ខេត្តកំពត៖ប្រជាពលរដ្ឋចំនួន១០នាក់ ត្រូវបានអាជ្ញាធរឃុំ ត្រពាំងភ្លាំង កោះហៅទៅភ្លឺដោយចោទថាបានរំលោភបំពាន ដីក្រុមហ៊ុន ប្រើអំពើហិង្សា។
ប្រជាពលរដ្ឋ ដែលអាជ្ញាធរហៅទៅបំភ្លឺនេះរស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ករណីពួកគាត់បានបដិសេធថាមិនបាន រំលោភបំពាន ដីក្រុមហ៊ុនឬ ប្រើអំពើហិង្សា ដូចការកោះហៅរបស់អាជ្ញាធរនោះទេ។
នេះបើតាមពលរដ្ឋប្រាប់ អ្នកសាព័ត៌មាន នៅរសៀលថ្ងៃទី ០១ខែ កក្កដានេះ។
ពលរដ្ឋបានប្រាប់ថាការ អាជ្ញាធរ ឃុំត្រពាំងភ្លាំង បានប្រាប់ពួកគាត់ថា រំសាយវិញហើយ មិនដឹងមកពីមូលហេតុអ្វីនោះទេ។
ប្រជាពលរដ្ឋ បានបន្តទៀតថា ពួកគាត់ទាំង ប៉ុន្មានគ្រួសារដែល រស់នៅភូមិ ព្រៃពាយនេះ ត្រូវបានអាជ្ញាធរ ឃុំត្រពាំងភ្លាំង ធ្វើលិខិតអញ្ជើញ ឲ្យមកចូលរួមបំភ្លឺ ថាបានរំលោភបំពាន យកដីក្រុមហ៊ុន និង ប្រើហិង្សា។
សារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកមេឃុំត្រពាំងភ្លាំងបានទេ ដោយទូរស័ព្ទរបស់គាត់មិនអាចទំនាក់ទំនងបាន។ ចំណែកលោកខៀវ រិទ្ធសុភ័ណ្ឌ អភិបាលស្រុកឈូកបានឲ្យដឹងថា សូមប្អូនសួរទៅលោកមេឃុំទៅ។
ដោយឡែកលោក ជាវ តាយ អភិបាលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានថា លោកនិងកោះហៅអ្នកទាំងនោះមកសាលាខេត្តដើម្បីសាកសួរ ខ្ញុំអរគុណណាស់ដែលបានផ្ដល់ព័ត៌មាន៕SRP

