Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២០

ខេត្តបាត់ដំបង៖លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញ ប្រគល់ពានរង្វាន់ ជូនជ័យលាភីកីឡាករ កីឡាការីប្រកួតកីឡាបាល់ទះ ក្នុងក្លិបភូមិសុខភាព ស្ថិតក្នុងស្រុកកំរៀង។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានលើកទឹកចិត្ត ចំពោះយុវជន យុវនារី ដែលមានស្មារតីលើកស្ទួយវិស័យកីឡា។  លោកក៏បានកោតសរសើរ ដល់ម្ចាស់ក្លិបភូមិសុខភាព ដែលបានរៀបចំការប្រកួតកីឡានេះឡើង ក្នុងគោលបំណង លើកកម្ពស់មិត្តភាព សុខភាព សាមគ្គីភាពជាប្រចាំ។

លោកប្រធាន ក៏បានផ្តាំផ្ញើដល់ ក្រុមកីឡាករ និងយុវជន ទាំងអោយចូលរួមហាត់កីឡា ដើម្បីសុខភាព ពង្រឹងការអនុវត្តអនាម័យ រស់នៅតាមគន្លងថ្មី (New Normal)ដើម្បីការពារជំងឺកូវីដ១៩ និងខិតខំរៀនសូត្រដើម្បីជាទំពាំងស្នងឬស្សី និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តបាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានចាត់តាំង ឲ្យ លោកអនុសេនីយ៍ឯក ហុង គឹមលាង ក្រុមការងារ នាំយកថវិកា ចូលបុណ្យសព ដែលគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចំនួន៨នាក់។ ក្នុងនោះមួយសព ទទួលបានថវិកា ១០ម៉ឺនរៀល ចំនួន ៨សព។ ចំពោះសពដែលក្រីក្រគ្មានថវិកា ទិញមឈូស សម្រាប់ដាក់ លោកណុប ដារ៉ា បានឧបត្ថម្ភ មឈូស ចំនួន៧ បន្ថែមទៀត។

សូមបញ្ជាក់ថា នៅពីយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១និង២០ នៅចំណុចភូមិពពាល ខែឃុំអូរតាគី ស្រុកថ្មគោល មានគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាង រថយន្តតូចនិងរថយន្តដឹកទឹកកក បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៨នាក់ នឹងរបួស ៣នាក់ ហើយសពទាំង ៨នាក់ ត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុង វត្តអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នឹងធ្វើពិធីបូជានៅក្នុងរាត្រីនេះផងដែរ។

ក្នុងនាមជាក្រុមគ្រួសារសព៨នាក់ បានលើកម្រាមដៃដប់ សូមថ្លែងអំណអគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកណុបដារ៉ា អភិបាលរងខេត្តបាត់ដំបង ដែលតែងតែមានចិត្តសប្បុរសធម៌ ជួយទៅដល់ប្រជាពលរដ្ឋ ដែលរងទុក្ខលំបាកជានិច្ច។ ទោះបីលោកមិនបានចុះមកផ្ទាល់ក្តី ក៏បានចាត់ឲ្យក្រុមការងារទៅចូលរួមយ៉ាងសកម្មបំផុតផងដែរ៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 1
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់ សមត្ថកិច្ចស្រុកថ្មគោល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៨នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុនិង ៣នាក់ទៀតរងរបួស រវាងរថយន្តដឹកទំនិញធុនធំ ដឹកទឹកកកនិងរថយន្តធុនតូចទិសផ្ទុយគ្នា។

ហេតុការណ៍សោកនាដកម្មនេះ នៅយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ផង់សុភាព អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះថារថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ(3F-0169) បើកពីទិសខាងត្បូងទៅជើង ក្នុងល្បឿនលឿន បានបុកជាមួយរថយន្តកាមរី(Camry) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ(2A-0377) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់ ចំនួន០៨នាក់ ប្រុស០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០៣ នាក់ប្រុស។

របាយការណ៍បន្តថា
១/អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់ )។

២/អ្នករួមដំណើរឈ្មោះ ហ៊រ ហាន ប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តពោធិ៍សាត់ (របួសស្រាល)។

៣/អ្នកបើកបររថយន្តកាមរីឈ្មោះ ឆន អុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ( របួសធ្ងន់ )

៤/អ្នករួមដំណើរឈ្មោះ យឿន សុខ ភេទប្រុស ៣៩ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ (ស្លាប់)។

៥/អ្នករួមដំណើរឈ្មោះ រស់ ពៅ ស្រី៣៨ ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)

៦/អ្នករួមដំណើរឈ្មោះ រស់ មី ស្រី អាយុ ៥៧ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់) ។

៧/អ្នករួមដំណើរឈ្មោះ យឿន ចាន់នី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។

៨/អ្នករួមដំណើរឈ្មោះ យឿន ចាន់ណា ប្រុស អាយុ១៦ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។

៩/អ្នករួមដំណើរឈ្មោះ យឿន សាន់ ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។

១០/អ្នករួមដំណើរឈ្មោះ ឃុត គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) ។

១១/អ្នករួដំណើរឈ្មោះ យឿន វណ្ណឆាយ ភេទប្រុស អាយុ ១ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសស្រាល)។

អធិការស្រុកបានបញ្ជាក់ថា មូលហេតុ ដោយសារតែរថយន្តធុនតូច បែកកង់ ហើយបុកគ្នាតែម្ដង។ ជនរងគ្រោះទាំង៨នាក់ ដែលស្លាប់ សមត្ថកិច្ចចម្រុះ សម្រេចបូជា នៅវត្តអូតាគីទាំងអស់៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៣ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ផ្ទះនិងរោងស្តុកឥវ៉ាន់ ត្រូវបាន អគ្គិភ័យបំផ្លាញ ដោយការដុតទៀនទុកចោល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចក្រុមទី១៩ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ផ្ទះត្រូវឆេះ មានទំហំ ៤ម៉ែត្រX៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដំបូលស័ង្កសី និងជញ្ជីងស័ង្កសី (ខូចខាតទាំងស្រុង ) មានម្ចាស់ឈ្មោះ យាន វឿត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រួមនិងសម្ភារខូចខាតមាន -កង់ចំនួន០១ គ្រឿង និងគ្រែដេក០១ សរុបជាទឹកប្រាក់ចំនួន ១០០០ដុល្លារនឹងរបស់របរជាច្រើនទៀត។

ចំណែករោងទាមស្តុកឥវ៉ាន់០១ខ្នង មានទំហំ ៦ម៉ែត្រX៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដំបូលស័ង្កសី និងជញ្ជាំងស្បូវ (ខូចខាត២០%) ដែលមានម្ចាស់រោងឈ្មោះ
វង់ សុផាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សរុបជាទឹកប្រាក់ ចំនួន១០០ដុល្លារ។

ករណីនេះ សមត្ថកិច្ច ចុះអន្តរាគមន៍ ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានទើប អាចគ្រប់គ្រង បានទាំងស្រុង មិនអោយឆេះរាលដាល ទៅផ្ទះអ្នកជិតនោះទេ។

សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ ដែលផ្តើមអោយមានអគ្គិភ័យនេះ គឺបណ្តាលមកពីលោក យាន វឿត ដែលជាម្ចាស់ផ្ទះខាងលើបានដុតទៀនទុកចោល ដើម្បីថ្វាយបង្គំព្រះពេលទៀបភ្លឺ ទើបបណ្តាលអោយឆេះតែម្តង៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តបាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការ ជាមួយការិយាល័យជំនាញ នឹង អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានចុះ បង្ក្រាបល្បែងស៊ីសង ចំនួន ០២ ទីតាំង ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបាត់ដំបង បានអោយដឹងថា ប្រតិបត្តិការ នេះ ធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចទីតាំង ទី ១ ស្ថិតក្នុងភូមិអូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង។ ភ្នាល់កីឡាប្រដាល់។

ទីតាំង ទី ២ នៅ ចំណុច ភូមិ ចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង លេងល្បែងស៊ីសង ចាក់ភ្នាល់អាប៉ោង។

បើតាមប្រភពបានអះអាងថាករណីនេះ
សមត្ថកិច្ច បានឃាត់ខ្លួន អ្នកពាក់ព័ន្ធប្រព្រឹត្តលេងល្បែងស៊ីសង ចំនួន០៦ នាក់ រួមនឹងវត្ថុតាង មាន៖
១/កម្រាល កៅស៊ូ សម្រាប់ ចាក់ អាប៉ោង ០១
២/គម្រប ផ្តិល សម្រាប់ គ្រប អាប៉ោង ០១
៣/ចាន សម្រាប់បាញ់ អាប៉ោង ០១
៤/គ្រាប់ មេ អាប៉ោង ០១
៥/ចាន ជ័រ ដាក់ ដីខ្សាច់ សម្រាប់ ទ្រ ចាន អាប៉ោង ០១ ។

ជនសង្ស័យ ទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបាន សមត្ថកិច្ច បញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីធ្វេីការសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕SRP ដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page62 Page63 Page64 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!