Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

ជនសង្ស័យបីនាក់ ត្រូវបាននគរបាលក្រុងសៀមរាប
ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ករណីអំពើលួចមានស្ថានទម្ងន់ទោស​ (ឆក់កាបូប,​ កុំព្យូទ័រយួរដៃ​ ,ទូរស័ព្ទ)​។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣​
នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប​ ដោយកម្លាំងនគរបាលក្រុងសៀមរាប​ ដដឹកនាំបញ្ជាផ្ទាល់ដោយលោកដា​ ចំរេីន​ អអធិការនគរបាលក្រុងសៀមរាប។

ជនសង្ស័យ ១-ឈ្មោះ​ រិទ្ឌ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
២-ឈ្មោះ​ ភ័ក្ក សុផាន់ ហៅ ទិត្យ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣-ឈ្មោះ​ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ២២ឆ្នាំមុខរបរលក់ដូរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ករណីនេះនគរបាលដកហូតវត្ថុតាងបានរួមមាន៖
-ម៉ូតូ​ ១គ្រឿង -កុំព្យូទ័រយួរដៃ​១គ្រឿង
-កាបូបស្ពាយ​១​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២៣

ខេត្តសៀមរាបះសិស្សម្នាក់បានចងកសម្លាប់ខ្លួន ក្រោយម្តាយណែនាំឱ្យរៀនសូត្រកុំឱ្យដើរលេងឬមើលទូរស័ព្ទ។

ហេតុការណ៍នេះកើតឡើង នៅវេលា ម៉ោង ៦និង៤០នាទីនាទី ព្រឹក ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្រុមទី ៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានសង្កាត់ស្លក្រាមបានប្រាប់ថា ករណី ធ្វេីអត្តឃាត នេះជនរងគ្រោះបាន( ចងកសម្លាប់ខ្លួន) ក្នុងបន្ទប់ដេក ដោយយកក្រណាត់ពណ៌ស ចងភ្ជាប់ និងចំរឹងបង្អួច បណ្តាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើល។

ជនរងគ្រោះឈ្មោះ នី ស្រីកា ភេទស្រី អាយិ ១៥ ឆ្នាំ មុខរបរសិស្ស ទីលំនៅ ផ្ទះកេីតហេតុ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ខបន្តថាមូលហេតុ មានវិបត្តិផ្លូវចិត្ត ( តូចចិត្តនឹងបង្កេីតនិយាយណែនាំឲ្យខិតខំរៀនកុំឱ្យដេីរលេងពេក។

តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រុង- ខេត្ត និង លោកគ្រូពេទ្យជំនាញ គឺ សពជនរង គ្រោះ បានចងក ធ្វេីអត្តឃាតដោយខ្លួនឯង បណ្តាលឱ្យ ស្ទះផ្លូវដង្ហេីម ស្លាប់នៅនិង កន្លែង ពិតប្រាកដមែន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២៣

ប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់។

ការទទួលបាននេះ នៅថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅបរិវេណវត្តចន្លោង​ស្ថិតនៅភូមិស្រង៉ែ។

លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក សង្កាត់ស្រង៉ែ នាពេលនេះ ក៏សូមថ្លែងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេ ជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញលេញ នៅទូទាំងប្រទេស ទើបយើងមានឱកាសក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ លើគ្រប់វិស័យ ហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុត ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ដល់ដំណើរការនៃចុះបញ្ជី ដីធ្លីឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពល រដ្ឋ ស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។ ដោយឡែកក្នុងភូមិសាស្ត្រក្រុងសៀមរាប មានចំនួន ១២សង្កាត់ បានចាប់ផ្តើមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ នេះ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ចំនួន ៧សង្កាត់ ដែលមានក្បាលដីសរុបស្មើនឹង ៦១៩៣៤ក្បាលដី។

លោក​ អភិបាលរងខេត្តក៏បានអំពាវនាវដល់លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយក្នុងករណីមានការបា ត់ ឬខូចអត្តសញ្ញណប័ណ្ណ សូម លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅធ្វើឯកសារបញ្ជា ក់ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត (ឯ.អ)៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២៣

ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើងនៅថ្ងៃ១២​ ខែកក្ដដា​ ឆ្នាំ
២០២៣​ នៅចំណុចវាលស្រែ ស្ថិតនៅភូមិចា ឃុំស្វាយស ស្រុកវ៉ារិន។

សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ នេះថា ជនរងគ្រោះឈ្មោះ ធឿន ធាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិចា ឃុំស្វាយស ស្រុកវ៉ារិន។

សមត្ថកិច្ចបានបន្តថា ក្រោយពីសាកសួរបំភ្លឺគ្រួសារជនរងគ្រោះ​ បានរៀបរាប់ប្រាប់ថា មុនកេីតហេតុជនរងគ្រោះ ដេីរឆ្លុះត្រីនិងរេីសខ្យង ខណ:ដែលមានភ្លៀងខ្យល់​ និងផ្គរ​ រហូតដល់យប់ជ្រៅមិនឃេីញត្រលប់មកផ្ទះ​វិញ។ លុះដល់ព្រឹកទេីបក្រុមគ្រួសារចេញតាមរក ក៏ប្រទះឃេីញដេកស្លាប់នៅវាលស្រែ​តែម្ដង​។

តាមការពិនិត្យជុំវិញកន្លែងកេីតហេតុនិងធ្វេីកោសល្យវិច័យ​ ក្រុមគ្រួពេទ្យមណ្ឌលសុខភាពស្វាយស ជនរងគ្រោះ ពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដ្ឋមែន​។ បច្ចុប្បន្ន​ សពត្រូវបានក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២៣

ខេត្តសៀមរាប៖លោកគុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសួរសុខទុក្ខនិងនាំអំណោយមនុស្សធម៌ របស់ សាខាកាកក្រហមទោប្រគល់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរស្ថិត នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកស្រី លឹម ផល្លីកា អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារនេះ គឺជាប្រជាពលរដ្ឋក្រីក្រលំបាក ដែលពីមុនគឺរស់នៅ ក្នុងសំណង់បណ្ដោះអាសន្នលើដីផ្លូវ និងប្រឡាយសាធារណៈរបស់រដ្ឋ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានរៀបចំគម្រោងលំនៅឋាន សម្បទានសង្គមកិច្ចរួមគ្នារវាង រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដោយធ្វើការសាងសង់ផ្ទះ ជាប្រភេទផ្ទះភ្លោះ ក្នុងមួយល្វែងមានទំហំ ៣.៥មx៧ម នៅ លើដីទំហំ ៧មx១៥ម សម្រាប់សម្បទានជូនដល់ពួកគាត់។

លោកស្រីអភិបាលរងខេត្តបានបបន្តទៀតថា គម្រោងលំនៅឋានសម្បទានសង្គមកិច្ច បានរៀបចំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវ បណ្ដាញលូទឹកភ្លៀង បណ្តាញទឹកស្អាត ភ្លើងអគ្គិសនី ការភ្ជាប់សេវាប្រមូល និងដឹកជញ្ជូនសំរាម ការរៀបចំសួនច្បារ កន្លែងក្មេងលេង ការដាំដើមឈើនៅមុខផ្ទះ ការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្ដល់ដើមទុន សម្រាប់បង្កើតមុខរបរខ្នាតតូច ការជំរុញសិស្សឲ្យបានសិក្សារៀនសូត្រ គឺ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង សម្រាប់ទាំងបច្ចុប្បន្ន និងសម្រាប់ក្មេងៗ ជំនាន់ក្រោយ ហើយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋបានចូលមករួមរស់នៅជាមួយគ្នា និងបានបង្កើត សហគមន៍មួយដែលមានឈ្មោះថា “សហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៍សំបួរ”។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារដែលរស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ នាពេលនេះជាសក្ខីភាពស្រាប់ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

ក្នុងឱកាសនោះដែរលោក គុជ លីណា ក៍បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រួតពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធនិង សូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាព ជាបន្តទៀត ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា៨ម៉ឺនរៀលផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២៣

លោ សុខសាន្ត បញ្ញា ថៅក្រុមហ៊ុនបញ្ចាំ នៅស្រុកជីក្រែង បានចាក់ដីលុបស្រះបុរាណ មួយកន្លែងត្រូវបានអាជ្ញាធរាព្រមានចាត់វិធានការតាមផ្លូវច្បាប់។

ការព្រមានចាត់វិធានការរបស់អាជ្ញាធរស្រុកជីក្រែង លើ បុគ្គល សុខសាន្ត បញ្ញា បែបនេះ បន្ទាប់ពីបុគ្គលរូបនេះបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន» ទាំងអំពើចិត្ត។ នេះបើតាមលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ។

អភិបាលស្រុកជីក្រែងបញ្ជាក់ថា ករណីលោក សុខ សាន្តបញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ «ស្រះតាធុន» ទី១ខាងរដ្ឋបាលស្រុកបានកោះហៅគាត់មកបំភ្លឺហើយ។ ទី២រដ្ឋបាលស្រុកនឹងឲ្យ លោកសុខ សាន្ត បញ្ញា នេះកាយអាចន៍ដីដែលបានចាក់លុប«ស្រះតាធុន» នោះចេញវិញឲ្យដូចសភាពដើម។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលស្រុកនិងចាត់វិធានការតាមនីតិវិធី។

សូមបញ្ជាក់ថា ទីតាំងចាក់អាចន៍ដីលុបស្រះបុរាណ«ស្រះតាធុន» ពីសំណាក់ លោ សុខសាន្ត បញ្ញា ស្ថិតនៅភូមិក្របីរៀល ឃុំ គោកធ្លកក្រោម នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅតំបន់នោះ។

បើតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកជីក្រែង ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបានបញ្ជាក់ថាក្រុមការងារចុះពិនិត្យ ទីតាំងចាក់ដីលើកស្រះបុរាណ (ស្រះ តាធុន) របស់ឈ្មោះ សុខសាន្ត បញ្ញា ស្ថិតនៅក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សមាសភាពចូលរួមមាន:
១.នាយករងរដ្ឋបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក
២.អនុប្រធាន.ការិ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍
៣.ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម
៤.ការិយាល័យបរិស្ថាន និងធនធានធម្មជាតិ
៥.ការិយាល័យភូមិបាលស្រុក
៦.អាជ្ញាធរភូមិ ឃុំគោកធ្លកក្រោម
៧.មន្រី្តប៉ុស្តិ៍គោកធ្លកក្រោម
៨.ចាស់ទុំ ព្រឹទ្ធាចារ្យក្នុងភូមិ។

ការចុះត្រួតពិនិត្យ ចាក់ដីលុបស្រះនេះម្ចាស់ដីអវត្តមាន។ កំណត់ហេតុបន្តថាក្រោយពីចុះពិនិត្យជាក់ស្តែងនៅទីតាំង ក្រុមការងារបានសម្រេចដូចខាងក្រោម៖ តម្រូវអោយម្ចាស់ដីកាយដីចេញពីស្រះបុរាណ(ស្រះ តាធុន) អោយដូចស្ថានភាពដើម។-ករណីបើម្ចាស់ដីមិនកាយអាចន៍ដីចេញ ត្រូវទុកដីចាក់នេះប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិ។

ទោះជាយ៉ាងណា រហូតដល់ថ្ងៃពុធនេះ អង្គភាព សៀមរាប នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសុខសាន្ត បញ្ញា បាននៅឡើយទេ ចំពោះករណីខាងលើនេះ។
សូមជម្រាបថា លោ សុខសាន្ត បញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំមួយកន្លែងនៅ ស្រុកជីក្រែង យីហ( ក្រុមហ៊ុនសុខសាន្ត បញ្ញា ឌីវេឡុបម៉ិន)៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២៣

ខេត្តសៀមរាប៖សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានបើកបង្ហាញការតាំងពិព័រណ៍អប់រំនៃស្នាដៃសិស្ស ប្រចាំឆ្នាំសិក្សា២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ម៉ននី រង្ស៊ី អភិបាលរងខេត្តសៀមរាប និងលោក លោកស្រីតំណាង ប្រធានមន្ទីរ អង្គភាព អង្គការ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង មាតាបិតាអ្នកអាណាព្យាបាលសិស្សជាច្រើននាក់បានចូលរួមផងដែរ។

លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិសៀមរាប បានមានប្រសាសន៍ថា ដោយមើលឃើញនូវតម្រូវការជាក់ស្តែង ដែលសិស្សានុសិស្ស ត្រូវសិក្សាទ្រឹស្តី ភ្ជាប់ជាមួយនិងការអនុវត្តន៍ជាក់ស្តែងនោះ ទើបគណៈគ្រប់គ្រងសាលា បានផ្តួចផ្តើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ បានដឹកនាំរៀបចំ និងបំផុសអោយសិស្សានុសិស្ស បានបង្កើតកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ដោយមានទាំង ផ្នែកវិទ្យាសាស្ត្រ ផ្នែកសង្គមសាស្ត្រ ផ្នែកអក្សរសាស្ត្រ ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ ផ្នែកសិល្បះ និងផ្នែកជា ចើនទៀត ដោយមានចំនួនសរុបប្រមាណជិត៥០ក្រុម ដែលមានការឆ្នៃនូវគំនិតឆ្នៃប្រឌិតថ្មី និងប្លែកផងដែរ។

លោក រ័ត្ន រស្មី បានមានប្រសាសន៍បញ្ជាក់បន្ថែមថាពិធីពិព័រណ៍ស្នាដៃសិស្សនេះ ពិតជាបានបង្ហាញអត្ថន័យ និងអត្ថរសខ្លាំងណាស់ សម្រាប់ ប្អូនៗ ជាពិសេសគឺបង្ហាញពីការសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការជាក្រុម និងគំនិតស្រាវជ្រាវឆ្នៃប្រឌិតដើម្បីបង្កើតបានជារូបភាពតាមគំរោងរបស់ក្រុមពួកគេ។

សាលាក៏បានរៀបចំត្រៀមផ្ដល់រង្វាន់និងលិខិតសសើរដល់ក្រុមសិស្ស ជ័យលាភី ដែលនឹងត្រូវបានជ្រើសរើស ដែលមានគំនិតនិងស្នាដៃក្នុងការបង្កើតគំរោង និមួយៗ ដោយមានគណះកម្មការវាយតំលៃ។ ហើយចំពោះការវាយតំលៃពិន្ទុនឹងត្រូវយកពីការអោយពិន្ទុពីមហាជនដែលចូលទស្សនា បូកបញ្ចូលជាមួយគណះកម្មការវាយតំលៃផងដែរ។

លោកស្រី ម៉ននី រង្ស៊ី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត ក្នុងខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទះដ៏មោះមុតរបស់រាជរដ្ឋាភិបាល និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ការកសាងមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើន ថ្កុំថ្កើងរុងរឿង។

លោកស្រី ម៉ននី រង្ស៊ី បានបន្តថាការងារអប់រំ គឺជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែលខេត្តសៀមរាប ទំាងមូល ត្រូវតែចូលរួម វិនិយោគឱ្យបានខ្លាំងក្លា និងទាមទារជាចាំបាច់ និងបន្ទាន់បំផុត នូវការចូលរួមពី គ្រប់មជ្ឈដ្ឋានជាតិ និងអន្តជាតិ ទំាងក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃ គូរអភិវឌ្ឍ ដើម្បីជួយឱ្យ គោលដៅ នៃការអប់រំ នេះសម្រេចបានជោគជ័យ។

ក្នុងនោះដែរ ការបណ្តុះ បណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៌ រស់នៅរបស់សិស្ស និស្សិត ទាំងបញ្ញាស្មារតី កាយសម្បទា មនោសញេ្ចតនា និងបំណិនជីវិតគ្រប់បែបយ៉ាង ដែលជាឱកាសដ៏ល្អបំផុត សម្រាប់អភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត នៅក្នុងបរិបទសម័យឌីជីថល។

ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី ម៉ននី រង្ស៉ី  បានថ្លែងគាំទ្រចំពោះកម្មវិធីសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប ដែលតែងតែប្រារព្ធកម្មវិធីពិព័រណ៍អប់រំស្នារដៃសិស្ស ដើម្បីផ្តល់ឱកាស ដល់ សិស្សានុសិស្សបានបង្ហាញនូវស្នារដៃទេពកោសល្យ និងគំនិតឆ្នៃប្រឌិតប្លែកៗ ដែលទាក់ទងទៅនិងមុខ វិជ្ជាពួកគេបានសិក្សាកន្លងមក។

លោកស្រី ម៉ននី រង្ស៉ី ក៏បានធ្វើការកោតសរសើរចំពោះស្នាដៃក្មួយៗសិស្សនុសិស្សជា ពិសេសក្មួយៗតូចៗ ដែលបានព្យាយាមសហការគ្នានៅក្នុងស្រាវជ្រាវ និងស្វែងរកនូវគំនិតឆ្នៃប្រឌិត ក្នុងបង្កើតឧបករណ៍ និងសម្ភារៈប្រើប្រាស់ ជាច្រើនថ្មី ហើយមានសភាពប្លែកផងដែរ។

លោកស្រីអភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោកនាយក លោកគ្រូ អ្នកគ្រូព្រមទាំងគណៈគ្រប់គ្រងសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តសៀមរាប ឲ្យមានការរីកចម្រើន និងមានស្តង់ដារមួយល្អគួរជាទីមោទនៈ។

លោកស្រីក៏បានផ្តាំផ្ញើរដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង មាតាបិតា អណាព្យាបាល សិស្សទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តខិតខំគាំទ្រ និងបំពេញការងារស្របតាមតួនាទី និង ភារកិច្ច ធ្វើយ៉ាងណាឲ្យការងារអប់រំដល់សិស្សានុសិស្សមានគុណភាពល្អ សំដៅដល់ចរិភាពឲ្យបានល្អ សំដៅធានានូវគុណភាពស្តង់ដារខ្ពស់មានចីរភាព ប្រសិទ្ធភាព និង មានឧត្តមភាព ប្រកួត ប្រជែងនៅ ក្នុងតំបន់ និងពិភពលោកផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២៣

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានព្រមានចាត់វិធានការចំពោះលោក សុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណមួយកន្លែងគឺ«ស្រះតាធុន»។

នេះបើតាមលោក ប៊ូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង បានប្រាប់អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារនេះ។ សំឡេងអភិបាលស្រុកជីក្រែង៖

https://www.srpostnews.com/wp-content/uploads/2023/07/audio_2023-07-11_14-07-26.ogg

អភិបាលស្រុកជីក្រែងបញ្ជាក់ថាករណីលោក សុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន»ទី១ខាងរដ្ឋបាលស្រុកបានកោះហៅគាត់មកបំភ្លឺហើយ។ ទី២រដ្ឋបាលស្រុកនឹងឲ្យ​ លោកសុខសាន្ត បញ្ញា នេះកាយអាចន៍ដីដែលបានចាក់លុប«ស្រះតាធុន» នោះចេញវិញឲ្យដូចសភាពដើម។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលស្រុកនិងចាត់វិធានការតាមនីតិវិធី។

បញ្ជាក់ទីតាំងចាក់អាចន៍ដីលុបស្រះបុរាណ«ស្រះតាធុន» ស្ថិតនៅភូមិក្របីរៀល ឃុំ គោកធ្លកក្រោម។

បើតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកជីក្រែង​​ សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃអង្គារនេះ បញ្ជាក់ថាក្រុមការងារចុះពិនិត្យទីតាំងចាក់ដីលើកស្រះបុរាណ (ស្រះ តាធុន) របស់ឈ្មោះ សុខសាន្ត បញ្ញា ស្ថិតនៅក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សមាសភាពចូលរួមមាន:

១.នាយករងរដ្ឋបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក

២.អនុប្រធាន.ការិ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍

៣.ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម

៤.ការិយាល័យបរិស្ថាន និងធនធានធម្មជាតិ

៥.ការិយាល័យភូមិបាលស្រុក

៦.អាជ្ញាធរភូមិ ឃុំគោកធ្លកក្រោម

៧.មន្រី្តប៉ុស្តិ៍គោកធ្លកក្រោម

៨.ចាស់ទុំ ព្រឹទ្ធាចារ្យក្នុងភូមិ

៩.ម្ចាស់ដីអវត្តមាន

កំណត់ហេតបន្តថាក្រោយពីចុះពិនិត្យជាក់ស្តែងនៅទីតាំង ក្រុមការងារបានសម្រេចដូចខាងក្រោម៖-តម្រូវអោយម្ចាស់ដីកាយដីចេញពីស្រះបុរាណ(ស្រះ តាធុន) អោយដូចស្ថានភាពដើម។-ករណីបើម្ចាស់ដីមិនកាយអាចន៍ដីចេញ ត្រូវទុកដីចាក់នេះប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិ។

អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសុខសាន្ត បញ្ញា បាននៅឡើយទេចំពោះករណីខាងលើនេះ។

សូមជម្រាបថា លោ សុខសាន្ត បញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំមួយកន្លែងនៅ ស្រុកជីក្រែង យីហ( ក្រុមហ៊ុន​សុខសាន្ត បញ្ញា ឌីវេឡុបម៉ិន)៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៣

ជនសង្ស័យពីរនាក់ ត្រូវបាននគរបាលខេត្តសៀមរាបបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃសៅរ៍នេះ។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ការឃាត់ខ្លួន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ករណី អំពើលួច (លួចដែក ខ្សែភ្លើង ដែកលួសបន្លា និងគ្រែប្រអប់) នៅក្នុងភូមិសាស្រ្ត ឃុំត្បែង ស្រុកបន្ទាយស្រី និងក្នុងភូមិសាស្រ្ត ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នគរបាលខេត្តសៀមរាបបានបន្តថា ជនសង្ស័យ១.ឈ្មោះ ណើយ ចាន់ថា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។ ២.ឈ្មោះ ទឹម ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។

ករណីនេះសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖-ម៉ូតូរុឺម៉កជិះធ្វើសកម្មភាព០១គ្រឿង -ខ្សែភ្លើង១ដុំ ប្រវែង ៣០ម៉ែត្រ -ដែកលួសបន្លាចំនួន ២ដុំ ប្រវែង ៥០ម៉ែត្រ -កាំបិតបុ័ងតោ១ និងទូរស័ព្ទ១គ្រឿង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានចងកសម្លាប់ខ្លួនដោយយកខ្សែក្រម៉ា ចងភ្ជាប់ជាមួយនឹង ប្រហោងឥដ្ឋខ្យល់កម្ពស់ ២ម៉ែត្រ
នៅក្នុងបន្ទប់ទឹក។

ហេតុការណ៍បានកើតឡើងស្ថិតនៅក្នុងវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ថ្ងៃទី​ ០៥ ខែកក្កដា ឆ្នាំ​ ២០២៣។

ជនរងគ្រោះ ឈ្មោះ សម្បត្តិ សិទ្ធីរក្ស ហៅឡោះ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករជួសជុលរថយន្ត ស្នាក់នៅវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។

យោងតាមការបំភ្លឺពីព្រះសង្ឃនាម ម៉ាត់ វីរៈ និងការបំភ្លឺពីម្ដាយសពឈ្មោះ ពេជ្រ ស៊ត ភេទស្រី និងពិនិត្យកន្លែងកើតហេតុ សពពិតជាបានស្លាប់ដោយសារចងក ធ្វើអត្តឃាត ប្រាកដមែន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២៣

មនុស្សចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប​ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ឃាត់ខ្លួនជនសង្ស័យ​ ០៣​នាក់​ ពាក់ព័ន្ធ​ ករណី​ លួចមានស្ថានទម្ងន់ទោស​ គាស់ទម្លុះទម្លាយ​ (យកកុំព្យូទ័រ​+ទូរស័ព្ទ+កង់)​ និងប្រេីប្រាសដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ខណ:បានចុះការងាររដ្ឋបាលចំហរ តាមបន្ទប់ជួលក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះលឿន ឡុង ហៅ លាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកម្មករ ឃុំស្វាយប៉ោ ស្រុក/ខេត្តបាត់ដំបង និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជាប់មណ្ឌលស្តានីតិសម្បទាគ្រឿងញៀនចំនួន០៤ខែនិង១៥ថ្ងៃ និងជាប់ពន្ធនាគារខេត្តសៀមរាបចំនួន២ឆ្នាំកន្លះ ករណីគ្រឿងញៀន )
០២-ឈ្មោះធឿន ថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្ត កំពង់ចាម និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប( ជាប់មណ្ឌលស្តានីតិសម្បទាចំនួន០៣លើកសរុបចំនួន១៥ខែ ករណីគ្រឿងញៀន )។
០៣-ឈ្មោះហឿន ជឿន ហៅវ៉ែប ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជាប់មណ្ឌលស្តានីតិចំនួន០២លើកសរុបចំនួន១០ខែ ករណីគ្រឿងញៀន )។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យ ទាំង៣នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានឆ្លេីយសារភាពថា​ កាលពីអំឡុង ខែមិថុនា​ ឆ្នាំ២០២៣​ ពួកខ្លួន​ព្រមទាំងបក្ខពួកផ្សេងទៀត​ (រត់គេច)​ ពិតជាបានធ្វេីសកម្មភាពលួច​ (គាស់ទម្លុះទម្លាយ)​ លួច​កុំព្យូទ័រ+ទូរស័ព្ទដៃ​+កង់​ នៅក្នុងក្រុមហ៊ុនដឹកជញ្ជូន​ និងប៊ូទិច​ ក្នុងក្រុងសៀមរាប​ ពិតមែ។
​
ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។ចំណែកឯ​ វត្ថុតាងផ្សេងទៀត​ កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ​ស្វែងរក​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២៣

ខេត្តសៀមរាប៖សន្តិសុខម្នាក់និងអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបាននគរបាលក្រុងសៀមរាបឃាត់ខ្លួន ពីបទ “រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃចន្ទ ទី ០៣ខែ កក្តដា ឆ្នាំ២០២៣ នៅចំណុចលំនៅឋាន ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ ថោង រដ្ឋា ភេទប្រុស ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ( រក្សាទុក ជួញដូរ និង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
២-ឈ្មោះ វ៉ា រ៉ាឃីម ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។( រក្សាទុក ជួញដូរ និង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

ការបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលក្រុងសៀមរប​ ចូលរួមសហការណ៍ ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន។

ករណីនេះកម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាង៖ ម្សៅមេតំហ្វេតាមីនចំនួន ១៦កញ្ចប់ស្មើនឹងទម្ងន់ ១.៧២ ក្រាម(ទម្ងន់សុទ្ធ) -ទូរស័ព្ទចំនួន២គ្រឿង​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page50 Page51 Page52 … Page236 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!