Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពត

ទីប្រឹក្សា ឆាវឆាវ
១២ មករា ២០២២

ខេត្តកំពត៖កម្លាំងកងរាជអាវុធហត្ថខេត្តកំពតបានឃាត់ខ្លួនឧកញ៉ា ប៉ែន នួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត។ ដីកានេះបានចេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

តាមដីកា បញ្ជាក់ថាតំណាងអយ្យការអមសាលាដំបូងខេត្តកំពតបញ្ជាឲ្យឈ្មោះ ប៉ែន នួន ឲ្យចូលទៅបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតឲ្យបានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីសាកសួរករណីបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ដែលបានប្ដឹងឧកញ៉ា ប៉ែន នួន ថា បានប្រព្រឹត្តបទល្មើសឆបោក៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ កញ្ញា ២០២១

ខេត្តកំពត៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវមានកិច្ចសហការល្អជាមួយ គណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុ ង ខេត្ត ដើម្បី គ្រប់គ្រ ងស្ថានការណ៍ លើវិធានការទប់ស្កាត់បទល្មើស ដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្ប ន្ន បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹងសំណល់រាវលើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រងនិងអភិរក្សឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុង ភូមិសាស្ត្រខេត្តកំពតដោយឈរលើមូលដ្ឋានច្បាប់ជាធរមាននិងគិតគូរសុខទុក្ខមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សក្នុងមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។

លោកថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពតថ្មីនៅរសៀលថ្ងៃទី២១ ខែកញ្ញា នៅសាលាខេត្តកំពត ម្សិលមិញ។

លោកនេត្រ ភក្ត្រា បានថ្លែងថា«ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរ បរិស្ថានខេត្តកំពត ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគ ល់ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «សមូសភាពដឹកនាំ បុគ្គល ទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវ ឧត្តមប្រយោជន៍ជាតិនិងប្រជាជន»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ សីហា ២០២១

ខេត្តកំពត៖អាជ្ញាធរសមត្ថកិច្ចស្រុកទឹកឈូ បានចុះទៅធ្វើការហាមឃាត់ សកម្មភាពគ្រឿងចក្រ របស់ក្រុមហ៊ុនកំពតផត ដោយបានឈូសឆាយលើដីប្រជាពលរដ្ឋ។

ការចុះហាមឃាត់នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន១៩គ្រួសារ ថាក្រុមហ៊ុនកំពតផត បានយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីរបស់ពួកគាត់។ ប៉ុន្តែក្រោយផ្អាកគ្រឿងចក្រមិនបានប៉ុន្មានម៉ោងផង ក្រុមហ៊ុនក៏បញ្ជាឲ្យឈូសឆាយឡើងវិញ។

លោក អ៉ឹម ចាន់សោធន អភិបាលរងស្រុកទឹកឈូ ដែលបានដឹកនាំកម្លាំងផ្ទាល់បានមានប្រសាសន៍ថា ការចុះមកហាមឃាត់សកម្មភាពឈូសឆាយដីនៅចំណុចភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាពេលនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ បានចោទប្រកាន់ថា ក្រុមហ៊ុនកំពតផត កំពុងធ្វើសកម្មភាពរំលោភលើដីរបស់ខ្លួន។

លោកអភិបាលរងស្រុកបន្តថាការចុះហាមឃាត់នេះ ដោយរងចាំការដោះស្រាយ ពីសំណាក់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ រួចរាល់ទើបអាចបន្តធ្វើសកម្មភាពបាន។ ចំពោះករណីនេះលោកនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំ ដើម្បីរិះរកវិធានការដោះស្រាយបន្តទៀត។

លោក អ៉ឹម ចាន់សោធន បានបញ្ជាក់ថា ក្រុមហ៊ុនកំពតផត ហាក់មានចេតនា មិនចង់ចូលរួមសហការជាមួយនឹងអាជ្ញាធរនោះទេ ហើយកន្លងមក អាជ្ញាធរបានកោះអញ្ជើញតំណាងក្រុមហ៊ុនជាច្រើនសារ ឲ្យចូលរួមពិភាក្សាដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែរ តែត្រូវខាងក្រុមហ៊ុនបដិសេធ ហើយចេះតែបន្តធ្វើសកម្មភាពឈូសឆាយលើដីប្រជាពលរដ្ឋដែលនៅជាប់ និងនៅក្បែរនោះរហូតគ្មានក្រែងរអា ព្រោះអះអាងថាជាដីរបស់ក្រុមហ៊ុន។

តំណាងប្រជាពលរដ្ឋ១៩គ្រួសារ បានប្រាប់ឲ្យដឹងថា ដីរបស់ពួកគេមានប័ណ្ណកាន់កាប់ត្រឹមត្រូវ និងបានអាស្រ័យផលជាច្រើនឆ្នាំ។ ហើយពីមុនមកមិនដែលមានបញ្ហាអ្វីកើតឡើងទេ ប៉ុន្តែចាប់ពីដីកំពតឡើងថ្លៃនៅឆ្នាំ២០១៩ រហូតមក ក្រុមហ៊ុនចេះតែវាទព្រំរបស់ខ្លួនកាន់តែធំទៅៗ រំលងភ្នំ ឆ្លងអូរ រហូតមកដល់ដីរបស់ពួកគេទៀត។ ជាមួយនេះ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ជួយជំរុញ និងពន្លឿនការដោះស្រាយជូនពួកគេឱ្យបានឆាប់រហ័សបំផុត ព្រោះបច្ចុប្បន្នក្រុមហ៊ុន មិនត្រឹមតែបំផ្លាញ់ដំណាំ និងវាយកម្ទេចរបងព្រំដីនោះទេថែមទាំង យកគ្រឿចក្រមកឈូសឆាយតាមអំពើចិត្តទៀតផង។

ជុំវិញករណីដដែល បើតាមការបញ្ជាក់ពី លោកអភិបាលរងស្រុកទឹកឈូថា ដីរបស់ក្រុមហ៊ុនដែលបានប្រមូលទិញពីប្រជាពលរដ្ឋ ៥៨គ្រួសារ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ អំឡុងឆ្នាំ២០១៥ និងមានគំនូសប្លង់កំណត់ព្រំត្រឹមត្រូវ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យប្តឹងដល់អាជ្ញាធរ ដោយចោទប្រកាន់ថាក្រុមហ៊ុនកំពតផត បានប្រើគ្រឿចក្រឈូសឆាយលើដីរបស់ពួកគេ។

តាមប្រភពពីប្រពលរដ្ឋ មានលំនៅឋានក្បែរទីតាំងដីជម្លោះបានប្រាប់ឲ្យដឹងថា ក្រោយការចុះទៅហាមឃាត់មិនបានប៉ុន្មានម៉ោងផង ខាងក្រុមហ៊ុនក៏បានបញ្ជាគ្រឿងចក្រឲ្យមកឈូសឆាយឡើងវិញតែដដែលហ្នឹង មើលទៅខាងក្រុមហ៊ុនហាក់មិនខ្លាចញញើតអ្វីទាំងអស់។ ចំពោះសកម្មភាពបែបនេះ គេសង្ស័យថាក្រុមហ៊ុនកំពតផត ប្រហែលជាមានខ្នងបង្អែកមិនស្តើងនោះទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ កក្កដា ២០២១

ខេត្តកំពត៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំ ប្រតិភូក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត នឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យការងារដីធ្លីនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការការពារ និងអភិរក្សតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ កក្កដា ២០២១

ខេត្តកំពត៖ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា។ សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)។

នេះបើតាមរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅអំឡុងពេលទស្សនកិច្ចពិនិត្យមើលគម្រោងស្រូវមិត្តក្រៀល និងពិធីផ្តល់អំណោយបន្ទាន់ជូនពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលរស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោករដ្ឋលេខាធិការ មានប្រសាសន៍ថាកិច្ចផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កសិករនៅមូលដ្ឋាន ថែមទាំងផ្តល់សារៈសំខាន់ ដល់សត្វក្រៀល និងសត្វស្លាបតំបន់ដីសើមផ្សេងទៀតដែលមានវត្តមាននៅតាមវាលស្រែ។

លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាននឹងកំពុងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាននៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្ប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។

លោកបានឱ្យដឹងថាចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា ៥០% ត្រូវបានច្រូតនិងវេចខ្ចប់ដាក់លក់លើទីផ្សារ និងដោយឡែកប្រមាណ ៥០% ទៀត ត្រូវបានរក្សាទុកក្នុងស្រែដើម្បីជាចំណីបន្ថែមដល់សត្វក្រៀល និងជាចំណីរបស់ប្រភេទសត្វស្លាបផ្សេងទៀត។

លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការការពារ និងអភិរក្សសត្វក្រៀលទទួលបានជោគជ័យ លុះត្រាតែមានការគិតគូរពីជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។

ក្រសួងបរិស្ថាននឹងបន្តធ្វើការជាមួយអង្គការពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារសម្រាប់ស្រូវមិត្តក្រៀលនេះ ដើម្បីធ្វើឱ្យការសាកល្បងនេះទទួលបានជោគជ័យ ដែលអាចឈានទៅដល់ការជំរុញ និងលើកទឹកចិត្តប្រជាកសិករនៅតំបន់នេះ ចូលរួមដាំស្រូវមិត្តក្រៀលនេះ ហើយលក់បានក្នុងតម្លៃខ្ពស់ ព្រោះបានផ្សារភ្ជាប់នឹងការអភិរក្សជីៅវៈចម្រុះជាពិសេសចូលរួមក្នុងការការពារនិងអភិរក្សប្រភេទសត្វ កម្រៗដែលងាយរងគ្រោះអាចបន្តស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត

លោក ប៊ូ វរសក្ស នាយកស្តីទីរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងជានាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាបអន្តរជាតិមានប្រសាសន៍ថា យើងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល​នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងគោលបំណងដើម្បីធានាថាតំបន់ការពារ ទេសភាពអន្លង់ព្រីង នៅតែបន្តដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់សត្វក្រៀលកុំឱ្យផុតពូជ​។ យើងត្រូវធ្វើឱ្យវាលស្រែនៅជុំវិញតំបន់នេះ ក្លាយជាទីជម្រក និងជាកន្លែងផ្តល់ចំណីដ៏មានសុវត្ថិភាពដល់ពួកវា។ មកដល់ពេលនេះ យើងបានជួលដីធ្វើស្រូវមិត្តក្រៀលជាមួយនឹងប្រជាសហគមន៍ចំនួន ១៦ គ្រួសារ ដែលមានផ្ទៃដីទំហំ ១៧ ហិចតា រយៈពេល ១០ឆ្នាំ ដើម្បីសាកល្បងដាំស្រូវឱ្យក្រៀលស៊ី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍មូលដ្ឋាន។

បើតាមលោក ប៊ូ វរសក្ស ប្រជាពលរដ្ឋនៅតំបន់នេះបានចូលរួមជាមួយគម្រោង ស្រូវមិត្តក្រៀល ហើយចំនួនកសិករដែលនឹងអនុវត្តគម្រោងនេះនឹងមានចំនួនកើនឡើងក្នុងឆ្នាំខាងមុខ។

រីឯ លោក Marc Hoogeslag អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ IUCN-Netherland បាននិយាយថា ដើម្បីកាត់បន្ថយសម្ពាធពីការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត គឺតម្រូវឱ្យយើងស្វែងរកតុល្យភាពរវាងតម្រូវការរបស់មនុស្សនិងសត្វ។ ការធ្វើស្រូវមិត្តក្រៀលសម្រាប់ការអភិរក្សនៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះ គឺជាគម្រូដ៏ល្អមួយដែលផ្តល់ផលប្រយោជន៍ដល់កសិករ ព្រមទាំងលើកទឹកចិត្តដល់ពួកគាត់ក្នុងការចូលរួមការអភិរក្សសត្វស្លាបព្រៃ ដែលកំពុងរងគ្រោះនៅលើសកលលោកផងដែរ។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត មានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តកំពត បានយកចិត្តទុកដាក់ នៅក្នុងការពារថែរក្សាអភិរក្សជីវៈចម្រុះ នៅតំបន់ការពារទេសភាពអន្លង់ព្រីង។ យើងមានមន្ត្រីឧទ្យានុរក្សប្រចាំការ និងចូលរួមសហការជាមួយអាជ្ញារធរមូលដ្ឋាន និងអង្គការដៃគូនានាក្នុងការការពារ អភិរក្ស​ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ និងតម្លៃនៃសត្វស្លាបកម្រ ជាពិសេសសត្វក្រៀល។ ការធ្វើស្រូវមិត្តក្រៀលនេះ គឺបានចូលរួមផ្តល់ចំណីបន្ថែមដល់សត្វក្រៀលដែលតែងតែមករកចំណីនៅតំបន់នេះ​នៅរដូវមិនបន្តពូជ។

លោក វ៉ាន់ បូរ៉ា មេឃុំបឹងសាលាខាងត្បូងបានលើកឡើងថាខ្ញុំសូមគាំទ្រដល់គម្រោងធ្វើស្រូវមិត្តក្រៀលនេះ ហើយសង្ឃឹមថា នាពេលអនាគតឃុំយើងខ្ញុំនឹងក្លាយជាតំបន់ដ៏មានសុវត្ថិភាពសម្រាប់សត្វក្រៀលមកពឹងអាស្រ័យ។

ចំណែកឯ លោក តឹប ខាយ កសិករនៅភូមិកោះចម្ការបានរៀបរាប់ថា ខ្ញុំចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលសាកល្បងនេះ ដោយសារបានចំណូលបន្ថែម ហើយការធ្វើស្រូវមិត្តក្រៀលនេះមិនប្រើប្រាស់ជីនិងថ្នាំគីមី ដែលធ្វើឱ្យសត្វក្រៀលមានចំណីស៊ីច្រើនជាងមុន។លើសពីនេះទៅទៀតការធ្វើស្រូវមិត្តក្រៀល អាចជួយដល់ការអភិរក្សសត្វក្រៀល និងទាក់ទាញភ្ញៀវទេចរមកមើលសត្វក្រៀល ទេសភាពធម្មជាតិ និងវប្បធម៌នៅតំបន់យើងទៀតផងដែរ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះអង្គការដៃគូ និងប្រជាកសិកររស់នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ដែលបានចូលរួមសហការក្នុង
ការអភិរក្សសត្វក្រៀលនិងប្រភេទសត្វកម្រផ្សេងទៀត។

លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគាំទ្រការអនុវត្តគម្រោងស្រូវមិត្តក្រៀល និងទិញអង្ករមិត្តក្រៀល ដើម្បីហូបដែលមានន័យថាបងប្អូនប្រជាពលរដ្ឋបានចូលរួមក្នុងការអភិរក្សសត្វក្រៀលដែលជាប្រភេទ សត្វកម្រនិងសត្វស្លាបផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា សត្វក្រៀលដែលឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Antigone antigone sharpii គឺជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។

យោងតាមការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀលមានប្រមាណ ១៩៤ក្បាលប៉ុណ្ណោះ។ ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាពងកូននៅមានកម្រិតទាប។ លើសពីនេះមានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page4 Page5 Page6 … Page9 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!