Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

ខេត្តបាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព្រឹកមិញ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សា សម្ដេច ជាស៊ីម ខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ពន្ធជាច្រើនរូបទៀតផងដែរ។

សមិទ្ធិផលដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះត្រូវបានសាងសង់ និងជួសជួលកែលម្អរួចរាល់ សរុបអស់ថវិកាចំនួន ៥០៥.២៣៧ដុល្លារអាមេរិកដែលក្នុងនោះរួមមាន៖ សាងសង់អគារសិក្សាថ្មី ១ខ្នងមានកម្ពស់ ២ជាន់ស្មើ ១០បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបំពាក់សំភារៈសិក្សា ដោយចំណាយថវិការចំនួន២៣៧ .២៣៧ដុល្លារ ព្រមទាំងបានជុសជុលកែលម្អបំពាក់សំភារៈ ៖ អគារទីចាត់ការ និងសាលប្រជុំ២បន្ទប់ អគារសិក្សាសម្តេច ជា ស៊ីម កម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងកែលម្អសួនច្បារ ទីធ្លាក្មេង និងក្រៅបរិវេណសាលាដែលចំណាយទឹកប្រាក់ ២៤១.៩០៨ និងសាងសង់ក្លោងទ្វារថ្មី ចំណាយថវិការអស់២៦.០០០ដុល្លារ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលីស មកដល់សុំធ្វើប៉ូលីសធំទៀត ហើយធ្វើចឹងខុសពីនយោបាយកំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡង»។

សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាលណាចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡងប៉ូលីស ហើយប្រឡងធ្លាក់ជាលទ្ធផលរបស់ខ្លួនឯង។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោសមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ខេត្តបាត់ដំបង៖អ្នកលេងកាំបិតធំចំនួន៣នាក់ត្រូវបាន ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់ដោយកាំបិត។

ការបង្ក្រាបនេះនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង៣០នាទី នៅចំណុក្នុងបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខខេត្តបាត់ដំបង។

ជនសង្ស័យ៖
១.ឈ្មោះ ហ៊ាង គឹមហាង ហៅជ្រុយ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

២.ឈ្មោះ ចាយ ដូ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឮ។

៣.ឈ្មោះ ឆាំ សំបូរ ហៅ ទីន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

បុរសទាំង៣នាក់នេះ បានធ្វើសកម្មភាព ប្រើហិង្សាទៅលើ ជនរងគ្រោះ ឈ្មោះ ឡុង ញើង ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចក្រុងរ៉ារថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន ៖
– កាំបិត កែច្នៃ០១ ដើម
– ផ្លែ រណាសម្រាប់អារទឹកកក០១
– ដែកឆាប០១

បច្ចុប្បន្នកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២១

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ រស់នៅភូមិតាង៉ែន និង អាជ្ញាធរ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងអំណអគុណ ដល់ក្រុមការងារអភិវឌ្ឍ ស្ថាបនាផ្លូវ របស់អង្គភាព
សុីម៉ាក់ ដែលបានមកជួយ ធ្វើផ្លូវឲ្យពួកគាត់បានធ្វើដំណើរ ទៅមក។ ជាពិសេសគឺការដឹកជញ្ជូនផលដំណាំផ្សេងៗ។ ម្យាងទៀត អង្គភាពសុីម៉ាក់ធ្វើផ្លូវនេះ ក៏មិនមានរ៉ៃរង្គាសនិងប៉ះពាល់ថវិកា ពីពួកគាត់ឡើយ។

ការជួសជុលផ្លូវនេះ គឺអង្គភាពស៊ីម៉ាក់ បានយកដីភ្នំឈូងស្វាយ មកធ្វើ គឺជាការស្នើសុំ របស់ប្រជាពលរដ្ឋ ខាងលើ ដោយសារតែផ្លូវរងការខូចកាលពីទឹកជំនន់ ជន់លិច កន្លងមកបណ្តាលឲ្យខូចផ្លូវអស់ជាច្រើន កន្លែងស្ថិតនៅត្រង់ចំណុចភូមិតាង៉ែន។

លោក ទិត សុផល ប្រធានគំរោងអភិវឌ្ឍ ស្ថាបនាផ្លូវថ្នល់ បានផ្តល់បទសម្ភាសន៍ ជាមួយក្រុមអ្នកយកព័ត៌មានថា៖ ចំពោះគ្រឿងចក្រ ដែលកំពុងយកដីគ្រួសក្រហម នៅត្រង់ចំំណុចខាងលើនេះ គឺរបស់អង្គភាព(សុីម៉ាក់)និងជាការស្នើសុំពីអាជ្ញាធរ ឃុំតាគ្រាម និងប្រជាពលរដ្ឋ ដើម្បីយកមកធ្វើផ្លូវ កាលដែលទឹកជំនន់លិចកន្លងមក។ ដោយគម្រោងធ្វើផ្លូវនេះ ជិតរួចរាល់ជាស្ថាពរ និងបន្តចុះទៅជួសជុលផ្លូវ នៅឯស្រុកសំឡូត បន្តទៀត។ ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួល ក្នុងការធ្វើដំណើរ ទៅមក​និងដឹកជញ្ជូនដំណាំ កសិផល ជាដើម។ល។

ការឆ្លើយតប ជាមួយ ប្រជាពលរដ្ឋ ក្នុងសហគមន៏ ភូមិអង្គត់ធ្នុង ឃុំតាគ្រាម ស្រុកបាណន់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បានផ្តល់ថវិកាផ្ទាល់ខ្លួន ដើម្បី ផ្តល់ជូនការអនុវត្ត ដោយការសាងសង់ផ្លូវលំនេះ ជាការផ្តល់ជូនរបស់លោកផ្ទាល់។

ដោយឡែក ក្នុងពេលខាងមុខ ស៊ីម៉ាក់ និងបន្តការជួសជុលឡើងវិញ លើកំណាត់ផ្លូវ ដែលស៊ីម៉ាក់បានអនុវត្តគម្រោង ដោយភ្នាក់ងារ ម្ចាស់ជំនួយ នៅក្នុងស្រុកសំឡូត និងស្រុករតនមណ្ឌល ដែលខូតខាត ដោយទឹកជំនន់កន្លងមក។

គួរបញ្ជាក់ដែរថាគំរោងអភិវឌ្ឍ ស្ថាបនាផ្លូវ របស់អង្គភាពសុីម៉ាក់ និងបន្តបេសកម្មទៅស្រុកផ្សេងទៀត ឲ្យតែមានការផ្តល់ដំណឹង ពីបញ្ហាផ្លូវ ថ្នល់ ស្ពាន ខូចខាត និងមានការស្នើសុំពីអាជ្ញាធរភូមិ ឃុំ ច្បាស់លាស់៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២០


ខេត្តបាត់ដំបង៖មន្ត្រីមន្ទីរទេសចរណ៍បានឲ្យដឹងថានៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានសហការ ជាមួយគណៈបញ្ជាការឯកភាពខេត្ត និងក្រុងចុះត្រួតពិនិត្យ តាមមណ្ឌលកម្សាន្ត មនុស្សពេញវ័យ ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងបានចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ខារ៉ាអូខេ ដោយមានការព្រួយបារម្ភ ពីជំងឺកូវីដ១៩ដល់សហគមន៍។

លោកអ៊ុច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់នៅព្រឹកនេះថា
ខាងមន្ទីរនិងបន្តចុះត្រួតពិនិត្យបិទទីតាំងក្លឹបកំសាន្តនិងKTVជាច្រើនកន្លែងទៀតនៅតាមស្រុកមួយចំនួនទៀតជុំវិញខេត្តបាត់ដំបងតែម្តង។

កិច្ចប្រតិបត្តិការនេះ ជាលទ្ធផល អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការ ជាបណ្តោះអាសន្ន និងមួយចំនួនទៀត បានចូលរួមសហការ និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ។ ក្រុមការងារក៏បានរំលឹកបន្ថែមអោយម្ចាស់អាជីវកម្ម ទាំងអស់ពង្រឹងបន្ថែម នូវការអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ អោយបានខ្ជាប់ខ្ជួន រហូតដល់មានការជូនដំណឹងសារជាថ្មី។

គួររំលឹកថា មានខារ៉ាអូខេ ០២ទីតាំង ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ និងលួចលាក់បើកបន្ទប់ខារ៉ាអូខេច្រៀង បំពាននឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន៖

១. ខារ៉ាអូខេ អេស ខេ (ជិតអតីតខារ៉ាអូខេហ្វាយស្តារ) ស្ថិតក្នុងភូមិរំចេក៤ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

២. ខារ៉ាអូខេ វី ស៊ីង ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

សូមបញ្ជាក់ថា អាជីវកម្មទាំងពីរខាងលើ មន្ទីរទេសចរណ៍ខេត្ត បានស្មើសុំគោលការណ៍ បិទទៅរដ្ឋបាលខេត្ត ហើយតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០មកម្លេះ៕SRPដោយប៊ុនថេត

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page61 Page62 Page63 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!