Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ ១៧ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឆាយ គឹមខឿន បានប្រាប់អ្នកសារព័ត៌មានថា “រហូតមកដល់ពេលនេះ យើងបានរកឃើញកាំភ្លើងចំនួន ៥៣ដើមហើយ និងកំពុងស្ថិតនៅក្នុងការបន្តស្រាវជ្រាវ”។

យោងតាមប្រភពបានឲ្យដឹងថា៖កាំភ្លើងជាច្រើនដើមទៀតត្រូវបានសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ កាំភ្លើងជាង ៥០ដើមហើយ ដែលរកឃើញ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកម្ចាស់កាំភ្លើងង និងអ្នកពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោស។

ពាក់ព័ន្ធករណីសមត្ថកិច្ចខេត្តបាត់ដំបងរកឃើញកាំភ្លើងជាច្រើនដើមនេះ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថាតាមទំព័រហ្វេសប៊ុកលោកថា៖ ថ្មីៗនេះ​ (នៅខេត្តបាត់ដំបងមានចំនួន២ករណី) សមត្ថកិច្ចបានរកឃេីញការលួចលាក់កប់ទុកអាវុធស្វ័យប្រវត្តិទាំងនេះ​ សម្រាប់បម្រើគោលដៅខុសច្បាប់ (អាចជាការជួញដូរអាវុធឬបង្កសកម្មភាពប្រដាប់អាវុធផេ្សងៗ) និនិងអាចជាមហ្ឆិតាបង្កអសន្តិសុខសង្គម។

លោក ហេង រតនា ក៏បានសូមអរគុណសន្តិភាពនិងរួមគ្នាថែរក្សាសន្តិភាពដែលរកមកវិញបានដោយលំបាកបំផុតនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៦ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យលទ្ធភាពដើម្បីត្រៀមស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្នែកកសិកម្មរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងរងការខូចខាតដោយសារទឹកជំនន់ផងដែរ។

លោកបានបន្តទៀតថា បើទោះបីជាឥឡូវនេះស្ថានភាពទឹកចាប់ផ្ដើមស្រកក្ដី ក៏មិនត្រូវធ្វេងប្រហែសឡើយ ពោលគឺមន្រ្ដីដែលទទួលបន្ទុកឃ្លាំមើលទ្វារទំនប់ទប់ទឹក ត្រូវពិនិត្យមើលស្ថានភាពអាកាសធាតុ ឲ្យបានម៉ត់ចត់ ព្រោះយើងមិនអាចមើលឃើញ ឬទាយដឹងមុនទេថា ពេលណាមានភ្លៀងធ្លាក់ចូលទៀត ពេលណារាំងភ្លៀងទេ ដូចនេះយើងត្រូវតាមដានឲ្យបានជាប់ជាប្រចាំ។ 

ក្នុងឱកាសនោះផងដែរ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកទទួលការចាក់វ៉ាក់សាំង និងអ្នកដែលបានចាក់បាន២ដូសរួចមកហើយនោះ គឺត្រៀមលក្ខណៈក្នុងការទទួលការចាក់វ៉ាក់សាំងដុសជំរុញ ដែលជាដុសទី៣ ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជំងឺកូវីដ-១៩។ 

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចស ខេង និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន៩៨គ្រួសារ ក្នុងស្រុករុក្ខគិរី នៅថ្ងៃអង្គារ ទី ១៦ ខែវិច្ឆិកានេះ។

លោក សុខ លូ បានមានប្រសាន៍ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប់ជានិច្ច  ជាក់ស្ដែងក្រោយពីទទួលបានដំណឹងពីការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរីរួចមក  សម្ដេចក៏បានណែនាំរដ្ឋបាលខេត្តបាត់ដំបង ក្នុងការនាំយកអំណោយសង្រ្គោះបឋម ចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ជាបន្ទាន់ ដើម្បីធ្វើការសម្រួល ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ។ 

សូមជម្រាបថា អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសារៗ ទទួលបាននូវ អង្ករ ២៥គីឡូក្រាម  មី១កេស  ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យូរ និង ត្រីខ១យួរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរម៉ាល់ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង នៅថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ បានឃាត់ខ្លួនមនុស្សម្នាក់ ខណ:ចុះល្បាតក្នុងភូមិសាស្រ្តសង្កាត់អូរម៉ាល់។

ជនសង្ស័យមានឈ្មោះ ម៉ៅ រដ្ឋា ភេទអាយុ ២២ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

អធិការនគរបាលក្រុងបាត់ដំបង លោកពេជ្រ សា រ៉ែន បានឲ្យដឹងថា ជនសង្ស័យបានសារភាពថាពិតជាបានលួចដែកពិតប្រាកដមែន។ ករណីនេះសមត្ថកិច្ចបានដកហូតសម្ភាររួមមាន៖
រទេះអូស១. ដែកបំពង់ទីប ចំនួន ០៥ កំណាត់. កន្រ្តៃកាត់ដែកពណ៌ខៀវ (ធំ)១ មួយ.ដែកសសៃ៤៧ដើម. មួកសុវត្តិភាព១។

បច្ចុប្បន្នជនសង្ស័យ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖លោកឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌ថា តាមសេចក្តីរាយការណ៍ របស់ ប្រជាពលរដ្ឋ សមត្ថកិច្ចបានទៅរកឃើញកាំភ្លើងចំនួន៣៣ដើម ប្រភេទអាកាស្វ័យ ៣០ដើមនិងអាវុធអឹម៧៩ចំនួនបីដើមរួមទាំងបង់ចំនួន៤០បង់ផងដែរ។ លោកថាយុទ្ធភណ្ឌទាំងអស់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ហើយកំពុងតែធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការស្រាវជ្រាវប្រភពអាវុធ។

តាមប្រភពបានអោយដឹងថានៅថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញប្រជាពលរដ្ឋប្រទះឃើញអាវុធច្រើនដើម និងបង់មានគ្រាប់ នៅចំណុចចម្ការរមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថានៅថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញលោកបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី។

លោកពេជ្រ សារ៉ែន បន្តថាការបង្ក្រាបនេះឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ អុិត ចាន់រិទ្ទ ហៅផ្លេះ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដកហូតវត្ថុតាងបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០៥ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១.៧៥ក្រាម ទាំងសំបក)ទូរស័ព្ទ១ គ្រឿង ថង់ប្លាស្ទិកសម្រាប់ច្រករំលែកថ្នាំងញៀនលក់មួយចំនួន។

លោកអធិការបន្តថាកម្លាំងជំនាញក៏បានឃាត់ខ្លួនបុរសម្នាក់ទៀត នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ជនសង្ស័យឈ្មោះ ចេង ណាត ភេទប្រុសអាយុ៣៤ ឆ្នាំមានទីលំនៅ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ដោយដកហូតវត្ថុតាងរួមមាន៖កាំបិត ចំនួន០៤ដើមកាំភ្លើងកែច្នៃសប់ខ្យល់បាញ់គ្រាប់កង់០១ដើម.សម្ភារសម្រាប់.ម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា អុិចសាយទ័រ សេ១៥០ សេរ៊ីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខចាស់។ បើតាមលោកអធិការ ជនសង្ស័យទាំង២នាក់ត្រូវបានជំនាញបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page49 Page50 Page51 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!