ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី៖ “តាមរយៈព្រះរាជពិធីបួងសួងសុំសេចក្តីសុខ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាបក្នុងឆ្នាំនេះ នឹងមានអស្ចារ្យ និងសប្បាយរីករាយជាងឆ្នាំមុន”
ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី៖ ប្រធានបទអង្គរសង្រ្កាន្តឆ្នាំនេះ គឺ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី»
នាព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” ។ សន្និសីទសារព័ត៌មាននេះមានការចូលរួមដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សារា និងវត្តមានអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសោមនស្សរីករាយចំពោះការអញ្ជើញចូលរួមរបស់វត្តមានសមាជិក សមាជិកាស.ស.យ.ក. ជាពិសេសអ្នកសារព័ត៌មានដែលមានវត្តមាននាឱកាសនោះ។ ជាមួយគ្នានេះ ក្នុងនាមឯកឧត្តមជាប្រជាពលរដ្ឋមួយរូប ឯកឧត្តមបានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយ ចំពោះការយាងធ្វើដំណើររបស់ព្រះមហាក្សត្រ ក្នុងការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជួយដល់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាចំណែកមួយក្នុងការចូលរួមដង្ហែរជាមួយព្រះមហាក្សត្រ ដែលព្រះរាជពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះប្រសាសន៍ប្រកាសជាផ្លូវការនៃរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្គដែលមានទ្រង់ទ្រាយធំជាងមុន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប។ ឯកឧត្តមបានរំលេចថា “តាមរយៈព្រះរាជពិធីបួងសួងសុំសេចក្តីសុខ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាបក្នុងឆ្នាំនេះ នឹងមានអស្ចារ្យ និងសប្បាយរីករាយជាងឆ្នាំមុន”។
ឯកឧត្តមបានបន្តថា គិតពីឆ្នាំ ២០១៣ ឆ្នាំនេះជាឆ្នាំទី ១២ គិតចាប់ពីថ្ងៃបដិសន្ធិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលព្រឹត្តិការណ៍នេះបាននាំ មកនូវសម្បត្តិវប្បធម៌អរូបីជាច្រើនអនេកនៃដូនតាខ្មែរលើ បេតិកភណ្ឌរូបីនៃប្រាង្គប្រាសាទអង្គរ ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងឱកាសពិធីចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ ព.ស. ២៥៦៨ – ២៥៦៩ គ.ស ២០២៥ ប្រធានបទសម្រាប់អង្គរសង្រ្កាន្តគឺ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី»។ ឯកឧត្តមបានបន្ថែមថា អស់រយៈពេល ១២ ឆ្នាំនៃការរៀបចំ ប្រាកដណាស់គឺត្រូវរៀបចំឱ្យមានភាពទាក់ទាញ និងធ្វើយ៉ាងណាឱ្យទទួលបានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕SRP
ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានថ្លែងជម្រុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវទាំង៣៨ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ខេត្ត សៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍ ដែលបច្ចុប្បន្ននេះភ្ញៀវទេសចរណ៍បានកំពុងមានការកើនឡើងវិញផងដែររ។
ពិធីនេះនៅសាលសន្និសីទសុខាសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅការពារ ថែរក្សា ពួនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេស កម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕SRP