Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
១៤ ធ្នូ ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្នុងទឹកប្រឡាយ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី២៥ ស្ថិតក្នុងភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហុន សំណាង អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្រុមទី២៤ ភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថាក្រោយការត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យ របស់មន្ត្រីនគរបាលជំនាញ ទៅលើសាកសពជនរងគ្រោះ គឺគាត់បានស្លាប់ដោយសារ លង់ទឹកនិងថប់ផ្លូវដង្ហើមពិតប្រាកដមែន។

បច្ចុប្បន្ន ត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ទេសចរណ៍និងដឹកអ្នកដំណើរ បានយកចំណីរផ្លូវ ធ្វើអាជីវកម្មផ្ទាល់ខ្លួន ជាច្រើនឆ្នាំមកហើយ ធ្វើឲ្យផ្លូវនេះមានការកកស្ទះជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានបន្តថា បើទោះបីក្រុមហ៊ុនវីរៈ ប៊ុនថាំ បានយកចំណីរផ្លូវធ្វើអាជីវកម្ម ផ្ទាល់ខ្លួនតាមអំពើចិត្ត យ៉ាងណាក៏ដោយ ក៏ពួកគាត់មិនដែលឃើញ អាជ្ញាធរសមត្ថកិច្ច ជំនាញណាចុះមកហាមឃាត់នោះទេ។

ការដែល អាជ្ញាធរសមត្ថកិច្ច ជំនាញ មិនចុះហាមឃាត់ ឬរៀបចំសណ្ដាប់ធ្នាប់ ឲ្យល្អយ៉ាងដូច្នេះ ពួកគាត់មានការសង្ស័យថា ម្ចាស់ទីតាំងក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវរ៉ូវ គ្នាជាមួយអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធ ទើបបណ្ដែតបណ្ដោយ ឲ្យក្រុមហ៊ុននេះ យកចំណីរផ្លូវ ធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ ដោយឥតអៀនខ្មាស់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងដែលក្រុមហ៊ុនវីរៈប៊ុនថាំ យកចំណីរផ្លូវ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ស្ថិតនៅត្រង់ចំណុច ចំណតផ្សារបឹងឈូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បើតាមពលរដ្ឋ បានបញ្ជាក់ថា ការដែលកកស្ទះចរាចរណ៍ រៀងរាល់ថ្ងៃ នៅចំណុចខាងលើ ដោយសារតែក្រុមហ៊ុនវីរៈប៊ុនថាំ មានការចតម៉ូតូឬឡានដោយអនាធិបតេយ្យ នៅលើចិញ្ចើមផ្លូវ ធ្វើឲ្យផ្លូវរួមតូច ទើបមានការកកស្ទះ។

ទោះជាយ៉ាងណា ពលរដ្ឋ សង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចក្រុងបាត់ដំបង និងចុះរៀបចំសណ្ដាប់ធ្នាប់ នៅទីតាំងនេះ ជាក់ជាពុំខានឡើយ។

ជុំវិញការលើកឡើង របស់ប្រជាពលរដ្ឋ បែបនេះ បណ្ដាញ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីអភិបាលក្រុងបាត់ដំបង លោកផេង រិទ្ធី នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ប៉ូលិសខេត្តបាត់ដំបង បានឆ្មក់បង្ក្រាបទីតាំងវង់ល្បែង ស៊ីសងអាប៉ោងមួយកន្លែង នឹងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៧នាក់ បញ្ជូនទៅតុលាការ។ ប៉ុន្តែការបង្ក្រាបបែបនេះ ត្រូវបានពលរដ្ឋ នៅក្រុងបាត់ដំបង មើលឃើញថា ប៉ូលិសខេត្តបាត់ដំបង ចុះបង្ក្រាប រើស ទីតាំងវង់ល្បែងស៊ីសង។ ដោយហេតុថាវង់ល្បែង នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅតែដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេងបំផុត ដោយមិនមានការបង្ក្រាបនោះទេ។ វង់ល្បែងនៅចំណុចខាងលើ មានដូចជា បៀរ អាប៉ោងនិងធួរឬគ្រាប់អំពិល ដោយភ្នាល់គ្នាចាញ់ឈ្នោះរាប់ពាន់ម៉ឺនដុល្លារ។ ការដែលមានវង់ល្បែងស៊ីសង នៅភូមិចំការសំរោង២  អាចបើកលេងបានដោយរលូន មិនមែនជារឿងចម្លែកនោះទេ មានន័យថាប្រសិនគ្មានសែន ម្ចាស់ទឹកដី ត្រូវទេនោះ នឹងប្រឈមការបង្ក្រាបដូចនៅស្រុកថ្មគោល យ៉ាងដូច្នោះ។

សូមបញ្ជាក់់ថាមនុស្ស០៧នាក់ ត្រូវបាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០  វេលាម៉ោង១៤និង៥០នាទី ម្សិលមិញ ក្នុងករណីបង្ក្រាបល្បែងអាប៉ោង។

ការបង្ក្រាបធ្វើនៅ ចំណុចភូមិអូរញ ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក ឈឿង  គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញសហការជាមួយក្រុមអន្តរាគមន៍ បង្ការបង្រ្កាប រូមជាមួយនគរបាលស្រុកថ្មគោល តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោសាត គឹមសាន ស្នងការខេត្តបាត់ដំបង និងតាមណែនាំរបស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ។

ប៉ូលិសខេត្តបាត់ដំបងបានបញ្ជាក់ថាប្រតិបត្តិការនេះ ដកហូតវត្ថុតាង

–  បៀរចំនួន០៣ហ៊ូ

–  គ្រាប់អាប៉ោងចំនួន០២ គ្រាប់

–  ផ្តិលគ្របអាប៉ោងចំនួន០១

–  ចានសម្រាប់បាញ់អាប៉ោងចំនួន០១

–  ឈើឫស្សីសម្រាប់សង្កត់ប្រាក់ចំនួន០៥

–  ចានដាក់ដីសម្រាប់ទ្រចានបាញ់អាប៉ោងចំនួន០១

–  ឧបករណ៍សម្រាប់ កិប នឹងគ្រាប់កិបចំនួន ០១

–  ម៉ូតូចំនួន០៤គ្រឿង

គួរបញ្ជាក់ថានៅក្រុងបាត់ដំបង តែងតែមានអំពើចោរកម្ម យ៉ាងរីករាលដាល បើទោះបីជាមានការរឹតបន្តឹងពីអាជ្ញាធរសមត្ថកិច្ច យ៉ាងណាក៏ដោយ។ ក្នុងនោះក៏អាចតែក្រុងបាត់ដំបង មានល្បែងស៊ីងជាច្រើនផងដែរ ជាពិសេស វង់ល្បែងនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ ធ្នូ ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថាតៃកុងរថយន្តព្រូស បានស្លាប់ភ្លាមៗ ខណ:បើកបរបុកជាមួយរថយន្តធំ។

ហេតុការណ៍បានកើតឡើង ថ្ងៃសៅរ៍ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០០.៣០នាទី រំលោភអធ្រាត្រ នៅ លើផ្លូវជាតិលេខ៥ ចំណុចក្រុម១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តធំ និងរថយន្តតូច។

១- រថយន្តធំម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។
២-រថយន្តម៉ាកព្រូស សេរីឆ្នាំ២០០៦ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ ជំនោរ ភេទប្រុសអាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិ 4៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (បានស្លាប់)។
សមត្ថកិច្ចបានអំពាវនាវបងប្អូនក្រុមគ្រួសារសពបានឃើញហើយ សូមទំនាក់ទំនងមកទូរស័ព្ទលេខ012511858 លេខប្រចាំបញ្ជារបស់អធិការ
0977780137 សូមអរគុណ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ ធ្នូ ២០២០

ខេត្តបាត់ដំបង៖បទល្មើសនេសាទ កំពុងកើតមានយ៉ាងពេញបន្ទុក នៅក្នុងស្ទឹងសង្កែ ក៏ប៉ុន្តែមិនត្រូវបាន មន្ត្រីជលផល ចុះបង្ក្រាបនោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងថានៅតាមបណ្តោយដងស្ទឹងសង្កែ ក្រុង/ខេត្តបាត់ដំបងមានបទល្មើសនេសាទ ដែលជាឧបករណ៍ប្រភេទ(ឆ្នុកអ៊ុយ) បែជាជំនាញមិនមានការចុះទប់ស្កាត់បង្ក្រាប ទុកឲ្យបទល្មើសកើតមានយ៉ាងអនាធិបតេយ្យ។

ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែបានលើកឡើងថាជារៀងរាល់ឆ្នាំ ពួកគាត់តែងសង្គេតឃើញបទល្មើសនេសាទ ប្រភេទឆ្នុកអ៊ុយ ក្រឡាញឹក បានកើតមានពាសពេញផ្ទៃ ទឹកស្ទឹងសង្កែ ចាប់ពីចំណុចក្បែរ គល់ស្ពានវត្តគរ ស្ថិតក្នុងក្រុងបាត់ដំបង រហូតទៅដល់ស្រុកបាណន់ និងតាមបណ្តាស្រុកដដៃទៀត ហើយបាននឹងកំពុងបំផ្លាញពូជមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរ ក្នុងមួយថ្ងៃៗអស់រាប់តោន ដោយពួកគាត់ មិនដែលឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណា ចុះមកធ្វើការបង្ក្រាបឡើយ សង្ស័យថាអាចមានការត្រូវរ៉ូវគ្នារវាងម្ចាស់បទល្មើសនិងមន្ត្រីជំនាញទើបមិនមានការទប់ស្កាត់បែបនេះ។

ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទ នេះ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអោយអ្នកយកព័ត៌មានដឹងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ថា៖ នឹងធ្វើការបង្ក្រាប ព្រោះកន្លងមក លោកបានចាត់អោយខាងសង្កាត់ ចុះទៅជម្រាបភូមិ ឃុំ អោយជួយ ព្រោះខាងលោក ដោយសារធ្វើ ទំនប់តាអន យកកាណូត ឡើងពីក្រោមចេញមកអត់រួច។
ដូច្នេះមានតែសង្កាត់ ចុះមកអោយភូមិ ឃុំ និងប៉ុស្តិ៍ជួយធ្វើការងារនេះ ដោយទី១ចុះអប់រំណែនាំពួកគាត់ តែបើមានទី២នឹងសហការគ្នាចាប់រុះរើ ដុតបំផ្លាញចោលតែម្តង។

ទោះយ៉ាងណា ពាក់ព័ន្ធបទល្មើសនេសាទនេះ ប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរសមត្ថកិច្ចជំនាញនិងចុះបង្ក្រាបជាក់ជាមិនខាន៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page64 Page65 Page66 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!