ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការ នគរបាលក្រុងបាត់ដំបង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុមទី០២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការបង្រ្កាបឃាត់ខ្លួនមនុស្ស២នាក់៖
១-ឈ្មោះ យ៉ង់ នី ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង (ម្ចាស់ថ្នាំញៀន)។ ២-ឈ្មោះមឿន រដ្ឋា ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវជាកូនចៅ។
ករណីនេះដកហូតវត្ថុតាងរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១១ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ៤.១៨ក្រាមទាំងសំបក) ទូរស័ព្ទ១គ្រឿង ដាវសាំម៉ូរៃ១ដើម កូនកាបូបសម្រាប់ដាក់ថ្នាំញៀន១និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕SRP