ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានចេញសេចក្ដីសម្រេចសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តសៀមរាប។
សូមអានសេចក្ដីសម្រេចខាងក្រោម៖
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានចេញសេចក្ដីសម្រេចសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តសៀមរាប។
សូមអានសេចក្ដីសម្រេចខាងក្រោម៖
ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៤ នេះ ដោយកម្លាំងនគរបាលស្រុកស្វាយលើ។
ជនសង្ស័យទី១ ឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើតភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ស្នាក់នៅបណ្ដោះអាសន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។ ២.ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើតភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ទីលំនៅបច្ចុប្បន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។
ករណីឃាតកម្ម បានកើតឡើង កាលពីវេលាម៉ោង២០:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។
បើតាមរបាយការណ៍បានឲ្យដឹងថា ស្ត្រី ឈ្មោះ ហាក់ ហៃ មានកូនប្រុសឈ្មោះ ផ្លាវ សុចិត្រា ភេទប្រុស អាយុ ២២ខែ រស់នៅក្នុងបន្ទុក ជាមួយនិងឈ្មោះ យិន សុខលីន (ជាប្តីទី៤ និងជាឪពុកចុង) រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ដោយពីរនាក់ប្តីប្រពន្ធបានប្រកបមុខរបរ ស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទី។
នៅវេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នករស់ជិតខាងបានឮសម្លេងស្រែកយំខ្លាំងៗរបស់កុមារាឈ្មោះផ្លាវ សុចិត្រា ចេញពីក្នុងផ្ទះ លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បាត់កុមារាខាងលើ មិនឃើញរត់លេងដូចរាល់ដង ដោយមានការសង្ស័យ អ្នករស់នៅជិតខាង បានប្តឹងរាយការណ៍ ដល់សមត្ថកិច្ចនគរបាលស្រុកស្វាយលើ ចុះនាំខ្លួនជនសង្ស័យទាំង២នាក់ខមកធ្វើការសាកសួរ។
តាមការស្តាប់ចម្លើយរបស់ឈ្មោះ ហាក់ ហៃ ភេទស្រី
ម្ដាយក្មេងរងគ្រោះ បានសារភាពថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនរួមរស់ជាឈ្មោះ យិន សុខលីន អាយុ ៣០ឆ្នាំ (ប្តីទី៤) ដំបូងឡើយប្តីមិនដែលបង្ហាញពីអារម្មណ៍ ស្អប់ខ្ពើមកូនឈ្មោះ ផ្លាវ សុចិត្រា ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះ ប៉ាត ផ្លាវ (ប្តីទី៣) ទើបគេមានការខឹងសម្បារ ហើយប្រើហិង្សាកុមារារងគ្រោះជាបន្តបន្ទាប់។
ជាក់ស្តែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង២០:០០នាទី ឈ្មោះ យិន សុខលីន បានប្រើដៃម្ខាង (ដៃឆ្វេង) ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល(ដោយមិនបានត្រកងពីផ្នែកខាងក្រោម) ទេ ទៅដាក់លើភួយ ស្ថិតនៅជ្រុងខាងត្បូង ពេលនោះកូនក៏ភ្ញាក់ស្រែកយំ ប្តីបាននិយាយថា “អាត្រាស្ងាត់ កុំមាត់ ឆាប់គេង” ប៉ុន្តែកូននៅតែបន្តយំ ទើបប្តី ស្ទុះទៅវាយដើមទ្រូងកូនចំនួន ០១ដៃ ដោយប្រើដៃខាងស្តាំ បន្ទាប់មកកូនស្រែកយំរឹតតែខ្លាំង ហើយគេបានយកដៃស្តាំច្របាច់ក ចំណែកដៃឆ្វេង ខ្ទប់មាត់ និងច្រមុះបានប្រហែល ២០វិនាទី ទើបដកដៃទាំងពីរចេញ។ បន្ទាប់មកយកដៃឆ្វេងចាប់លើកជើងកូន ខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់និងខ្នើយ ហើយគេវាយដោយក្តាប់ដៃខាងស្តាំ ចំត្រង់ស្លាបប្រជៀវខាងឆ្វេង ចំនួន ០១ដៃ ហើយទាញកន្ត្រាក់បោះទៅលើកម្រាលបន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ពត្រចៀកផ្នែកខាងឆ្វេងចំនួន ០១ដៃទៀត។ ភ្លាមនោះកូនក៏ប្រកាច់ក្បាលឡើងលើដកចង្ការមាន់ ហើយគេបានយកភួយទៅដណ្តប់ឱ្យកូន។ រូបខ្លួនពិតជាបានឃើញសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្តីដោយខ្លាចគេវាយធ្វើបាប ឬកាប់សម្លាប់ ពីព្រោះគេមានដាវសាំម៉ូរៃ ចំនួន ០១ដើម រក្សាទុកនៅលើធ្នើរដាក់ចានឆ្នាំងក្បែរដៃគេតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចហើយ ប្តីបាននាំខ្លួនចូលដេកដោយនិយាយថាកូនវាមិនអីទេ។
ស្ត្រីដដែលបន្តថា លុះម៉ោង០៤:០០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលបើកភ្លើងទូរស័ព្ទបញ្ចាំងមើលឃើញលាមកកូននៅលើកម្រាល ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោមចេញមក បន្ទាប់មកខ្លួនបានយកកូនទៅងូតទឹកសំអាតខ្លួន ហើយពាក់ខោរអាវឲ្យកូន។
ទន្ទឹមនោះប្តី (ឈ្មោះ យិន សុខលីន) បានលើកដៃសំពះ និងនិយាយអង្វរថា “កុំប្តឹងប៉ូលិសអី គេមិនចង់ជាប់គុកទេ គេមិនរត់ទៅណាចោលរូបខ្លួនទេ គឺបន្តរស់នៅជាមួយគ្នារហូត”។ ដើមឡើយគិតថាទុកសពកូនដល់ពេលល្ងាច ក្នុងគោលបំណងហៅម្តាយមកកុហកថា កូនបានស្លាប់ដោយជម្ងឺ ប៉ុន្តែនៅម៉ោង០៨:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមាន ក្លិនតិចៗ ទើបខ្លួន និងប្តីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ។
ស្រ្តីបញ្ជាក់ថា លុះដល់ម៉ោង១៦:៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ចុះនាំរូបខ្លួននិងប្តី មកធ្វើការសួរតែម្តង។ ដោយខ្លួនបានសារភាពថា អំពើខាងលើប្រព្រឹត្តតែម្នាក់ឯងដោយសារអាណិត និងស្រឡាញ់ប្តី ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លូនពុំមានកូននៅជាមួយទៀតទេ។
ស្ត្រីជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបនាងធ្លាប់ប្រើហិង្សាជាច្រើនលើក ទៅលើកុមាររងគ្រោះ តាំងពីគេមានអាយុ០៨ខែ រហូតមកថ្ងៃស្លាប់ ដោយការប្រើហិង្សានោះគឺ នាងវាយកូនដោយប្រើដៃដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមីជាដើម បណ្តាលកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន។
ចំណែកចម្លើយឈ្មោះ យិន សុខលីន ជាប្ដីចុងបានសារភាពថា រូបគេធ្លាប់ប្រើហិង្សា លើកុមាររងគ្រោះ ប៉ុន្តែចំពោះករណីឃាតកម្មខាងលើនេះ គេមិនបានប្រព្រឹត្តនោះទេ។ តាមការពិនិត្យសាកសពកុមារារងគ្រោះ មានស្នាមជាំងផ្នែកក្បាល និងផ្ទៃមុខផ្នែកខាងឆ្វេង, ស្នាមដាច់រលាត់ចុងភ្នែកឆ្វេង, បាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងមានស្នាមដាច់រលាត់កខាងស្តាំ។វត្ថុតាងដកហូត ដាវសាំម៉ូរៃ១ដើម ប្រវែង៧០សង់ទីម៉ែត្រ។
បច្ចុប្បន្នកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕
ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២២ ខែមីនាឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៧៧-២៧៨ ស្ថិតក្នុងភូមិជ្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាកHyundai Starex ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BS- 2087 បើកបរដោយឈ្មោះថរ មិនាកា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរ ក្នុងទិសដៅពីកើតទៅលិច បានបុកម៉ូតូ០១គ្រឿងម៉ាក C125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1N- 5925 បើកបរដោយឈ្មោះចិន សាឡោម ភេទស្រី បើកបរតែម្នាក់ឯង។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះចិន សាឡោម ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បច្ចុប្បន្នសាកសព សមត្ថកិច្ច បានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក៕
ខេត្តសៀមរាប៖ព្រឹត្តិការណ៍សមរាត្រី នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។
ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕

ខេត្តសៀមរាប៖ផ្ទះពលរដ្ឋមួយខ្នងនិងទ្រព្យសម្បត្តិ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។
ហេតុការណ៍បានកើតឡើង វេលាម៉ោង 03និង30នាទី ទៀបភ្លឺ ថ្ងៃទី 21 ខែមីនា ឆ្នាំ2024 នៅភូមិថ្នល់ ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា ករណីអគ្គិភ័យនេះ
បណ្តាលអោយខូចខាត ទ្រព្យសម្បត្តិ រួមមាន
ផ្ទះទំហ៊ុំ 6ម×8ម ប្រក់ស័ង្កសី ជញ្ជាំងក្តា
_ ស្រូវចំនួន 01តោន
_ គ្រែចំនួន 02គ្រឿង
_ ទូរដាក់ចានឆ្នាំង ចំនួន 01គ្រឿង មិនបណ្តាលអោយប៉ះពាល់ដល់សត្វពាហនះ ឬមនុស្សឡេីយ៕
សមត្ថកិច្ចបន្តថាជនរងគ្រោះ ឈ្មោះ ដឿន ដែន ភេទប្រុសអាយុ 32ឆ្នាំ។ មូលហេតុ: ផ្ទុះសេរខ្សែភ្លេីង ដោយជនរងគ្រោះ មិននៅផ្ទះ ហើយបិទទ្វាទុកចោលទៅរកសុីនៅឆ្ងាយ៕
ខេត្តសៀមរាប៖តារាសម្ដែងប៊ូលីវូត លោកធ្លាប់បានសម្ដែងដើរតួជា «ព្រះពុទ្ធ»លើកទី១ របស់គាត់ វត្តមានលើកទី១ នៅលើទឹកដីកម្ពុជា ។ នេះបើយោងប្រភពពី ៖ វត្តរាជបូណ៌ ក្រុងសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ៖ លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក) ជាតារាសម្ដែងប៊ូលីវូត លោកធ្លាប់បានសម្ដែងដើរតួជា «ព្រះពុទ្ធ» ។ ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១ របស់គាត់ វត្តមានលើកទី១ នៅលើទឹកដីកម្ពុជា លោក Gagan Malik និងក្រុមការងារ បានអញ្ជើញមកខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបានអញ្ជើញចូលមកវត្តរាជបូណ៌ ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសមដែលលោកបានមកដល់ប្រទេសកម្ពុជាយើង។
សូមជម្រាបថា ៖ កម្ពុជាជាទឹកដីសុវណ្ណភូមិ ជាពិសេសខេត្តសៀមរាប ជាខេត្តតំបន់ទេសចរណ៍ ដ៏មានឥទ្ធិពល តាមរយះ ប្រាសាទអង្គរវត្ត មានភាពល្បីល្បាញ លើសកលលោក និងប្រាសាទរាប់ពាន់ ដែលបុព្វបុរសខ្មែរជំនាន់បានកសាង ចារិក ទុកជាកេរដំណែលដ៏មានតម្លៃរបស់ជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា៖ ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្ម គ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូ ដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា។
ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយ ភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី ( Equinox ) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។
សូមកោតសរសើរដល់ផលិតករ ដែលបានផលិតវីដេអូបង្ហាញពីភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត ដោយប្រៀបបាននឹងឋានសួគ៌នាពេលព្រឹកព្រលឹម៕
ខេត្តសៀមរាប៖ភ្ញៀវជាតិនិងអន្តរជាតិ ប្រមាណជាង 55 ម៉ឺននាក់ បានចូលរួមកម្សាន្ត ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។
នេះបើយោងតាម ស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ដែលមន្ទីរទេសចរណ៍ខេត្តសៀមរាបបានអះអាង។
ចំនួនភ្ញៀវទេសចរណ៍មានដូចខាងក្រោម៖
ថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
* ទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះ
-ទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់
-ទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។
– ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤
* ទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ
-ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់
-ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។
-ថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
*ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ
– ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់
ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់
– ទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។
សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមាន
– ទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់
– ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់៕
ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូធ្លាក់ពីលើស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ
ហេតុការណ៍បានកើតឡើង វេលាម៉ោង20និង30នាទី ថ្ងៃទី15 ខែមីនា ឆ្នាំ2024ធ្លាក់ពីលេីស្ពាននៅលេីកំណាត់ផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិក្នុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង ដោយបានបេីកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1X-4741
(ទិសដៅពីលិចទៅកេីត) ក៏ធ្លាក់ពីលេីស្ពាន បណ្ដាលឲ្យស្លាប់តែម្ដង។
ជនរងគ្រោះ មានឈ្មោះ មុត ខុន ភេទប្រុសអាយុ 55ឆ្នាំមានទីលំនៅភូមិប្រគាប ឃុំកំពង់ចិនជេីង ស្រុកស្ទោង ខេត្តកំពង់ធំ។ ករណីនេះម៉ូតូ និងជនរងគ្រោះ ត្រូវបានសមត្តកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕