Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រៃវែង

ទីប្រឹក្សា ឆាវឆាវ
២៤ មេសា ២០២២

ខេត្តព្រៃវែង៖ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះសវិហារនៅស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ម្សិលមិញ សម្ដេច ស ខេង បានបញ្ជាក់អំពីព័ត៌មានពាក់ព័ន្ធហេតុការណ៍ឧក្រិដ្ឋជនគ្រឿងញៀន បាញ់ប្រហារលើ មន្ត្រីនគរបាលនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបណ្តាលឲ្យស្លាប់ចំនួនពីរនាក់ និងរបួសម្នាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។

សម្ដេចស ខេង នាយករដ្ឋមន្ត្រីស្តីទីបានបញ្ជាក់ថា ករណីបទល្មើសគ្រឿងញឿន នៅស្រុកអង្គស្នួល ត្បិតថាឧក្រិដ្ឋជន មិនមែនរកស៊ីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ប៉ុន្តែក៏បានបង្កការរំខាន អុកឡុក បង្កើតភាពអសន្តិសុខនៅកន្លែងនោះផងដែរ ពិសេសធ្វើឱ្យយុវជនមួយចំនួនវីវក់នឹងគ្រឿងញៀន។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា “នគរបាលប៉ុស្តិ៍របស់យើងគាត់ឮព័ត៌មាននេះ ក៏បាននាំគ្នាទៅជាមួយសមត្ថកិច្ចដ៏ទៃទៀតដែលមានការពាក់ព័ន្ធ” ពេលចុះទៅដល់ទីតាំងផ្ទះមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀននោះ សមត្ថកិច្ចបានឆែកឆេរដែរ ក៏ប៉ុន្តែរកមិនឃើញជនល្មើសនោះទេ “សំទោស ដំបូងហាក់ដូចជាថាប្រយ័ត្នដែរ ព្រោះរកមិនឃើញ ក៏សន្និដ្ឋានថាតាមមើលប្រហែលជាវារត់ចូលព្រៃអស់ហើយ” ជនសង្ស័យមិនបានរត់ចូលព្រៃដូចការសន្និដ្ឋាននោះទេ ដោយទៅអង្គុយគៀនផ្ទះយកភួយគ្របពីលើ។ អ្នកទៅឆែកហ្នឹងមិនចាប់អារម្មណ៍ទៅទៀត ទៅលើកអាភួយហ្នឹង ដល់តែលើកអាភួយហ្នឹង អានោះវាមានកាំភ្លើងស្រេច។ មេប៉ុស្តិ៍ប៉ូលិសទៅលើកភួយ អានោះបាញ់ផូងត្រូវចំដើមទ្រូង ហើយនឹងប៉ូសលិសម្នាក់ទៀតទៅជាមួយ។ ស្លាប់អស់ពីរនាក់ មានការសោកស្ដាយណាស់”។

គួរបញ្ជាក់ថា មន្ត្រីនគរបាលចំនួន ២នាក់ ត្រូវបានបាញ់សម្លាប់ និងម្នាក់បានរងរបួស នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។ ចំណែកជនល្មើសម្នាក់ស្លាប់ និងម្នាក់ចាប់ខ្លួន។ ជនល្មើសដែលស្លាប់ គឺជាជនដៃដល់ដែលបានបាញ់លើមន្ត្រីនគរបាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។

មន្ត្រីនគរបាលដែលស្លាប់ និងរងរបួសមានដូចជា៖ ១. លោក ជុច សុភា មេប៉ុស្តិ៍ទួលព្រេច , ២. លោក រីមសុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន។ ៣. លោក វ៉ន វុទ្ទី មន្ត្រីប៉ុស្តិ៍ទួលព្រេច របួសម្រាមដៃស្តាំ។ ចំណែកជនល្មើសដែលស្លាប់ឈ្មោះ ធីម ឌឿន អាយុ២៣ឆ្នាំ ជាមុខសញ្ញាចាស់ និងម្នាក់ទៀតឈ្មោះ ថេង.ធឿន អាយុ១៦ ឆ្នាំ ត្រូវចាប់ខ្លួន។

ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងនៅកន្លែងកើតហេតុមានដូចជា៖ អាវុធម៉ាករ៉ូឡូ ១ដើម ដាវ៣ កាំបិតតូច២ ពូថៅ២ ម៉ូតូ១គ្រឿង ថ្នាំញៀន ២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១ និងសម្ភារ:ប្រើប្រាស់ថ្មញៀនមួយចំនួនផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មេសា ២០២២

ខេត្តព្រៃវែង៖អញ្ជើញជាអធិបតី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ នេះ សម្ដេចស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ក្នុងន័យដើមថា«យើងមិនអាចធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណាដែលធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះគឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ។ នេះជាសច្ចៈធម៌ដែលយើងមិនអាចប្រកែកបាន…។ សព្វថ្ងៃនេះដោយសារយើងបានរក្សានូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព»។

សម្ដេច ស ខេង បានបន្ថែមថាការកសាងប្រទេស ជាពិសេសការរៀបចំឱ្យមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍនេះមិនអាចកាត់ផ្ដាច់បានពីគោលនយោបាយឬបន្ទាត់នយោបាយនៃអ្នកដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលនោះឡើយ។ សម្ដេចបន្ថែមថានយោបាយដែលត្រឹមត្រូវគឺនយោបាយដែលផ្អែកលើផលប្រយោជន៍ជាតិនិងប្រជន និងការធ្វើអ្វីៗដែលគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ។

សម្ដេចនាយករដ្ឋមន្រ្តីស្ដីទីបានបន្តថារាជរដ្ឋាភិបាលនិងគណបក្ស ដែលមានសម្ដេចតេជោជាប្រធានបន្តវេនពីថ្នាក់ដឹកនាំមុន និងជានាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ពង្រឹងសុខសន្តិភាព ស្ថិរភាព បង្កើតបានឱកាសសម្រាប់ការកសាងវត្ត សាលារៀន ផ្លូវ និងសមិទ្ធផលផ្សេងៗទៀតជាប្រយោជន៍របស់ប្រជាពលរដ្ឋដោយសម្ដេចបានបន្ថែមថា« បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ យើងតស៊ូដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង»។

សម្ដេចបានបន្តគូសបញ្ជាក់អំពីការប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនាស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ មីនា ២០២២

ខេត្តព្រៃវែង៖សមត្ថកិច្ចបានចាប់ខ្លួនមេប៉ុស្តិ៍ឃុំព្នៅទី១ ដែលដកកាំភ្លើងខ្លីបាញ់ប្រពន្ធចុងចំនួន៤គ្រាប់បណ្តាលឱ្យស្លាប់ ក្រោយមានទំនាស់ពាក្យសម្តីពេលចេញពីកន្លែងផឹកស៊ី។

ហេតុការណ៍បានកើតឡើងនៅមុខវត្តផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងកាលពីយប់ថ្ងៃទី២៤ ខែមីនា។

មន្រ្តីមូលដ្ឋានបានឱ្យដឹងថា ប្តីនិងប្រពន្ធចុងបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច បែរជាធ្វើឱ្យប្តីមានតួនាទីជានាយប៉ុស្តិ៍រដ្ឋបាលផ្ទុះកំហឹងក៏ដកកាំភ្លើងខ្លីម៉ាកk៥៤ បាញ់ប្រពន្ធចុង៤គ្រាប់។ តែផ្ទុះ២គ្រាប់ ត្រូវចំក្បាល ១គ្រាប់និងក១គ្រាប់បណ្តាលឱ្យស្ត្រីរូបនោះដួលស្លាប់តែម្តង។

ជនសង្ស័យឈ្មោះម៉ៅ សុវណ្ណហុង អាយុ៥៣ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលឃុំព្នៅទី១ នៅភូមិផាត់សណ្តោង ខេត្តព្រៃវែង។

ចំណែកស្រ្តីដែលស្លាប់ឈ្មោះសុខ មួយ អាយុ៥១ឆ្នាំនៅភូមិឃុំជាមួយគ្នា។ បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ដើម្បីបន្តនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ មករា ២០២២

ខេត្តព្រៃវែង៖បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សា។

ករណីហិង្សាកើតធ្វើឡើងនៅវេលាម៉ោង ២១ និង៣៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ចំណុចផ្ទះឈ្មោះ អេង ធា (ផ្ទះរៀបមង្គលការ) នៅភូមិអញ្ចាញ ឃុំក្របៅ ខេត្តព្រៃវែង។

មន្ត្រីកងរាជអាវុធហត្ថបានថ្លែងថា បន្ទាប់ពីមានការនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង ធ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ។

មន្ត្រីអាវុធហត្ថបានបន្តថា បុរសរូបនេះបានយក កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ខុន បូរី ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិត្បូងវត្ត ឃុំក្របៅ បណ្តាលអោយរងរបួសត្រង់ឆ្អឹងដងកាំបិតខាងឆ្វេង ប្រអប់ដៃខាងស្តាំ (បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត)។ បច្ចប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ ធ្នូ ២០២១

ខេត្តព្រៃវែង៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រួមជាមួយនឹងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។ ផ្លូវជាតិលេខ១១នេះបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង ៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិនៃការរាតដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅតែបន្តដំណើរការ ហើយផ្លូវជាច្រើនបានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page17 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!