ខេត្តមណ្ឌលគិរី៖ទារិកាម្នាក់ បានកើតចេញមកឃើញពន្លឺព្រះអាទិត្យ ក្នុងមន្ទីរពេទ្យមួយក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩មេសា ប៉ុន្តែអកុសល្យ រូបរាង្គ ក្បាល ដៃ មិនពេញលក្ខណៈជាមនុស្សមានសុខភាពល្អនោះទេ!។
លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរ កិច្ចការនារីខេត្តមណ្ឌលគិរី អញ្ជើញទៅសួរសុខទុក្ខ ស្ត្រីរងគ្រោះ បានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ ស .ធ អាយុ១៦ឆ្នាំ ដែលត្រូវឪពុកបង្កើតរំលោភ ជាច្រើនដង
រហូតមានផ្ទៃពោះ និងសម្រាលទារិកាម្នាក់នេះ។ ទារិកានេះ អត់មានលលាដ៏ក្បាល,អញ្ជាញធ្មេញឆែបស្ទើរដល់ក្រអូបមាត់ ម្រាមដៃពិការទាំងសងខាង តែម្រាមជើងគាត់នៅល្អ។
លោកស្រីប្រធានមន្ទីរបន្តថា ទារិកានេះបើសិនមានការថែទាំអាចរស់បាន តែពេលអ្នកស្រីទៅដល់ក្មេងនឹងត្រូវម្តាយគ្របចោលមិនខ្ចីមើលមុខកូនទេ។
សូមរំលឹកថា៖ទារិកាអភ័ព្វម្នាក់នេះ ជាកូនរបស់ឈ្មោះ សិង សៃ អាយុ៤២ឆ្នាំមុខរបរ កសិកររស់នៅ ស្រុកកោះញែក។
ដែលត្រូវជាឪពុកបង្កើត របស់ម្ដាយទារិកាខាងលើ។ជននេះត្រូវបាននគបាលស្រុកកោះញែក ឃាត់ខ្លួនកាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០២០នៅភូមិណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនសង្ស័យជាឪពុក បានសារភាពថា៖ ខ្លួនពិតជាបានរំលោភលើកូនស្រីខ្លួនឯងដែលមានអាយុទើបតែ១៦ឆ្នាំនោះប្រាកដមែន។ ការរំលោភកូនស្រីខ្លួនឯងលើកទីមួយគឺចាប់ផ្ដើមនៅក្នុងខែតុលាឆ្នាំ២០១៩នៅពេលប្រពន្ធមិននៅ ដោយខ្ទប់មាត់នាងគំរាមសម្លាប់មិនអោយប្រាប់គេឯងឡើយ និងក្រោយៗទៀតបន្តរួមភេទជាមួយនាង នៅខ្ទមចាំស្រែនឹងកន្លែងផ្សេងៗគ្នា ដោយស្និតស្នាលនឹងគ្នា
ពោលគឺឈានដល់ការស្រលាញ់រវាងឪពុកនឹងកូនទៅហើយ បណ្ដាលឱ្យនាងមានផ្ទៃពោះទើបបែកការណ៍។ករណីនេះ ប្រពន្ធជនសង្ស័យបានប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្ដីតែម្ដង៕SRP