Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២៣

យុវជនម្នាក់ត្រូវបាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ពន្ធ័ករណី “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងអាយុនៃជនរងគ្រោះ “។

ជនសង្ស័យ ឈ្មោះ ឡោម ផល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិ ខ្មែរ ទីកន្លែងកំណើតភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីរំលោភ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣០នាទី នៅចំណុចស្ថិតក្នុងភូមិសាស្រ្ដឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាល ស្រុកសូទ្រនិគម បានអោយដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី ជនរងគ្រោះ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរ សិស្ស ជនជាតិ ខ្មែរ បានពឹងអោយជនសង្ស័យជិះម៉ូតូឌុបខ្លួនត្រឡប់ទៅផ្ទះ តែបែជាជនសង្ស័យឆ្លៀតឱកាសឌុបចូលទៅកន្លែងស្ងាត់ចាប់រំលោភរហូតបានសម្រេច១ដង រួចជិះម៉ូតូគេចខ្លួនបាត់។

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះខាងលើពិតប្រាកដមែន។

ករណីនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២៣

សាកសពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញរហូតស្អុយរលួយ។ ហេតុការណ៍ប្រទះឃើញនៅវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី២៩ ខែ  កក្កដា ឆ្នាំ ២០២៣ ស្ថិតនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានអត្តឃាត ចងក(សម្លាប់ខ្លួនឯង) នៅដើមក្រឡាញ់កម្ពស់១៨ សង់ទីម៉ែត្រ ដោយបានចងកនិងក្រម៉ាពណ៌សលាយឆ្នូតក្រហមមក្នុងបរិវេណដីរបស់ឈ្មោះស៊ាន រី។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានឈ្មោះ អ៊ាន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅ ភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថាសាកសព ត្រូវដាច់ចំណងធ្លាក់មកលើដី ដោយមានសភាពស្អុយរលួយពុំអាចពិនិត្យបាននិងពុំមានអ្វីគួកត់សម្គាល់ទេពាក់ព័ន្ធព្រហ្មទណ្ឌនោះទេ។

តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ បានស្លាប់ដោយសាចងក ពិប្រាកដមែន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២៣

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស បានសម្តែងនូវការសោកស្តាយ និងបានពាំនាំនូវសាររំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការ និងបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់សពលោក ឈឿន ឆេន មន្រ្តីនគរបាលចូលនិវត្តន៍ ដែលបានទទួលមរណភាពបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកឧត្តមសេនីយ៍ត្រី អៀង មករា សម្តែងនូវការសោកស្តាយ និងរំលែកទុក្ខដ៏សែនក្រៀមក្រំ យ៉ាងដូច្នេះ នៅព្រឹកថ្ងៃសៅរ៍ុំ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចូលរួមរំលែកមរណទុក្ខ ព្រមទាំងនាំយកថវិកា របស់ សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិកា ដែលចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃការិយាល័យបុគ្គលិក ចំនួន ៧០០.០០០៛ (ចិតសិបមុឺនរៀល) និងគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូនក្រុមគ្រួសារ នៃសព លោក ឈឿន ឆេន មន្រ្តីនគរបាលចូលនិវត្តន៍ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៥០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ និងមន្រ្តីផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២៣

លោកចាន់ សុផល បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចណ៍ ខណៈកំពុងបើកម៉ូតូបង្កឡើងដោយខ្លួនឯង។ គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងនៅម៉ោង០១និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា​ឆ្នាំ២០២៣ ស្តិតនៅចំណុចភូមិព្រៃគុយឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិ៦៧។

មន្ត្រីបានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃសៅរិ៍នេះថា ជនរងគ្រោះ ឈ្មោះ ចាន់ សុផល ភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើកក្រុងសៀមរាប  ខេត្តសៀមរាប បើកបរម៉ូតូម៉ាកហុងដាដ្រីមសេ១២៥(០១២)ពណ៌ខ្មៅផ្លាកលេខ សៀមរាប 1AA 5220 បានស្លាប់នៅនិងកន្លែងកើតហេតុ)។

មន្ត្រីមូលដ្ឋានបន្តថាហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ មូលហេតុម៉ូតូបើកបរមានល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យដួលស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២៣

ខេត្តសៀមរាប៖ជាងជួសជុលម៉ូតូម្នាក់ ត្រូវបានភ្លើងឆក់បណ្ដាល ឱ្យស្លាប់ខណៈនាំនារីម្នាក់ទៅហូបចុកផឹកស៊ីនៅកញ្ចុកមួយកន្លែង។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលអង្គភាព សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃសុក្រនេះបង្ហាញថាករណីមនុស្សស្លាប់ នៅវេលាម៉ោង ១៥ :០០នាទី ថ្ងៃព្រហស្បតិ៍ ទី ២៧ខែ កក្កដា ឆ្នាំ២០២៣ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ជនរងគ្រោះ ឈ្មោះ មឿង ម៉ៅ ភេទប្រុស  អាយុ ៤៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅបណ្ដោះអាសន្ន ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រងសៀមរាប។

របាយការណ៍របស់អធិការនគរបាលក្រុងសៀមរាបបន្តថា យោងតាមបំភ្លឺរបស់ឈ្មោះ ដៀប ស្រីនិច ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងស្វាយមាស មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់អោយដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី ឈ្មោះ មឿង ម៉ៅ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ បានទូរស័ព្ទហៅខ្ញុំទៅហូបអី ជាមួយរូបគាត់តែពីរនាក់ នៅចំណុចទំនប់៧៨ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ខ្ញុំក៏បានយល់ព្រម ដល់វេលាម៉ោង១១:០០ នាទី គាត់បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកមកយកខ្ញុំនៅកន្លែងអ៊ុតសក់ ហើយឌុបរូបខ្ញុំទៅទំនប់៧៨។ ពេលដែលទៅដល់ ក៏បាននាំគ្នាចូលទៅអង្គុយលេងកញ្ចុះ នៅចំណុចហាងមួយកន្លែងមិនស្គាល់យីហោ ពេលទៅដល់ពួកខ្ញុំ ក៏បានហៅស្រាបៀរហ្គេនស្បឺក ចំនួន៦កំប៉ុង និងម្ហូបចំនួន២មុខ រហូតដល់ផឹកស្រាបៀរនោះអស់ពួកខ្ញុំក៏បានហៅស្រាបៀរមកចំនួន ០៦កំប៉ុងទៀត ពេលនោះពួកខ្ញុំទាំងពីរនាក់ អង្គុយនៅលើអង្រឹងតែមួយ ខាងលិចនៅឆ្ងាយពីបង្កាន់ដៃដែក របស់កញ្ចុះនោះប្រហែលកន្លះម៉ែត្រ ដល់វេលាម៉ោង ១៥:០០នាទី ពេលដែលពួកខ្ញុំ ផឹកស្រាបៀរ ដែលហៅអស់ចំនួន ០៣កំប៉ុង ឈ្មោះ មឿង ម៉ៅ ក៏បានងើបពីអង្រឹង ដោយប្រាប់ថា ឈឺនោម ពេលងើបនោះ គាត់បានយកដៃខាងស្ដាំ ទប់អង្រឹង និងដៃខាងឆ្វេងទប់បង្កាន់ដៃដែកញ្ចុះនោះ ភ្លាមនោះស្រាប់តែបានឃើញគាត់ បានដាំក្បាលចុះ ទៅក្រោម ត្រឡប់ខ្លួន ដោយធ្លាក់ជើងទៅលើទឹក ក្រោមកញ្ចុះត្រឹមកជើង ចំណែកដៃទាំងសងខាងនៅតោងជាប់ជាមួយនឹងបង្កាន់ដៃដែក របស់បញ្ចុះនោះ ចំណែកខ្លួនរបស់គាត់មានសភាពញាក់ៗកន្ត្រាក់ៗ ពេលនោះខ្ញុំសួរគាត់ថាកើតអ្វី តែគាត់មិនបានតបត ហើយរូបខ្ញុំក៏បានបេះដៃខាងឆ្វេងចេញពីបង្កាន់ដៃ ដោយសង្ស័យថាគាត់ឆក់ខ្សែភ្លើង ខ្ញុំក៏រត់ទៅបិទកុងតាក់កង្ហារ ហើយគាត់ក៏របូតដៃទាំងពីរ ធ្លាក់ផ្កាប់មុខទៅនឹងទឹកតែម្ដង ពេលឃើញបែបនោះ នាងខ្ញុំក៏ស្ទុះចុះទៅទឹកនោះដើម្បីជួយគាត់ តែពេលនាងខ្ញុំបានយកដៃខាងស្ដាំ កាន់បង្កាន់ដៃដែកនោះ ស្រាប់តែនាងខ្ញុំត្រូវចរន្តអគ្គិសនីឆក់បណ្ដាលមឲ្យនាងខ្ញុំធ្លាក់ចូលទឹក  បន្ទាប់មក រូបខ្ញុំក៏បានស្រែកហៅឲ្យគេជួយ ហើយក៏បានឃើញមានបុរសម្នាក់ រត់មកជួយបិទកុងតាក់កង្ហារ និង ចុះរាវរកឈ្មោះ មឿង ម៉ៅ ដែលធ្លាក់ចូលទឹកនោះ ពេលគាត់ចុះរាវចូលក្នុងទឹកបានបន្តិច ក៏បានឃើញឈ្មោះ មឿង ម៉ៅ ហើយគាត់បានស្រង់ឈ្មោះ មឿង ម៉ៅ នោះមកលើគោក ពេលមកដល់លើគោកក៏បានឃើញឈ្មោះ មឿង ម៉ៅ មានសភាពខ្សោយ មិនអាចនិយាយបានតែកម្រើកបានតិចៗ បន្ទាប់មកម្ចាស់ហាង ក៏បានទាក់ទងទៅមណ្ឌលសុខភាពជ្រាវដើម្បីហៅឡានពេទ្យមកយកឈ្មោះ មឿង ម៉ៅ ទៅសង្គ្រោះ ពេលលើកឈ្មោះមួយម៉ៅ ដាក់លើឡានសង្គ្រោះ គ្រូពេទ្យបានយកដៃសង្កត់ដើមទ្រូង តែឈ្មោះ មឿង ម៉ៅ តែមិនគាត់ដឹងខ្លួន បានបន្តិចក៏បាននាំឈ្មោះ មឿង ម៉ៅ បន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលទៅដល់លោកគ្រូពេទ្យបានសួរថាតើគាត់កើតអ្វី នាងខ្ញុំ ក៏តបថា គាត់ឆក់ខ្សែភ្លើង បន្ទាប់មកដុកទ័រ ក៏តបថា គាត់ជួយបានតែមនុស្សនៅរស់ទេ មនុស្សស្លាប់ហើយគាត់ជួយមិនបានទេ រួចគាត់ក៏យកក្រណាត់សគ្រប់រាងកាយឈ្មោះ មឿង ម៉ៅ តែម្ដង ពេលនោះទើបរូបខ្ញុំដឹងថារូបគាត់បានផុតដង្ហើមស្លាប់បាត់ទៅហើយ។

របាយការណ៍ដដែលបញ្ជាក់ថា ការពិនិត្យសាកសព-ផ្នែកក្បាល , ក,ដងខ្លួន,អវយវះ គ្រប់ផ្នែកទាំងអស់ គ្មានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។ ការសន្និដ្ឋាន:យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា ស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនី។សាកសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២៣

ជនសង្ស័យចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធ អំពើរលួច(លួចដំឡូងមី)។

ហេតុការណ៍លួចវេលាម៉ោង១៩និង៤០នាទី យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ចំណែកការឃាត់ខ្លួនធ្វើឡើង នៅព្រឹក ថ្ងៃសុក្រនេះ ដោយនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកបន្ទាយស្រី។

សមត្ថកិច្ចស្រុកមន្ទាយស្រីបានឲ្យដឹងថាជនសង្ស័យ៖ ១/ឈ្មោះ រ៉ម ទ្រាភេទប្រុសអាយុ២៩ឆ្នាំមុខរបរកសិករ រស់នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប (មុខសញ្ញាជាប់ពន្ធនាគារករណីបង្ករគ្រោះថ្នាក់ចរាចរណ៍)។ ២ឈ្មោះ កែវ ឌី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ជាម្ចាស់ចម្ការដំឡូងមី ឈ្មោះលាម លន់ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិជប់តាសោម ឃុំពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប។ ជនសង្ស័យទាំង០២នាក់ បានសារភាពថា ខ្លួនពិតជាបានលួចដំឡូងមី ពិតប្រាកដមែន ដោយជីកបានប្រហែល៣០០ គីឡូក្រាម ក៏ម្ចាស់គេមកទាន់។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូC១២៥ចាស់ពណ៌ខ្មៅ ស្លាកលេខ សៀមរាប ១A ៦១៧៧ សណ្តោងរុីម៉ក ពណ៌ខៀវ ត្រូវបាននគរបាលកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២៣

ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់ខណះបើកម៉ូតូបុកជាមួយគោយន្តកន្ត្រៃដឹកអុសពីក្រោយ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៤ និង ៤០នាទី ថ្ងៃទី ២៦ ខែកក្កដា  ឆ្នាំ២០២៣ រវាងម៉ូតូនិងគោយន្តកន្ត្រៃ

នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ លេខ358-359 ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់ នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AI 01-86 បើកបរក្នុងទិសដៅពីកើត ទៅលិច (ពាក់មួកសុវត្ថិភាព) បានបុកគោយន្តកន្ត្រៃមួយគ្រឿងម៉ាកKUBOTA ពណ៌ក្រហម មានសណ្តោងរ៉ឺម៉កដឹកអុសពីក្រោយ គ្មានផ្លាកលេខ បើកបរពីទិសខាងកើតទៅទិសខាងលិចបានឈប់លើចិញ្ជើមថ្មល់ខាងជើងក្បាលបែរទៅលិច ក្រោយកើតហេតុអ្នកបើកបរគោយន្ត (រត់គេចខ្លួនបាត់។

ប្រភពបានបន្តថាក្រោយ កើតហេតុកម្លាំងជំនាញបានចុះដល់បានត្រួតពិនិត្យវាស់វែង ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ អោយទៅគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវតាមរកអ្នកបើកបរគោយន្តកន្ត្រៃដើម្បីចាត់ការតាមនិតិវិធីច្បាប់។

បើតាមសមត្ថកិច្ចបន្តថាករណីនេះមូលហេតុគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿននិងអ្នកបើកបរគោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺផ្លូវពីក្រោយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២៣

ខេត្តសៀមរាប​៖ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេក
ស្លាប់នៅលើដងផ្លូវមួយកន្លែង។ ហេតុការភ្ញាក់ផ្អើល
នៅវេលាម៉ោង ០៦និង៣០នាទី ត្រូវនិងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច លើដងផ្លូវ ខាងជើងសណ្ឋាគារអង្គរសេនជូរី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះ ជាជនអនាថា ដោយមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៣៧ ឆ្នាំ កំពស់ ១.៤៥មែត្រ ស្នាក់នៅមិនពិតប្រាកដ និងសន្លាក់ដៃជើង។

សមត្ថកិច្ចបានបន្តថា យោងតាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថាស្លាប់ដោយសារ ខ្យល់គ ។ សាកសពបានយកទៅរក្សាទុកនៅវត្តប្រាសាទគោកចកបណ្ដោះអាសន្ន ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២៣

ខេត្តសៀមរាប៖បុគ្គលិកធនាគារម្នាក់បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៥០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាង ម៉ូតូ បុក រថយន្តឈប់ពីក្រោយ មានទិសដៅស្របគ្នាពីកើតទៅលិច។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1X5585 បើកបរដោយឈ្មោះ រ៉េត វីរះ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មុខរបរបុគ្គលិកធនាគារ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករថយន្ត១គ្រឿង មិនស្គាល់ម៉ាក ពីក្រោយបណ្តាលអោយស្លាប់តែម្ដង។ ឯ
អ្នកបើកបររថយន្ត បានបើកគេចខ្លួន ទៅទិសខាងលិចបាត់។

សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាល មនុស្សស្លាប់១នាក់និងខូចខាតម៉ូតូ១គ្រឿង។ មូលហេតុ : អ្នកបើកបរម៉ូតូ លឿនខ្វះការប្រុងប្រយ័ត្ន (មានពាក់មួកការពារ) រថយន្តឈប់ចត លើផ្លូវមិនត្រឹមត្រូវ គ្មានដាក់ស្លាកសញ្ញា។ កម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញអធិការស្រុក បានចុះដល់កន្លែងកើតហេតុ និងបានប្រគល់សពឲ្យសាច់ញ្ញាតិ ធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សសរស្តម្ភ ដើម្បីធ្វើតាមនិតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថាបុគ្គលមានឥទ្ធិពលម្នាក់ នៅក្នុងខេត្តសៀមរាប បានធ្វើរបងថ្មកាត់អូរធម្មជាតិ នៅជើងភ្នំគូលែន។ បុគ្គលរូបនោះបានលបលួចធ្វើរបងថ្មរឹងមាំកាត់ទទឹងអូរធម្មជាតិមួយកន្លែងនៅជើងភ្នំគូលែន បំណងធ្វើជាកម្មសិទ្ធិឯកជន។

យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងដែលបុគ្គលមានអំណាចខាងលើ ធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រភពដដែលបានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបងប្អូនបង្កើត អតីតជាអភិបាលខេត្តសៀមរាប។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយ។

បើតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ទីតាំងខាងលើមកាលពីដើមឡើយ ជាចម្ការពនាចររបស់ប្រជាពលរដ្ឋ លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យលោក ឃឹម ប៉ូសាយ។

ប្រភពបន្តថា ចាប់តាំងពីបានទិញដីនោះមក លោកឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោកឃឹម ហ្វីណង់ ដែលជាក្មួយប្រុសបង្កើតរបស់លោក នៅធ្វើជាអភិបាលស្រុកបន្ទាយស្រីមកម៉្លេះ ប៉ុន្តែមិនអាចធ្វើបានដោយរលូនបានទេ ដោយសារមានបណ្តឹងពីប្រជាពលរដ្ឋ។ ប៉ុន្តែដោយឃើញឱកាសល្អ ក្នុងពេលអាជ្ញាធរ មានសមត្ថកិច្ចជាប់រវល់ក្នុងការរៀបចំសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជាតិ ខាងមុខនេះ លោកឃឹម ប៉ូសាយ ក៏បានលបលួចធ្វើម្តងទៀត។

លោក ឃឹម ប៉ូសាយ បានបដិសេធមិនធ្វើអត្ថាធិប្បាយ នោះទេនៅពេលអង្គភាពសៀមរាប ប៉ុស្តិ៍ បានទំនាក់ទំនងតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ ដោយបញ្ជាក់យ៉ាងខ្លីថា ជាដីរបស់ផ្កាយ៣ រួចក៏ចុចបិទទូរស័ព្ទ។

ទោះជាយ៉ាងណា លោកហ៊ាប ថា មេឃុំត្បែង បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍តាមទូរស័ព្ទថា សំណង់ខាងលើ ពិតជារបស់លោក ឃឹម ប៉ូសាយ ពិតប្រាកដមែន។ លោកមេឃុំបន្តថា ក្រៅពីធ្វើរបងសំណង់នោះ ក៏មានការសាងសង់អគារសំណង់នៅលើដីផងដែរ។ លោកថា សំណង់អគារ ក៏មិនមានច្បាប់ដែរ បើមានច្បាប់មែនគាត់បង្ហាញហើយ។ 

សូមជម្រាបថា អាជ្ញាធរស្រុកបន្ទាយស្រីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះទៅទប់ស្កាត់សំណង់ខាងលើនេះ ហើយកោះហៅ ម្ចាស់សំណង់ឲ្យចូលខ្លួនមកដោះស្រាយ នៅសាលាស្រុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ហើយពន្យាពេលទៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីអំពើលួច (កាត់ខ្សែភ្លើង) ក្នុងកាបុីនភ្លើង នៅចំណុចព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
ក្រោយមកក្រុមភ្នាក់ងារក្រុមហ៊ុនសន្តិសុខស៊ីវិល និង កម្លាំងអាវុធហត្ថ រួមជាមួយកម្លាំងនគរបាលអន្តរាគមន៍របស់ស្នងការនគរបាលខេត្តសៀមរាប។

ជនសង្ស័យ១/ឈ្មោះអុីង សំណាងភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ចែក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២/ឈ្មោះប្រន កែប ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះសមត្ថកិច្ចដកហូត ម៉ូតូចំនួន០២គ្រឿង ជារបស់ជនសង្ស័យ។

ចំពោះវត្ថុតាង ខ្សែភ្លើងពុំមានទេ ដោយជនសង្ស័យ លួចចូល កាត់ខ្សែភ្លើងក្នុងការបុីនភ្លើង ខូចនិងផ្ទុះសេរខ្ទេចអស់។បច្ចុប្បន្ន កងអន្តរាគមន៍ស្នងការនគរបាលខេត្ត បានប្រគល់ឲ្យអធិការនគរបាលស្រុកសូទ្រនិគម បន្តនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ ដោយករណី​គ្រោះថ្នាក់​ចរាចរណ៍​ (ធ្លាក់ទឹកស្លាប់)នៅវេលាម៉ោង ប្រម៉ាណ ៦ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ នៅលើផ្លូវមិត្តភាពកូរ៉េ នឹងកម្ពុជា ស្ថិត​នៅភូមិ​អង្គរក្រៅ​ សង្កាត់​គោកចក​ ក្រុងសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ​ តឿ​ ភ្លូ អាយុ​៥០ឆ្នាំ​ រស់នៅ​ភូមិអង្គរក្រៅ​ សង្កាត់​គោកចក​ ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុ: បើកបរ ម៉ូតូងង៉ុយដេក។ បច្ចុប្បន្ន: សាកសព​ ត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារ​ ដេីម្បីយកទៅធ្វេីបូណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page48 Page49 Page50 … Page236 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!