Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ខេត្តសៀមរាប៖លោកជំទាវទាងអេងទៀ សីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី២៨ខែមេសាម្សិលមិញ បានចុះចែកអំណោយដល់គ្រួសាររងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ និង រន្ទះបាញ់ស្លាប់ ចំនួន១៦គ្រួសារ នៅបរិវេណសាលាឃុំវ៉ារិន ស្រុកវ៉ារិន។

នាឱកាសនោះដែរ លោកជំទាវទាងអេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា ការនយោបាយណាមួយឡើយ។

នៅក្នុងបេសកកម្មមនុស្សធម៌ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋសហគមន៍ មានការអត់ធ្មត់ចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដែលជាសោកនាដកម្មដំបូងនៃការផ្ទុះជម្ងឺផ្លូវដង្ហើមថ្មីកូវីត១៩ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែមិនបានប្រយ័ត្នក្នុងការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លង។ ការអប់រំស្តីពីការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីមនុស្សម្នាក់ចូលទៅកាន់គ្រួសាររបស់ខ្លួន និងពីគ្រួសារមួយរីកសាយភាយទៅក្នុងសហគមន៍ បានក្លាយជាប្រធានបទយ៉ាងសំខាន់បំផុត ត្រូវបានដាក់បញ្ជូលទៅក្នុងបេសកកម្មមនុស្សធម៌ នៃចលនាកាកបាទក្រហមកម្ពុជា។

លោកជំទាវក៏បានសម្តែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ រហូតដល់មានការបាត់បង់អាយុជីវិតសមាជិកគ្រួសារទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកជំទាវបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនោះលោកជំទាវក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជម្ងឺរលាកផ្លូវដង្ហើម កូវិដ១៩ ដោយមេត្តាកុំឲ្យមានការប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា ក៏ធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជម្ងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជម្ងឺកូវីដ១៩” ផងដែរ ។

អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានឃីត១កញ្ចប់ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម គ្រួសាររលំផ្ទះ ទទួលបានស័ង្កសី ១៦សន្លឹក និងថវិកា២សែនរៀល គ្រួសាររបើកដំបូល ទទួលបានស័ង្កសី ១០សន្លឹក ស័ង្កសី ១០សន្លឹក និង គ្រួសាររន្ទះបាញ់ស្លាប់ បន្ថែមថវិកា ១លានរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃម្សិលមិញបានកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងារបញ្ហាការជីករណ្តៅយកអាចម៍ដីទីលានចាក់សំរាមបណ្តោះអាសន្នសម្រាប់ឆ្នាំ២០២០។
កិច្ចប្រជុំនេះ​ ​បានសម្រេចលទ្ធផលដូចខាងក្រោម៖
០១.ក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចក្នុងការចាក់អាចម៍ដីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណទីលានចាក់សំរាមចាស់ឲ្យបានរួចរាល់ មុនយកអាចម៍ដីចេញពីទីលានចាក់សំរាម និងត្រូវបំពេញតាមនីតិវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធនឹងការជីករណ្តៅដែលបានស្នើសុំ
០២.ក្រុមហ៊ុនត្រូវរៀបចំផែនការ និងរាយការណ៍អំពីបញ្ហាប្រឈមដែលក្រុមហ៊ុនជួបប្រទះ ដើម្បីរាយការណ៍មករដ្ឋបាលខេត្ត បានជ្រាប និងពិនិត្យលើកិច្ចការទាំងនោះ ព្រមទំាងពិនិត្យ ណែនាំបុគ្គលិករបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងយកទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានស្អាត និងជាប្រចាំ
០៣.រដ្ឋបាលខេត្ត នឹងរៀបចំក្រុមការងារ ដើម្បីពិនិត្យ តាមដាន ការប្រមូលសំរាម និងការងារផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាសំរាមក្នុងក្រុងសៀមរាប។
ការប្រជុំនេះក្រោមវត្តមានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត​ តំណាងលោក ទៀ​ សីហា​ អភិបាល​ខេត្តសៀមរាប ស្ដីពីបញ្ហាការជីករណ្តៅយកអាចម៍ដីទីលានចាក់សំរាមបណ្តោះអាសន្នសម្រាប់ឆ្នាំ២០២០​ របស់ក្រុមហ៊ុន​ ហ្កាអុីយ៉ា ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ ប្រធានមន្ទីរបរិស្ថានខេត្ត​ លោក​ ប្រធានមន្ទីររ៉ែ​ និងថាមពលខេត្ត​ លោក​ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោក​ នាយកទីចាត់ការផែនការ​ និងវិនិយោគសាលាខេត្ត​ តំណាងសាលាក្រុងសៀមរាប​ សាលាស្រុកប្រាសាទបាគង​ មន្រ្តីជំនាញពាក់ព័ន្ធនានា​ និងតំណាងក្រុមហ៊ុន​ ហ្កាអុីយ៉ា​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២០

ខេត្តសៀមរាប៖ជុំវិញបុរសម្នាក់ មានមុខរបរបុគ្គលិកក្រុងហ៊ុនអនឡាញ ត្រូវខ្សែភ្លើងឆក់ ស្លាប់នៅក្រុងសៀមរាប នៅថ្ងៃម្សិលមិញ ករណីនេះ នគរបាលប៉ុស្ដិ៍ស្វាយដង្គំ បានបញ្ជាក់ថាសពជនរងគ្រោះឈ្មោះ  ឡេង  ប៊ុនឡុងភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមានមុខរបបុគ្គលិកក្រុងហ៊ុនអនឡាញ ស្នាក់នៅភូមិ០៤សង្កាត់ចុងឃ្នៀកក្រុងខេត្តសៀមរាប។

នគរបាលបានបញ្ជាក់ថាការពិនិត្យសាកសព យើងបានបង្វិលមើលជុំវិញខ្លួនសាកសពឃើញមានស្នាមនៅលើបាតដៃខាងស្តាំមានស្នាមឆេះខ្លោចដែលមានទំហំ២×៣សង់ទីម៉ែត្រ។នៅលើខ្លួនសាកសពមានស្នាមរបួសក្រោយពីឆក់ចរន្តអគ្គិសនីយធ្លាក់ពីលើបង្គោលខ្សែភ្លើងដែលមានកំពស់៤ម៉ែត្រ៥០មកចំវត្ថុរឹងបណ្តាលអោយមានស្នាមរបួលនៅលើចញ្ចើមមានប្រែង៦សង់ទីម៉ែត្រមមានជម្រៅ២សង់ទីម៉ែត្រដល់ឆ្អឹង។នៅលើប្របកភ្នែកខាងឆ្វេងមានស្នាមទ្រុតមានទំហំ២×២សង់ទីម៉ែត្រ។នៅលើបបូរមាត់មានស្នាមរយះសាច់ប្រវែង៥សង់ទីម៉ែត្រ។នៅលើប្រអប់ជើងខាងឆ្វេងមានស្នាមរយះស្បែកប្រវែង១០សង់ទីម៉ែត្រ។

មន្ត្រីប៉ុស្ដិ៍ស្វាយដង្គំបានបញ្ជាក់ទៀតថាតាមការសាកសួរបំភ្លឺពីរអ្នកលាងម៉ូតូនៅជិតនឹងបង្គោលភ្លើងកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានយកជណ្ដើរដាក់នឹងបង្គោលភ្លើងដែលមានកម្ពស់ប្រហែលជា៥ទៅ៦ម៉ែត្រហើយទាញខ្សែទម្លាក់មកខាងក្រោម។ មួយសន្ទុះក្រោយមកក៏ឮសំឡេងស្រែកអុះមើលទៅឃើញដៃអោបសសរបង្គោលខ្សែភ្លើងហើយក៍ធ្លាក់មកដី។ ពួកក្រុមគាត់មានគ្នា៣នាក់បានដឹកយកទៅមន្ទីរពេទ្យ។

បើតាមនគរបាលសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ(ឆក់ចរន្តអគ្គិសនី)។សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង០០

ថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ ស្ថិតនៅបង្គោលខ្សែភ្លើងនៅខាងជើងខារាអូខេហ្វីលីញតាមបណ្តោយផ្លូវថ្នល់ក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប។

ពាក់ព័ន្ធករណីនេះគេនៅមិនទាន់ដឹងថាក្រុមគ្រួសារជនរងគ្រោះបានប្ដឹងក្រុមហ៊ុនអនឡាញដើម្បីទាមទារសំណងដែរឬយ៉ាងណានោះទេ ខណ:ក្រុមគ្រួសារកំពុងធ្វើបុណ្យជូនជនរងគ្រោះនៅឡើយ។ ទោះយ៉ាងណាបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីក្រុមហ៊ុនអនឡាញ នៅឡើយទេ រហូតមកដល់នៅរសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២០

ខេត្តសៀមរាប៖អង្គការ IOM (International Organization for Migration) ប្រចាំខេត្តសៀមរាប បាននាំយកនូវខោអាវការពារមេរោគ ចំនួន៥០០, វែនតាពេទ្យការពារមេរោគចំនួន១៥, ម៉ាសN95 ចំនួន ២៦០ប្រអប់ នឹងសម្ភារៈបរិក្ខាពេទ្យ មួយចំនួនទៀត ផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាប។
ការប្រគល់នេះក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ធ្វើនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០។
លោក ផល ឧត្តមសម្បត្តិ ដែរជាអ្នកសម្របសម្រួលរបស់អង្គការ IOM បានបញ្ជាក់ថា ក្នុងការឧបត្ថម្ភនេះគឺមានគោលបំណងដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាតត្បាតនៃជម្ងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះដែរលោក ពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរស របស់អង្គការ IOM (International Organization for Migration) ក៏ដូចជាបណ្តាសប្បុរសជននានា ក្នុងពេលកន្លងមក ដែលបានបរិច្ចាគនូវសម្ភារៈបរិក្ខាមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង កូវីដ១៩នៅកម្ពុជា ។
លោកអភិបាលរងបានបន្តទៀតថា កាយវិការដ៏សប្បុរសធម៌នេះ គឺជាចំណែកមួយក្នុងការពង្រឹងស្មារតីប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ នៅកម្ពុជា ហើយកន្លងមកនេះក៏មានបណ្តាក្រុមហ៊ុន បងប្អូនសប្បុរសជនទាំងក្នុង និង ក្រៅប្រទេស បានផ្តល់ជាសម្ភារៈបរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅបម្រើការងារយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវិដ១៩ នៅគ្រប់បណ្តាក្រុង ស្រុកទាំង១២របស់ខេត្តសៀមរាប។
ដោយអំណោយទាំងនេះរដ្ឋបាលខេត្ត និងធ្វើការបែងចែកជូនដល់គណៈកម្មការ អនុគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ខេត្ត ក្រុង ស្រុក ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវិដ១៩នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២០

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានបានឲ្យដឹងថាផ្ទះប្រជាពលរដ្ឋមួយខ្នងបានរងការឆាបឆេះទាំងស្រុង។ហេតុការណ៍បានកើតឡើងនៅម៉ោង០៩យប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ នៅភូមិទំនាបស្វាយ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ម្ចាស់ផ្ទះឈ្មោះតួ ទឿនភេទ ប្រុស អាយុ៥០ រស់នៅកន្លែងកើតហេតុ។

មន្ត្រីបានបន្តថាករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតរួមមាន៖ ផ្ទះមួយខ្នងទំហំ៥គុណ៦ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្គសី

ធុងបាសតូចមួយ

គ្រែឈើមួយ

ទូដាក់ខោអាវមួយ

ចានឌីធីវីមួយ

ទូរទស្សមួយ។ ក្រៅពីនោះរួមមាន ខោ អាវ សម្លៀកបំពាក់ នឹងសៀវភៅគ្រួសាអតសញ្ញណប័ណ្ណ។មូលហេតុផ្ទុះសេឆ្នាំងដាំបាយអគ្គីសនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page541 Page542 Page543 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!