រុក និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ជ្រាប ដោយក្តីអនុគ្រោះ៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញ ស្លាប់ អណ្តែតក្នុងទឹកអូរ យ៉ាងអាណោចអាធ័មក្រោយពេលចេញទៅឆក់ត្រី បាត់ខ្លួនអស់២យប់។

ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅនៅចំណុច អូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហឿន សោម អាយុ ២៨ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នគរបាលប៉ុស្ដិ៍មូលដ្ឋាន បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារឆក់ឧបករណ៍ម៉ូទ័រឆក់ត្រី របស់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page65 Page66 Page67 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!