Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
២២ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោកសុខ លូ បានមានប្រសាសន៍ណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក ឲ្យបន្តពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀត ពិសេសពង្រឹងផ្នែកគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផ្នែកចរាចរណ៍សាធារណៈ ឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន ក្នុងន័យពង្រឹងដល់សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ និងអាត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកក៏បានលើកបន្ថែមទៀត ទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់ នៅក្នុងក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយ ជាពិសេសនៅតាមផ្សារ និងនៅតាមកន្លែងលក់ដូរផ្សេងៗ។

លោកក៏បានលើកទឹកចិត្តដល់រដ្ឋបាលក្រុងស្រុក ទាំង១៤ រៀបចំវេទិការសាធារណៈទៅតាមលទ្ធភាពជាក់ស្ដែង ដែលខ្លួនអាចធ្វើទៅបាន មិនថាតូចក្ដី ធំក្ដី នៅតាមភូមិឃុំរបស់ខ្លួន ដើម្បីពង្រឹងការដោះស្រាយជូនប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការផងដែរ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃពុធ ទី២២ ខែធ្នូ ព្រឹកមិញនេះ។

ក្នុងកិច្ចប្រជុំ លោកក៏បានណែនាំដល់រដ្ឋបាលក្រុងស្រុក ពង្រឹងដល់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីការមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយកន្លងមកប្រជាពលរដ្ឋភាគមិនទាន់បានទទួលដំណឹងច្រើនអំពីការចាក់វ៉ាក់សាំងលើកទី៣នេះ ដូច្នេះត្រូវធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ គ្រប់ភូមិ ឃុំ សង្កាត់ ទាំងអស់ ក្នុងការប្រញាប់ប្រញាល់មកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទៅតាមមណ្ឌលដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំ ដើម្បីពង្រឹងភាពស៊ាំក្នុងខ្លួនខ្ពស់ ប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩បម្លែង ជាពិសេសកូវីដ-១៩ អូមីក្រុង ដែលកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុកចំនួន៤ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺមានស្រុកឯកភ្នំ ថ្មគោល សង្កែ និងស្រុកមោងឬស្សី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុកទាំង៤ និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត។

លោកថ្លែងបែបនេះក្នុងឱកាសយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិគោគដូង ឃុំពាមឯក ស្រុកឯកភ្នំ នៅថ្ងៃអង្គារ ទី២១ ម្សិលមិញ។

សូមជម្រាបថាយុទ្ធនាការដាំកូនឈើឡើងវិញនេះ គឺរដ្ឋបាលខេត្តបានជ្រើសរើសយកទីតាំងនៅចំណុចព្រំប្រទល់បង្គោលកំណត់រវាងតំបន់២ និងតំបន់៣ ត្រង់បង្គោលលេខ ២៨៥ ២៧៦ និង២៨៧ ដោយដាំនូវកូនឈើចំរុះ ដូចជាត្នោត ដើមរាំង ខ្ទុំ ។ល។ ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៨ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការ នគរបាលក្រុងបាត់ដំបង នៅថ្ងៃទី ១៧ ធ្នូម្សិលមិញ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រត្តិបត្តិការបង្រ្កាប ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុច ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ក្នុងការចុះបង្រ្កាបនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖ 

១.ឈ្មោះ ហុន សារ៉ាយ ភេទប្រុសអាយុ ២៤ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង(អ្នកលក់ថ្នាំញៀន)។

២.ឈ្មោះ ហុន សារី ភេទប្រុស អាយុ ២៨ឆ្នាំស្នាក់ក្នុងភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (អ្នកលក់ថ្នាំញៀន)។

៣.ឈ្មោះ ស្រី សារិន ហៅ រ័ត្ន ភេទប្រុស អាយុ៣៤ ឆ្នាំ ស្នាក់ក្នុង ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (អ្នកមកទិញថ្នាំញៀន)។

៤.ឈ្មោះ វ៉ាយ ដារ៉ា ហៅ ចិន ភេទប្រុស អាយុ២៧ឆ្នាំស្នាក់ក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង(កូនចៅ)។ ក្នុងនោះ ដកហូតវត្ថុតាង រួមមាន៖ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់,ទូរស័ព្ទច២គ្រឿង,កាំបិត១ដើម,សម្ភារសម្រាប់

ប្រើប្រាស់និងច្រករំលែកថ្នាំញៀនលក់មួយចំនួនទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១១ ធ្នូ ២០២១

ខេត្តបាត់ដំបង៖សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងប្រាប់ឱ្យមានការយកចិត្តទុកដាក់ មុខសញ្ញាមនុស្ស៤ក្រុម ទី១គឺមេឃុំ ទី២គឺស្មៀន ទី៣មេប៉ុសិ៍ត និងទី៤មេភូមិ។
សម្តេច ស ខេង បានមានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ នៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃម្សិលមិញ។

សម្តេច ស ខេង បានសង្កត់ធ្ងន់នឹងក្រើនរំលឹកថា សូមឱ្យមានការយកចិត្តទុកដាក់មុខសញ្ញាមនុស្ស៤ក្រុម ទី១មេឃុំ ទី២ស្មៀន ទី៣មេប៉ុសិ៍ត និងទី៤មេភូមិ ប្រសិនបើមនុស្សទាំង៤ក្រុមនេះ ធ្វើការងារបានល្អ នុះមូលដ្ឋានកាន់តែរ៉ឺងមាំ ការរស់នៅរបស់ប្រជាពលរដ្ឋក៏មានសុខសុវត្ថិភាព ហើយការអភិវឌ្ឍន៍មូលដ្ឋានកាន់តែមានភាពល្អប្រសើរផងដែរ។

សម្តេចមានប្រសាសន៍បន្ថែមថា ការរៀបចំកំណែទម្រង់ថ្នាក់ក្រោមជាតិមិនអាចមានតែនៅក្នុងផែនការនោះទេ គឺទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់ដោយកំណែទម្រង់នេះធ្វើឡើងក្នុងន័យការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យគាត់មានភាពកក់ក្តៅ និងពេញចិត្ត។
សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងទៀតថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មន្ត្រីទាំងអស់ត្រូវយកពេលវេលានេះដើម្បីបម្រើប្រជាពលរដ្ឋ បម្រើសេវាសាធារណៈជូនដល់ពួកគាត់ឱ្យកាន់តែល្អ ដោយបេសកកម្មយើងនាពេលនេះគឺធ្វើអ្វីៗដើម្បីប្រជាជន។

សម្តេចបានបញ្ជាក់ថា នៅខែឧសភាខាងមុខនេះនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនេះជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់ជាតិយើង ក្នុងការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការបន្តជំរុញលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ខណៈបេក្ខភាពដែលឈរឈ្មោះបោះឆ្នោតសុទ្ធសឹងតែជាធនធានដែលពោពេញទៅដោយសមត្ថភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១១ ធ្នូ ២០២១

ខេត្តបាត់ដំបង៖ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានបញ្ជាដល់ថ្នាក់ដឹកនាំនៃអង្គភាពនគរបាលជាតិ ឱ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិ មួយឆ្នាំម្ដង ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំទើបឡើងឋានន្តរស័ក្តិម្តង ការធ្វើបែបនេះមិនយុត្តិធម៌គ្នាឡើយ។

សម្ដេច ស ខេង ក៏បានណែនាំឱ្យពិនិត្យតាំងពី អនុប្រធានការិយាល័យឡើងទៅ រហូតដល់អគ្គស្នងការរងនគរបាលជាតិ តើអ្នកណាខ្លះ បានរៀនប៉ូលីសត្រឹមត្រូវ ឬអ្នកណាមិនទាន់បានរៀន? បើរកឃើញហើយ ត្រូវចាត់បញ្ជូលឱ្យពួកគាត់ទៅរៀនវគ្គផ្នែកប៉ូលីសឡើងវិញ។

សម្ដេច ស ខេង មានប្រសាសន៍ថា «ហើយស័ក្តិ ក៏ដូចគ្នាដែរ ត្រូវពិនិត្យឋានន្តរស័ក្តិនគរបាល អ្នកខ្លះឡើងមួយឆ្នាំម្ដង តែអ្នកខ្លះ បីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំ ឡើងម្ដង ចឹងអយុត្តិធម៌ហើយ ចឹងត្រូវមើលឡើងវិញ ត្រូវពិនិត្យទាំងអស់ រកឃើញហើយ ចាត់ការដើម្បីដោះស្រាយ បើមិនចឹងទេ គឺអយុត្តិធម៌ សម្រាប់បងប្អូនប៉ូលីស»។

សម្ដេចក៏បានណែនាំឱ្យពិនិត្យបន្ថែមទៀត ចំពោះមន្ដ្រីនគរបាលប៉ុស្ដិ៍ ដើម្បីដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ហើយរៀបចំដាក់ផែនការពង្រឹងបន្ថែមទៀត តើពួកគាត់មានក្របខណ្ឌ ឬរៀនសូត្រត្រឹមត្រូវអត់? ដើម្បីរៀបចំគោលការណ៍កំណែងទម្រង់គុណភាពនគរបាលជាតិ ជាពិសេសនោះ ធ្វើយ៉ាងណាឱ្យនគរបាល ប្រជាជន កុំឱ្យជាសត្រូវប្រជាជន ព្រមទាំងកូនចៅប្រជាជន ហើយធ្វើយ៉ាងណាឱ្យប្រជាជនសប្បាយចិត្ត និងជឿទុកចិត្ត ក្នុងការរស់នៅ។

មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃទី១០ ខែធ្នូ ម្សិលមិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page46 Page47 Page48 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!