ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងបួននាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង ៤០នាទី នៅចំណុចផ្លូវបំបែកជាបួនបាក់ខែងចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅលេីផ្លូវពីរស្តុបឈ្នះឈ្នះទៅផ្លូវហ៊ុនសែនសន្តិភាព។
នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ សោម វីរ: បានឲ្យដឹងថា
គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូសណ្តោងរុឺម៉ក។ រថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ 2BL-2324 ភ្នំពេញ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)បើកបរទិសដៅពីជើងទៅត្បូង បុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1D-4308 សៀមរាប ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស….. អាយុ… នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដឹកអ្នករួមដំណើរ០៤នាក់៖
●អ្នករួមដំណើរទី១ ឈ្មោះ បឿន វិបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី២ ឈ្មោះ ម៉ែន ស្រីរ៉ង ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី៣ ឈ្មោះ វឿន ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី៤ ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
បណ្តាលឲ្យ
•ស្លាប់មនុស្ស ម្នាក់ អ្នកបើកបរម៉ូតូសណ្តោងរុឺម៉ក ឈ្មោះ ធិ សក្តិវ័ន្ត (ស្លាប់នៅកន្លែងកើតហេតុ)
•របួសស្រាល០៤នាក់
•ឆេះម៉ូតូសណ្តោងរុឺម៉ក១គ្រឿង (ធ្ងន់)
•ខូចខាតរថយន្ត១គ្រឿង (ធ្ងន់)
ការសន្និដ្ឋាន រថយន្តបើកបរល្បឿនលឿន។
វត្តុតាង រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក៕ដោយនាគខៀវ

