ខេត្តបាត់ដំបង៖នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន៣នាក់។
ការឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិ អណ្តូងព្រីង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ នេះថា ជនសង្ស័យ១ឈ្មោះ លី ស៊ាវឃិញ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិ វត្តរកា សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២ឈ្មោះ រុន រតន: ហៅ ណាក់ ឬ អិនឌី ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅ ភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣ឈ្មោះ រុន រតនា ហៅ ម៉ន មានទីលំនៅភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដែលដកហូតបានរួមមាន៖
១/ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន០៤ ថង់ សង្ស័យមានសារធាតុញៀន
២/ទូរស័ព្ទដៃចំនួន២ គ្រឿង
៣/កាបូបសំរាប់ដាក់លុយពណ៌ខ្មៅ០១
៤/សម្ភារប្រើប្រាស់ និងច្រករំលែកថ្នាំញៀនលក់ ១ចំនួនទៀត។
បច្ចុប្បន្ន ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត


