Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ ២៣ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានមានប្រសាសន៍ថា ការប្រារព្ធទិវាបរិស្ថាននេះ ដើម្បីអប់រំផ្សព្វផ្សាយដល់គ្រប់ស្រទាប់មហាជន ប្រជាជន និងគ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យយល់ដឹងពីអនាម័យបរិស្ថានជុំវិញខ្លួន ហើយទិវានេះទៀតសោត គឺជាទិវាដើម្បីធ្វើការក្រើនរំលឹកដល់មហាជន ប្រជាជន ទាំងអស់អំពីការចូលរួមសំអាតបរិស្ថានឲ្យបានស្អាតជាប្រចាំ ព្រោះថា បន្ទាប់ពីបញ្ចប់ទិវានេះរួច បរិស្ថានមិនអាចស្អាតបានជារៀងរហូតឡើយ លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការចូលរួមសំអាតទាំងអស់គ្នា ទើបអនាម័យបរិស្ថានបានស្អាតជារៀងរហូតបាន។ 

លោកបានបន្តទៀតថា ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឲ្យយើងអាក់ខានក្នុងការប្រារព្ធទិវានេះឡើង តែដោយសារតែការខិតខំប្រឹងប្រែងរបស់សម្ដេចហ៊ុន សែន ក្នុងការស្វែងរកវាក់សាំងកូវីដ-១៩ ដើម្បីបានជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលជាឱកាសមួយក្នុងការបើកដំណើរសេដ្ឋកិច្ចប្រទេសឡើងវិញ ហើយក៏ជាឱកាសមួយដែលយើងអាចប្រារព្ធពិធី ឬទិវាផ្សេងៗទៀតបាន តែក្នុងរបៀបរបបបែបថ្មី ដោយត្រូវរក្សាគម្លាត ពាក់ម៉ាស បាញ់អាកុលជាដើម។

លោកមានប្រសាសន៍បែបនេះនៅព្រឹកមិញនេះក្នុងឱកាសរដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ” ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៣ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ដល់មេឃុំ មេប៉ុស្ដិ៍ ស្មៀន និងមេភូមិ គឺជាបុគ្គលដែលនៅស្និតជាមួយប្រជាពលរដ្ឋជាងគេ ដូចនេះអ្នកទាំងនេះត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព និងរហ័ស ពង្រឹងសេវារដ្ឋបាលឃុំ ស្រុក ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលទទួល និងពេញចិត្តជាមួយសេវាសាធារណៈដែលយើងបានផ្ដល់ជូនគាត់។

លោកសុខ លូ មានប្រសាសន៍ណែនាំបែបនេះនៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ម្សិលមិញក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកគាស់ក្រឡ។

ឆ្លៀតក្នុងឱកាសនោះ លោកសុខ លូ ក៏បានប្រាប់ដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ឥរិយាបទ និងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារបានល្អប្រសើរទៅមុខ។

លោកក៏បានឲ្យរៀបចំប្លង់មេឲ្យហើយស្រេច ដូចជាការធ្វើផ្លូវត្រូវតែទុកចំណីផ្លូវឲ្យបានរួចជាស្រេច ហើយបើសិនជាមានករណីមានបុគ្គលណាម្នាក់រំលោភបំពានលើចំណីផ្លូវ ទោះត្រឹមរយៈពេលខ្លីក៏ដោយ ក៏ត្រូវឲ្យរុះរើជាបន្ទាន់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖ លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកមិញនេះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបវេល និងបានធ្វើការណែនាំដល់រដ្ឋបាលស្រុកបវេល រៀបចំបញ្ជីទំនាស់នានា ដែលប្រជាពលរដ្ឋជួបបញ្ហា និងប្ដឹងមករដ្ឋបាលស្រុក និងលើកទឹកចិត្តឲ្យរដ្ឋបាលស្រុក ឃុំ រៀបចំឲ្យមាននូវវេទិកាសាធារណៈ លក្ខណៈតូចៗ ដោយមានការចូលរួមតាមលទ្ធភាពជាក់ស្ដែងដែលរដ្ឋបាលស្រុក ឃុំអាចរៀបចំ ក្នុងន័យនេះដើម្បីចូលរួមចំណែកក្នុងការពង្រឹងនូវការងាររដ្ឋបាលថ្នាក់ ស្រុក ឃុំ ឲ្យកាន់តែល្អប្រសើរ និងដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបវេល ដោយក្នុងនោះលោក បានណែនាំដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ឥរិយាបទ និងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារ បានល្អប្រសើរ។ 

លោកក៏បានណែនាំឲ្យរដ្ឋបាលស្រុករកដី សម្រាប់រៀបចំជាទីលានចាក់សំរាមបន្ថែមទៀត ដែលមានទំហំផ្ទៃដីធំ ដើម្បីអាចដាក់សំរាមបានច្រើន មិនធ្វើឲ្យយឺតយ៉ាវ ក្នុងការប្រមូលសំរាម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៨ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖មនុស្សចំនួន៦នាក់ ត្រូវបាននគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួននៅថ្ងៃទី ១៧ ខែវិច្ឆិកា ម្សិលមិញពាក់ព័ន្ធករណីគ្រឿងញៀន។

អធិការនគរបាលក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឲ្យដឹងថាប្រតិបត្តិការ បង្រ្កាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននេះធ្វើឡើងចំនួនពីរតាំងផ្សេងគ្នា។

ករណីទី១ ស្ថិតនៅចំណុច ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៥នាក់៖
១,ឈ្មោះ ដារ៉ា សំប៊ុន ភេទប្រុសអាយុ៣៤ ឆ្នាំ មានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
២,ឈ្មោះ លឿម សុវ៉ាត ហៅគួយ អាយុ៣៧ ឆ្នាំ មានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៣,ឈ្មោះ យឿង វាសនា ហៅពៅ អាយុ២៧ ឆ្នាំ មានទីលំនៅ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៤,ឈ្មោះ ជឹម ផានិត ហៅចេក អាយុ២៣ ឆ្នាំមានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៥,ឈ្មោះ រិន ដារុន អាយុ២៥ ឆ្នាំមានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន៣១ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១០,១៤ក្រាមទាំងសំបក)
– ទូរស័ព្ទ៤គ្រឿង – ជញ្ជីងអេឡិចត្រូនិកសម្រាប់
ថ្លឹងថ្នាំញៀនលក់១គ្រឿងនិងសម្ភារប្រើប្រាស់ និងរំលែកថ្នាំញៀនលក់មួយចំនួន។

ករណីទី២ ស្ថិតនៅចំណុច ភូមិកាប់គោថ្មី សង្កាត់ អូរចារ ក្រុងបាត់ដំបង។

ជនសង្ស័យឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។ ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១,៧៣ក្រាមទាំងសំបក)ទូរស័ព្ទ១ គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៧ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបុរសម្នាក់។

ការឃាត់ខ្លួននៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ស្ថិតនៅចំណុចក្រុមទី១៩ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ជនសង្ស័យ ឈ្មោះ ឡំ ធារិន ហៅគក់ អាយុ៣០ឆ្នាំ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោកពេជ្រ សារ៉ែន បានឲ្យដឹងថាករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ម្សៅសៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ៨,២២ក្រាម ទាំងសំបក) ទូរស័ព្ទដៃ១គ្រឿង.កាបូបលុយពណ៌ខ្មៅ០១ .ជញ្ជីងអេឡិចត្រូនិកសំរាប់ថ្លឹងថ្នាំញៀនលក់០១.និងសម្ភារសម្រាប់ប្រើប្រាស់ លក់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page48 Page49 Page50 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!