Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២៣

ខេត្តសៀមរាប៖អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលស្ថិតក្នុងក្រុងសៀមរាប បានដំណើរការសាងសង់ប្រមាណ ៨០ភាគរយហើយគិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។

លោក វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ តាមរយៈអ្នកបកប្រែ បង្ហាញថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប មានអគារសរុប ៣៣អគារ ក្នុងនោះ គ្រែសម្រាក សម្រាប់ស្ត្រីទើបសម្រាល មានចំនួនសរុប ២៥០គ្រែ។ ចំនួននេះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់កំណើនស្ត្រីមកសម្រាលកូន នៅមន្ទីរពេទ្យមួយនេះឡើយ រហូតស្ត្រីមុនសម្រាល និងក្រោយសម្រាលមួយចំនួន ត្រូវសម្រាកនៅលើកម្រាល ខណៈគ្រែសម្រាកបានប្រើប្រាស់អស់។ ដោយឡែក សម្រាប់ទារកទើបសម្រាល តម្រូវឱ្យគេងរហូតដល់ចំនួន ៣នាក់ នៅលើកគ្រែតែមួយ ដែលបញ្ហាទាំងនេះបង្ក ឱ្យមានការលំបាកទាំងអ្នកមកទទួលសេវា និងក្រុមការងារមន្ទីរពេទ្យ។

លោកបញ្ជាក់ថា អគារដែលមានតម្លៃ ៣,២០០,០០០ដុល្លារអាមេរិកនេះ អាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុង ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល។ ក្នុងនោះដែរ អគារនេះក៏មានបំពាក់សម្ភារៈសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។

លោក បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសប្បុរសជន នៅប្រទេសស្វីស និងបណ្ដាប្រទេសនានា ដែលបានបន្តឧបត្ថម្ថគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ក្នុងប្រទេសកម្ពជា ទោះបីលោកវេជ្ជបណ្ឌិត ប៊ីអាត រីចន្នើរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាព អស់រយៈពេល៥ឆ្នាំហើយក្ដី។

គួរជម្រាបថា មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ទទួលពិនិត្យជំងឺកុមារចំនួនចន្លោះពី ១០០០ ទៅ ១៥០០នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០នាក់ ទៅ ៣៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែក ផ្នែកសម្ភព ពិនិត្យស្ត្រីមានផ្ទៃពោះចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ និងសម្រាលទារកចំនួនចន្លោះពី ៦០ ទៅ៨០នាក់ក្នុងមួយថ្ងៃ។
អត្ថបទ និងរូបភាព៖មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកស្វាយលើ ឃាត់ខ្លួនជូនទៅតុលាការ នៅថ្ងៃអង្គារម្សិលមិញ ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ។

ជនសង្ស័យ ១.ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

មន្ត្រីនគរបាលខេត្តសៀមរាប បានប្លែកប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា ករណី ឆបោក(ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) កើតឡើងចន្លោះពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ។

មន្ត្រីនគរបាលដដែលបន្តតថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក បានចុះមកផ្សព្វផ្សាយ នៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសះនះ ដើម្បីយកអថ័នសំរិទ្ធ មកលក់ ដោយតម្រូវអោយប្រជាពលរដ្ឋ ដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញចំនួន៥ម៉ឺនដុល្លារ។ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុម ដើម្បីប្រមូល ក្នុងឃុំស្វាយលើ មានចំនួន៦នាក់ និងឃុំតាសៀម មានចំនួន៣នាក់។ ក្នុងនោះមានចំនួន២ឃុំ ស្មើនឹង៩ភូមិ ដែលបានចាញ់បោក សរុប១៥៩នាក់។

យោងតាមការស្តាប់ចម្លើយ របស់ជនសង្ស័យ ទាំងពីរនាក់ បានសារភាព ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុងម្នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញ ចំនួន៥ម៉ឺនពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ឬពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាព ឆបោក ពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកល ជនបោកប្រាស់ ដូចក្នុងករណីនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២៣

យុវជនម្នាក់ បានចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៦ ខែសីហាឆ្នាំ២០២៣ នៅចំណុចភូមិឃុនមោឃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្ត្រីនិយាយប្រាប់ថា ជនរងគ្រោះ មានឈ្មោះ ជាល ជា ភេទ ប្រុសអាយុ១៩ឆ្នាំរស់នៅភូមិឃុនមោឃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្ត្រីបានប្រាប់បន្តថាជនរងគ្រោះបានធ្វើអត្តឃាតដោយខ្លួនឯង ដោយចងកនិងខ្សែសាកទូរស័ព្ទពណ៌សរជាប់ នៅនិងមេជញ្ជាំងផ្ទះ មានកម្ពស់ ១.៤៥ម៉ែត្រ នៅក្នុងបន្ទប់ដេកក្នុងផ្ទះរបស់ខ្លួន។

តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ ពិតជាស្លាប់ដោយសាចងកពិតប្រាកដមែន។ ពុំពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពិនិត្យ បានប្រគល់សាកសពអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

បើតាមមន្ត្រីករណីនេះ មូលហេតុ ជនរងគ្រោះតូចចិត្តមានជម្ងឺប្រចាំកាយ (ស្ទះតម្រងនោម នឹងការស្តីបន្ទោស ពីបងប្អូន មិនអោយដើរលែងជាមួយមិត្តភ័ក្ក៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួន៤នាក់ត្រូវបានសមត្ថកិច្ច
ស្រុកបន្ទាយស្រី ឃាត់ខ្លួនករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី។

ជនសង្ស័យ
១/ឈ្មោះអឿត មិញសឿ ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
២/ឈ្មោះរិន សុផល ភេទប្រុសអាយ្៣០ឆ្នាំមុខរបរកសិករ រស់នៅភូមិតានី(ភូមិធម្មជាតិ) ឃុំរុនតាឯកស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៣/ឈ្មោះម៉េត មុិច ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកសិករ រស់នៅភូមិតានី(ភូមិធម្មជាតិ) ឃុំរុនតាឯកស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៤/ឈ្មោះហឿង សំអូន ភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងសំណង់ រស់នៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានអធិការដ្ឋានស្រុកបន្ទាយស្រីចាត់ការបន្តរតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២៣

អធិការនគរបាលស្រុកជីក្រែង លោក តាំង លីហេង បានប្រាប់ថា តៃកុងរថយន្តដឹកអ្នកដំណើរ (ក្រុមហ៊ុនឡារីតា) ត្រូវបានឃាត់ខ្លួនបន្ទាប់ពី ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃម្សិលមិញ។

អធិការស្រុកជីក្រែងបន្តថា តៃរថយន្ត (ក្រុមហ៊ុនឡារីតា) ដែលត្រូវឃាត់ខ្លួនឈ្មោះ ស៉ឹម ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ  រស់នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

អធិការដ្ឋាននគរបាលស្រុកជីក្រង បានបន្តទៀតថាគ្រោះថ្នាក់ចរាចរណ៍នេះ គឺ រថយន្តម៉ាក Ford  transit ផលិតឆ្នាំ 2017 ពាក់ស្លាកលេខភ្នំពេញ2AP-8364 របស់ក្រុមហ៊ុនឡារីតា ដឹកមនុស្ស១៣នាក់ ទិសដៅពីកើត ទៅលិច បានបុកជាមួយរថយន្តម៉ាក Toyota raize ផលិតឆ្នាំ2022 ពាក់ស្លាកលេខភ្នំពេញ2BO -3010 ពណ៌ស ប្រភេទគ្រួសារ ទិសដៅពីលិច ទៅកើត។

អ្នកបើករថយន្តម៉ាក Toyota raize ឈ្មោះឆុង ឆន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) ដឹកមនុស្ស ចំនួន៣នាក់៖

១,ឈ្មោះសាន្ត ឆេងលាង ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ (ស្លាប់)

2,ឈ្មោះសាន្ត រដ្ឋា ភេទស្រី អាយុ ២៤ឆ្នាំរស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់)

៣,ឈ្មោះ ឆន សុវណ្ណរក្សា ភេទស្រីអយុ ២ឆ្នាំ ភូមិឈើទាល ឃុំកំពង់ ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់)

ចំណែកអ្នករួមដំណើររថយន្ត Ford  transit តាមក្រុមហ៊ុនឡារីតា រងរបួសស្រាល ម្នាក់ ជនជាតិបរទេសឈ្មោះ ORSINA ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិអ៊ីតាលី។

នេះបើតាមរបាយការណ៍បឋមរបស់អធិការស្រុកជីក្រែង ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួល។ សាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងពាក់ព័ន្ធរក្សាបណ្តោះអាសន្ននៅអធិការស្រុកដើម្បី អនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង ៣៨នាទី ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ ២៤៣ និង ២៤៤ រវាងរថយន្ត និងរថយន្ត បញ្ច្រាសទើសគ្នា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៣

ខេត្តសៀមរាប៖មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនករណី ចែកចាយនិងប្រើប្រាស់គ្រឿងញៀន។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិដំដែក ថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកម្លាំងកងរាជអាវុធហត្ថស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំង៣នាក់
១/ឈ្មោះ លី ម៉ាន់ដេ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ចែកចាយ)។
២/ឈ្មោះវ៉ាន់ ចាន់ដានី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ប្រើប្រាស់)។
៣/ឈ្មោះស៊ឹង រ៉ៃសុីន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប(ប្រើប្រាស់)។

សមត្ថកិច្ចបន្តថា ករណីនេះបានដកហូត
វត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទម៉ាទឹកកក សរុបចំនួន១៤កញ្ចប់ ក្នុងនោះ០៣កញ្ចប់ធំ។
-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀន១ដប ។
-អាយផេត១គ្រឿង
-ទូរស័ព្ទ៤គ្រឿង
-ដុំសាកថ្មទូរស័ព្ទ១ដុំ
-ម៉ូតូចំនួន២គ្រឿ។

បើតាមសមត្ថកិច្ចបច្ចុប្បន្ន បញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប បន្តនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៣

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរងការឆាបឆេះទាំងស្រុង នៅវេលាម៉ោង​១៩ ថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣ នៅចំណុចក្រុមទី២ ស្ថិតនៅក្នុងភូមិ  ស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបាននិយាយប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅថ្ងៃសុក្រនេះថា គ្រោះអគ្គីភ័យនេះ ម្ចាស់ផ្ទះ មានឈ្មោះឈុត ចំរើនភេទប្រុស អាយុ៧០ឆ្នាំ។

សមត្ថកិច្ចបានបន្តថា ផ្ទះដែលរងការឆាបឆេះសង់អំពីឈើ ខាងលើ ថ្មពីក្រោម ប្រក់ស័ង្កសីមានទំហំ (៤ម៉ែត្រ×៨ម៉ែត្រ)។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ហេតុការណ៍នេះបណ្ដាលឲ្យខូចខាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។ មូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង ម្ចាស់ផ្ទះមិននៅផ្ទះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២៣

នគរបាលស្រុកសូទ្រនិគមបានឃាត់ខ្លួនយុវជនម្នាក់ ករណី រំលោភសេពសន្ថវ: បានសម្រេច។ ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពី ជនរងគ្រោះ បាននិយាយរឿងរ៉ាវប្រាប់បងស្រី របស់ខ្លួន ហើយនាំគ្នានាំទៅប្ដឹងនៅនគរបាលស្រុក។

ហេតុការណ៍រំលោភនៅវេលាម៉ោង០១រំលងអធ្រាត ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រោមផ្ទះរបស់ ឈ្មោះព..ន ម.. ភេទស្រី (ជាបងស្រីរបស់ជនរងគ្រោះ) ស្ថិតនៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម។

ជនសង្ស័យឈ្មោះសំ កក្កដា ហៅចយ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្ស មានទីលំនៅឃុំដំដែក ស្រុកសូទ្រនិគម។

ជនរងគ្រោះឈ្មោះព..ន ម.. ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ (ពិការស្វិតដៃ) រស់នៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម។

របាយការណ៍បានបង្ហាញថានៅវេលាម៉ោង០០.៣០ នាទី ថ្ងៃទី១  ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ បានមកលេងទូរស័ព្ទ នៅក្រោមផ្ទះរបស់បងស្រីជនរងគ្រោះ រហូតដលម៉ោង១ រំលងអាធ្រាត ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ បានធ្វើសកម្មភាពយកខ្សែលីឡុងពណ៌ខ្មៅ មកចងដៃ ជនរងគ្រោះព័ទ្ធទៅក្រោយខ្នង និងយកកន្សែងពោះគោ មកចងមាត់កុំឱ្យស្រែកឮ ហើយចាប់សម្រាតខោរំលោភបានសម្រេច ដោយក្នុងពេលនោះ ជនរងគ្រោះ ក៏ខំប្រឹងរើបំរាស់ដែរ តែរើពុំរួច ព្រោះជនរងគ្រោះ ពីការអវៈជីវៈ។

របាយការណ៍បន្តថា ពេលជនសង្ស័យរំលោភរួច បានដេកលេងទូរស័ព្ទ លើអង្រឹងក្រោមផ្ទះ បងស្រីជនរងគ្រោះ ធម្មតា លុះព្រឹកឡើង ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះ បាននិយាយរឿងរ៉ាវប្រាប់បងស្រី ហើយបងស្រីជនរងគ្រោះ ក៏បាននាំជនរងគ្រោះ ទៅប្ដឹងនៅអធិការនគរបាលស្រុកតែម្ដង។

បើតាមរបាយការណ៍បន្តថា បច្ចុប្បន្នជនសង្ស័យ រូបនេះ ត្រូវបាននគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់យកទ្រូទៅដាក់ធ្នោះនៅទំនប់ បានលង់ទឹកស្លាប់។

ហេតុការណ៍បានកើតឡើង នៅស្រុក​អង្គរជុំ ថ្ងៃទីថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៣ ចំណុចភូមិរំដួលថ្មី ឃុំដូនពេង ស្រុក​អង្គរជុំ។ ជនរងគ្រោះ​ឈ្មោះ ឈិន ឈឿត ភេទប្រុស អាយុ៦១ ឆ្នាំ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទ អំពើលួច (ទូរស័ព្ទ និងលុយ)។

ហេតុការណ៍លួចនៅចំណុចដីឡូតិ៍អក្សរx តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

ការបង្ក្រាបធ្វើឡើងនៅរសៀល ថ្ងៃ០២ ខែសីហា ឆ្នាំ២០២៣ ចំណុចដីឡូតិ៍ អក្សរ W ដោយកម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី សហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ នៃអធិដ្ឋាននគរបាលស្រុកបន្ទាយស្រី និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរុនតាឯក។

ជនសង្ស័យ ឈ្មោះ ព្រុំ វ៉ូរ  ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិក្បាលដំរី ឃុំពង្រ លើស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើក ករណីអំពើលួច )។

សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថា ជនសង្ស័យរូបនេះ បានលួចលុយនិងទូរស័ព្ទ របស់អ្នកលក់បន្លែត្រីសាច់ ដោយយកទូរស័ព្ទម៉ាក oppo ចំនួន២គ្រឿងនិងលុយចំនួន៥០០០០៛ ( ប្រាំម៉ឺនរៀល )។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព ថាខ្លួនពិតជាបានធ្វើសកម្មភាព លួចទូរស័ព្ទ និងលុយ របស់ជនរងគ្រោះ ពិតប្រាកដមែន ពីព្រោះរូបខ្លួន ឃើញម្ចាស់ដេកលក់ ឱកាសល្អ ក៏លួចយកតែម្តង។ បច្ចុប្បន្ននរគបាលស្រុកកសាងសំណុំរឿង បញ្ជូនដើម្បីចាត់ការនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២៣

ខេត្តសៀមរាប៖ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ជនជាតិចិនមួយរូបបានស្លាប់ដោយសារដួលក្នុងបន្ទប់ទឹក។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅចំណុចព្រលានយន្តហោះថ្មី ស្ថិតនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

មន្ត្រីបាននិយាយទៀតថា ជនរងគ្រោះ ឈ្មោះGUAN XINGUO ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិចិន ជាជាង ធ្វើពិដាន ក្នុងអាគាព្រលានយន្តហោះថ្មី)។ ករណីនេះមន្ត្រីបញ្ជាក់ថា មូលហេតុ សាកសព មានប្រវត្តជម្ងឺឡើងឈាម លេបថ្នាំងជាប្រចាំ។

មន្ត្រីបានបញ្ជាក់ទៀតថា តាមការធ្វើ កោសល្យវិច័យ និងពិនិត្យ កន្លែងកើតហេតុ របស់ក្រុមកោសល្យវិច្ច័យដែលដឹកនាំដោយលោកយិន យូឡាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ឃើញថា សាកសពពិតជាស្លាប់ ដោយសាឡើងឈាម ដួលប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទ័ណ្ឌឡើយ។

សូមបញ្ជាក់ថា ករណីនេះ កើតហេតុ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ករណីនេះគ្រូពេទ្យបានទៅពិនិត្យ ឃើញថា ជនរងគ្រោះបានស្លាប់ នៅកន្លែងកើតហេតុ តែដោយមានការស្នើរសុំពីមេការជនជាតិចិន អោយដឹកសាកសព ទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកបន្ថែមទៀត ព្រោះមិនទាន់អស់ចិត្ត។ លុះដឹកសាកសពដល់ពេទ្យបង្អែកស្រុក គ្រូពេទ្យបានពិនិត្យទៀត នៅម៉ោង១៩និង៣០នាទី ដោយបញ្ជាក់ថា សាកសពបានស្លាប់ប្រាកដមែន ហើយមេការជនជាតិចិន បានទៅរាយការណ៍ប៉ូលិសស្រុក លុះម៉ោង១០.០០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ទើបក្រុមកោសល្យវិច័យ មកធ្វើកោសល្យវិច័យ និងពិនិត្យកន្លែងកើតហេតុ ដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង។

បញ្ជាក់សាកសព ត្រូវប៉ូលិសអន្តោប្រវេសន៍ខេត្តបញ្ជូនទៅស្ថានទូតចិននៅភ្នំពេញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូល្បឿនលឿនទៅបុកនិងបង្គោលស្ពាន។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង១៩និង៤៥នាទី នៅចំណុចផ្លូវកោងស្ពានអន្លុង( ហៅស្ពានឆេះ ) ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ។

តាមរបាយការណ៍របស់អធិការនគរបាលស្រុកអង្គរធំ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថាករណីគ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយខ្លួនឯងបើកបរក្នុងល្បឿនលឿន បុកបង្គោលស្ពាន បណ្តាលអោយស្លាប់តែម្ដង។

របាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ ផាន់ ផល អាយុ៤១ ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ បើបរម៉ូតូម៉ាកហុងដាឌ្រីមស៑េរីឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ  សៀមរាប 1AI 4770 លេខតួ លេខម៉ាសុីន ME-5707217 បើកបរម្នាក់ឯងក្នុងទិសដៅ ពីជើងទៅត្បូង មានស្ថានភាពស្រវឹង ក្នុងល្បឿនលឿន ដល់កន្លែងកើតហេតុចំណុចផ្លូវកោងជាប់គល់ស្ពានអន្លុង បានរេចង្កូតទៅឆ្វេងបណ្តាលអោយបុកបង្គោល ប្រាប់ទិសចរាចរណ៍ បាក់អស់២ បង្គោល ហើយជ្រុលទៅបុកក្បាលបង្កាន់ដៃស្ពានបណ្តាលអោយបែកលលាដ៏ក្បាលស្លាប់ភ្លាមៗ ហើយម៉ូតូខ្ទេចផងដែរ។

របាយការណ៍បញ្ជាក់ថា កម្លាំងជំនាញចរាចរណ៍ស្រុក បានចុះសហការ ជាមួយកម្លាំងប៉ុស្ដិ៍លាងដៃ ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដោយសហការជាមួយជាសមាជិក ក្រុមប្រឹក្សាឃុំលាងដៃ មេភូមិត្រពាំងស្វាយ បានធ្វើកំណត់ហេតុ ប្រគល់សាកសពអោយទៅប្រពន្ធនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page47 Page48 Page49 … Page236 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!
×