ខេត្តសៀមរាប៖មន្ត្រីអភិរក្សអង្គរម្នាក់ និងស្វាមី ត្រូវបានដើមឈើ រលំសង្កត់ ខណ:កំពុងជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៦ខែមេសាម្សិលមិញ ត្រង់ចំណុចផ្លូវមាត់ស្ទឹងសៀមរាប ខាងជើងផ្សារពោធិលង្កា ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សមត្ថកិច្ចក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូពីផ្ទះទៅផ្សារពោធិ៍លង្កា មកដល់ចំណុចខាងលើស្រាប់តែ ដើមក្ងោក ពុកគល់ដួលរលំសង្កត់ពីលើតែម្ដង។
ជនរងគ្រោះទាំងពីរមានឈ្មោះ០១.ឈ្មោះ មូ ពីរូ ភេទប្រុសអាយុ ៥៦ ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ក្បាលនិងស្មា។ ២.ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទស្រី អាយុ ៥៤ឆ្នាំមុខរបរ មន្ត្រីអភិរក្សអង្គរ របួសត្រូវចំដើមទ្រូងនិង ខូចខាតម៉ូតូមួយគ្រឿងម៉ាក់ zoomer x ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមលាយខ្មៅមិនចាំស្លាកលេខ បាក់កែបនិងតួចំពាក់កណ្ដាល។
បើតាមសមត្ថកិច្ចថាក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស៊ឹង រិទ្ធីរេត។ ចំណែកម៉ូតូ កូនរបស់ជនរងគ្រោះបានយកទៅរក្សាទុកនៅផ្ទះ។ សូមរម្លឹកផងដែរថា កន្លងទៅ ក៏មានការបាក់ដើមឈើ លំសង្កត់មនុស្សផងដែរ នៅមាត់ស្ទឹងសៀមរាបនេះ៕SRP