Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២៣

ខេត្តសៀមរាប៖លោកសង្ឃចំនួន ៦អង្គតាជីយាយជីចំនួន ៦ នាក់ បានពុលផ្សិត។

អធិការស្រុកបន្ទាយស្រី លោកឡុង សំណាង បានប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ ថា ហេតុការណ៍កើតឡើង នៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២៣ វេលាម៉ោង ៩ព្រឹក នៅវត្តភ្នំហប់ ភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។

អធិការបន្តថាករណីពុលផ្សិតនេះ គឺលោកសង្ឃចំនួន ៦ អង្គ និងតាជីយាយជីចំនួន ៦ នាក់ ត្រូវបានយកទៅសង្គ្រោះ នៅមណ្ឌលសុខភាពឃុនរាម និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

បើតាមអធិការករណីនេះកំពុងតាមដានជំងឺបន្តប៉ុន្តែឥឡូវធូស្បើយហើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២៣

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាឲ្យសមត្ថកិច្ចមន្ត្រីពាក់ព័ន្ធធ្វើការបង្ក្រាបឱ្យខាងតែបាន ចំពោះក្រុមក្មេងទំនើង ដែលតែងបង្កនូវភាពអសន្តិសុខនៅតាមមូលដ្ឋាន។

លោក ទៀ សីហា ក៏បានជំរុញដល់គណៈអភិបាលក្រុង/ស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និង ការបែងចែកក្នុងការដោះស្រាយការងារក្នុងមូលដ្ឋានខ្លួនឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានក្រុង ស្រុកនីមួយៗ គឺមានការងារច្រើនត្រូវដោះស្រាយ។ ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខទាំងអស់ ដែលផ្ទុយពីគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព។

លោកក៏បានប្រាប់ដល់រដ្ឋបាលក្រុង ស្រុក ត្រូវមានកិច្ចសហការល្អជាមួយ អង្គការសង្គមស៊ីវិលនិងដៃគួរអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន ព្រមទាំងជម្រុញដល់ប្រជា ពលរដ្ឋ ចូលរួមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីធ្វើការកែប្រែសោភណ្ឌភាព នៅតាមបណ្តាក្រុង ស្រុកគោលដៅលើការដាំដុះ ដើមឈើឱ្យក្លាយជាជម្របបៃតង ក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត សំខាន់កសិកម្មទេសចរ។ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវបបង្កើនការអប់រំ ផ្សព្វផ្សាយ ជម្រុញប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានទៅកាន់គ្រប់ការិយាល័យបោះឆ្នោត ព្រមទាំងធ្វើការលើកកម្ពស់ការ ងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន ដោយអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ការបញ្ជាបែបនេះក្នុងឱកាសអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក នៃខេត្តសៀមរាប នៅថ្ងៃសុក្រម្សិលមិញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៣

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈចំពោះសព លោកវរសេនីយ៍ត្រី យាន ប៊ុនទី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្របីរៀល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣:១៥នាទី ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។

លោកឧត្តមសេនីយ៍ត្រី អៀង មករា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈចំពោះសព លោក យាន ប៊ុនទី នៅថ្ងៃសុក្រ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះដោយមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលក្រុងសៀមរាប និងមន្រ្តីផងដែរ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិកា ដែលចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន ៣.២០០.០០០៛ (បីលានពីរសែនរៀល) និងគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូនក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ យាន ប៊ុនទី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៣

ខេត្តសៀមរាប៖មនុស្ស៥នាក់ត្រូវបានកម្លាំងកងរាជវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនពាក់ព័ន្ឋករណី(ជួញដូរ និង ចាត់ចែងប្រើប្រាស់)ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាប។

មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា

ជនសង្ស័យចំនួន៥នាក់
១. ឈ្មោះ ទត សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
២.ឈ្នោះលន់ ឡាក់ ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៣.ឈ្មោះញ៉ាន់ រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចិញ្ចឹមទា រស់នៅភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប។
៤.ឈ្មោះ ទី កុម្ភៈ ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ ក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។
៥.ឈ្មោះចយ រដ្ឋា ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្ត្រីកងរាជអាវុធហត្ថបន្តថា ប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន៖ថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក (មេតំហ្វេតាមីន) ចំនួន ៨កញ្ចប់តូចទម្ងន់២.៣៦ ក្រាម ,ទូរស័ព្ទចំនួន៦ គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីនេះមន្ត្រីបានធ្វើតេស្ត ទឹកនោមរកសារធាតុញៀន ជនសង្ស័យ ទាំង៥នាក់លទ្ធផលវិជ្ជមាន(+) ។ បច្ចុប្បន្នត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងដើម្បីអនុវត្តន៍តាមនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៣

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ព្រិម ណាំ បានអះអាងថា លោកមិនបានពាក់ព័ន្ធនិងដេប៉ូឈើ នៅស្រុកអង្គរជុំ ដែលសមត្ថកិច្ចចុះត្រួតពិនិត្យនោះទេ។

លោកឧត្តមសេនីយ៍ត្រី ព្រិម ណាំ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃសុក្រនេះថា ដេប៉ូឈើស្រុកអង្គរជុំ ខេត្តសៀមរាប មិនមែនជារបស់លោកនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី បន្តថា លោកជាមន្ត្រីយោធាមួយរូបគិតតែបម្រើជាតិនិងដើរជួយកិច្ចការសង្គមតែប៉ុណ្ណោះ។

ការអះអាងបដិសេធរបស់លោកឧត្តមសេនីយ៍ត្រី ព្រិម ណាំ យ៉ាងដូច្នេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយ ថាការចុះពិនិ្យឈើមួយកន្លែងនៅស្រុកអង្គរជុំ កាលពីម្សិលមិញ ជារបស់លោកដោយដាក់ឈ្មោះលោកជាម្ចាស់ឈើ។

សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាប បានចុះពិនិត្យទីតាំងស្តុកឈើមួយកន្លែងនៅស្រុកអង្គរជុំ សង្ស័យមិនមានច្បាប់។

លោកស្រី វ៉ៃ សាវន ម្ចាស់ដេប៉ូឈើនៅទីតាំងខាងលើ ដែលសមត្ថកិច្ចចុះត្រួតពិនិត្យបានប្រាប់ អង្គភាពសៀមរាប ប៉ុស្តិ៍ ដោយផ្ទាល់ថា ដេប៉ូរបស់លោកស្រីមានច្បាប់ត្រឹមត្រូវហើយPCផងដែរ។

លោកស្រី បន្តថា PCរបស់លោកស្រី មានជាង៦០ម៉ែត្រគួប ប៉ុន្តែឈើ នៅក្នុងដេប៉ូរបស់លោកស្រី មានតែជាង៥០ម៉ែត្រគួបតែប៉ុណ្ណោះ ដូច្នេះការដេប៉ូរបស់លោកស្រីមិនមានខុសច្បាប់នោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្យកន្ត្រៃ។

ហេតុការណ៍បានកើតឡើង នៅរសៀលថ្ងៃព្រហស្បតិ៍នេះ នៅលើផ្លូវជាតិលេខ៦៨ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ៣-៤ស្ថិតនៅភូមិចន្លាស់ដៃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប​។

សមត្ថកិច្ចខេត្តសៀមរាបបានទេដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1L 45-40 អ្នកបើកបរដោយឈ្មោះលាត សុឃី  ភេភេស្រី អាយុ២៦ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរពីក្រោយពីរនាក់
១/ឈ្មោះ សិត ចាន់ ភេទស្រី អាយុ៥៧ឆ្នាំ របួសធ្ងន់
២/ឈ្មោះខុន កណ្ណិកា ភេទស្រី អាយុ៣ឆ្នាំ របួសស្រាល។ អ្នកទាំង៣រស់នៅភូមិចន្លាស់ដៃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បើកបរក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង (អត់ពាក់មួកសុវត្ថិភាពទាំងអស់) បានបុកគោយន្តកន្ត្រៃមួយគ្រឿងម៉ាកKUBOTA ពណ៌ក្រហមមានសណ្តោងរ៉ឺម៉កពីក្រោយុះគ្មានផ្លាកលេខបើកបរ​ដោយឈ្មោះ សាត សង្អឿប ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីទិសខាងជើងុំទៅទិសខាងត្បូង។

ករណីនេះបណ្តាល​អោយមនុស្សស្លាប់ម្នាក់របួសធ្ងន់ស្រាលពីរនាក់ ម៉ូតូខូចធ្ងន់១គ្រឿង និងគោយន្តកន្ត្រៃខូចស្រាល១គ្រឿង។ុំមូលហេតុ គ្រោះ​ថ្នាក់​ចរាចរណ៍
បណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូមបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរគោយន្តកន្ត្រៃមានភ្លើងបំភ្លឺផ្លូវពីក្រោយមិនគ្រប់គ្រាន់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៣

ខេត្តសៀមរាប៖ទីតាំងស្តុកឈើមួយកន្លែងក្នុងស្រុកអង្គរជុំ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ធ្វើការចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែមិថុនាឆ្នាំ ២០២៣ នេះ ស្ថិតនៅស្រុកអង្គរជុំ ដឹកនាំបង្ក្រាប ដោយតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានបង្ហើបប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទីតាំងស្តុកឈើ ។ ទោះជាយ៉ាងណាលទ្ធផលនៃការបង្ក្រាបនៅមិនទាន់ដឹងនៅឡើយទេ៕ដោយនាញខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៣

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន ៤១,៨០០,០០០ រៀល ដែលបានមកពីកម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់អង្គរសង្ក្រាន្ត កាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ថវិកាទាំងនេះ បានមកពីការលក់សំបុត្រ និងអាវយឺតនៅក្នុងកម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត រួមទាំងការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជាច្រើនរូប។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការកៀរគរថវិកា ពីសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children ក៏ដូចជាការបំផុស​ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​លេង​កីឡា​ ផ្តល់ឱកាសដល់អត្តពលិក ក្នុងការបង្ហាញពីទេពកោសល្យ និងសមត្ថភាពបច្ចេកទេស របស់ពួកគេ លើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឱ្យកាន់តែមានសក្ដានុពល និងការត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។

គួរបញ្ជាក់ថា កម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ដោយទទួលបាននូវការចូលរួមយ៉ាងច្រើនកុះករ ដែលមានអនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនប្រមាណ ១៤០០ នាក់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២៣

ម្ចាស់អចលនទ្រព្យ ដាំសុវណ្ណរីអង្គរ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាបចាប់ខ្លួន។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃអង្គារនេះ ដោយតាមដីកាបង្កាប់ចាប់ខ្លួនពិរទ្ធជន លេខ: ៤២ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ស្រ្តី រូបនជនឈ្មោះ ហែម វ៉ាន់រី អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅ ខេត្តកំពង់ធំ និងនៅខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានចោទប្រកាន់ពីបទ (ក្លែងបន្លំ) ប្រព្រឹត្តនៅភូមិខ្នារ ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលអំឡុងខែកក្កដាឆ្នាំ ២០២១។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បានសមត្ថកិច្ចកំពុងឃាត់ខ្លួននៅស្នងការនគរបាលខេត្តសៀមរាបនិងត្រូវបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២៣

ខេត្តសៀមរាប៖ស្ត្រីអ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៦:០០នាទី​ ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅត្រង់ចំណុច ខាងជើងភ្នំក្រោម ស្ថិតនៅភូមិ ក្រសាំងលើង  សង្កាត់សៀមរាប ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូម៉ាក HONDA DRKAM ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA 6562 បើកបរដោយឈ្មោះ ព្រែក សីហា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ សំរោងយា ឃុំ សំរោងយា ស្រុកពួក ខេត្តសៀមរាប (ទិសដៅពីរជើងទៅត្បូង) និង រថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបើកគេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថា ករណីនេះ ខូចខាត ម៉ូតូ១គ្រឿង និងស្លាប់ស្ត្រីម្នាក់។ មូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២៣

ខេត្តសៀមរាប៖ស្ត្រីអ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៦:០០នាទី​ ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅត្រង់ចំណុច ខាងជើងភ្នំក្រោម ស្ថិតនៅភូមិ ក្រសាំងលើង  សង្កាត់សៀមរាប ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូម៉ាក HONDA DRKAM ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA 6562 បើកបរដោយឈ្មោះ ព្រែក សីហា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ សំរោងយា ឃុំ សំរោងយា ស្រុកពួក ខេត្តសៀមរាប (ទិសដៅពីរជើងទៅត្បូង) និង រថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបើកគេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថា ករណីនេះ ខូចខាត ម៉ូតូ១គ្រឿង និងស្លាប់ស្ត្រីម្នាក់។ មូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៣

ខេត្តសៀមរាប៖ទីតាំងស្តុកឈើមួយកន្លែងត្រូវបានសមត្ថកិច្ចចម្រុះខេត្តសៀមរាបចុះបង្ក្រាបថ្ងៃចន្ទនេះ។

ការបង្ក្រាបធ្វើឡើង ភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង ដោយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើជីក្រែង។

សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានអ្នកដឹងថា ការ
ចុះពិនិត្យទីតាំងរក្សាទុកនិងដឹកជញ្ជូនឈើខុសច្បាប់ នៅចំណុចខាងលើដោយគ្មានច្បាប់អនុញ្ញាតិ ដោម្ចាស់ទីតាំងឈ្មោះ ដន ឌី ភេទប្រុស អាយុ ៤០ឆ្នាំ។

ការបង្ក្រាបនេះ មន្ត្រីជំនាញដកហូតវត្ថុតាង ឈើប្រភេទ ក្ដា+គ្រឿង ( ត្រាច ) ចំនួន 185ដន្លឹក ស្មើ7.402ម៉ែតគូប។ វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដេីម្បីអនុវត្តន៍នីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page52 Page53 Page54 … Page236 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!