Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖បុរសម្នាក់ជាភ្នាក់ងារអភិរក្សប្រាសាទ អាជ្ញាធរអប្សរា ត្រូវបានគេលួចបាញ់ប្រហារបណ្ដាលឱ្យបាត់បង់ជីវិត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២០ និង ៤៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ចំណុចផ្ទះរបស់ឈ្មោះ ឌុក សូត្រ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះបង្ហាញថា ករណីឃាតកម្ម នេះបង្កឡើងដោយជនសង្ស័យបានធ្វើសកម្មភាពដោយយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើជនរងគ្រោះ ពីក្រោយខណៈពេលអង្គុយផឹកស៊ី នៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។

របាយការណ៍បានបន្តថា ជនរងគ្រោះ ឌុក ឌឿម ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរភ្នាក់ងារអភិរក្សប្រាសាទ អាជ្ញាធរអប្សរា រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍បានបង្ហាញថា នៅវេលាម៉ោង ២២ និង ០០ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ កម្លាំង៥ នាក់ រថយន្ដ១ គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឱ ប៊ុនណេ មេបញ្ជាការកងរាជអាវុធហត្មស្រុកស្វាយលើ បានសហការណ៍ ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយលោក អនុសេនីយ៍ឯក សៀក សោភា នាយការិយល័យព្រហ្មទណ្ឌ ចុះស្រាវជ្រាវរកជនសង្ស័យជាប់ពាក់ព័ន្ធករណីខាងលើ។ លុះនៅវេលាម៉ោង ០៦ និង ៥០ នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ។

នៅក្នុងរបាយការណ៍បានបញ្ជាក់គេថា អំពើឃាតកម្មនេះ សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាង៖
១. កាំភ្លើងកែច្នៃ ចំនួន ០១ដើម ប្រវែង ១,៥៨ម៉ែត្រ
២. គ្រាប់បាដាងកង់ ចំនួន ០៦ គ្រាប់
៣. គីបផាវ ចំនួន ០៥ សាង (ស្មើនឹង ៣៩ គ្រាប់)
៤. ស្រកីដូង ចំនួន ០១ ដុំ
៥. រំសេវ ចំនួន ០១ កំប៉ុង។

ករណីខាងលើនេះ តាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប មូលហេតុ ជនសង្ស័យមានជម្លោះ ជាមួយឈ្មោះ ភឿន ផិត ហើយឈ្មោះ ភឿន ផិត បានវាយរូបខ្លួននឹងកៅអីចំនួន២ កៅអី ធ្វើឲ្យខ្លួនមានកំហឹង ក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំបានដឹងថារូបខ្លួនបាញ់ចំទៅលើឈ្មោះ ឌុក ឌឿម នោះទេ (បាញ់ច្រឡំ)។

បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជហត្ថស្រុកស្វាយលើ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបលោកលី សំរិទ្ធ បានប្រាប់ដល់រដ្ឋបាលក្រុង ស្រុក ធ្វើការពិនិត្យឡើងវិញ ចំពោះការធ្វើអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ក្នុងការទារយកកម្រៃសេវាដោយខុសច្បាប់ពីប្រជាពលរដ្ឋ ដែលពួកគាត់តម្រូវការចាំបាច់ក្នុងការធ្វើឯកសារ សម្រាប់ការចុះបញ្ជីដីធ្លីរបស់ពួកគាត់។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃពុធ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នេះ លោកលី សំរិទ្ធ បានបានឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវចុះធ្វើការតាមដាន ពិនិត្យនូវបញ្ហាទាំងនេះ នៅតាមបណ្តាឃុំ សង្កាត់ ក្នុងការតម្រង់ទិស ប្រកបដោយគតិយុត្ត តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើសំបុត្រអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ លោកបន្តទៀតថា ក្នុងករណីនេះ ក៏ត្រូវបានប្រជាពលរដ្ឋ មិនបានពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលមិនបានគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យ ប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាលទៀតផង។

នៅសាលប្រជុំសាលាខេត្តសៀមរាប ព្រឹកមិញនេះ លោកលី សំរិទ្ធ បានធ្វើការណែនាំមួយចំនួន ដល់គណៈកម្មការរៀបចំគម្រោង របស់រដ្ឋបាលខេត្តសៀមរាប ដោយអនុវត្តឲ្យបានជាប្រចាំលើការងាររបស់គណៈកម្មការរបស់ខ្លួន។ ក្នុងនោះលោកបានសូមឲ្យរដ្ឋបាលសាលាខេត្ត បង្កើតគណៈកម្មការត្រួតពិនិត្យ នូវរាល់កិច្ចការងារ និងសកម្មភាពរបស់គណៈអភិបាលខេត្តដែលអនុវត្តបាន ព្រមទាំងសូមឲ្យមន្ត្រីធ្វើរបាយការណ៍ ធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និងតួលេខ នៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ នៅក្នុងកិច្ចប្រជុំលោកក៏បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ទៅលើរបាយការណ៍ លទ្ធផលដែលរដ្ឋបាលខេត្តសៀមរាបអនុវត្តបានប្រចាំខែកុម្ភៈ កន្លែងមកផងដែរ។

តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុត្តបានប្រចាំខែកុម្ភៈ ព្រមទាំងបានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាត របស់រដ្ឋបាលខេត្តបានដាក់ចេញ ក្នុងឆ្នាំ២០២៥ ឲ្យសម្រេចបានជោគជ័យ។ កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់ឲ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសព្រៃឈើ និងជលផល និងគ្រប់គ្រងឲ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹក តំបន់បី ត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់វាយខ្នោះ បុរសម្នាក់ បន្ទាប់ពីបានដុតព្រៃបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានអះអាងថា នៅនាយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ មានករណីបុរសម្នាក់ បានធ្វើសកម្មភាពដុតព្រៃ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សុំកិច្ចអន្តរាគមន៍ មក កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យខាងលើ។ ភ្លាម​ៗនោះ កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប បានចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ ចុះជួយអន្តរាគមន៍ ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងអាវុធហត្ថខេត្តសៀមរាបបានឃាត់ជនសង្ស័យម្នាក់ បញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ធ្វើតេស្តរកឃើញថា មានវិជ្ជមាននូវសារធាតុញៀនខុសច្បាប់ ត្រូវបានបញ្ជូនការិយាល័យគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា និងខេត្តសៀមរាបរហូតមកដែលសកម្មភាពទាំងអស់នោះ ពិតជាបានរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។​

ស្របគ្នានេះ​ ឯកឧត្តមប្រាក់ សោភ័ណ ក៏បានបង្ហាញពីឆន្ទៈមុតមាំ ក្នុងការផ្ដល់នូវកិច្ចសហការសម្របសម្រួលលើសំណើបន្ទាន់ចាំបាច់ណាមួយ ដែលភាគីជប៉ុន ស្នើមកកាន់រដ្ឋបាលខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងគម្រោងជាច្រើនដែលរាជរដ្ឋាភិបាលជប៉ុនបានជួយមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជួយគាំទ្រដល់ជីវភាពរស់នៅ និងការអភិវឌ្ឍក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះផងដែរ ឯកអគ្គរាជទូត ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ជួយបន្តគាំទ្រដល់ទំនាក់ទំនង និងពង្រឹងកិច្ចសហការរួមគ្នា ដើម្បីការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ផ្ទះនាយនគរបាលរដ្ឋបាលឃុំល្វា ត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឲ្យខូចខាតទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃពុធ ទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី រលត់វិញទាំងបានស្រុងវេលាម៉ោង០០:៥០នាទី នៅចំណុចស្ថិតនៅក្នុងភូមិតាទក ឃុំពួក ស្រុកពួក។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះ តាន់ ប៊ុនធន់ (ហៅ ឡោ ឡាយ) ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នគរបាល តួនាទីជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប ប្រពន្ធមានមុខរបរជាគ្រូបង្រៀន។

របាយការណ៍បានបន្តថា ហេតុការណ៍នេះបណ្តាលឲ្យរងការខូចខាត ឆេះអស់ ផ្ទះ ១ខ្នង ប្រភេទផ្ទះឈើលើបន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលក្បឿង សំយ៉ាបស័ង្កសី ទំហំទទឹង០៩ម៉ែត្រ គុណ បណ្ដោយ១២ម៉ែត្រ ឆេះទាំងស្រុង។ ក្នុងនោះខូចខាតទ្រព្យសម្បត្តិ មានសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ និង ប្រាក់មួយចំនួន និងពុំគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្នុងការជួយជួយអន្តរាគមន៍៖ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ចំនួន២ គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន២ឡាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន។ មូលហេតុ: គឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page44 Page45 Page46 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!