Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២៣

ខេត្តសៀមរាប៖ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា បើករថយន្តដឹកប្រពន្ធនិងកូន ដើម្បីធ្វើភ្នាក់ងារសង្កេតការ ក្នុងការិយាយល័យបោះឆ្នោត បានជួបហេតុការណ៍ធ្លាក់រថយន្ត។

នេះបើយោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកប្រាសាទបាគង។ ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី23 ខែកក្កដា ឆ្នាំ2023 នៅវេលាម៉ោង៦និង០០ នាទី ត្រង់ចំណុចទំនប់៧៨ ស្ថិតនៅភាគខាងជើងកញ្ចុសឈ្មោះ ក្តី ចំងាយប្រហែល១០០ម៉ែត្រ។

របាយការណ៍បានបន្តថា ហេតុការណ៍ នេះរថយន្ត ម៉ាកហាយ ឡែនឌ័រពណ៌ ទឹកប្រាក់ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង។ អ្នកបើកឡាន ឈ្មោះ ស្រី សំបូរ ហៅ បញ្ញា ភេទប្រុស ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា និង ប្រពន្ធ ឈ្មោះ ឡេង សៃវង្ស និងកូនស្រី ៣នាក់ ប្រុស ១នាក់ រស់នៅភូមិល្វាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍បានបន្តថា អ្នកបើកបរខាងលើធ្វើដំណើរមក ឃុំកំពង់ភ្លុក ដើម្បីធ្វើភ្នាក់ងារសង្កេតការក្នុងការិយាយល័យបោះឆ្នោត ក៏បានជួបហេតុការណ៍តែម្ដង។ ទោះជាយ៉ាងណា ក៏ជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដោយអ្នកទាំង៤ មិនមានគ្មានគ្រោះថ្នាក់អ្វីទេ។

បើតាមម្ចាស់រថយន្តបានសរសេរក្នុងប្រអប់ខមិន អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា មិនមែនទេបង ខ្ញុំជាម្ចាស់ឡាន មិនមែនមិនប្រុងប្រយ័ត្នទេ ខ្ញុំបើកទៅសង្កេតការណ៍បោះឆ្នោត ហើយទៅបោះឆ្នោតផង តែឡានខ្ញុំវាដាច់កាឡេទើប វាក្រវី ហើយវាមិនមែនម៉ោង៩ ទេ ម៉ោង5.40 នាទីព្រឹក មានកូន៤នាក់ និងខ្ញុំហើយប្រពន្ធ ផងដែរខ្ញុំព្យាយាមទប់ហើយតែវាអ្វីដែលអាចធ្វើបានគឺ ប៉ុណ្ណឹង។

ខ្ញុំម្ចាស់ឡានបង អរគុណ ពួកយើងសំណាងល្អដែលគ្រាន់តែរបួសស្រាល កូនៗខ្ញុំនិងប្រពន្ធគាត់ភ័យខ្លាំងតែមិនធ្ងន់ធ្ងរពេកទេបង ដោយសាខ្ញុំបើកល្បឿន៤០ ទេ ហើយ ពេលវាដាច់ក្រឡេវាក្រវាត់ខ្លាំងខ្ញុំព្យាយាមទប់មិនអោយធ្លាក់ទៅខាងទឹកជ្រៅទើបបានប៉ុណ្ណឹងបង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២៣

ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ខណៈដើរឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុការណ៍បានកើតឡើងនៅនៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណត់ផ្លូវជាតិលេខ៦។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយរថយន្តក្រុមហ៊ុនឡាវីតា ដឹកអ្នកដំណើរ ម៉ាក Ford transit ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1Y.0740 បើកបរដោយឈ្មោះទាំ យូសុះ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកក្នុងទិសដៅពីលិច ទៅកើតបានបុក ក្មេងឆ្លងផ្លូវជាតិ បណ្ដាលឲ្យរបួសធ្ងន់។

ជនរងគ្រោះមានក្មេងរងគ្រោះឈ្មោះហ៊ន់ ជីងរ៉ូ ភេទប្រុស អាយុ៧ឆ្នាំ។

បច្ចុប្បន្នក្មេងរងគ្រោះបញ្ជូន ទៅមន្ទីរពេទ្យបង្អែកស្រុក។ ឯវត្ថុតាងរថយន្តរក្សាទុកនៅកន្លែងនគរបាលស្រុក៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២៣

បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនទៅបុកគូទរថយន្តពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី20 ខែកក្កដា ឆ្នាំ2023 វេលាម៉ោង 22និង30នាទី លើផ្លូវជាតិលេខ 6ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 365និង366 ស្ថិតនៅភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប រវាងរថយន្តធុនធំនិងម៉ូតូ។

គ្រោះថ្នាក់ចរាចរណ៍ នេះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1A.6334 បើកបរដោយឈ្មោះ រ៉េត ជួន អាយុ 27ឆ្នាំ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានទិសដៅពីលិច ទៅកើត (ពាក់មួកសុវត្ថិភាព មិនត្រឹមត្រូវ មិនដាក់គន្លឹះសុវត្ថិភាព បានបុករថយន្តពីក្រោយម៉ាក HINNO  ពណ៌ បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A.6066 មានសណ្តោងរ៉ឺម៉ក ពីក្រោយម៉ាក TILER ផ្លាកលេខ 4A.3064 បើកបរដោយឈ្មោះ ត្រង ឡងឌី ភេទប្រុស អាយុ39ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចតនៅលើផ្លូវខាងត្បូងបែរក្បាល ទៅទិសខាងកើត (មានបើកភ្លើងស៊ីញ៉ូឆ្វេងស្តាំត្រឹមត្រូវ)។

ករណីនេះបណ្តាលអោយរបួសមនុស្សធ្ងន់ឈ្មោះ រ៉េត ជួន។ ខូចម៉ូតូធ្ងន់១គ្រឿង និងខូចរថយន្តស្រាល ១គ្រឿង។ មូលហេតុគ្រោះថ្នាក់ បណ្តាលពីអ្នកបើកបរម៉ូតូបើកមានល្បឿនលឿនក្នុងស្ថានភាពស្រវឹង។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែង និងដកហូតវត្ថុតាងទាំងពីគ្រឿងមករក្សាទុកនៅអធិការដ្ឋាន និងនាំអ្នកបើកបររថយន្តមកសាកសួរនៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៣

ខេត្តសៀមរាប៖អធិការនគរបាលស្រុកប្រាសាទបាគងលោកវរសេនីយ៍ឯកលឹម សម្បត្តិ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង ៦ ៖៣០ នាទីល្ងាច មានករណីទុស្សេកាប៊ីនភ្លើង នៅក្នុងបុរីអចលនទ្រព្យអង្គរនៅចំណុចភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ ៦ ចុះពីផ្លូវជាតិ ២គីឡូម៉េត្រ ចម្ងាយពីអធិការ១០គីឡូម៉េត្រ។

អធិការបានបន្តថា ករណីនេះ បណ្ដាលឱ្យខូចខាត:​ កាប៊ីនចែកចាយភ្លើងក្នុងបុរី ១ បន្ទប់ ហើយមិន បណ្ដាលអោយប៉ះពាលដល់ផ្ទះ ដែលនៅជុំវិញនោះទេ ដោយសារប្រជាពលរដ្ឋនិងប្រជាការពារគ្រប់គ្រង់ទាន់ពេល។

លោកអធិការបន្តថា ក្នុងពេលកំពុងកើតហេតុរថយន្ដពន្លត់អគ្គីភ័យ របស់ស្រុកប្រាសាទបាគង បានចេញជួយអន្តរាគមន៍ ១គ្រឿង ដោយពុំបានប្រើប្រាស់ទឹកនោះទេ ដោយក្រុមការងារគ្រប់គ្រងបុរី និងនគរបាលប៉ុស្ដិ៍ ប្រជាការពារ បានប្រើប្រាស់ បំពង់ពន្លត់អគ្គីភ័យអស់ចំនួន ២ បំពង់ ហើយគ្រប់គ្រងបាន។មូលហេតុ ម្ចាស់ផ្ទះចាក់សោចោលហើយផ្ទុះស្សេការប៊ីនភ្លើង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៣

ខេត្តសៀមរាប៖អ្នករីជំនាញសុខាភិបាលខេត្តសៀមរាប បានអះអាងថា ពុំមានការពុលចំណីអាហារនៅក្នុភោជនីយដ្ឋានយីហោស្រីខួច ដូចការលើកឡើងតាមព័ត៌មាននោះទេ។

តាមរយ:លិខិតរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ដែលអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃពុធនេះ បញ្ជាក់ថា ពេលចុះផ្ទាល់ទៅហាងអាហារប៊ូហ្វេ ស្រី ខួច ម្ចាស់ហាង ឈ្មោះ ជា លីដា និងឈោ្មះ ស៊ាន សុផល បានឲ្យដឹងថា៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវចូលញាំអាហារសរុបប្រហែល៧០០នាក់ តែមានភ្ញៀវក្រុមធំចំនួន២ក្រុម គឺ១ក្រុម២៩នាក់ និងមួយក្រុមទៀតមាន៤៥នាក់ ។ ម្ចាស់ហាងប្រាប់ថា ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាង ក្រុមភ្ញៀវ២៩នាក់ បានខលប្រាប់គាត់ថា មានអាការក្អួត រាក ចុកពោះ និងចុកចុងដង្ហើមបានចូលសម្រាកពេទ្យ ប្រហែលម៉ោង៩ព្រឹក ដោយសង្ស័យពុលចំណីអាហារ នៅហាងរបស់គាត់ ដែលបានចូលពីថ្ងៃទី១៤ និងឲ្យជួយចេញថ្លៃសេវាព្យាបាល។ ហើយនៅថ្ងៃទី១៥ដដែល ពេលរសៀល តំណាងខាងក្រុមភ្ញៀវ២៩នាក់បានមកជួបនិងទាមទារថ្លៃសេវាព្យាបាល។

មន្ទីរបន្តថា ជាមួយគ្នានេះដែរក្រុមការងារសុខាភិបាល ក៏បានចុះជួបផ្ទាល់ ជាអ្នកមានរោគសញ្ញាក្រោយពេលញ៉ាំអាហារ នៅអាហារដ្ឋានប៊ូហ្វេស្រីខួច សរុប១៩នាក់ (ស្រី១១នាក់) ក្នុងនោះបានរកឃើញថា មាន២ករណី និងបានទៅសម្រាកព្យាបាលនៅពេទ្យ២កន្លែងខុសគ្នា។ ករណីទី១ ឈ្មោះ អ៊ា លីណា ភេទស្រី អាយុ ៣៤ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា ជាជំងឺ រលាកក្រពពោះវៀន និងបាត់បង់ជាតិទឹកបន្តិចបន្តួច។ ករណីទី២ ម្តាយរបស់ក្មេងឈ្មោះ ពិសី សុវណ្ណ ភេទ ប្រុស អាយុ១ឆ្នាំបានទៅព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាល បវរមានរិទ្ធគឺដោយមានអាការក្តៅខ្លួន រាក ក្អួត ហើយរោគវិនិច្ឆ័យគ្រូពេទ្យគឺ ឈឺបំពង់ក។ ករណីផ្សេងៗទៀតគាត់ប្រាប់ថា មិនបានទៅពេទ្យទេ គឺទិញថ្នាំពីឱសថស្ថានលេប សរុបទាំងអស់១០លេប ហើយពិនិត្យជាក់ស្ដែងលេបអស់៥លេប។ ក្រុមភ្ញៀវ២៩នាក់ បានមកជួបក្រុមការងារមន្ទីរសុខាភិបាលជាក់ស្ដែង មិននៅមានរោគសញ្ញាដូចខាងលើទៀតទេ(ធូរស្រាល) និង មានអ្នកខ្លះបានទៅធ្វើការងារនៅក្រុមហ៊ុនធម្មតាផងដែរ។

បន្ទាប់ពីជួបភាគីទាំងសងខាង ក្រុមការងារមន្ទីរសុខាភិបាល បានបន្តចុះទៅត្រួតពិនិត្យបញ្ហាអាម័យនៅភោជនីយដ្ឋាន ម្តងទៀតសង្កេតឃើញថា
១ អនាម័យក្នុងកន្លែងចម្អិនអាហារមិនមានបញ្ហា
២ អនាម័យនៅក្នុងកន្លែងបរិភោគមិនមានបញ្ហា
៣ សម្ភារប្រើប្រាស់មានអនាម័យសមស្រប
៤ គ្រឿងឧបភោគបរិភោគ បានធ្វើការលាងសំអាតបានសមស្រប។

ក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ជាក់ថា ជាសេចក្តីសន្និដ្ឋានសរុបមក គឺមិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើគឺអាចបណ្ដលមកពី«ភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន» ទើបបណ្តាលឲ្យមានចេញរោគសញ្ញារាក ក្អួត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៣

តាមរយៈលិខិតបំភ្លឺមកអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ គ្រូពេទ្យបំភ្លឺថា អ្មកសរសេរ ពុលអាហារ នៅ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ ជាម្ដាយក្មេងអាយុជាង១ខួប អ្នកសរសេរមិនមែនលោកសរសេរនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៣

ខេត្តសៀមរាប៖បន្ទាប់ពីសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ បានផ្សាយត្រដាង ករណីពលរដ្ឋ បានទៅពិសារអាហារនៅ«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» ហើយមានអាការៈ រាគរុះ ,ក្អួត ចង្អោរ ម្ចាស់ទីតាំងប៊ូហ្វេបានចេញមុខបកស្រាយបំភ្លឺ​ ដោយមានអ្នកសារព័ត៌មានមួយចំនួន ជួយបកស្រាយឲ្យផងដែរ។

ម្ចាស់អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ ក្នុងហាងរបស់ខ្លួនថា៖ បុគ្គលិកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី ជាង២០នាក់ បានពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀតផង។ ករណីនេះនៅថ្ងៃទី១៦ ព្រឹកមិញ ក៏ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរស័ព្ទមកគាត់ថា៖ មានពួកគេជាង១០នាក់ មានអាការ: ក្អួតចង្អោរ ហើយនាំគ្នាចោទថា៖ ពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាន នរណាម្នាក់កើតអីនោះទេ។

ម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ»បន្តថា លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា៖ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី) ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបកស្រកីចេញ) ហើយបែជា មកចោទថា ពុលអាហារទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេ ទាមទារតម្រូវអោយគាត់ (ម្ចាស់ហាង) ដោះស្រាយថ្លៃពេទ្យ២២០ដុល្លារទៀត។ ម្ចាស់ហាងរូបនេះបន្តថា ការញាំគ្រឿងសមុទ្រ ក៏អាចទាក់ទងនិងសុខភាពដែរ ដោយពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយផងដែរ។ ក្នុងនាមជាម្ចាស់សូមបញ្ជាក់ជូនថា មិនមានអាហារ ណាមួយពុល នៅក្នុងហាងរបស់ខ្លួនឡើយ។

សូមជម្រាបថាមានពលរដ្ឋមួយក្រុមមានគ្នាប្រមាណជិត៣០នាក់ទៅញ៉ាំអាហារ«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» ក្នុងម្នាក់ត្រូវបង់លុយអស់៧ដុល្លារ រួចក៏រាគរុះនិងក្អួតចង្អោរ ហើយក៏ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនដោយត្រួវចំណាយលុយរាប់រយដុល្លារក្នុងការព្យាបាល ឯរាងស្រាលសម្រាកនៅតាមផ្ទះ។​ ករណីនេះម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» និយាយយករួចខ្លួន ដោយមិនទទួលខុសត្រូវ ហើយនិយាយថា ជួយយចេញថ្លៃពេទ្យ២០ដុល្លារ។

ប្រជាពលរដ្ឋបន្ថែមថា ម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» គួរតែទទួលយកនូវការរិះគន់ ដើម្បីស្ថាបនារបស់ពលរដ្ឋ។ ប្រជាពលរដ្ឋ សំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយចុះពិនិត្យមើល«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ»ផងជៀសវាងអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ពលរដ្ឋ។

បញ្ជាក់ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ មានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្តោយផ្លូវបេតុងថ្មីម្តុំផ្សារញ៉ែ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២៣

ខេត្តសៀមរាប៖តាមរយ:លេខទូរស័ព្ទ0884499995 ដែលបានទូរស័ព្ទមកអង្គភាពសៀមរាប ប៉ុស្ដិ៍ ដោយអះអាងថា ជាម្ចាស់ប៊ូហ្វេ ស្រីខួច ប្រតិកម្មសួររកអ្នកផ្ដល់ព័ត៌មានឲ្យសៀមរាប ប៉ុស្ដិ៍ផ្សាយ ពីហាងប៊ូហ្វេរបស់គេ។ ម្ចាស់លេខថា ការផ្សាយជារឿងមិនពិត។

សូមជម្រាបថាមានពលរដ្ឋជាង១០នាក់ នៅសៀមរាបបានពុលអាហារ ក្រោយពីបានចូលទៅហូបហាង អាហារប៊ូហ្វេ របស់ប៊ូហ្វេ ស្រីខួច។

ពលរដ្ឋដែលចូលទៅហូប អាហារ ប៊ូហ្វេ ស្រីខួច
គឺនៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងក្រុងសៀមរាប តាមផ្លូវបេតុងថ្មីក្បែរផ្សារញ៉ែ។

ការពុលអាហារ របស់ពលររដ្ឋ មានអាការរ:ឈឺពោះរាគ ក្អួត ចង្អោរ ហើយករណីនេះ មនុស្សចំនួន៣នាក់ មានអាការៈ ធ្ងន់ ហើយត្រូវបានគេជួយសង្គ្រោះយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ចំណែក១០នាក់ទៀតរាងស្រាលបានសម្រាកនៅតាមផ្ទះ។ ករណីការពុលនេះមន្ទីរពេទ្យក៏បានចេញលិខិតបញ្ជាក់ថាពុលអាហារផងដែរ។

ក្រុមពលរដ្ឋបានប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ ថា ពួកគាត់បាននាំគ្នាទៅហូបប៊ូហ្វេ ស្រីខួច ខាងលើ ក្រោយពីទទួលទានរួចក៏ មានអាការរ:ឈឺពោះរាគ ក្អួត ចង្អោរតែម្ដង មានតែក្មេងទាំងចាស់ ដោយត្រូវចំណាយលើការព្យាបាលអស់រាប់រយដុល្លារ។

ជុំវិញករណីនេះ  អ្នកគ្រប់គ្រងហាងប៊ូហ្វេ ប៊ូហ្វេ ស្រីខួច បញ្ជាក់ប្រាប់សៀមរាប ប៉ុស្ដិ៍ថា ការពុលរបស់អតិថិជន អាចមកពីពួកគាត់ ហូបខុសបច្ចេកទេស ប្រសិនជាអាហារប៊ុហ្វេ របស់លោក មានជាតិពុលនោះ ដូច្នេះមនុស្សរាប់រយនាក់ ដែលបានមកហូប នៅទីនោះ ក៏មានអាការៈពុលដែរ។ មិនមែនពុលមួយក្រុមនោះទេ ជួនកាលគាត់អាចហូបអ្វីពីក្រៅមកក៏ថាបាន។ព

ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងប៊ូហ្វេ ស្រីខួចផង ជៀសវាងមានអតិថិជនពុលថែមទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ ធ្វើសំយ៉ាបផ្ទះ មិនប្រយ័ត្ន ប៉ះខ្សែភ្លើងស្រាតបណ្ដាលអោយឆក់ធ្លាក់ពីលើដំបូលបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ទី ១៦ ខែកក្តដា ឆ្នាំ២០២៣ វេលា ម៉ោង ១០ នឹង១២ នាទី នៅចំណុចភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប។

ប្រភពបានឱ្យដឹងថា ករណីខ្សែភ្លើងឆក់នេះជនរងគ្រោះ ឈ្មោះ រ៉េន  រស់ (ហៅឆេន ) ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិកររស់នៅភូមិ-ឃុំខាងលើ។ ជនរងគ្រោះ បានសុីឈ្នួលធ្វើសំយ៉ាបផ្ទះ ហើយមិនប្រយ័ត្នបានលើក
ដែកទៅប៉ះខ្សែភ្លើងស្រាត បីខ្សែខាងលើបណ្ដាលអោយឆក់ធ្លាក់ពីលើដំបូលសំយ៉ាបផ្ទះមកដីតែម្ដង រងរបួសធ្ងន់ធ្ងរ ហើយក្រុមគ្រួសារ បានយកមកមណ្ឌលសុខភាព
ស្រីស្នំហើយបានបញ្ជូន បន្តទៅមន្ទីរពេទ្យ បង្អែក ស្រុកក្រឡាញ់។ ម្ចាស់ផ្ទះ ឈ្មោះ រិន  សារ័ត្ន ភេទប្រុស មុខរបរ គ្រូបង្រៀន។ រស់នៅភភូមិ- ឃុំ ជាមួយគ្នា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឱ្យដឹងថា ហេតុការណ៍បានកើតឡើង ថ្ងៃទី១៥
ខែកក្កដា ឆ្នាំ២០២៣ ចន្លោះពីម៉ោង២២និង០០នាទី ដល់ម៉ោង៥និង០០នាទីលើផ្លូវក្រាលកៅស៊ូឃុំសសរស្តម្ភ ទៅឃាង ចំណុចភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាងម៉ូតូដួលខ្លួនឯង។

អធិការនគរបាលស្រុកពួក បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ 2022 ពណ៌ខ្មៅ គ្មានផ្លាកលេខលេខតួND125M6223354 លេខម៉ាស៊ីនND125ME6223354 បើកបរដោយឈ្មោះ អាត លីហុងភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់) ដឹកមនុស្ស០២នាក់ ១/ឈ្មោះឈាន មករា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (របួសធ្ងន់) ២/ឈ្មោះ សៀន ស៊ីមិន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិគោកចាស់ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់)បើកបបរទិសដៅពីជើង ទៅត្បូង បានបុកត្រជៀកអម លូឆ្លងផ្លូវចំហៀងខាងលិច។

អធិការបានបន្តថា មូលហេតុ: អ្នកបើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពីកើតហេតុកម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះវាស់វែងសង្គ្រោះជនរងគ្រោះនិង ប្រគល់សាកសពជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងយកមករក្សាទុកនៅអងកាភាពដើម្បីបន្តតិវីធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៦ នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប គាត់ខ្លួនបញ្ជូនទៅតុលាការ ករណីអំពើលួច ពីរករណីផ្សេងគ្នា។

នគរបាលខេត្តសៀមរាបបានអោយដឹងថា ករណីទី ១ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វកម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី អំពើលួច (ឆក់កាបូប កុំព្យូទ័រ និងទូរស័ព្ទ) នៅចំណុច មុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ Meilland Cyrielle Odette Emilie ភេទស្រី ជនជាតិបារាំង អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ The Flex Hostel កាន់លិខតឆ្លងដែនលេខ 22AA62660 ស្នាក់នៅបន្ទប់ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ រិទ្ធ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ (មានសារធាតុញឿននៅក្នុងខ្លួន)
២-ឈ្មោះ ភ័ក្ក សុផាន់ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣- ឈ្មោះ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ករណីនេះសមត្ថកិច្ចនគរបាល ហកហូត
វត្ថុតាងរួមមាន:-ម៉ូតូ១គ្រឿង -កុំព្យូទ័រ១គ្រឿង
-កាបូបស្ពាយ១។

នគរបាលខេត្តសៀមរាបបានបន្តថា ករណីទី ២ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:២៩នាទី នៅចំណុច ហាងទិញលក់ទូរស័ព្ទមួយកន្លែង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ )
ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​​
បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ជាមនុស្សប្រុស បានជិះម៉ូតូចំនួន០២គ្រឿង ហើយធ្វើសកម្មភាព គាស់ទ្វារហាងទូរស័ព្ទ តែពុំបានសម្រេច ដោយជនរងគ្រោះឃើញទាន់ ហើយជនសង្ស័យបាននាំគ្នាគេចខ្លួន។

ជនសង្ស័យ ១-ឈ្មោះ​ ង្វៀង ធាងហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ២ឆ្នាំកន្លះ ករណីអំពើលួ..ចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ )
០២-ឈ្មោះ​ ង្វៀង យ៉ាំងផុង ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប
០៣-ឈ្មោះ​ ទុយ វណ្ណី ( ហៅនី ) ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប​។

ករណីនេះសមត្ថកិច្ច ដកហូតវត្ថុតាងបានរួមមាន៖-ម៉ូតូ​ ចំនួន០៣គ្រឿង-អំភ្លី​ ១គ្រឿង-ដែកដែលធ្វើសកម្មភាពគាស់១ដើម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

កម្លាំងនគរបាលខេត្តសៀមរាប បានចាប់ខ្កួនបុរសម្នាក់ ពីបទប្លន់នៅក្រុងសៀមរាប កាលពីឆ្នាំ២០១០។

ការចាប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅចំណុច ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន លេខ: ២៥៥/២០១០ របស់សាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១០ ចេញដោយលោក ឆាយ គង់ ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តសៀមរាប។

ជនដែលត្រូវចាប់ខ្លួន ឈ្មោះ សៅ សាលីន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពីបទ ប្លន់ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ នៅក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នជនត្រូវចោទត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page49 Page50 Page51 … Page236 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!