Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងក្រុមការងារ នៅព្រឹកមិញនេះបានចុះពិនិត្យ មើលការ ដ្ឋាន ជីកស្រះ សហគមន៍ភូមិដីក្រហម ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីធ្វើជាកន្លែងស្តុករក្សារទឹកទុក ពីរដូវវស្សា ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងវិញ ។ លោកគិតត្រឹម ថ្ងៃទី២ ៤ខែមេសា នេះ សម្រេចលទ្ធផលបាន ប្រមាណ៨០ ភាគរយ ហើយ ។

លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បន្តថាស្រះ សហគមន៍ភូមិដីក្រហមនេះ មានបណ្តោយ ១០០ម៉ែត្រ ទទឹង៧៥មម៉ែត្រ ជម្រៅ ៦ម៉ែត្រ មានធ្វើផ្លូវ និងរបងពទ្ធ័ជុំវិញ រួមជាមួយការដាំស្មៅតាមជេីងទេ ផងដែរ។ ជាគម្រោងលេីកកំពស់ជីវភាពប្រជាជនក្រីក្រ (LEAP) ដោយគ្រោងចំណាយថវិកាក្នុងការសាងសង់សរុប ៤៥,៥០០ដុល្លា សហរដ្ឋអាមេរិក។
បើតាមលោកសូរ ប្លាតុង ក្រោយសាងសង់រួចរាល់ ទីនេះមិនត្រឹមក្លាយជាកន្លែងស្តុករក្សាទឹកទុក សម្រាប់ប្រើប្រាស់ តែប៉ុណ្ណោះនោះទេ..! តែទីនេះ ក៏អាចនឹងក្លាយជាកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ អង្គុយជួបជុំ លំហែរកាយ ឬ ដើរហាត់ប្រាណ រួមជាមួយខ្យល់អាកាសបរិសុទ្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖ខណ:ពេលនារដូវវស្សាចាប់ផ្តើមចូលមកដល់អាជ្ញាធរស្រុកបន្ទាយស្រី បានដឹកនាំប្រជាពលរដ្ឋចាប់ផ្តើមចុះភ្ជួររាស់ដីស្រែ លើផ្ទៃដីជិត៤០ហិកតា ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ។

បច្ចុប្បន្នរដ្ឋបាលស្រុក បាននិងកំពុងអនុវត្ត “ គម្រោងស្រែសង្គម ” ដែលមានផ្ទៃដីជិត៤០ហិកតា សម្រាប់ធ្វើការដាំដុះស្រូវស្រាល ដែលសកម្មភាពសប្បុរសធម៌នេះ គឺទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងអាជ្ញាធរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី២៣ ខែមេសាម្សិលមិញ បានថ្លែងប្រាប់អ្នកយកព័ត៌មាន ថា នៅដើមខែឧសភាខាងមុខ រដ្ឋបាលស្រុកនឹងចាប់ផ្តើមស្ទូងសំណាបក្នុងវាលស្រែដែលជាការចាប់ផ្តើមដើមរដូវវស្សាតែម្តង ហើយបើមិនមានអ្វីប្រែប្រួលទេ ៣ខែខាងមុខទៀតនេះ គម្រោងនេះ នឹងអាចទទួលផល ស្រូវស្រាលដើមរដូវជុំទី១។

លោក ឃឹម ហ្វីណង់ បន្ថែមថា នៅថ្ងៃនេះ យុវជន ប្រជាការពារភូមិ មន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំជាច្រើននាក់ បានចូលរួមជាមួយប្រជាពលរដ្ឋ កំពុងអនុវត្តនៅក្នុងគម្រោងនេះ ដោយបាចជីអាចម៍មាន់នៅក្នុងវាលស្រែ ដែលការងារនេះ ត្រូវប្រើពេល៣ថ្ងៃ លើផ្ទៃដីជិត៤០ហិកតា ។

លោកឃឹម ហ្វីណង់ បញ្ជាក់ថា ផ្ទៃដីជិត៤០ហិកតានេះ គឺជាការផ្ដល់ជូនឲ្យប្រើប្រាស់បណ្ដោះអាសន្នរហូតដល់ដំណាច់ឆ្នាំ២០២០ ពីប្រជាពលរដ្ឋចំនួន៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង និងមានការសម្របសម្រួលពីរដ្ឋបាលស្រុក ។ បន្ទាប់ពីទទួលបានផលហើយម្ចាស់ដីស្រែនីមួយៗ នឹងទទួលបានស្រូវចំនួន ៤០០គីឡូក្រាម ក្នុងមួយហិកតា។ ចំពោះស្រូវ ដែលនៅសល់ពីចែកឲ្យម្ចាស់ស្រែ នឹងត្រូវចែកជូន ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ជាពិសេសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃមេរោគកូវីដ-១៩។

ជាមួយនោះដែរ លោកអភិបាលស្រុក រំពឹងថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងមានគម្រោងធ្វើស្រែរួមគ្នា រឺសហគមន៍កសិកម្ម (Agricultural Cooperative រឺ Farmers’ Co-op) នាពេលអនាគត ប្រសិនបើគម្រោងស្រែសង្គមនេះ ជោគជ័យ។ លោកបន្ថែមថា គម្រោងប្រភេទនេះ ប្រទេសជឿនលឿន គេបានអនុវត្តរួចមកហើយ ដោយសារតែវាផ្តល់គុណប្រយោជន៍ទៅដល់ប្រជាកសិករ ច្រើនជាងការធ្វើលើដីស្រែទំហំតូចៗដាច់ដោយឡែក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន០២នាក់បានរងរបួស
ដោយសាេគោយន្តច្នៃ បុកជាមួយរថយន្ត។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ២៨៤និង២៨៦ ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកផ្លូវជាតិលេខ៦។
អ្នកបើករថយន្ដម៉ាក ម៉ាសសាដាពណ៌ស ពាក់ស្លាកលេខ២E១៦១៧ ឈ្មោះយាន រី ភេទប្រុសអាយុ៤០ ទីលំនៅភូមិប៉ាលីឡៃ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (របួស)។
បើកបរពីកើតទៅលិច ត្រូវគោយន្តឆ្នៃដឹកអិដ្ឋ ឡើងពីត្បូងទៅជើង ហើយបត់ទៅកើត បុករថយន្តពីក្រោយ ហើយរថយន្ត ជ្រុលទៅបុកដើមឈើ។
អ្នកបើកបរគោយន្តឆ្នៃឈ្មោះហឿន ព្រីង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នករួមដំណើរជាមួយរថយន្តដឹកអិដ្ឋឈ្មោះឡាន សុខី ភេទស្រី អាយុ១៥ឆ្នាំ របួស។
សមត្ថកិច្ចថាអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យស្រុក។ចំណែក រថយន្ត និងគោយន្តរក្សាទុក នៅកន្លែងប៉ូលិសស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថានៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប​ មានករណីមនុស្សធ្លាក់ពីលើដើមត្នោតស្លាប់។
ជនរងគ្រោះឈ្មោះឈឿម ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុទៅស៊ីឈ្នួលឡើងត្នោតគេ នៅភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ក្នុង១ដើម៦០០០រៀល ហើយជាមនុស្សញៀនស្រាផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២០

ខេត្តសៀមរាប៖លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកមិញបានអញ្ជើញក្នុងកម្មវិធីចែកអាហារកញ្ចប់ស្រាយបួសសម្រាប់ជនក្រីក្រសាសនិកខ្មែរអ៊ីស្លាមខេត្តសៀមរាបចំនួន១៥០គ្រួសារដោយមានការចូលរួមជា លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានចលនាសាសនាអ៊ីស្លាមខេត្តសៀមរាប លោក អឹប តាយ៉េត គណៈអ៊ីមុំាខេត្តសៀមរាប រួមទាំង លោកប្រធាន មន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី អភិបាលរងក្រុងសៀមរាប លោក លោកស្រី ថ្នាក់ដឹកនាំនៃសាសនាអ៊ីស្លាម និងបង ប្អូន ដែលជាសាសនិកខ្មែរអ៊ីស្លាមផងដែរ។
ពិធីធ្វើនៅក្នុងបរិវេណទីស្នាក់ការកណ្តាលសាសនាអ៊ីស្លាមខេត្តសៀមរាប ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងនៅក្នុងពិធីនេះផងដែរ លោកស្រី យូ សុភា បានពាំនាំនៅការសួរសុខទុក្ខរបស់ អភិបាលខេត្ត ដល់បងប្អូនខ្មែរឥស្លាមទាំងអស់។ លោកស្រី បានបន្ថែមទៀតថា សូមបងប្អូនទាំង ថែរក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ពិសេសការលាងសំអាតដៃនឹងសាប៊ូ ការហូបទឹកស្អាត ការបរិភោគអាហារឆ្អិនល្អ ដើម្បីទប់ស្កាត់ និងការពារពីជំងឺកូវីដ19 ដែលកំពុងតែរាតត្បាតទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។គណៈដឹកនាំសាសនាអ៊ីស្លាមខេត្ត បានរៀបចំ អាហារកញ្ចប់ស្រាយបួសជូនសាសនិកអ៊ីស្លាមក្រីក្រចំនួន១៥០គ្រួសារ ស្មើរនឹង ១៥០កញ្ចប់ក្នុងមួយគ្រួសារទទួលបានអំណោយដូចជាអង្ករមីត្រីខស្ករសទឹកក្រូចប្រេងឆា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page545 Page546 Page547 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!