Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖លោក ស៊ុំ សំអន នាយក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក អៀង ពិសិដ្ឋ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហកម្ពុជា ស្រុកស្វាយលើ និងសហការី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគ បរិភោប ចូលរួមបុណ្យសពកុមារា កុមារី ២នាក់ រងគ្រោះដោយឧបទ្ទវហេតុផ្ទុះកង់ដង់ ឬ ក្បាលគីប ម៉ាកគ្រាប់បេ៦៣ ទំហំ៦៦ មីលីម៉ែត្រ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ ម៉ោង០៦ និង៣០នាទី នៅចំណុចអូរត្រពាំងកូនទា ស្ថិតនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

កុមាររងគ្រោះទាំង២មានឈ្មោះ៖
ទី១ កុមារាឈ្មោះ ធំ ប្រុសយ៉េត អាយុ២ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
ទី២ កុមារីឈ្មោះ ម លីសា ភេទស្រី អាយុ ២ឆ្នាំ រស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ពិធីបុណ្យសពនេះប្រារពនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងសមានចិត្តក្ដុកក្ដួល លោក សុំ សំអន បានសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារចៅៗទាំង២។

លោកបន្តថា ពិងជាមានការសោកស្ដាយណាស់ ដែលចៅៗទាំង២ទើបតែមានអាយុ២ឆ្នាំប៉ុនណោះ បែរជាជួបឡើងអកុសលត្រូវចាកលោក ចោលឱពុកម្ដាយយ៉ាងដូច្នេះ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ឬសំណល់សង្គ្រាមផ្សេង ប្រសិនបើបានប្រទះឃើញ សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យបានលឿនបំផុង និងមិនត្រូវប៉ះពាល់ ដំ កាប់ ឬគប់ គ្រាប់ទាំងទោះឡើយ ព្រោះវាអាចផ្ទុះបណ្ដាលឱ្យគ្រោះថ្នាក់របួស ពិការ ឬបាត់បង់ជីវិតបានដោយងាយ។ ជាចុងក្រោយលោកក៏សូមបួងសួងឱ្យវិញ្ញាណក្ខន្ដចៅៗទាំង២បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ គ្រឿងឧបភោគបរិភោប និងថវិកាចូលរួមបុណ្យ ក្នុងសព១មាន៖ អង្ករ៩០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤សែនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ព្រះចៅអធិការវត្តសសរស្ដម្ភ និងអាណាព្យាបាល បានទទួលស្គាល់កំហុសដែលប្រើប្រាស់អំពើហិង្សាលើនេនចំនួន២អង្គ។

មន្ទីរធម្មការ និងសាសនាខេត្ត សាលាគណខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកពួក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ chhem chanthy ថា ចៅអធិការវត្តសសរស្តម្ភ ប្រើប្រាស់អំពើហិង្សា លើលោកនេន រហូតបែកឈាមពេញខ្នង និងស្នើឱ្យអាជ្ញាធរជួយពិនិត្យមើលផ្នែកច្បាប់ផង។

ព្រះតេជគុណ ម៉ែន សាម៉ន ចៅអធិការវត្តសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក បានបំភ្លឺថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១០ព្រឹក ព្រះតេជគុណបានវាយប្រដៅទៅលើ សាមនេរចំនួន២អង្គពិតប្រាកដមែន ដោយនេនទី១.ឈ្មោះ ឈាន ច័ន្ទរតនា ទើបបួសបានរយ:ពេលជាង១ខែ និងនេនទី២.ឈ្មោះ នក តុលា ទើបបួសបានរយ:ពេល៤ខែ។

ចៅអធិការបន្តថា ការប្រៀនប្រដៅនេះដើម្បីណែនាំ ឱ្យសាមណេរប្រព្រឹត្ត ប្រតិបត្តតាមធម៌វិន័យព្រះពុទ្ធសាសនាឱ្យបានល្អប្រសើ ហើយការអប់រំនោះ ពុំមានគំនុំគុំគួនអ្វីឡើយ។ ករណីប្រៀនប្រដៅរហូតក្លាយជាអំពើហិង្សាលើនេនចំនួន២អង្គ នៅវត្តសសរស្ដម្ភ ចៅអធិការវត្ត បានទទួលស្គាល់កំហុស និងសន្យាមិនឱ្យកើតមានអំពើហិង្សាបន្តទៀតទេ។ ចំណែកអាណាព្យាបាលលោកនេនវិញ ក៏ទទួលស្គាល់កំហុសដូចគ្នាដែរ បន្ទាប់ពីបាន សសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនទាន់ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ។ បន្ទាប់មកភាគីព្រះចៅអធិការ និងអាណាព្យាបាលនេន បានធ្វើកិច្ចសន្យាបញ្ចប់រឿងដោយមិនមានប្តឹងផ្តល់អ្វីនោះទេ។

គួររំលឹកថា វត្តសសរស្ដម្ភ មាននេនសរុបចំនួន១៣អង្គ ដែលកំពុងបួសរៀន និងគង់ចាំព្រះវស្សា។ ទន្ទឹមនោះ ជារឿយៗចៅអធិការ តែងតែបានប្រៀនប្រដៅទៅលើ លោកនេនៗ ដែលខុសឆ្គងក្នុងវិន័យសង្ឃជាប្រចាំ ពេលខ្លះមានការប្រើប្រាស់រំពាត់ជាដើមដើម្បីអប់រំ និងណែនាំផងដែរ។ ចំពោះ លោកនេនទាំង២អង្គ បច្ចុប្បន្នលោកនេន ១អង្គ ត្រូវបានផ្សឹក និង០១អង្គទៀត ត្រូវបានផ្លាស់ប្តូរវត្ត ដើម្បីគង់នៅសិក្សារៀនសូត្របន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖អធិការនគរបាលស្រុកស្វាយលើ លោក យឹប យ៉ុងឈាង ឱ្យដឹងថាគ្រាប់ដែលផ្ទុះស្លាប់កុមារពីរនាក់នោះ គឺជាបំណែកគ្រាប់ផ្លោងធុន៦០មីលីម៉ែត្រ សល់ពីសម័យសង្គ្រាម។

លោកអធិការឱ្យដឹងទៀតថាហេតុការណ៍ផ្ទុះគ្រាប់នៅឃុំតាសៀមនោះ គឺកើតឡើងនៅតំបន់ចុងកាត់មាត់ញក ដែលជាតំបន់ធ្លាប់មានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនិងកងទ័ពរដ្ឋកម្ពុជានៅក្នុងអំឡុងឆ្នាំ១៩៨០-១៩៩៨។

សូមជម្រាបថា កុមារតូចៗចំនួនពីរនាក់ ដែលជាបងប្អូនជីដូនមួយនិងគ្នា បានបាត់បង់ជីវិត ដោយសារ
ផ្ទុះគ្រាប់នៅឯខ្ទមស្រែ ក្នុងភូមិគ្រញូង ឃុំតាសៀម កាលពីរសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៥។

កុមាររងគ្រោះទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ២ឆ្នាំនិងម្នាក់ទៀតឈ្មោះ ធំ យេន ភេទប្រុស អាយុ ២ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖បុរសជនជាតិកូរ៉េ ជាអ្នកបកប្រែភាសាបន្តពីមគ្គុទេ្ទសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលបានប្រព្រឹត្តទង្វើមិនសមរម្យដោយបន្ទោរបង់(នោម) ក្នុងបរិវេណប្រាសាទអង្គរវត្ត បានធ្វើលិខិតនិងលើកដៃសុំទោស ចំពោះកំហុសរបស់ខ្លួន។

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា បុរសជនជាតិកូរ៉េ ឈ្មោះ ហ្វាង ប៊ុកដុង Hwang Bogdong អាយុ៦១ឆ្នាំ ជាអ្នកបកប្រែបន្តភាសាកូរ៉េនៅខេត្តសៀមរាប ដែលបានប្រព្រឹត្តទង្វើមិនសមរម្យដោយបន្ទោរបង់(នោម) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីកន្លែងសាធាណៈក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌពិភពលោក និងមានការបង្ហោះវីដេអូរ ក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានកោះអញ្ជើញសាមីខ្លួនចូលមកបំភ្លឺ ដោយបុរសជនជាតិកូរ៉េនោះសារភាពថាខ្លួនពិតជាបានប្រព្រឹត្តទ្វើ មិនសមរម្យដោយបន្ទោរបង់ (នោម) ដូចវីដេអូរដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្ងឺតម្រងនោមរាំរ៉ៃ។

លោក ហ្វាង ប៊ុកដុង Hwang Bogdong បានសម្តែងការសោកស្តាយ និងស៉ំទោសជាសាធារៈចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ទូទាំងប្រទេសចំពោះកំហុសខុសឆ្គងនេះ និងសន្យាថា ខ្លួននឹងមិនបម្រើការងារនាំភ្ញៀវទេសចរចូលក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរ បន្តទៀតឡើយរហូតជម្ងឺរបស់ខ្លួនបានជាសះស្បើយ ពីជម្ងឺ និងសាមីខ្លួនស្ម័គ្រចិត្ត ប្រគល់ បណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ជូនមន្ទីរទេសចរណ៍ខេត្តដើម្បីរក្សាទុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖កុមារចំនួនពីរនាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់កាលពីវេលាព្រឹកមិញនេះ។ នេះបើតាមព័ត៌មានបឋមដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទើបទទួលបាននៅរសៀលថ្ងៃសៅរ៍នេះ។

យោងតាមប្រភពបានអោយដឹងថា ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ០៦និង៣០ នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចត្រពាំងកូនទា នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ។

ប្រភពបានបន្តថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចស្រុកស្វាយយលើបានចុះទៅដល់ទីតាំងចំណុចផ្ទុះគ្រាប់ ដែលស្លាប់កុមារទាំង២នាក់។

ជនរងគ្រោះ១. ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ០២ ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
២. ឈ្មោះ ធំ យេន ភេទប្រុស អាយុ ០២ ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

បើតាមសមត្ថកិច្ច ករណីនេះការសន្និដ្ឋាន រកមូលហេតុ នោះរងចាំការធ្វើកោសល្យវិច័យពីកម្លាំងជំនាញចនិងខាងCMAC ចំពោះប្រភេទគ្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page45 Page46 Page47 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!