Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
៧ កុម្ភៈ ២០២២

ខេត្តបាត់ដំបង៖អភិបាលខេត្តសុខ លូ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបងនឹងចូលរួមសហការ ក្នុងការផ្ដល់ជាព័ត៌មានផ្សេងៗទាក់ទងទៅនឹងសក្ដានុពល របស់ខេត្ត ផែនការវិនិយោគរបស់ខេត្ត និងកិច្ចការមួយចំនួនទៀតជាមួយសមាគមសហគ្រិន វ័យក្មេងកម្ពុជា ក្នុងការតាក់តែងសៀវភៅ មគ្គុទេសក៏វិនិយោគនេះមកចេញជាសមិទ្ធិផលមួយ ដើម្បីឲ្យវិនិយោគិនអាចយកទៅអាន និងយល់ច្បាស់អំពីសក្ដានុពលរបស់ខេត្ត មុននឹងធ្វើការវិនិយោគក្នុងខេត្តបាត់ដំបង ដើម្បីជំរុញឲ្យមានការទាក់ទាញដល់វិនិយោគិនជាតិ អន្តរជាតិដែលមានបំណងចង់សិក្សាអំពីភូមិសាស្រ្ដខេត្តបាត់ដំបង និងដើម្បីងាយស្រួលដល់វិនិយោគិនមុន នឹងធ្វើការវិនិយោគ ក្នុងខេត្តឲ្យត្រូវគោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពិភាក្សា ពិនិត្យនិងសម្រេចលើទិន្នន័យដែលមាននៅក្នុងសៀវភៅមគ្គុទេសវិនិយោគ សម្រាប់ខេត្តបាត់ដំបង រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកមិញនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៨ មករា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងភរិយាបានអញ្ជើញចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២៥៤ គ្រួសារ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ពីធីចែកអំណោយមនុស្សធម៌នេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ នេះដោយមានការចូលរួម ពីសមាជិកគណៈកម្មាធិការសាខាខេត្ត ប្រធានមន្ទីរ អង្គភាព និងសប្បុរសជន ព្រមទាំង អាជ្ញាធរ សមត្ថកិច្ច ស្រុក ឃុំ ផងដែរ។

អំណោយដែលបានចែកជូនរួមមាន ក្នុងមួយគ្រួសារទទួលបាន៖១.អង្ករ ១ការ៉ុង ២.មី ១ កេស ៣.ត្រីខ ១ យួរ ៤.ទឹកបរិសុទ្ធវីឃែរ១ កេស ៥.ទឹកត្រី ១ យួរ ៦.ទឹកស៊ីអុីវ ១ យួរ
៧.ជេលលាងដៃ ១ដប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ មករា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងរំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល ចូលរួមពង្រឹងសំអាតនូវបរិស្ថាន អនាម័យជុំវិញគេហដ្ឋាន ក៏ដូចជាបរិស្ថានសាធារណៈក្នុងក្រុង ដោយចេះទុកដាក់កាកសំណល់សំរាម ឲ្យមានរបៀបរៀបរយ បោះសំអាតជាប្រចាំ ដើម្បីឲ្យសោភ័ណភាព ក្នុងក្រុងបាត់ដំបង កាន់តែស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ 

លោកក៏បានផ្ដាំផ្ញើ ដល់សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូទាំងអស់ ដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀបចំ ដើម្បីចូលរួម និងកាត់ផ្ដាច់ការឆ្លងជាសហគមន៍ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ដែលកំពុងរីករាលយ៉ាងឆាប់រហ័ស ក្នុងសហគមន៍ និងពិភពលោក។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស

អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២១-២០២២ នៃសាលាបញ្ញាសាស្រ្ដអន្តរជាតិ ខេត្តបាត់ដំបង នៅថ្ងៃពុធទី២៦ ខែមករា ឆ្នាំ២០២២នេះ។

លោកសុខ លូ អភិបាល បានមានប្រសាសន៍ អបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាគឺជាជំហានដំបូងនៃការជោគជ័យក្នុងជីវិតសិក្សា។ 

លោក បានបន្តទៀតថា ភាពជោគជ័យរបស់សិស្សានុសិស្សនាពេលនេះ មិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងដោយការខិតខំរៀនសូត្រកន្លងមក ហើយមួយចំណែកទៀតដែលធ្វើឲ្យសិស្សានុសិស្សទាំងអស់បានទទួលជោគជ័យគឺ មាតាបិតា និងលោកគ្រូ អ្នកគ្រូ ដែលលោកទាំងអស់គ្នាខិតខំខ្លាំងណាស់ ប្រកបមុខរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់គ្រួសារ អាចឲ្យកូនៗបានសិក្សារៀនសូត្របាន ហើយលោកគ្រូអ្នកគ្រូ បានខិតខំបង្រៀន និងស្វែងរកវិធីសាស្រ្ដគ្រប់បែបយ៉ាង ដើម្បីឲ្យសិស្សបានយល់ បានដឹងផងដែរ។ 

លោកក៏បានណែនាំដល់សិស្សានុសិស្ស ឲ្យបន្តខិតខំរៀនសូត្របន្ថែមទៀត ទាំងផ្នែកភាសា និងជាពិសេសពេលចូលដល់ឧត្តមសិក្សា ត្រូវជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយត្រូវយកជំនាញដែលខ្លួនបានរៀននោះ ទៅអនុវត្តក្នុងសង្គមដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

សូមជម្រាបថា ក្នុងចំណោមសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ទូទាំងខេត្តបាត់ដំបងទាំងអស់ ក្នុងនោះ សិស្សានុសិស្សមកពីសាលាបញ្ញាសាស្រ្ដអន្តរជាតិ បានប្រឡងជាប់ចំនួន៥៩នាក់ ក្នុងនោះ -សិស្សនិទ្ទេសAចំនួន១១នាក់

-សិស្សនិទ្ទេសB ចំនួន១០នាក់ 

-សិស្សនិទ្ទេសCចំនួន៧នាក់

-សិស្សនិទ្ទេសDចំនួន១៥នាក់ 

-សិស្សនិទ្ទេសEចំនួន១៦នាក់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ មករា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចំនួន៦ខ្សែ និងការជួសជុលផ្លូវសំបុកមាន់ ក្នុងក្រុងបាត់ដំបង។

ចំពោះដំណើរការជួសជុលផ្លូវក្នុងក្រុងនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើការជួសជុលកំណាត់ផ្លូវដូចខាងក្រោម៖

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥២៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ៥១៥ (ផ្លូវទៅវត្តពោធិ៍ ពីមុខស្នាក់ការ ស.ស.យ.ក ខេត្ត) ដែលមានប្រវែង
១១៦៥ម x ១០ម ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៦១៤ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ១៥៣ (ផ្លូវមុខស្នងការនគរបាលខេត្ត ពីស្តុបរំចេក ដល់ផ្លូវមាត់ស្ទឹង) ដែល
មានប្រវែង ១៥២០ម x ៨ម ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥៣០ ចាប់ពីផ្លូវជាតិលេខ៥ (ខាងជើងព្រះនរាយណ៍) ដល់ផ្លូវលេខ ៥១៥ ដែលមានប្រវែង ១១៦៥ម x ៨ម ស្ថិត
ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៧១៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ៧០០ (មុខយោធភូមិភាគទី៥ ផ្លូវចំការដូង)ដែលមាន ទំហំ ១០៥០ម x ៨ម ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១៣៩ ពីផ្លូវលេខ ៣ ដល់ផ្លូវលេខ ១០៦ (ផ្លូវក្រោយបុរី កាណាឌីយ៉ា) ដែលមានប្រវែង ៥០៥ម x ៦ម ស្ថិតនៅ
ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១១១ ពីផ្លូវលេខ ៥២៤ ដល់ផ្លូវលេខ ១១៥ (ផ្លូវខាងជើងអតីតសណ្ឋាគារ ហូលីដេ) ដែលមានប្រវែង ២៥០ម x ៦ម
ស្ថិតនៅក្នុង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

-ការងារជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង។

នាឱកាសនោះលោក សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុង និងសង្កាត់រៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឲ្យបានហើយស្រេច ទាំងចំណីផ្លូវ សំណង់អាណាធិបតេយ្យ និងការលក់ដូរគ្មានរបៀបរៀបរយនៅតាមសាធារណៈ ព្រោះបើមិនធ្វើការរៀបចំពីឥឡូវទេ ថ្ងៃទៅមុខនឹងធ្វើឲ្យសណ្ដាប់ធ្នាប់ក្នុងក្រុងកាន់តែគ្មានរបៀបរៀបរយ ហើយពេលដែលមានគម្រោងចង់ពង្រីកផ្លូវ បង្ករការលំបាកក្រុមការងារក្នុងការដោះស្រាយ។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះរៀបចំសំរាម កាកសំណល់ផ្សេងៗឲ្យមានរបៀប និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ ដើម្បីយើងអាចប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែង និងដើម្បីសោភ័ណភាពក្នុងក្រុងបាត់ដំបង ឲ្យសាកសមនឹងក្រុងដែលទើបទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

លោកមានប្រសាសន៍ ជំរុញដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ចាក់នៅតាមបណ្ដាមណ្ឌលចាក់វ៉ាក់សាំងក្នុងមូលដ្ឋានរបស់ខ្លួន និងអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍ និងជាពិសេសជំងឺកូវីដ-១៩បម្លែងថ្មី អូមីក្រុង ដែលកំពុងវាយប្រហារយ៉ាងរហ័សក្នុងសហគមន៍ និងពិភពលោក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៩ មករា ២០២២

ខេត្តបាត់ដំបង៖អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានចេញលិខិតបំភ្លឺ ករណីលោក លី ឌីនូរី លាឈប់ការងារនិងចោទប្រកាន់ថា នៅសាលាខេត្តបាត់ដំបងមានបក្ខពួកនិយម។ ការបំភ្លឺនេះក្រោយពីលោកលី ឌីនូរី បានបង្ហោះលិខិតលាឈប់ពីមន្ត្រីរាជការស៊ីវិលក្របខណ្ឌក្រសួងមហាផ្ទៃ ដែលបម្រើការងារនៅសាលាខេត្តបាត់ដំបង គោរពជូនសម្ដេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ខាងក្រោមជាលិខិតបំភ្លឺ៖

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page44 Page45 Page46 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!